បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី២ ១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី២

      • ការ​ច្បាំង​ឈ្នះ​ពួក​អាំម៉ូន​និង​ពួក​ស៊ីរី (​១​-​១៩​)

សាំយូអែលទី២ ១០:១

ឯកសារយោង

  • +ដក ១៩:៣៦, ៣៨; អសក ១០:៧; ១១:១២, ៣៣; ១សាំ ១១:១
  • +១ប្រ ១៩:១-៥

សាំយូអែលទី២ ១០:៤

ឯកសារយោង

  • +ចល ១៩:២៧

សាំយូអែលទី២ ១០:៥

ឯកសារយោង

  • +យ៉ូស ១៨:២១

សាំយូអែលទី២ ១០:៦

ឯកសារយោង

  • +ជប ១៣:២១
  • +២សាំ ៨:៥
  • +យ៉ូស ១៣:១៣
  • +១ប្រ ១៩:៦, ៧

សាំយូអែលទី២ ១០:៧

ឯកសារយោង

  • +២សាំ ២៣:៨; ១ប្រ ១៩:៨, ៩

សាំយូអែលទី២ ១០:៩

ឯកសារយោង

  • +១ប្រ ១៩:១០-១៣

សាំយូអែលទី២ ១០:១០

ឯកសារយោង

  • +១សាំ ២៦:៦; ២សាំ ២:១៨; ២៣:១៨; ១ប្រ ២:១៥, ១៦
  • +ជប ២១:២៤

សាំយូអែលទី២ ១០:១២

ឯកសារយោង

  • +បច ៣១:៦
  • +ចសព ៣៧:៥; ៤៤:៥; សុភ ២៩:២៥

សាំយូអែលទី២ ១០:១៣

ឯកសារយោង

  • +១ប្រ ១៩:១៤, ១៥

សាំយូអែលទី២ ១០:១៥

ឯកសារយោង

  • +១ប្រ ១៩:១៦

សាំយូអែលទី២ ១០:១៦

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​ទន្លេ​អឺប្រាត

ឯកសារយោង

  • +២សាំ ៨:៣-៥
  • +ដក ១៥:១៨; ដច ២៣:៣១

សាំយូអែលទី២ ១០:១៧

ឯកសារយោង

  • +១ប្រ ១៩:១៧-១៩

សាំយូអែលទី២ ១០:១៨

ឯកសារយោង

  • +បច ២០:១; ចសព ១៨:៣៧, ៣៨

សាំយូអែលទី២ ១០:១៩

ឯកសារយោង

  • +ដក ១៥:១៨; បច ២០:១០, ១១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២សាំ. ១០:១ដក ១៩:៣៦, ៣៨; អសក ១០:៧; ១១:១២, ៣៣; ១សាំ ១១:១
២សាំ. ១០:១១ប្រ ១៩:១-៥
២សាំ. ១០:៤ចល ១៩:២៧
២សាំ. ១០:៥យ៉ូស ១៨:២១
២សាំ. ១០:៦ជប ១៣:២១
២សាំ. ១០:៦២សាំ ៨:៥
២សាំ. ១០:៦យ៉ូស ១៣:១៣
២សាំ. ១០:៦១ប្រ ១៩:៦, ៧
២សាំ. ១០:៧២សាំ ២៣:៨; ១ប្រ ១៩:៨, ៩
២សាំ. ១០:៩១ប្រ ១៩:១០-១៣
២សាំ. ១០:១០១សាំ ២៦:៦; ២សាំ ២:១៨; ២៣:១៨; ១ប្រ ២:១៥, ១៦
២សាំ. ១០:១០ជប ២១:២៤
២សាំ. ១០:១២បច ៣១:៦
២សាំ. ១០:១២ចសព ៣៧:៥; ៤៤:៥; សុភ ២៩:២៥
២សាំ. ១០:១៣១ប្រ ១៩:១៤, ១៥
២សាំ. ១០:១៥១ប្រ ១៩:១៦
២សាំ. ១០:១៦២សាំ ៨:៣-៥
២សាំ. ១០:១៦ដក ១៥:១៨; ដច ២៣:៣១
២សាំ. ១០:១៧១ប្រ ១៩:១៧-១៩
២សាំ. ១០:១៨បច ២០:១; ចសព ១៨:៣៧, ៣៨
២សាំ. ១០:១៩ដក ១៥:១៨; បច ២០:១០, ១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី២ ១០:១-១៩

សៀវភៅសាំយូអែលទី២

១០ លុះ​ក្រោយ​ពី​ស្ដេច​ស្រុក​អាំម៉ូន+ស្លាប់ កូន​ប្រុស​គាត់​ឈ្មោះ​ហានុន​បាន​ឡើង​ស្នង​រាជ្យ​បន្ត។+ ២ ពេល​ដាវីឌ​ដឹង​អំពី​រឿង​នោះ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ហានុន ដូច​ណាហាស​ឪពុក​របស់​គាត់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ​ដែរ​»។ ដូច្នេះ ដាវីឌ​ចាត់​ពួក​អ្នក​បម្រើ​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ហានុន។ ប៉ុន្តែ ពេល​ពួក​អ្នក​បម្រើ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន ៣ នោះ​ពួក​មេ​ដឹក​នាំ​ស្រុក​អាំម៉ូន​និយាយ​ទៅ​ហានុន​ជា​ម្ចាស់​របស់​ពួក​គេ​ថា​៖ ​«​ការ​ដែល​ដាវីឌ​ចាត់​គេ​ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ​លោក តើ​លោក​ជឿ​ថា​គាត់​ពិត​ជា​ផ្ដល់​កិត្តិយស​ឲ្យ​ឪពុក​របស់​លោក​មែន​ឬ? ច្បាស់​ជា​មិន​មែន​ដូច្នោះ​ទេ ដាវីឌ​ឲ្យ​គេ​មក​គឺ​ដើម្បី​សង្កេត​មើល​និង​យក​ការណ៍​ពី​ក្រុង​យើង ក្នុង​បំណង​ផ្ដួល​រំលំ​ក្រុង​របស់​យើង​តែ​ប៉ុណ្ណោះ​»។ ៤ ដូច្នេះ ហានុន​ចាប់​ពួក​អ្នក​បម្រើ​របស់​ដាវីឌ ហើយ​កោរ​ពុក​ចង្កា​ពួក​គេ​មួយ​ចំហៀង+ និង​កាត់​សម្លៀក​បំពាក់​វែង​របស់​ពួក​គេ​ត្រឹម​ពាក់​កណ្ដាល​គូទ រួច​បណ្ដេញ​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​វិញ។ ៥ ពេល​ដាវីឌ​បាន​ទទួល​ដំណឹង​នោះ គាត់​ប្រញាប់​ចាត់​ពួក​បុរស​ឲ្យ​ទៅ​ជួប​ពួក​គេ ព្រោះ​ពួក​គេ​អាម៉ាស់​មុខ​ខ្លាំង​ណាស់។ ស្ដេច​បង្គាប់​ពួក​គេ​ថា​៖ ​«​ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូ+ រហូត​ដល់​ពុក​ចង្កា​ដុះ​ឡើង​វិញ រួច​សឹម​ត្រឡប់​មក​ចុះ​»។

៦ លុះ​ពួក​អាំម៉ូន​ឃើញ​ថា​ពួក​គេ​បាន​ធ្វើ​ឲ្យ​ដាវីឌ​ស្អប់ខ្ពើម​ពួក​គេ នោះ​ពួក​គេ​បាន​ទៅ​ជួល​ទាហាន​ថ្មើរ​ជើង​របស់​ពួក​ស៊ីរី​ចំនួន​២០.០០០​នាក់​ពី​ក្រុង​បេតរេហុប+និង​ពី​ស្រុក​សូបា+ ថែម​ទាំង​ជួល​ស្ដេច​នៃ​ស្រុក​ម៉ាអាកា+និង​ពួក​បុរស​របស់​គាត់​ចំនួន​១.០០០​នាក់ ព្រម​ទាំង​ជួល​ពួក​បុរស​ចំនួន​១២.០០០​នាក់​ពី​ស្រុក​អ៊ីសស្ថប​ផង​ដែរ។+ ៧ ពេល​ដាវីឌ​ឮ​ដូច្នោះ គាត់​ក៏​ចាត់​យ៉ូអាប់​និង​កង​ទ័ព​ទាំង​អស់ ដែល​មាន​ទាំង​ទាហាន​ខ្លាំង​ក្លា​បំផុត​របស់​គាត់​ទៅ​ជា​មួយ​ផង។+ ៨ ពួក​អាំម៉ូន​បាន​ចេញ​ទៅ​តម្រៀប​ទ័ព​នៅ​ច្រក​ទ្វារ​កំពែង​ក្រុង។ រីឯ​ពួក​ស៊ីរីពី​ស្រុក​សូបា​និង​ពី​ក្រុង​បេតរេហុប រួម​ទាំង​ពួក​បុរស​ពី​ស្រុក​អ៊ីសស្ថប​និង​ពី​ស្រុក​ម៉ាអាកា ពួក​គេ​បាន​ចេញ​ទៅ​ត្រៀម​ទ័ព​នៅ​ឯ​វាល។

៩ ពេល​យ៉ូអាប់​ឃើញ​ពួក​សត្រូវ​តម្រៀប​ទ័ព​នៅ​ខាង​មុខ​និង​ខាង​ក្រោយ​ដើម្បី​ឡោម​ព័ទ្ធ​ច្បាំង​នឹង​គាត់ នោះ​គាត់​ជ្រើស​រើស​ទាហាន​ឆ្នើម​ពី​ចំណោម​ទាហាន​អ៊ីស្រាអែល ហើយ​តម្រៀប​ទ័ព​ដើម្បី​ច្បាំង​នឹង​ពួក​ស៊ីរី។+ ១០ ចំណែក​ឯ​ទាហាន​ដែល​នៅ​សល់ គាត់​ឲ្យ​អាប៊ីសាយ+ដែល​ជា​បង​របស់​គាត់ នាំ​មុខ​ក្នុង​ការ​តម្រៀប​ទ័ព​ដើម្បី​ប្រយុទ្ធ​នឹង​ពួក​អាំម៉ូន។+ ១១ រួច​យ៉ូអាប់​និយាយ​ទៅ​អាប៊ីសាយ​ថា​៖ ​«​បើ​ពួក​ស៊ីរី​មាន​ប្រៀប​ជាង​ខ្ញុំ នោះ​បង​ត្រូវ​មក​ជួយ​ខ្ញុំ តែ​បើ​ពួក​អាំម៉ូន​មាន​ប្រៀប​ជាង​បង នោះ​ខ្ញុំ​នឹង​ទៅ​ជួយ​បង​វិញ។ ១២ ចូរ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន​និង​រឹង​មាំ​ឡើង+ ដើម្បី​ជន​ជាតិ​របស់​យើង និង​ដើម្បី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ព្រះ​នៃ​យើង! ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​តាម​ដែល​លោក​ពេញ​ចិត្ត​»។+

១៣ បន្ទាប់​មក យ៉ូអាប់​និង​ពួក​ទាហាន​របស់​គាត់​សម្រុក​ចូល​ទៅ​ច្បាំង​នឹង​ពួក​ស៊ីរី រហូត​ដល់​ពួក​ស៊ីរី​បាក់​ទ័ព​រត់​ពី​មុខ​គាត់។+ ១៤ ពេល​ពួក​អាំម៉ូន​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព ពួក​គេ​ក៏​បាក់​ទ័ព​រត់​ពី​មុខ​អាប៊ីសាយ ត្រឡប់​ទៅ​ក្រុង​វិញ​ដែរ។ ក្រោយ​ពី​យ៉ូអាប់​ច្បាំង​នឹង​ពួក​អាំម៉ូន​ហើយ គាត់​វិល​មក​ក្រុង​យេរូសាឡិម​វិញ។

១៥ ពេល​ពួក​ស៊ីរី​ឃើញ​ថា​ច្បាំង​ចាញ់​ទាហាន​អ៊ីស្រាអែល នោះ​ពួក​គេ​ប្រមូល​ផ្ដុំ​កម្លាំង​ទ័ព​ឡើង​វិញ។+ ១៦ ដូច្នេះ ហាដាឌីសឺ+បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ពួក​ស៊ីរីពី​តំបន់​ទន្លេ*+ឲ្យ​មក​ជួយ។ ពួក​គេ​បាន​មក​ត្រង់​ហេឡាម ដោយ​មាន​សូបាក​ជា​មេ​ទ័ព​របស់​ហាដាឌីសឺ​ជា​អ្នក​ដឹក​នាំ។

១៧ កាល​ដែល​ដាវីឌ​ឮ​ដំណឹង​នោះ គាត់​ប្រញាប់​ប្រមូល​ទាហាន​អ៊ីស្រាអែល​ទាំង​អស់ ហើយ​ឆ្លង​ទន្លេយ៉ូដាន់​ទៅ​ហេឡាម។ ពេល​ពួក​ស៊ីរី​ឃើញ​ដូច្នោះ ពួក​គេ​តម្រៀប​ទ័ព ហើយ​ប្រយុទ្ធ​នឹង​ដាវីឌ។+ ១៨ នៅ​ពេល​ប្រយុទ្ធ​គ្នា​នោះ ដាវីឌ​បាន​សម្លាប់​ពួក​ស៊ីរី​ដែល​ជា​អ្នក​បរ​រទេះ​ចម្បាំង​ចំនួន​៧០០​នាក់ និង​ទាហាន​សេះ​ចំនួន​៤០.០០០​នាក់ ហើយ​ពួក​គេ​ក៏​បាក់​ទ័ព​រត់​ពី​មុខ​ទាហាន​អ៊ីស្រាអែល។ ដាវីឌ​ថែម​ទាំង​បាន​សម្លាប់​សូបាក​ជា​មេ​ទ័ព​នៅ​ទី​នោះ​ទៀត​ផង។+ ១៩ កាល​ស្ដេច​ទាំង​អស់​ដែល​នៅ​ក្រោម​អំណាច​របស់​ហាដាឌីសឺ បាន​ឃើញ​ថា​ពួក​គេ​ច្បាំង​ចាញ់​ទាហាន​អ៊ីស្រាអែល នោះ​ពួក​គេ​ប្រញាប់​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ក៏​នៅ​ក្រោម​ចំណុះ​ជន​ជាតិ​អ៊ីស្រាអែល។+ ដូច្នេះ ពួក​ស៊ីរី​ខ្លាច​លែង​ហ៊ាន​ជួយ​ពួក​អាំម៉ូន​ត​ទៅ​ទៀត។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក