បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២

      • យេហូអាស​ជា​ស្ដេច​ស្រុក​យូដា (​១​-​៣​)

      • យេហូអាស​ជួស​ជុល​វិហារ (​៤​-​១៦​)

      • ការ​ឈ្លានពាន​របស់​ពួក​ស៊ីរី (​១៧, ១៨​)

      • យេហូអាស​បាន​ត្រូវ​សម្លាប់ (​១៩​-​២១​)

បណ្ដាស្ដេចទី២ ១២:១

ឯកសារយោង

  • +១បស ១៩:១៦; ២បស ១០:៣០
  • +២បស ១១:២; ១ប្រ ៣:១០, ១១
  • +២ប្រ ២៤:១, ២

បណ្ដាស្ដេចទី២ ១២:៣

ឯកសារយោង

  • +ជប ៣៣:៥២

បណ្ដាស្ដេចទី២ ១២:៤

ឯកសារយោង

  • +២ប្រ ៣១:១២
  • +ដច ៣០:១៣; ២ប្រ ២៤:៩
  • +ដច ២៥:២; ៣៥:២១

បណ្ដាស្ដេចទី២ ១២:៥

ឯកសារយោង

  • +២ប្រ ២៤:៧

បណ្ដាស្ដេចទី២ ១២:៦

ឯកសារយោង

  • +២ប្រ ២៤:៥

បណ្ដាស្ដេចទី២ ១២:៧

ឯកសារយោង

  • +២បស ១១:៤; ២ប្រ ២៣:១; ២៤:១៥
  • +២ប្រ ២៤:៦

បណ្ដាស្ដេចទី២ ១២:៩

ឯកសារយោង

  • +២ប្រ ២៤:៨; ម៉ាក ១២:៤១; លូក ២១:១
  • +២ប្រ ២៤:១០

បណ្ដាស្ដេចទី២ ១២:១០

ឯកសារយោង

  • +២ប្រ ២៤:១១

បណ្ដាស្ដេចទី២ ១២:១១

ឯកសារយោង

  • +២បស ២២:៤-៦; ២ប្រ ២៤:១២

បណ្ដាស្ដេចទី២ ១២:១៣

ឯកសារយោង

  • +ជប ១០:២; ២ប្រ ៥:១២
  • +២ប្រ ២៤:១៤

បណ្ដាស្ដេចទី២ ១២:១៥

ឯកសារយោង

  • +២បស ២២:៧

បណ្ដាស្ដេចទី២ ១២:១៦

ឯកសារយោង

  • +ចល ៥:១៥
  • +ចល ៧:៧; ជប ១៨:៨

បណ្ដាស្ដេចទី២ ១២:១៧

ឯកសារយោង

  • +១បស ១៩:១៥; ២បស ៨:១៣; ១០:៣២
  • +១ប្រ ១៨:១
  • +២ប្រ ២៤:២៣

បណ្ដាស្ដេចទី២ ១២:១៨

ឯកសារយោង

  • +១បស ១៥:១៨; ២បស ១៦:៨; ១៨:១៥

បណ្ដាស្ដេចទី២ ១២:២០

ឯកសារយោង

  • +២ប្រ ២៤:២៥, ២៦; ២៥:២៧
  • +២សាំ ៥:៩; ១បស ៩:១៥, ២៤; ២ប្រ ៣២:៥

បណ្ដាស្ដេចទី២ ១២:២១

ឯកសារយោង

  • +២បស ១៤:១, ៥
  • +២ប្រ ២៤:២៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២បស. ១២:១១បស ១៩:១៦; ២បស ១០:៣០
២បស. ១២:១២បស ១១:២; ១ប្រ ៣:១០, ១១
២បស. ១២:១២ប្រ ២៤:១, ២
២បស. ១២:៣ជប ៣៣:៥២
២បស. ១២:៤២ប្រ ៣១:១២
២បស. ១២:៤ដច ៣០:១៣; ២ប្រ ២៤:៩
២បស. ១២:៤ដច ២៥:២; ៣៥:២១
២បស. ១២:៥២ប្រ ២៤:៧
២បស. ១២:៦២ប្រ ២៤:៥
២បស. ១២:៧២បស ១១:៤; ២ប្រ ២៣:១; ២៤:១៥
២បស. ១២:៧២ប្រ ២៤:៦
២បស. ១២:៩២ប្រ ២៤:៨; ម៉ាក ១២:៤១; លូក ២១:១
២បស. ១២:៩២ប្រ ២៤:១០
២បស. ១២:១០២ប្រ ២៤:១១
២បស. ១២:១១២បស ២២:៤-៦; ២ប្រ ២៤:១២
២បស. ១២:១៣ជប ១០:២; ២ប្រ ៥:១២
២បស. ១២:១៣២ប្រ ២៤:១៤
២បស. ១២:១៥២បស ២២:៧
២បស. ១២:១៦ចល ៥:១៥
២បស. ១២:១៦ចល ៧:៧; ជប ១៨:៨
២បស. ១២:១៧១បស ១៩:១៥; ២បស ៨:១៣; ១០:៣២
២បស. ១២:១៧១ប្រ ១៨:១
២បស. ១២:១៧២ប្រ ២៤:២៣
២បស. ១២:១៨១បស ១៥:១៨; ២បស ១៦:៨; ១៨:១៥
២បស. ១២:២០២ប្រ ២៤:២៥, ២៦; ២៥:២៧
២បស. ១២:២០២សាំ ៥:៩; ១បស ៩:១៥, ២៤; ២ប្រ ៣២:៥
២បស. ១២:២១២បស ១៤:១, ៥
២បស. ១២:២១២ប្រ ២៤:២៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី២ ១២:១-២១

បណ្ដាស្ដេចទី២

១២ នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​យេហ៊ូ+ យេហូអាស+បាន​ឡើង​គ្រង​រាជ្យ ហើយ​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៤០​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​ស៊ីបបៀ​ជា​អ្នក​មក​ពី​ក្រុង​បៀរសេបា។+ ២ យេហូអាស​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត កាល​ដែល​មាន​យេហូយ៉ាដា​ជា​សង្ឃ​នៅ​បង្ហាត់​បង្រៀន​គាត់។ ៣ ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​ទេ+ ហើយ​បណ្ដា​ជន​នៅ​តែ​ជូន​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​ដដែល។

៤ នៅ​ថ្ងៃ​មួយ យេហូអាស​និយាយ​ទៅ​កាន់​ពួក​សង្ឃ​ថា​៖ ​«​ចូរ​ប្រមូល​ប្រាក់​ទាំង​អស់​ដែល​បណ្ដា​ជន​បាន​យក​មក​ប្រគល់​ដល់​វិហារ​ព្រះ​យេហូវ៉ា​ជា​វិភាគទាន​បរិសុទ្ធ+ គឺ​ប្រាក់​ដែល​បណ្ដា​ជន​ត្រូវ​បង់​ជា​ពន្ធ​វិហារ+ ប្រាក់​ដែល​ទទួល​ពី​អ្នក​ដែល​បាន​ស្បថ និង​ប្រាក់​ដែល​បណ្ដា​ជន​ជូន​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​វិហារ​ព្រះ​យេហូវ៉ា។+ ៥ ចូរ​អ្នក​រាល់​គ្នា​ទទួល​ប្រាក់​ទាំង​នោះ​ដោយ​ផ្ទាល់​ពី​អ្នក​ដែល​ជូន ដើម្បី​ទុក​សម្រាប់​ជួស​ជុល​វិហារ​របស់​ព្រះ​»។+

៦ លុះ​ដល់​ឆ្នាំ​ទី​២៣​ក្នុង​រាជ្យ​យេហូអាស ពួក​សង្ឃ​នៅ​តែ​មិន​ទាន់​ជួស​ជុល​វិហារ​របស់​ព្រះ​នៅ​ឡើយ។+ ៧ ដូច្នេះ ស្ដេច​យេហូអាស​បាន​ហៅ​យេហូយ៉ាដា+ជា​សង្ឃ​និង​ពួក​សង្ឃ​ឯ​ទៀត​មក​សួរ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ទាន់​ជួស​ជុល​វិហារ​ដូច្នេះ? ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​ពី​គេ​ទៀត​ទេ លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ប្រើ​ប្រាក់​ទាំង​នោះ​ដើម្បី​ជួស​ជុល​វិហារ​»។+ ៨ ក្រោយ​ពី​ស្ដាប់​រួច ពួក​សង្ឃ​បាន​យល់​ព្រម​ឈប់​ទទួល​ប្រាក់​ពី​បណ្ដា​ជន​ទៀត ហើយ​ពួក​គេ​ក៏​លែង​ទទួល​បន្ទុក​ខាង​ការ​ជួស​ជុល​វិហារ​របស់​ព្រះ​ទៀត​ដែរ។

៩ បន្ទាប់​មក យេហូយ៉ាដា​ជា​សង្ឃ​បាន​យក​ហឹប​មួយ+ ហើយ​ចោះ​ប្រហោង​នៅ​លើ​គម្រប រួច​ដាក់​នៅ​ក្បែរ​ទី​បូជា។ ពេល​ចូល​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា ហឹប​នោះ​នៅ​ខាង​ស្ដាំ​ដៃ។ ឯ​ពួក​សង្ឃ​ដែល​ឈរ​យាម​ទ្វារ ពួក​គេ​ទទួល​ប្រាក់​ពី​ដៃ​បណ្ដា​ជន​ដែល​យក​មក​ជូន​វិហារ​ព្រះ​យេហូវ៉ា រួច​ពួក​គេ​ក៏​យក​ប្រាក់​ទាំង​នោះ​ទៅ​ដាក់​ក្នុង​ហឹប។+ ១០ ពេល​ឃើញ​ថា​មាន​ប្រាក់​ពេញ​ហឹប​ហើយ ពួក​គេ​ក៏​ជម្រាប​លេខាធិការ​ស្ដេច​និង​សម្ដេច​សង្ឃ​ឲ្យ​ដឹង។ រួច​ពួក​គាត់​ក៏​ចូល​មក​ប្រមូល​ប្រាក់​ដែល​បណ្ដា​ជន​យក​មក​ជូន​វិហារ​ព្រះ​យេហូវ៉ា ហើយ​រាប់​ចំនួន​ប្រាក់​ទាំង​នោះ។+ ១១ ក្រោយ​ពី​រាប់​ហើយ ពួក​គាត់​ក៏​ប្រគល់​ប្រាក់​ឲ្យ​ដល់​ពួក​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ការ​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​ទាំង​នោះ​ក៏​បង់​ប្រាក់​ឲ្យ​ដល់​ជាង​ឈើ​និង​អ្នក​សាង​សង់​ដែល​ធ្វើ​ការ​ជួស​ជុល​នៅ​វិហារ​ព្រះ​យេហូវ៉ា+ ១២ រួម​ទាំង​ជាង​កំបោរ និង​ជាង​កាត់​ថ្ម។ បន្ថែម​ទៅ​ទៀត ពួក​គេ​ក៏​បាន​ទិញ​ឈើ​និង​ថ្ម​ដាប់​សម្រាប់​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​ប្រើ​ប្រាក់​ទាំង​នោះ​សម្រាប់​ការ​ចំណាយ​ទាំង​អស់​ក្នុង​ការ​ជួស​ជុល​វិហារ​ព្រះ។

១៣ ប៉ុន្តែ គេ​មិន​បាន​យក​ប្រាក់​ដែល​បណ្ដា​ជន​ប្រគល់​ដល់​វិហារ​ព្រះ​យេហូវ៉ា ទៅ​ធ្វើ​ចាន​ក្លាំ​ពី​ប្រាក់ ប្រដាប់​ពន្លត់​ប្រឆេះ ចាន​គោម ឬ​ត្រែ​ទេ។+ ពួក​គេ​ក៏​មិន​បាន​យក​ប្រាក់​ទាំង​នោះ​ទៅ​ធ្វើ​ប្រដាប់​ប្រដា​ពី​មាស​ឬ​ពី​ប្រាក់​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា​ដែរ។+ ១៤ ពួក​គេ​បាន​ឲ្យ​ប្រាក់​ទាំង​នោះ​ទៅ​ពួក​ជាង ហើយ​ពួក​ជាង​បាន​ប្រើ​ប្រាក់​ទាំង​នោះ​សម្រាប់​ជួស​ជុល​វិហារ​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ១៥ ពួក​គេ​មិន​បាន​សួរ​នាំ​ពួក​បុរស​ដែល​ទទួល​ភារកិច្ច​កាន់​ប្រាក់​សម្រាប់​បង់​ឲ្យ​ពួក​ជាង​ទេ ដោយ​សារ​បុរស​ទាំង​នោះ​គួរ​ឲ្យ​ទុក​ចិត្ត។+ ១៦ ចំណែក​ឯ​ប្រាក់​សម្រាប់​គ្រឿង​បូជា​លោះ​អំពើ​ខុស​ឆ្គង+និង​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង នោះ​មិន​បាន​ត្រូវ​ប្រគល់​ដល់​វិហារ​របស់​ព្រះ​យេហូវ៉ា​ទេ។ ប្រាក់​ទាំង​នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​ពួក​សង្ឃ​វិញ។+

១៧ នៅ​គ្រា​នោះ ហាសេអែល+ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​កាថ+ ហើយ​ក៏​ដណ្ដើម​ក្រុង​នោះ​បាន។ ក្រោយ​មក គាត់​ក៏​ទៅ​វាយ​ប្រហារ​ក្រុង​យេរូសាឡិម​ទៀត។+ ១៨ ពេល​នោះ យេហូអាស​ជា​ស្ដេច​ស្រុក​យូដា​បាន​ប្រមូល​យក​គ្រឿង​បូជា​បរិសុទ្ធ​ទាំង​អស់ ផ្ញើ​ទៅ​ឲ្យ​ហាសេអែល។ គ្រឿង​បូជា​ទាំង​នោះ​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ដោយ​អាហាស៊ីយ៉ា​ជា​ឪពុក​របស់​គាត់ និង​ដោយ​យេហូរ៉ាម ព្រម​ទាំង​យេហូសាផាត​ជា​បុព្វ​បុរស​របស់​គាត់។ ដំណាល​គ្នា​នោះ គាត់​ក៏​យក​គ្រឿង​បូជា​បរិសុទ្ធ​របស់​គាត់​ទាំង​អស់ រួម​ទាំង​មាស​ពី​ឃ្លាំង​វិហារ​ព្រះ​យេហូវ៉ា​និង​ឃ្លាំង​វិមាន ទៅ​ប្រគល់​ឲ្យ​ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី​ដែរ។+ ដូច្នេះ ហាសេអែល​ក៏​ព្រម​ដក​ថយ​ពី​ក្រុង​យេរូសាឡិម​ទៅ។

១៩ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូអាស​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​យូដា។ ២០ ឯ​ពួក​អ្នក​បម្រើ​គាត់​បាន​រួម​គ្នា​ក្បត់+ ហើយ​បាន​សម្លាប់​គាត់​នៅ​ឯ​បេតមិឡូ+ នៅ​តាម​ផ្លូវ​ចុះ​ទៅ​ឯ​ស៊ីលឡា។ ២១ អ្នក​បម្រើ​ទាំង​នោះ​គឺ​យ៉ូសាកា​ជា​កូន​ស៊ីមៀត និង​យេហូសាបាត​ជា​កូន​សូមឺ។ ពួក​គេ​ហើយ​ដែល​បាន​សម្លាប់​យេហូអាស។+ ក្រោយ​មក គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។ បន្ទាប់​មក អាម៉ាស៊ា​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក