បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីច្បាប់លេវី

      • ការ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ក្រោយ​ពី​សម្រាល​កូន (​១​-​៨​)

ច្បាប់លេវី ១២:២

ឯកសារយោង

  • +ចល ១៥:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១២, ទំ.  ១៩

    ១/៩/២០០៤, ទំ.  ៣១

ច្បាប់លេវី ១២:៣

ឯកសារយោង

  • +ដក ១៧:១២; ២១:៤; លូក ១:៥៩; ២:២១, ២២; យ៉ូន ៧:២២

ច្បាប់លេវី ១២:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៤, ទំ.  ៣១

ច្បាប់លេវី ១២:៦

ឯកសារយោង

  • +ចល ១:១០

ច្បាប់លេវី ១២:៨

ឯកសារយោង

  • +ចល ១:១៤; ៥:៧; ១៤:២១, ២២; លូក ២:២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៤, ទំ.  ៣១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចល. ១២:២ចល ១៥:១៩
ចល. ១២:៣ដក ១៧:១២; ២១:៤; លូក ១:៥៩; ២:២១, ២២; យ៉ូន ៧:២២
ចល. ១២:៦ចល ១:១០
ចល. ១២:៨ចល ១:១៤; ៥:៧; ១៤:២១, ២២; លូក ២:២៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី ១២:១-៨

ច្បាប់លេវី

១២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​ស្ត្រី​ណា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស នាង​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​៧​ថ្ងៃ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។+ ៣ លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​កាត់​ចុង​ស្បែក​កូន​ប្រុស​នោះ+ ៤ ហើយ​នាង​នឹង​បន្ត​សម្អាត​ខ្លួន​ពី​ឈាម​អស់​រយៈ​ពេល​៣៣​ថ្ងៃ​ទៀត។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះ​អ្វី​ដែល​បរិសុទ្ធ​ទេ ហើយ​ក៏​មិន​ត្រូវ​ចូល​ទៅ​កន្លែង​បរិសុទ្ធ​ដែរ រហូត​ដល់​ផុត​ថ្ងៃ​ដែល​នាង​បាន​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​សិន។

៥ ​«​‹បើ​នាង​សម្រាល​បាន​កូន​ស្រី នាង​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​អស់​រយៈ​ពេល​១៤​ថ្ងៃ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ នាង​នឹង​បន្ត​សម្អាត​ខ្លួន​ពី​ឈាម​អស់​៦៦​ថ្ងៃ​ទៀត។ ៦ លុះ​ផុត​ពេល​កំណត់​នៃ​ការ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ពី​ការ​សម្រាល​កូន​ប្រុស​ឬ​កូន​ស្រី​ហើយ នាង​ត្រូវ​ទៅ​ជួប​សង្ឃ​ដោយ​យក​ចៀម​ឈ្មោល​អាយុ​មួយ​ឆ្នាំ​ជូន​ជា​គ្រឿង​បូជា​ដុត+ ព្រម​ទាំង​ជូន​លលក​ឬ​ព្រាប​ជំទើរ​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង នៅ​មុខ​ច្រក​ចូល​ត្រសាល​ជំនុំ។ ៧ សង្ឃ​នឹង​ជូន​សត្វ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​នាង រួច​នាង​នឹង​បាន​ស្អាត​បរិសុទ្ធ​ពី​ការ​ធ្លាក់​ឈាម។ នេះ​ហើយ​ជា​ច្បាប់​ស្ដី​អំពី​ស្ត្រី​ដែល​សម្រាល​កូន​ប្រុស​ឬ​កូន​ស្រី។ ៨ ប៉ុន្តែ បើ​នាង​គ្មាន​លទ្ធភាព​ជូន​ចៀម​ទេ នាង​ត្រូវ​យក​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ+ មួយ​ជូន​ជា​គ្រឿង​បូជា​ដុត មួយ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ហើយ​សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​នាង រួច​នាង​នឹង​បាន​ស្អាត​បរិសុទ្ធ›​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក