បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីច្បាប់លេវី

      • ពួក​សង្ឃ​ត្រូវ​បរិសុទ្ធ​និង​ឥត​សៅហ្មង (​១​-​៩​)

      • សម្ដេច​សង្ឃ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក​ឡើយ (​១០​-​១៥​)

      • សង្ឃ​ត្រូវ​មាន​កាយ​សម្បទា​ពេញ​លក្ខណៈ (​១៦​-​២៤​)

ច្បាប់លេវី ២១:១

ឯកសារយោង

  • +ជប ១៩:១៤

ច្បាប់លេវី ២១:៥

ឯកសារយោង

  • +បច ១៤:១
  • +ចល ១៩:២៧, ២៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០២១, ទំ.  ១

ច្បាប់លេវី ២១:៦

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​នំ​ប៉័ង​»។ នេះ​សំដៅ​លើ​គ្រឿង​បូជា

ឯកសារយោង

  • +ដច ២៩:៤៤
  • +ចល ១៨:២១; ១៩:១២; ២២:៣២
  • +អេ ៥២:១១; ១ពេ ១:១៥, ១៦

ច្បាប់លេវី ២១:៧

ឯកសារយោង

  • +ចល ១៩:២៩
  • +បច ២៤:១; អេគ ៤៤:២២

ច្បាប់លេវី ២១:៨

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​នំ​ប៉័ង​»​

ឯកសារយោង

  • +ដច ២៨:៤១
  • +ដច ២៨:៣៦; ចល ១១:៤៥; ២០:៧, ៨

ច្បាប់លេវី ២១:៩

ឯកសារយោង

  • +ចល ២០:១៤

ច្បាប់លេវី ២១:១០

ឯកសារយោង

  • +ចល ៨:១២
  • +ដច ២៨:២; ២៩:២៩; ចល ១៦:៣២
  • +ដក ៣៧:៣៤; ចល ១០:៦

ច្បាប់លេវី ២១:១១

ឯកសារយោង

  • +ជប ៦:៧; ១៩:១១, ១៤

ច្បាប់លេវី ២១:១២

ឯកសារយោង

  • +ចល ១០:៧
  • +ចល ៨:១២

ច្បាប់លេវី ២១:១៣

ឯកសារយោង

  • +អេគ ៤៤:២២

ច្បាប់លេវី ២១:១៥

ឯកសារយោង

  • +អែស ៩:២

ច្បាប់លេវី ២១:២០

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ស្គមស្គាំង​»​

ឯកសារយោង

  • +បច ២៣:១

ច្បាប់លេវី ២១:២២

ឯកសារយោង

  • +ចល ២:១០; ៦:១៤, ១៦; ២៤:៨, ៩; ជប ១៨:៩
  • +ចល ២២:១០; ជប ១៨:១៩

ច្បាប់លេវី ២១:២៣

ឯកសារយោង

  • +ដច ៣០:៦
  • +ដច ៣៨:១
  • +ដច ២៥:៨
  • +ដច ២៨:៤១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចល. ២១:១ជប ១៩:១៤
ចល. ២១:៥បច ១៤:១
ចល. ២១:៥ចល ១៩:២៧, ២៨
ចល. ២១:៦ដច ២៩:៤៤
ចល. ២១:៦ចល ១៨:២១; ១៩:១២; ២២:៣២
ចល. ២១:៦អេ ៥២:១១; ១ពេ ១:១៥, ១៦
ចល. ២១:៧ចល ១៩:២៩
ចល. ២១:៧បច ២៤:១; អេគ ៤៤:២២
ចល. ២១:៨ដច ២៨:៤១
ចល. ២១:៨ដច ២៨:៣៦; ចល ១១:៤៥; ២០:៧, ៨
ចល. ២១:៩ចល ២០:១៤
ចល. ២១:១០ចល ៨:១២
ចល. ២១:១០ដច ២៨:២; ២៩:២៩; ចល ១៦:៣២
ចល. ២១:១០ដក ៣៧:៣៤; ចល ១០:៦
ចល. ២១:១១ជប ៦:៧; ១៩:១១, ១៤
ចល. ២១:១២ចល ១០:៧
ចល. ២១:១២ចល ៨:១២
ចល. ២១:១៣អេគ ៤៤:២២
ចល. ២១:១៥អែស ៩:២
ចល. ២១:២០បច ២៣:១
ចល. ២១:២២ចល ២:១០; ៦:១៤, ១៦; ២៤:៨, ៩; ជប ១៨:៩
ចល. ២១:២២ចល ២២:១០; ជប ១៨:១៩
ចល. ២១:២៣ដច ៣០:៦
ចល. ២១:២៣ដច ៣៨:១
ចល. ២១:២៣ដច ២៥:៨
ចល. ២១:២៣ដច ២៨:៤១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី ២១:១-២៤

ច្បាប់លេវី

២១ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​ពួក​សង្ឃ​ជា​កូន​ចៅ​អេរ៉ុន​ថា​៖ ‹អ្នក​រាល់​គ្នា​ជា​សង្ឃ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​សាក​សព​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ជន​រួម​ជាតិ​ខ្លួន​ឡើយ+ ២ លើក​លែង​តែ​សាច់​ញាតិ​ជិត ដូច​ជា​ឪពុក ម្ដាយ កូន​ប្រុស កូន​ស្រី បង​ប្រុស ឬ​ប្អូន​ប្រុស ៣ ព្រម​ទាំង​បង​ស្រី​ឬ​ប្អូន​ស្រី​នៅ​ក្រមុំ​បរិសុទ្ធ​និង​នៅ​ជិត ហើយ​មិន​ទាន់​រៀប​ការ។ ៤ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​និង​ស្មោក​គ្រោក ដោយ​សារ​សាក​សព​ស្ត្រី​ដែល​មាន​ប្ដី​ក្នុង​ចំណោម​ជន​រួម​ជាតិ​ខ្លួន​នោះ​ទេ។ ៥ អ្នក​រាល់​គ្នា​មិន​ត្រូវ​កោរ​សក់+ កាត់​តម្រឹម​ពុក​ចង្កា ឬ​ឆូត​សាច់​ខ្លួន​ឡើយ។+ ៦ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ​ចំពោះ​ព្រះ​របស់​អ្នក​រាល់​គ្នា+ ហើយ​មិន​ត្រូវ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​នៃ​អ្នក​រាល់​គ្នា​អាប់​ឱន​ឡើយ+ ព្រោះ​អ្នក​រាល់​គ្នា​ជា​អ្នក​ដុត​គ្រឿង​បូជា​ជូន​ព្រះ​យេហូវ៉ា ដែល​ជា​អាហារ*របស់​លោក។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ។+ ៧ អ្នក​រាល់​គ្នា​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ពេស្យា+ ស្ត្រី​ដែល​បាត់​បង់​ភាព​បរិសុទ្ធ ឬ​ស្ត្រី​ប្ដី​លែង​ឡើយ+ ព្រោះ​សង្ឃ​ត្រូវ​តែ​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ។ ៨ ឯ​អ្នក​រាល់​គ្នា​ជា​បណ្ដា​ជន​អ៊ីស្រាអែល​វិញ អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សង្ឃ​ជា​បរិសុទ្ធ+ ព្រោះ​គាត់​ជា​អ្នក​ជូន​អាហារ*ដល់​ព្រះ។ គាត់​ត្រូវ​តែ​បរិសុទ្ធ​ចំពោះ​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​បរិសុទ្ធ ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ។+

៩ ​«​‹បើ​កូន​ស្រី​របស់​សង្ឃ​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក​ដោយ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ នាង​ធ្វើ​ឲ្យ​ឪពុក​អាប់​ឱន​កិត្តិយស​ហើយ។ នាង​នឹង​ត្រូវ​គេ​សម្លាប់ ហើយ​ដុត​ចោល។+

១០ ​«​‹ឯ​សង្ឃ​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​បង​ប្អូន​គាត់ ហើយ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តែង​តាំង+ឲ្យ​បំពេញ​តួ​នាទី​ជា​សម្ដេច​សង្ឃ​និង​ឲ្យ​ស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ+ គាត់​មិន​ត្រូវ​ទុក​សក់​ឲ្យ​គ្មាន​របៀប ហើយ​ក៏​មិន​ត្រូវ​ហែក​សម្លៀក​បំពាក់​ខ្លួន​ឡើយ។+ ១១ គាត់​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក​សព​ណា​មួយ​ឡើយ+ សូម្បី​តែ​សាក​សព​ឪពុក​ឬ​ម្ដាយ​ក៏​គាត់​មិន​ត្រូវ​ចូល​ទៅ​ជិត​ដែរ ដើម្បី​កុំ​ឲ្យ​គាត់​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។ ១២ គាត់​មិន​ត្រូវ​ចេញ​ពី​កន្លែង​បរិសុទ្ធ ហើយ​មិន​ត្រូវ​ធ្វើ​ឲ្យ​កន្លែង​បរិសុទ្ធ​របស់​ព្រះ​នៃ​គាត់​អាប់​ឱន​ឡើយ+ ព្រោះ​គាត់​បាន​ទទួល​ការ​ចាក់​ប្រេង​តែង​តាំង​ពី​ព្រះ+ ដែល​ជា​សញ្ញា​សម្គាល់​នៃ​ការ​ប្រគល់​ខ្លួន។ ខ្ញុំ​គឺ​យេហូវ៉ា។

១៣ ​«​‹គាត់​ត្រូវ​យក​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ធ្វើ​ជា​ប្រពន្ធ។+ ១៤ គាត់​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​មេ​ម៉ាយ ស្ត្រី​ប្ដី​លែង ស្ត្រី​ដែល​បាត់​បង់​ភាព​បរិសុទ្ធ ឬ​ស្ត្រី​ពេស្យា​ឡើយ។ ប៉ុន្តែ គាត់​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ពី​ចំណោម​ជន​រួម​ជាតិ​របស់​គាត់។ ១៥ គាត់​មិន​ត្រូវ​ធ្វើ​ឲ្យ​កូន​ចៅ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​គាត់​ឡើយ+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​ជា​អ្នក​ញែក​គាត់​ជា​បរិសុទ្ធ›​»។

១៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ១៧ ​«​ចូរ​ប្រាប់​អេរ៉ុន​ថា​៖ ‹កុំ​ឲ្យ​កូន​ចៅ​របស់​អ្នក​គ្រប់​ជំនាន់ ដែល​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ ចូល​ទៅ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​របស់​ខ្លួន​ឡើយ។ ១៨ បើ​អ្នក​ណា​ម្នាក់​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ គាត់​មិន​អាច​ចូល​ទៅ​ជូន​គ្រឿង​បូជា​បាន​ទេ ដូច​ជា​អ្នក​ងងឹត​ភ្នែក ពិការ​ជើង ច្រមុះ​ឆែប ដៃ​ជើង​មិន​ស្មើ​គ្នា ១៩ អ្នក​បាក់​ដៃ​បាក់​ជើង ២០ អ្នក​គម​ខ្នង អ្នក​តឿ* អ្នក​មាន​ជំងឺ​ភ្នែក ជំងឺ​សើ​ស្បែក កើត​ស្រែង ឬ​ខូច​ប្រដាប់​បន្ត​ពូជ។+ ២១ ដូច្នេះ មិន​ត្រូវ​ឲ្យ​កូន​ចៅ​អេរ៉ុន​ជា​សង្ឃ​ណា​ម្នាក់​ដែល​មាន​កាយ​សម្បទា​ខុស​ប្រក្រតី ចូល​ទៅ​ដុត​គ្រឿង​បូជា​ជូន​ព្រះ​យេហូវ៉ា​ឡើយ លុះ​ត្រា​តែ​គាត់​មាន​កាយ​សម្បទា​ពេញ​លក្ខណៈ។ ២២ គាត់​អាច​បរិភោគ​គ្រឿង​បូជា​របស់​ព្រះ​បាន គឺ​ពី​អ្វី​ដែល​បរិសុទ្ធ+ និង​ពី​អ្វី​ដែល​បរិសុទ្ធ​បំផុត។+ ២៣ ប៉ុន្តែ គាត់​មិន​អាច​ចូល​ទៅ​ជិត​វាំងនន+និង​ទី​បូជា​បាន​ទេ+ ព្រោះ​គាត់​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ។ គាត់​មិន​ត្រូវ​ធ្វើ​ឲ្យ​កន្លែង​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន​ឡើយ+ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​ជា​អ្នក​ញែក​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ›​»។+

២៤ ដូច្នេះ ម៉ូសេ​ក៏​ប្រាប់​អ្វី​ទាំង​នេះ​ដល់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​អេរ៉ុន ព្រម​ទាំង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក