បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៣៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • យូដា​និង​នាង​ថេម៉ា (​១​-​៣០​)

ដើមកំណើត ៣៨:២

ឯកសារយោង

  • +ដក ២៤:២, ៣; ២៨:១

ដើមកំណើត ៣៨:៣

ឯកសារយោង

  • +ជប ២៦:១៩

ដើមកំណើត ៣៨:៥

ឯកសារយោង

  • +យ៉ូស ១៩:២៩, ៣១

ដើមកំណើត ៣៨:៦

ឯកសារយោង

  • +ម៉ាថ ១:៣

ដើមកំណើត ៣៨:៨

ឯកសារយោង

  • +បច ២៥:៥, ៦; ម៉ាថ ២២:២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៥៩

ដើមកំណើត ៣៨:៩

ឯកសារយោង

  • +រូថ ៤:៦
  • +បច ២៥:៧, ៩

ដើមកំណើត ៣៨:១០

ឯកសារយោង

  • +១ប្រ ២:៣

ដើមកំណើត ៣៨:១១

ឯកសារយោង

  • +ជប ២៦:១៩

ដើមកំណើត ៣៨:១២

ឯកសារយោង

  • +ដក ៣៨:២
  • +យ៉ូស ១៥:១០, ១២; អសក ១៤:១
  • +ដក ៣៨:១

ដើមកំណើត ៣៨:១៤

ឯកសារយោង

  • +បច ២៥:៥

ដើមកំណើត ៣៨:១៦

ឯកសារយោង

  • +ដក ៣៨:១១

ដើមកំណើត ៣៨:១៨

ឯកសារយោង

  • +ដក ៤១:៤២; ១បស ២១:៨

ដើមកំណើត ៣៨:២០

ឯកសារយោង

  • +ដក ៣៨:១

ដើមកំណើត ៣៨:២១

កំណត់សម្គាល់

  • *

    ឬ​«​ពេស្យា​នៅ​វិហារ​»។ ទំនង​ជា​សំដៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​នៅ​វិហារ ហើយ​នោះ​ជា​ផ្នែក​នៃ​ការ​គោរព​បូជា​ព្រះ​នៃ​ពួក​កាណាន

ដើមកំណើត ៣៨:២៤

ឯកសារយោង

  • +ចល ២១:៩

ដើមកំណើត ៣៨:២៥

ឯកសារយោង

  • +ដក ៣៨:១៦, ១៨

ដើមកំណើត ៣៨:២៦

ឯកសារយោង

  • +ដក ៣៨:១១; បច ២៥:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ៣២

ដើមកំណើត ៣៨:២៩

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ទម្លាយ​»​

ឯកសារយោង

  • +ដក ៤៦:១២; រូថ ៤:១២; ១ប្រ ២:៤; លូក ៣:២៣, ៣៣

ដើមកំណើត ៣៨:៣០

ឯកសារយោង

  • +ម៉ាថ ១:៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៣៨:២ដក ២៤:២, ៣; ២៨:១
ដក. ៣៨:៣ជប ២៦:១៩
ដក. ៣៨:៥យ៉ូស ១៩:២៩, ៣១
ដក. ៣៨:៦ម៉ាថ ១:៣
ដក. ៣៨:៨បច ២៥:៥, ៦; ម៉ាថ ២២:២៤
ដក. ៣៨:៩រូថ ៤:៦
ដក. ៣៨:៩បច ២៥:៧, ៩
ដក. ៣៨:១០១ប្រ ២:៣
ដក. ៣៨:១១ជប ២៦:១៩
ដក. ៣៨:១២ដក ៣៨:២
ដក. ៣៨:១២យ៉ូស ១៥:១០, ១២; អសក ១៤:១
ដក. ៣៨:១២ដក ៣៨:១
ដក. ៣៨:១៤បច ២៥:៥
ដក. ៣៨:១៦ដក ៣៨:១១
ដក. ៣៨:១៨ដក ៤១:៤២; ១បស ២១:៨
ដក. ៣៨:២០ដក ៣៨:១
ដក. ៣៨:២៤ចល ២១:៩
ដក. ៣៨:២៥ដក ៣៨:១៦, ១៨
ដក. ៣៨:២៦ដក ៣៨:១១; បច ២៥:៥
ដក. ៣៨:២៩ដក ៤៦:១២; រូថ ៤:១២; ១ប្រ ២:៤; លូក ៣:២៣, ៣៣
ដក. ៣៨:៣០ម៉ាថ ១:៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៣៨:១-៣០

ដើមកំណើត

៣៨ នៅ​គ្រា​នោះ យូដា​បាន​ចាក​ចេញ​ពី​បង​ប្អូន​គាត់ ហើយ​ទៅ​ដំឡើង​ត្រសាល​នៅ​ជិត​អ្នក​ក្រុង​អាឌូឡាម​ម្នាក់​ឈ្មោះ​ហ៊ីរ៉ា។ ២ នៅ​ទី​នោះ យូដា​បាន​ឃើញ​កូន​ស្រី​របស់​ស៊ូអា​ជា​ជន​ជាតិ​កាណាន។+ គាត់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ ហើយ​រួម​ដំណេក​ជា​មួយ​នាង។ ៣ ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ យូដា​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​អ៊ើរ។+ ៤ នាង​ក៏​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត។ យូដា​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​អូណាន។ ៥ លុះ​កន្លង​ក្រោយ​មក នាង​ក៏​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត។ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​សេឡា។ ពេល​នាង​សម្រាល​កូន​នោះ យូដា​នៅ​ក្រុង​អាក់ស៊ីប។+

៦ ក្រោយ​មក យូដា​បាន​ឲ្យ​អ៊ើរ​កូន​ច្បង​គាត់ រៀប​ការ​ជា​មួយ​នឹង​នាង​ថេម៉ា។+ ៧ ប៉ុន្តែ អ៊ើរ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច្នេះ​ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រហារ​គាត់​ទៅ។ ៨ ហេតុ​នេះ យូដា​បាន​និយាយ​ទៅ​កាន់​អូណាន​ថា​៖ ​«​ចូរ​កូន​យក​បង​ថ្លៃ​កូន​ធ្វើ​ជា​ប្រពន្ធ ហើយ​រួម​ដំណេក​ជា​មួយ​នាង​ទៅ ដើម្បី​កូន​អាច​បន្ត​ពូជ​ឲ្យ​បង​របស់​កូន​»។+ ៩ ប៉ុន្តែ អូណាន​បាន​ដឹង​ថា​កូន​ដែល​កើត​មក នឹង​មិន​រាប់​ជា​កូន​របស់​គាត់​ទេ។+ ដូច្នេះ ពេល​គាត់​រួម​ដំណេក​ជា​មួយ​បង​ថ្លៃ គាត់​បាន​សម្រក់​ទឹក​កាម​ចោល​ទៅ​ដី ព្រោះ​មិន​ចង់​បន្ត​ពូជ​ឲ្យ​បង​គាត់។+ ១០ ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​គាត់​ទេ ដូច្នេះ​លោក​បាន​ប្រហារ​គាត់​ដែរ។+ ១១ បន្ទាប់​មក យូដា​បាន​និយាយ​ទៅ​កាន់​ថេម៉ា​ជា​កូន​ប្រសា​ថា​៖ ​«​ចូរ​កូន​នៅ​មេ​ម៉ាយ ហើយ​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​របស់​កូន​សិន​ចុះ ទម្រាំ​ដល់​សេឡា​ធំ​ឡើង ពុក​នឹង​ឲ្យ​គាត់​ធ្វើ​ជា​ប្ដី​កូន​»។ យូដា​បាន​និយាយ​ដូច្នេះ ដោយ​សារ​គាត់​ខ្លាច​ថា​សេឡា​កូន​គាត់​នឹង​ស្លាប់​ដូច​កូន​មុន​ៗ​ដែរ។+ នាង​ថេម៉ា​ក៏​ធ្វើ​តាម ហើយ​ទៅ​រស់​នៅ​ជា​មួយ​នឹង​ឪពុក​របស់​នាង​វិញ។

១២ កន្លង​ក្រោយ​មក ប្រពន្ធ​យូដា+បាន​ស្លាប់ ហើយ​គាត់​បាន​កាន់​ទុក្ខ​នាង​អស់​មួយ​រយៈ។ បន្ទាប់​មក គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ធីមណា+ ជា​មួយ​នឹង​មិត្ត​ភក្ដិ​គាត់​ឈ្មោះ​ហ៊ីរ៉ា​ជា​អ្នក​ក្រុង​អាឌូឡាម។+ គាត់​ទៅ​ទី​នោះ​ដើម្បី​មើល​គេ​កាត់​រោម​ចៀម​របស់​គាត់។ ១៣ ពេល​នោះ មាន​គេ​ទៅ​ប្រាប់​ថេម៉ា​ថា​៖ ​«​ឪពុក​ក្មេក​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាត់​រោម​ចៀម​នៅ​ក្រុង​ធីមណា​ហើយ​»។ ១៤ ពេល​ឮ​ដូច្នេះ នាង​បាន​ផ្លាស់​សម្លៀក​បំពាក់​ស្រី​មេ​ម៉ាយ​ចេញ ហើយ​បាន​យក​ស្បៃ​មក​គ្រលុំ​ក្បាល​និង​បាំង​មុខ។ រួច​នាង​ទៅ​អង្គុយ​នៅ​ច្រក​ចូល​អេណែម​តាម​ផ្លូវ​ទៅ​ក្រុង​ធីមណា ព្រោះ​នាង​បាន​ឃើញ​ថា​សេឡា​ធំ​ហើយ តែ​យូដា​មិន​បាន​ឲ្យ​គាត់​មក​ធ្វើ​ជា​ប្ដី​នាង​ទេ។+

១៥ ពេល​យូដា​បាន​ឃើញ​នាង គាត់​ស្មានថា​នាង​ជា​ស្រី​ពេស្យា ព្រោះ​នាង​បាន​យក​ស្បៃ​មក​បាំង​មុខ។ ១៦ យូដា​បាន​ចូល​ទៅ​ជិត​នាង ហើយ​និយាយ​ថា​៖ ​«​សូម​រួម​ដំណេក​ជា​មួយ​ខ្ញុំ​»។ គាត់​និយាយ​ដូច្នេះ ព្រោះ​គាត់​មិន​ដឹង​ថា​នាង​ជា​កូន​ប្រសា​របស់​គាត់​ទេ។+ នាង​បាន​សួរ​ថា​៖ ​«​បើ​ខ្ញុំ​ព្រម តើ​លោក​ឲ្យ​អ្វី​មក​ខ្ញុំ?​»។ ១៧ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​ផ្ញើ​កូន​ពពែ​មួយ​មក​ឲ្យ​នាង​»។ ប៉ុន្តែ នាង​បាន​សួរ​ទៀត​ថា​៖ ​«​តើ​លោក​មាន​របស់​អ្វី​បញ្ចាំ​ខ្ញុំ​ទេ ទម្រាំ​ដល់​ខ្ញុំ​ទទួល​ពពែ​នោះ?​»។ ១៨ ដូច្នេះ គាត់​សួរ​នាង​វិញ​ថា​៖ ​«​តើ​ខ្ញុំ​គួរ​បញ្ចាំ​អ្វី?​»។ នាង​ឆ្លើយ​ថា​៖ ​«​សូម​លោក​ទុក​ចិញ្ចៀន​ត្រា+និង​ខ្សែ ព្រម​ទាំង​ដំបង​ដែល​នៅ​ដៃ​លោក​ឲ្យ​ខ្ញុំ​»។ បន្ទាប់​មក យូដា​បាន​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​នាង ហើយ​ក៏​រួម​ដំណេក​ជា​មួយ​នាង​ទៅ។ នាង​ចាប់​មាន​ផ្ទៃ​ពោះ​ជា​មួយ​គាត់។ ១៩ ក្រោយ​មក នាង​បាន​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរ​ចេញ​ទៅ។ នាង​បាន​ដោះ​ស្បៃ​ចេញ រួច​ពាក់​សម្លៀក​បំពាក់​ស្រី​មេ​ម៉ាយ​វិញ។

២០ ក្រោយ​មក យូដា​បាន​ផ្ញើ​កូន​ពពែ​តាម​មិត្ត​ភក្ដិ​របស់​គាត់​ជា​អ្នក​ក្រុង​អាឌូឡាម+ យក​ទៅ​ឲ្យ​នាង​ដើម្បី​លោះ​របស់​បញ្ចាំ​មក​វិញ។ ប៉ុន្តែ មិត្ត​ភក្ដិ​នោះ​រក​នាង​មិន​ឃើញ​សោះ។ ២១ រួច​គាត់​បាន​សួរ​ពួក​បុរស​នៅ​ទី​នោះ​ថា​៖ ​«​ស្រី​ពេស្យា*ដែល​ធ្លាប់​អង្គុយ​តាម​ផ្លូវ​នៅ​អេណែម តើ​នៅ​ឯ​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​មិន​ដែល​មាន​ស្រី​ពេស្យា​នៅ​ទី​នេះ​ទេ​»។ ២២ ក្រោយ​មក គាត់​បាន​ត្រឡប់​ទៅ​ជួប​យូដា​វិញ ហើយ​ប្រាប់​ថា​៖ ​«​ខ្ញុំ​រក​នាង​មិន​ឃើញ​សោះ ហើយ​អ្នក​នៅ​ទី​នោះ​ប្រាប់​ថា មិន​ដែល​មាន​ស្រី​ពេស្យា​នៅ​ទី​នេះ​ទេ​»។ ២៣ ដូច្នេះ យូដា​បាន​និយាយ​ថា​៖ ​«​ឲ្យ​នាង​យក​របស់​ទាំង​នោះ​ចុះ យើង​មិន​ចាំ​បាច់​សួរ​ដេញ​ដោល​ទៀត​ទេ ដើម្បី​កុំ​ឲ្យ​គេ​មើល​ងាយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​ហើយ តែ​រក​នាង​មិន​ឃើញ​»។

២៤ ប្រមាណ​បី​ខែ​ក្រោយ​មក មាន​គេ​មក​ប្រាប់​យូដា​ថា​៖ ​«​នាង​ថេម៉ា​កូន​ប្រសា​អ្នក ធ្វើ​ជា​ស្រី​ពេស្យា​ហើយ ឥឡូវ​នាង​ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ទៀត​ផង​»។ ឮ​ដូច្នោះ យូដា​បាន​និយាយ​ថា​៖ ​«​ចូរ​យក​នាង​ទៅ​សម្លាប់ ហើយ​ដុត​នាង​ចោល​ទៅ​»។+ ២៥ ពេល​គេ​កំពុង​នាំ​នាង​យក​ទៅ​សម្លាប់ នាង​បាន​ផ្ញើ​របស់​បញ្ចាំ​ទៅ​ឲ្យ​ឪពុក​ក្មេក ហើយ​ឲ្យ​គេ​នាំ​ដំណឹង​ទៅ​ប្រាប់​គាត់​ថា​៖ ​«​ខ្ញុំ​មាន​ផ្ទៃ​ពោះ​ជា​មួយ​នឹង​ម្ចាស់​របស់​នេះ​»។ នាង​បន្ថែម​ទៀត​ថា​៖ ​«​សូម​លោក​ពិនិត្យ​មើល​ចិញ្ចៀន​ត្រា​និង​ខ្សែ ព្រម​ទាំង​ដំបង​នេះ ថា​ជា​របស់​អ្នក​ណា​»។+ ២៦ ក្រោយ​ពិនិត្យ​របស់​ទាំង​នោះ​រួច យូដា​បាន​និយាយ​ថា​៖ ​«​នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​ឲ្យ​សេឡា​ធ្វើ​ជា​ប្ដី​នាង​»។+ តាំង​ពី​ថ្ងៃ​នោះ​មក គាត់​មិន​បាន​រួម​ដំណេក​ជា​មួយ​នាង​ទៀត​ទេ។

២៧ លុះ​ដល់​គ្រប់​ខែ​ដែល​នាង​ថេម៉ា​ត្រូវ​សម្រាល មាន​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ​នាង។ ២៨ កាល​នាង​កំពុង​សម្រាល កូន​មួយ​បាន​លូក​ដៃ​ចេញ​មក។ ភ្លាម​នោះ ឆ្មប​បាន​យក​អំបោះ​ក្រហម​មក​ចង​ដៃ​គាត់ ហើយ​និយាយ​ថា​៖ ​«​កូន​នេះ​ជា​កូន​ច្បង​ហើយ​»។ ២៩ ប៉ុន្តែ កូន​នោះ​បាន​ដក​ដៃ​ចូល​វិញ ហើយ​កូន​មួយ​ទៀត​បាន​កើត​មក​មុន។ ដូច្នេះ ឆ្មប​នោះ​បាន​និយាយ​ថា​៖ ​«​ម្ដេច​ក៏​ទម្លាយ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ដូច្នេះ?​»។ ហេតុ​នេះ​ហើយ​បាន​ជា​កូន​នោះ​មាន​ឈ្មោះ​ថា​ពេរេស។*+ ៣០ រួច​កូន​បន្ទាប់​ក៏​កើត​មក គឺ​ជា​កូន​ដែល​មាន​អំបោះ​ក្រហម​នៅ​ដៃ ហើយ​កូន​នោះ​បាន​ត្រូវ​ដាក់​ឈ្មោះ​ថា​សេរ៉ា។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក