បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី១ ១៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី១

      • អំណោយ​ជា​សមត្ថភាព​ប្រកាស​ទំនាយ​និង​និយាយ​ភាសា​ផ្សេង​ៗ​ (​១​-​២៥​)

      • ប្រជុំ​គ្រិស្ត​សាសនិក​មាន​របៀប​រៀប​រយ (​២៦​-​៤០​)

        • តួ​នាទី​របស់​ស្ត្រី​ក្នុង​ក្រុម​ជំនុំ (​៣៤, ៣៥​)

កូរិនថូសទី១ ១៤:១

ឯកសារយោង

  • +១ថែ ៥:២០

កូរិនថូសទី១ ១៤:២

ឯកសារយោង

  • +១កូ ១៤:៥
  • +១កូ ១៣:២

កូរិនថូសទី១ ១៤:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០១០, ទំ.  ៣១-៣២

កូរិនថូសទី១ ១៤:៥

ឯកសារយោង

  • +១កូ ១២:៣០
  • +យ៉ូល ២:២៨; សកម្ម ២:១៧; ២១:៨, ៩

កូរិនថូសទី១ ១៤:៦

ឯកសារយោង

  • +កាឡ ១:១១, ១២; ២:២
  • +១កូ ១២:៨

កូរិនថូសទី១ ១៤:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១២/២០១៥, ទំ.  ២០

កូរិនថូសទី១ ១៤:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១២/២០១៥, ទំ.  ២០

កូរិនថូសទី១ ១៤:១២

ឯកសារយោង

  • +១កូ ១២:៧; ១៤:៤, ២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៧, ទំ.  ១១-១២

កូរិនថូសទី១ ១៤:១៣

ឯកសារយោង

  • +១កូ ១២:៨, ១០; ១៤:៥

កូរិនថូសទី១ ១៤:១៩

ឯកសារយោង

  • +១កូ ១៤:៤

កូរិនថូសទី១ ១៤:២០

ឯកសារយោង

  • +អេភ ៤:១៤
  • +រ៉ូម ១៦:១៩
  • +ហេ ៥:១៣, ១៤

កូរិនថូសទី១ ១៤:២១

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +អេ ២៨:១១, ១២

កូរិនថូសទី១ ១៤:២២

ឯកសារយោង

  • +សកម្ម ២:៤, ១៣

កូរិនថូសទី១ ១៤:២៥

ឯកសារយោង

  • +អេ ៤៥:១៤; សាក ៨:២៣

កូរិនថូសទី១ ១៤:២៦

ឯកសារយោង

  • +១កូ ១២:៨, ១០

កូរិនថូសទី១ ១៤:២៧

ឯកសារយោង

  • +១កូ ១៤:៥

កូរិនថូសទី១ ១៤:២៩

ឯកសារយោង

  • +សកម្ម ១៣:១

កូរិនថូសទី១ ១៤:៣១

ឯកសារយោង

  • +ហេ ១០:២៤, ២៥

កូរិនថូសទី១ ១៤:៣៣

ឯកសារយោង

  • +១កូ ១៤:៤០; កូឡ ២:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ២០

    រាជាណាចក្ររបស់ព្រះ, ទំ.  ១៣៦-១៣៧

កូរិនថូសទី១ ១៤:៣៤

ឯកសារយោង

  • +១ធី ២:១១, ១២
  • +១កូ ១១:៣; អេភ ៥:២២; កូឡ ៣:១៨; ទីត ២:៥; ១ពេ ៣:១

កូរិនថូសទី១ ១៤:៣៨

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​បើ​មាន​អ្នក​ណា​ល្ងង់ ចូរ​ឲ្យ​អ្នក​នោះ​នៅ​ល្ងង់​ចុះ​»​

កូរិនថូសទី១ ១៤:៣៩

ឯកសារយោង

  • +១ថែ ៥:២០
  • +១កូ ១៤:២៧

កូរិនថូសទី១ ១៤:៤០

ឯកសារយោង

  • +១កូ ១៤:៣៣; កូឡ ២:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៤

    ភ្ញាក់រឭក!,

    លេខ ១ ២០២០ ទំ.  ១០

    «ព្រះស្រឡាញ់», ទំ.  ៥៦

    ប៉មយាម,

    ១/១១/១៩៩៧, ទំ.  ៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១កូ. ១៤:១១ថែ ៥:២០
១កូ. ១៤:២១កូ ១៤:៥
១កូ. ១៤:២១កូ ១៣:២
១កូ. ១៤:៥១កូ ១២:៣០
១កូ. ១៤:៥យ៉ូល ២:២៨; សកម្ម ២:១៧; ២១:៨, ៩
១កូ. ១៤:៦កាឡ ១:១១, ១២; ២:២
១កូ. ១៤:៦១កូ ១២:៨
១កូ. ១៤:១២១កូ ១២:៧; ១៤:៤, ២៦
១កូ. ១៤:១៣១កូ ១២:៨, ១០; ១៤:៥
១កូ. ១៤:១៩១កូ ១៤:៤
១កូ. ១៤:២០អេភ ៤:១៤
១កូ. ១៤:២០រ៉ូម ១៦:១៩
១កូ. ១៤:២០ហេ ៥:១៣, ១៤
១កូ. ១៤:២១អេ ២៨:១១, ១២
១កូ. ១៤:២២សកម្ម ២:៤, ១៣
១កូ. ១៤:២៥អេ ៤៥:១៤; សាក ៨:២៣
១កូ. ១៤:២៦១កូ ១២:៨, ១០
១កូ. ១៤:២៧១កូ ១៤:៥
១កូ. ១៤:២៩សកម្ម ១៣:១
១កូ. ១៤:៣១ហេ ១០:២៤, ២៥
១កូ. ១៤:៣៣១កូ ១៤:៤០; កូឡ ២:៥
១កូ. ១៤:៣៤១ធី ២:១១, ១២
១កូ. ១៤:៣៤១កូ ១១:៣; អេភ ៥:២២; កូឡ ៣:១៨; ទីត ២:៥; ១ពេ ៣:១
១កូ. ១៤:៣៩១ថែ ៥:២០
១កូ. ១៤:៣៩១កូ ១៤:២៧
១កូ. ១៤:៤០១កូ ១៤:៣៣; កូឡ ២:៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី១ ១៤:១-៤០

សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

១៤ ចូរ​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ តែ​ក៏​ត្រូវ​បន្ត​ខំ​ប្រឹង​ឲ្យ​បាន​អំណោយ​នៃ​ឫទ្ធានុភាព​របស់​ព្រះ​ផង​ដែរ ជា​ពិសេស​អំណោយ​ជា​សមត្ថភាព​ប្រកាស​ទំនាយ។+ ២ ព្រោះ​អ្នក​ណា​ដែល​ទទួល​អំណោយ​ជា​ការ​និយាយ​ភាសា​ផ្សេង អ្នក​នោះ​និយាយ​ទៅ​ព្រះ មិន​មែន​និយាយ​ទៅ​មនុស្ស​ទេ+ ពី​ព្រោះ​ទោះ​ជា​អ្នក​នោះ​និយាយ​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ+ដោយ​ឫទ្ធានុភាព​របស់​ព្រះ​ក៏​ដោយ ក៏​គ្មាន​អ្នក​ណា​ស្ដាប់​បាន​ដែរ។ ៣ រីឯ​អ្នក​ដែល​ប្រកាស​ទំនាយ​វិញ គាត់​ពោល​ពាក្យ​ដែល​ពង្រឹង​កម្លាំង​ចិត្ត លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ​មនុស្ស។ ៤ អ្នក​ដែល​និយាយ​ភាសា​ផ្សេង​ពង្រឹង​កម្លាំង​ចិត្ត​ខ្លួន​ឯង តែ​អ្នក​ដែល​ប្រកាស​ទំនាយ​ពង្រឹង​កម្លាំង​ចិត្ត​ក្រុម​ជំនុំ។ ៥ ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​និយាយ​ភាសា​ផ្សេង​ៗ​+ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ប្រកាស​ទំនាយ​ជាង។+ អ្នក​ដែល​ប្រកាស​ទំនាយ​គឺ​ឧត្ដម​ជាង​អ្នក​ដែល​និយាយ​ភាសា​ផ្សេង​ៗ លុះ​ត្រា​តែ​មាន​ការ​បក​ប្រែ យ៉ាង​នេះ​ក្រុម​ជំនុំ​អាច​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង។ ៦ ក៏​ប៉ុន្តែ បង​ប្អូន​អើយ ប្រសិន​បើ​ឥឡូវ​នេះ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​និយាយ​ភាសា​ផ្សេង​ៗ តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​រាល់​គ្នា? តែ​ប្រសិន​បើ​ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់​គ្នា​អំពី​ការ​បើក​បង្ហាញ​ពី​ព្រះ+ អំពី​ចំណេះ+ អំពី​ទំនាយ ឬ​អំពី​សេចក្ដី​បង្រៀន នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ប្រយោជន៍។

៧ នេះ​ដូច​គ្នា​នឹង​ឧបករណ៍​តន្ត្រី​ដែរ ដូច​ជា​ខ្លុយ​ឬ​ពិណ​ជា​ដើម។ ប្រសិន​បើ​គេ​មិន​ប្ដូរ​សូរ​វា​ឲ្យ​ខ្ពស់​ទាប​ទេ តើ​ធ្វើ​ដូច​ម្ដេច​ទើប​ដឹង​ថា​គេ​កំពុង​លេង​បទ​អ្វី? ៨ ព្រោះ​ប្រសិន​បើ​ត្រែ​បញ្ចេញ​សូរ​សំឡេង​ឥត​ច្បាស់ តើ​អ្នក​ណា​នឹង​ត្រៀម​ខ្លួន​ទៅ​ច្បាំង? ៩ ដូច​គ្នា​ដែរ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​និយាយ​សម្ដី​ដែល​គេ​ស្រួល​យល់ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ដឹង​ថា​អ្នក​រាល់​គ្នា​កំពុង​និយាយ​អ្វី? នោះ​មាន​ន័យ​ថា​អ្នក​រាល់​គ្នា​កំពុង​និយាយ​ឥត​ប្រយោជន៍។ ១០ ក្នុង​ពិភព​លោក​មាន​ភាសា​ជា​ច្រើន ហើយ​ភាសា​ទាំង​អស់​សុទ្ធ​តែ​មាន​អត្ថន័យ។ ១១ ដូច្នេះ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ពាក្យ​របស់​អ្នក​ដែល​និយាយ​មក​ខ្ញុំ អ្នក​នោះ​នឹង​ចាត់​ទុក​ខ្ញុំ​ជា​ជន​បរទេស ហើយ​ខ្ញុំ​នឹង​ចាត់​ទុក​អ្នក​នោះ​ជា​ជន​បរទេស។ ១២ អ្នក​រាល់​គ្នា​ក៏​ដូច្នេះ​ដែរ ដោយ​សារ​អ្នក​រាល់​គ្នា​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​អំណោយ​នៃ​ឫទ្ធានុភាព​របស់​ព្រះ នោះ​ចូរ​ខំ​ព្យាយាម​ឲ្យ​បាន​អំណោយ​ជា​បរិបូរ​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​ក្រុម​ជំនុំ។+

១៣ ម្ល៉ោះ​ហើយ ចូរ​ឲ្យ​អ្នក​ដែល​និយាយ​ភាសា​ផ្សេង អធិដ្ឋាន​សុំ​ឲ្យ​មាន​សមត្ថភាព​បក​ប្រែ។+ ១៤ ព្រោះ​បើ​ខ្ញុំ​អធិដ្ឋាន​ដោយ​និយាយ​ភាសា​ផ្សេង ខ្ញុំ​អធិដ្ឋាន​ដោយ​សារ​អំណោយ​នៃ​ឫទ្ធានុភាព​របស់​ព្រះ ប៉ុន្តែ​ក្នុង​គំនិត ខ្ញុំ​មិន​យល់ទេ។ ១៥ ចុះ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា? ខ្ញុំ​នឹង​អធិដ្ឋាន​ដោយ​អំណោយ​នៃ​ឫទ្ធានុភាព​របស់​ព្រះ តែ​ខ្ញុំ​ក៏​នឹង​អធិដ្ឋាន​ដោយ​ភាសា​ដែល​ខ្ញុំ​យល់​ដែរ។ ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើង​ដោយ​ឫទ្ធានុភាព​របស់​ព្រះ តែ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ភាសា​ដែល​ខ្ញុំ​យល់​ដែរ។ ១៦ បើ​មិន​ដូច្នេះ ពេល​ដែល​អ្នក​សរសើរ​ព្រះ​ដោយ​អំណោយ​នៃ​ឫទ្ធានុភាព​របស់​លោក តើ​មនុស្ស​ធម្មតា​អាច​និយាយ​ថា​«​អាមេន​»​ដូច​ម្ដេច​បាន ពេល​ដែល​អ្នក​អរគុណ​ព្រះ? ពី​ព្រោះ​អ្នក​នោះ​មិន​ដឹង​ថា​អ្នក​កំពុង​និយាយ​អ្វី​ទេ។ ១៧ ពិត​មែន​តែ​អ្នក​អរគុណ​ព្រះ​យ៉ាង​ល្អ ប៉ុន្តែ​មនុស្ស​ម្នាក់​ទៀត​មិន​ទទួល​ការ​លើក​ទឹក​ចិត្ត​ទេ។ ១៨ ខ្ញុំ​សូម​អរគុណ​ព្រះ ដោយ​សារ​ខ្ញុំ​និយាយ​ភាសា​ផ្សេង​ៗ​ច្រើន​ជាង​អ្នក​ទាំង​អស់​គ្នា។ ១៩ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្នុង​ក្រុម​ជំនុំ ខ្ញុំ​សុខ​ចិត្ត​និយាយ​ប្រាំ​ម៉ាត់​ដែល​អ្នក​ឯ​ទៀត​អាច​យល់​បាន ដើម្បី​ខ្ញុំ​អាច​បង្រៀន​ពួក​គេ ជា​ជាង​និយាយ​ភាសា​ផ្សេង​មួយ​ម៉ឺន​ម៉ាត់​ដែល​ពួក​គេ​មិន​យល់។+

២០ បង​ប្អូន​អើយ កុំ​ទៅ​ជា​អ្នក​ដែល​មាន​សមត្ថភាព​យល់​ដឹង​ដូច​កូន​ក្មេង+ ប៉ុន្តែ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​កូន​ក្មេង​ចំពោះ​សេចក្ដី​អាក្រក់+ តែ​ចំពោះ​សមត្ថភាព​យល់ដឹង ត្រូវ​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ​វិញ។+ ២១ ច្បាប់​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា*មានប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​បណ្ដា​ជន​នេះ ដោយ​ភាសា​របស់​ជន​បរទេស និង​ដោយ​ពាក្យ​របស់​ជន​ចម្លែក ហើយ​សូម្បី​តែ​ពេល​នោះ ក៏​ពួក​គេ​នឹង​មិន​ព្រម​ស្ដាប់​ខ្ញុំ​ដែរ›​»។+ ២២ ម្ល៉ោះ​ហើយ ការ​និយាយ​ភាសា​ផ្សេង​ៗ ជា​សញ្ញា​សម្គាល់​សម្រាប់​អ្នក​មិន​ជឿ មិន​មែន​សម្រាប់​អ្នក​ជឿ​ទេ+ រីឯ​ការ​ប្រកាស​ទំនាយ នោះ​គឺ​សម្រាប់​អ្នក​ជឿ មិន​មែន​សម្រាប់​អ្នក​មិន​ជឿ​ឡើយ។ ២៣ ដូច្នេះ ប្រសិន​បើ​ក្រុម​ជំនុំ​ទាំង​មូល​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ ហើយ​ទាំង​អស់​គ្នា​និយាយ​ភាសា​ផ្សេង​ៗ រួច​មាន​មនុស្ស​ធម្មតា​ឬ​អ្នក​មិន​ជឿ​ចូល​មក ពួក​គេ​នឹង​និយាយ​ថា​អ្នក​រាល់​គ្នា​ឆ្កួត​ហើយ មែន​ទេ? ២៤ ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​កំពុង​ប្រកាស​ទំនាយ ហើយ​អ្នក​មិន​ជឿ​ឬ​មនុស្ស​ធម្មតា​ម្នាក់​ចូល​មក សម្ដី​របស់​អ្នក​រាល់​គ្នា​នឹង​ប្រដៅ​តម្រង់​អ្នក​នោះ ហើយ​ជំរុញ​គាត់​ឲ្យ​គិត​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​គាត់​បាន​ឮ។ ២៥ យ៉ាង​នេះ រឿង​សម្ងាត់​ក្នុង​ចិត្ត​របស់​គាត់​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ រួច​គាត់​នឹង​ក្រាប​ខ្លួន​គោរព​ព្រះ ដោយ​ប្រកាស​ថា​៖ ​«​ព្រះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន​»។+

២៦ បង​ប្អូន​អើយ បើ​ដូច្នេះ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​វិញ? ពេល​ដែល​អ្នក​រាល់គ្នា​មកជួប​ជុំ​គ្នា ម្នាក់​ច្រៀង​សរសើរ​ព្រះ ម្នាក់​បង្រៀន ម្នាក់​រៀប​រាប់​អំ​ពី​ការ​បើក​បង្ហាញ​ពី​ព្រះ ម្នាក់​និយាយ​ភាសា​ផ្សេង ហើយ​ម្នាក់​ទៀត​បក​ប្រែ។+ ចូរ​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ២៧ ម្យ៉ាង​ទៀត បើ​មាន​អ្នក​ណា​និយាយ​ភាសា​ផ្សេង ត្រូវ​មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ ឬ​ច្រើន​បំផុត​បី​នាក់ ហើយ​ពួក​គាត់​ត្រូវ​ប្ដូរ​វេន​គ្នា ក៏​ត្រូវ​មាន​អ្នក​បក​ប្រែ​ម្នាក់​ដែរ។+ ២៨ ប៉ុន្តែ ប្រសិន​បើ​គ្មាន​អ្នក​បក​ប្រែ​ទេ ចូរ​ឲ្យ​គាត់​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ ហើយ​និយាយ​ក្នុង​ចិត្ត​ទៅ​ព្រះ។ ២៩ ចូរ​ឲ្យ​អ្នក​ប្រកាស​ទំនាយ​ពីរ​ឬ​បី​នាក់+និយាយ ហើយ​អ្នក​ឯ​ទៀត​ត្រូវ​ពិចារណា​ឲ្យ​យល់​អត្ថន័យ។ ៣០ ប៉ុន្តែ ប្រសិន​បើ​ម្នាក់​ទៀត​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​កាល​ដែល​កំពុង​អង្គុយ​នៅ​ទី​នោះ ចូរ​ឲ្យ​អ្នក​ដែល​កំពុង​និយាយ​នៅ​ស្ងៀម​វិញ។ ៣១ ព្រោះ​អ្នក​ទាំង​អស់​គ្នា​អាច​ប្រកាស​ទំនាយ​ម្នាក់​ម្ដង​ៗ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​អាច​រៀន​បាន​និង​ទទួល​ការ​លើក​ទឹក​ចិត្ត។+ ៣២ ពួក​អ្នក​ប្រកាស​ទំនាយ​ត្រូវ​តែ​គ្រប់​គ្រង​អំណោយ​ដែល​ពួក​គាត់​បាន​ទទួល​ពី​ឫទ្ធានុភាព​របស់​ព្រះ។ ៣៣ ព្រោះ​ព្រះ​មិន​មែន​ជា​ព្រះ​នៃ​ការ​ខ្វះ​សណ្ដាប់​ធ្នាប់​ទេ តែ​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត។+

ដូច​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​អ្នក​បរិសុទ្ធ ៣៤ ចូរ​ឲ្យ​ពួក​ស្ត្រី​នៅ​ស្ងៀម​ព្រោះ​ពួក​គាត់​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​និយាយ​ក្នុង​ក្រុម​ជំនុំ​ឡើយ+ តែ​ពួក​គាត់​ត្រូវ​ចេះ​ចុះ​ចូល+ ដូច​ចែង​ក្នុង​ច្បាប់។ ៣៥ ប្រសិន​បើ​ពួក​គាត់​ចង់​រៀន​អ្វី​មួយ ចូរ​ឲ្យ​ពួក​គាត់​សួរ​ប្ដី​ពេល​នៅ​ផ្ទះ​វិញ ព្រោះ​បើ​ស្ត្រី​និយាយ​ក្នុង​ក្រុម​ជំនុំ នោះ​ជា​ការ​អាប់​ឱន​កិត្តិយស។

៣៦ តើ​ប្រសាសន៍​របស់​ព្រះ​បាន​ផ្ដើម​ចេញ​ពី​អ្នក​រាល់​គ្នា​ឬ? ឬ​ក៏​មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ប្រសាសន៍​របស់​ព្រះ?

៣៧ ប្រសិន​បើ​មាន​អ្នក​ណា​គិត​ថា​ខ្លួន​ជា​អ្នក​ប្រកាស​ទំនាយ ឬ​បាន​ទទួលអំណោយ​នៃ​ឫទ្ធានុភាព​របស់​ព្រះ អ្នក​នោះ​ត្រូវ​ទទួល​ស្គាល់​ថា អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ជា​បញ្ញត្ដិ​របស់​លោក​ម្ចាស់។ ៣៨ ប៉ុន្តែ បើ​អ្នក​ណា​មិន​ទទួល​ស្គាល់​សេចក្ដី​នោះ ព្រះ​ក៏​នឹង​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។* ៣៩ ដូច្នេះ បង​ប្អូន​អើយ ចូរ​បន្ត​ព្យាយាម​ក្នុង​ការ​ប្រកាស​ទំនាយ+ តែ​កុំ​ហាម​អ្នក​ណា​ដែល​និយាយ​ភាសា​ផ្សេង​ៗ​ឡើយ។+ ៤០ ប៉ុន្តែ ចូរ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ធ្វើ​ឡើង​យ៉ាង​ត្រឹម​ត្រូវ និង​ដោយ​របៀប​រៀប​រយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក