បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ពេត្រុសទី១ ៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីពេត្រុសទី១

      • រស់​នៅ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដូច​គ្រិស្តបាន​ធ្វើ​ដែរ (​១​-​៦​)

      • ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​គឺ​ជិត​ដល់​ហើយ (​៧​-​១១​)

      • ការ​រង​ទុក្ខ​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក (​១២​-​១៩​)

ពេត្រុសទី១ ៤:១

កំណត់សម្គាល់

  • *

    ឬ​«​ដោយ​ប្ដេជ្ញា​ចិត្ត​»​

ឯកសារយោង

  • +ភី ២:៨
  • +រ៉ូម ៦:១១; កូឡ ៣:៥; ១យ៉ូន ៣:៦

ពេត្រុសទី១ ៤:២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​នៅ​មាន​ជីវិត​ជា​មនុស្ស​»​

ឯកសារយោង

  • +២កូ ៥:១៥; កាឡ ២:២០; អេភ ៥:១៧

ពេត្រុសទី១ ៤:៣

កំណត់សម្គាល់

  • *

    ឬ​«​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស​»។ ភាសា​ក្រិច​«​អាសិលគា​»។ មើល​និយម​ន័យ​ពាក្យ​«​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង​»​

  • *

    ន័យ​ត្រង់​«​ការ​គោរព​បូជា​រូប​ព្រះ​ខុស​ច្បាប់​»​

ឯកសារយោង

  • +ទីត ៣:៣
  • +រ៉ូម ១៣:១៣; ១កូ ៥:១១; កាឡ ៥:១៩, ២១; អេភ ៤:១៧-១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៤៤

    ប៉មយាម,

    ១/១១/១៩៩៦, ទំ.  ១៤

ពេត្រុសទី១ ៤:៤

ឯកសារយោង

  • +១ពេ ៣:១៦

ពេត្រុសទី១ ៤:៥

ឯកសារយោង

  • +សកម្ម ១០:៤២; ១៧:៣១; ២ធី ៤:១; បប ២០:១២

ពេត្រុសទី១ ៤:៦

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​អ្នក​ដែល​ប្រៀប​ដូច​ជា​បាន​ស្លាប់ ដោយ​សារ​ការ​ខុស​ឆ្គង​របស់​ខ្លួន។ មើល​អេភ ២:១

ឯកសារយោង

  • +អេភ ២:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០៨, ទំ.  ១២

ពេត្រុសទី១ ៤:៧

ឯកសារយោង

  • +រ៉ូម ១២:៣; ១ធី ៣:២; ទីត ២:៦
  • +កូឡ ៤:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១១/២០១៣, ទំ.  ៣, ៤-៥

    ១/៣/២០០៩, ទំ.  ១៧, ២១

    ១/១១/១៩៩៧, ទំ.  ២៤-២៩

    កិច្ចបម្រើ,

    ២/២០០៣, ទំ.  ១

ពេត្រុសទី១ ៤:៨

ឯកសារយោង

  • +កូឡ ៣:១៤
  • +សុភ ១០:១២; ១៧:៩; ១កូ ១៣:៤, ៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ៣០៤

    ឯកសារយោង, ១០/២០១៩, ទំ.  ១

    ប៉មយាម,

    ១/៣/១៩៩៨, ទំ.  ១៨

ពេត្រុសទី១ ៤:៩

ឯកសារយោង

  • +២កូ ៩:៧; ហេ ១៣:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១០/២០១៧, ទំ.  ៦

    ប៉មយាម,

    ១/១/១៩៩៧, ទំ.  ១៧

ពេត្រុសទី១ ៤:១០

កំណត់សម្គាល់

  • *

    ឬ​«​អ្នក​ចាត់​ចែង​កិច្ច​ការ​ផ្ទះ​»​

ឯកសារយោង

  • +រ៉ូម ១២:៦-៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៧/២០១៦, ទំ.  ១៨-២០

    ប៉មយាម,

    ១៥/១២/២០១២, ទំ.  ១០

    ១/១/២០០៩, ទំ.  ១៧-១៩

ពេត្រុសទី១ ៤:១១

ឯកសារយោង

  • +អេ ១២:២; អេភ ៣:២០
  • +១កូ ១០:៣១

ពេត្រុសទី១ ៤:១២

ឯកសារយោង

  • +១ពេ ៥:៩

ពេត្រុសទី១ ៤:១៣

ឯកសារយោង

  • +សកម្ម ៥:៤១; យ៉ា ១:២
  • +រ៉ូម ៨:១៧; ២កូ ៤:១០; ២ធី ៣:១២
  • +១ពេ ១:៧

ពេត្រុសទី១ ៤:១៤

កំណត់សម្គាល់

  • *

    ឬ​«​តិះ​ដៀល​»​

ឯកសារយោង

  • +យ៉ា ១:១២; ៥:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៧/២០១៤, ទំ.  ៣២

ពេត្រុសទី១ ៤:១៥

ឯកសារយោង

  • +១ធី ៥:១៣; ១ពេ ២:២០

ពេត្រុសទី១ ៤:១៦

ឯកសារយោង

  • +កូឡ ១:២៤; ហេ ១២:២

ពេត្រុសទី១ ៤:១៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ផ្ទះ​»​

ឯកសារយោង

  • +ហេ ៣:៦
  • +១កូ ១១:៣២
  • +២ថែ ១:៧, ៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ការគោរពប្រណិប័តន៍ពិត, ទំ.  ១០២-១០៣

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ១៦

    ១/៧/១៩៩៦, ទំ.  ១៦

    ១/១/១៩៩៦, ទំ.  ២៦

ពេត្រុសទី១ ៤:១៨

ឯកសារយោង

  • +សុភ ១១:៣១; ម៉ាថ ៧:១៣, ១៤

ពេត្រុសទី១ ៤:១៩

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +២ធី ១:១២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ពេ. ៤:១ភី ២:៨
១ពេ. ៤:១រ៉ូម ៦:១១; កូឡ ៣:៥; ១យ៉ូន ៣:៦
១ពេ. ៤:២២កូ ៥:១៥; កាឡ ២:២០; អេភ ៥:១៧
១ពេ. ៤:៣ទីត ៣:៣
១ពេ. ៤:៣រ៉ូម ១៣:១៣; ១កូ ៥:១១; កាឡ ៥:១៩, ២១; អេភ ៤:១៧-១៩
១ពេ. ៤:៤១ពេ ៣:១៦
១ពេ. ៤:៥សកម្ម ១០:៤២; ១៧:៣១; ២ធី ៤:១; បប ២០:១២
១ពេ. ៤:៦អេភ ២:១
១ពេ. ៤:៧រ៉ូម ១២:៣; ១ធី ៣:២; ទីត ២:៦
១ពេ. ៤:៧កូឡ ៤:២
១ពេ. ៤:៨កូឡ ៣:១៤
១ពេ. ៤:៨សុភ ១០:១២; ១៧:៩; ១កូ ១៣:៤, ៧
១ពេ. ៤:៩២កូ ៩:៧; ហេ ១៣:២
១ពេ. ៤:១០រ៉ូម ១២:៦-៨
១ពេ. ៤:១១អេ ១២:២; អេភ ៣:២០
១ពេ. ៤:១១១កូ ១០:៣១
១ពេ. ៤:១២១ពេ ៥:៩
១ពេ. ៤:១៣សកម្ម ៥:៤១; យ៉ា ១:២
១ពេ. ៤:១៣រ៉ូម ៨:១៧; ២កូ ៤:១០; ២ធី ៣:១២
១ពេ. ៤:១៣១ពេ ១:៧
១ពេ. ៤:១៤យ៉ា ១:១២; ៥:១១
១ពេ. ៤:១៥១ធី ៥:១៣; ១ពេ ២:២០
១ពេ. ៤:១៦កូឡ ១:២៤; ហេ ១២:២
១ពេ. ៤:១៧ហេ ៣:៦
១ពេ. ៤:១៧១កូ ១១:៣២
១ពេ. ៤:១៧២ថែ ១:៧, ៨
១ពេ. ៤:១៨សុភ ១១:៣១; ម៉ាថ ៧:១៣, ១៤
១ពេ. ៤:១៩២ធី ១:១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ពេត្រុសទី១ ៤:១-១៩

ពេត្រុសទី១

៤ ដោយ​សារ​គ្រិស្ត​បាន​រង​ទុក្ខ​ពេល​ដែល​លោក​ជា​មនុស្ស+ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ដោយ​មាន​ចិត្ត​គំនិត*ដូច​លោក​ដែរ ពី​ព្រោះ​អ្នក​ណា​ដែល​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម អ្នក​នោះ​បាន​លះ​ចោល​ការ​ខុស​ឆ្គង+ ២ ដើម្បី​រស់​នៅ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ក្នុង​អំឡុង​ពេល​ដែល​អ្នក​នោះ​នៅ​មាន​ជីវិត* មិន​មែន​រស់​នៅ​ដើម្បី​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​ទៀត​ទេ។+ ៣ ព្រោះ​វេលាដែល​អ្នក​រាល់​គ្នា​បាន​ចំណាយ​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ពិភព​លោក​នេះ​គឺ​ល្មម​ហើយ+ ជា​វេលា​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង* ដោយតណ្ហាក្រាស់ ការ​ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត ការ​ប្រកួត​គ្នា​ផឹក​ស្រា និង​ការ​គោរព​បូជា​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។*+ ៤ ប៉ុន្តែ ពេល​ដែល​អ្នក​រាល់​គ្នា​ឈប់​រត់​ទៅ​ននៀល​ក្នុង​ភក់​ជ្រាំ​នៃ​អបាយមុខ​ជា​មួយ​នឹង​ពួក​គេ​ទៀត នោះ​ធ្វើ​ឲ្យ​ពួក​គេ​ងឿង​ឆ្ងល់។ ដូច្នេះ ពួក​គេ​ក៏​និយាយ​ប្រមាថ​អ្នក​រាល់​គ្នា។+ ៥ ប៉ុន្តែ មនុស្ស​ទាំង​នោះ​នឹង​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​លោក​ដែល​បាន​ប្រុង​ប្រៀប​វិនិច្ឆ័យ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់។+ ៦ តាម​ពិត នេះ​ជា​មូលហេតុ​ដែល​ដំណឹង​ល្អ​ក៏​បាន​ត្រូវ​ប្រកាស​ប្រាប់​ដល់​មនុស្ស​ស្លាប់*ដែរ។+ យ៉ាង​នេះ ទោះ​ជា​ពួក​គេ​បាន​ត្រូវ​វិនិច្ឆ័យ​តាម​សម្បក​ក្រៅ​ដោយ​ទស្សនៈ​របស់​មនុស្ស​ក៏​ដោយ តែ​ព្រះ​ចាត់​ទុក​ពួក​គេ​ថា​ជា​អ្នក​ដែល​មាន​ជីវិត​រស់​នៅ​ក្រោម​ការ​ដឹក​នាំ​នៃ​ឫទ្ធានុភាព​របស់​លោក។

៧ ប៉ុន្តែ ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​គឺ​ជិត​ដល់​ហើយ។ ដូច្នេះ ចូរ​ដឹង​ខុស​ត្រូវ​ជា​និច្ច+ ហើយ​ចាំ​មិន​ភ្លេច​អំពី​សារៈ​សំខាន់​នៃ​ការ​អធិដ្ឋាន។+ ៨ ជា​ពិសេស ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង+ ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន។+ ៩ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រាក់​ទាក់​ដោយ​មិន​រអ៊ូ​រទាំ។+ ១០ ក្នុង​នាម​ជា​អ្នក​ចាត់​ចែង*ល្អ​ប្រសើរ​ដែល​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដែល​បាន​ត្រូវ​ផ្ដល់​ឲ្យ​តាម​របៀប​ផ្សេង​ៗ នោះ​ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​អំណោយ​ដែល​អ្នក​រាល់​គ្នា​ម្នាក់​ៗ​បាន​ទទួល។+ ១១ ប្រសិន​បើ​អ្នក​ណា​និយាយ អ្នក​នោះ​ត្រូវ​និយាយ​អំពី​ប្រសាសន៍​របស់​ព្រះ។ បើ​អ្នក​ណា​បំពេញ​កិច្ច​បម្រើ អ្នក​នោះ​ត្រូវ​បំពេញ​កិច្ច​បម្រើ​ដោយ​ពឹង​ផ្អែក​លើ​កម្លាំង​ដែល​ព្រះ​ផ្ដល់​ឲ្យ+ ដើម្បី​ឲ្យ​ព្រះ​ទទួល​ការ​លើក​តម្កើង​ក្នុង​គ្រប់​ការ​ទាំង​អស់+ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។ សិរី​រុង​រឿង​និង​កម្លាំង​ខ្លាំង​ក្លា​ជា​របស់​លោក​ជា​រៀង​រហូត​ត​ទៅ។ អាមេន។

១២ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ កុំ​ភ្ញាក់​ផ្អើល​អំពី​ភ្លើង​ដែល​កំពុង​ឆេះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា+ ហាក់​ដូច​ជា​មាន​អ្វី​ចម្លែក​ដែល​កំពុង​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ភ្លើង​នោះ​កំពុង​កើត​ឡើង​ដើម្បី​ល្បង​ល​អ្នក​រាល់​គ្នា។ ១៣ ក៏​ប៉ុន្តែ ចូរ​បន្ត​អរ​សប្បាយ+ដោយ​សារ​អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ទុក្ខ​លំបាក​របស់​គ្រិស្ត+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​អរ​សប្បាយ ហើយ​ត្រេក​អរ​យ៉ាង​ខ្លាំង ពេល​ដែល​សិរី​រុង​រឿង​របស់​លោក​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ។+ ១៤ ប្រសិន​បើ​គេ​ជេរ​ប្រមាថ*អ្នក​រាល់​គ្នា​ដោយ​សារ​នាម​របស់​គ្រិស្ត នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ+ ពី​ព្រោះ​សិរី​រុង​រឿង​នៃ​ឫទ្ធានុភាព គឺ​ឫទ្ធានុភាព​របស់​ព្រះ​កំពុង​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។

១៥ ក៏​ប៉ុន្តែ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ណា​ម្នាក់​រង​ទុក្ខ​ទោស​ដោយ​សារ​ជ្រៀត​ជ្រែក​ក្នុង​រឿង​អ្នក​ឯ​ទៀត ដោយ​សារបាន​សម្លាប់​គេ លួច​គេ ឬ​ធ្វើ​អំពើ​ខុសឆ្គងឡើយ។+ ១៦ ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​រង​ទុក្ខ​ដោយ​សារ​ជា​គ្រិស្ត​សាសនិក អ្នក​នោះ​មិន​ត្រូវ​ខ្មាស​ឡើយ+ តែ​ត្រូវ​បន្ត​លើក​តម្កើង​ព្រះ​ដោយ​រស់​នៅ​ជា​គ្រិស្ត​សាសនិក។ ១៧ ព្រោះ​នេះ​ជា​ពេល​កំណត់​ឲ្យ​ការ​វិនិច្ឆ័យ​ចាប់​ផ្ដើម​ពី​រាស្ត្រ*របស់​ព្រះ។+ ប្រសិន​បើ​ការ​វិនិច្ឆ័យ​ចាប់​ផ្ដើម​ពី​យើង​មុន​គេ+ តើ​អ្វី​នឹង​កើត​ឡើង​ដល់​ពួក​អ្នក​ដែល​មិន​ធ្វើ​តាម​ដំណឹង​ល្អ​របស់​ព្រះ?+ ១៨ ​«​ហើយ​ប្រសិន​បើ​មនុស្ស​សុចរិត​ត្រូវ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ នោះ​តើ​អ្នក​ដែល​មិន​គោរព​កោត​ខ្លាច​ព្រះ​និង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ទៅ​ជា​យ៉ាង​ណា​វិញ?​»។+ ១៩ ដូច្នេះ ចូរ​ឲ្យ​ពួក​អ្នក​ដែល​កំពុង​រង​ទុក្ខ​ដោយ​សារ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ បន្ត​ផ្ញើ​ជីវិត*នឹង​ព្រះ​ដែល​ជា​អ្នក​បង្កើត​ដ៏​ស្មោះ​ត្រង់ កាល​ដែល​ពួក​គេ​កំពុង​ប្រព្រឹត្ត​ការ​ល្អ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក