បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី១

      • អេលីយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ ប្រកាស​ទុក​ជា​មុន​អំពី​គ្រោះ​រាំង​ស្ងួត (​១​)

      • ក្អែក​ពាំ​អាហារ​ឲ្យ​អេលីយ៉ា (​២​-​៧​)

      • អេលីយ៉ា​ទៅ​ជួប​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ក្រុង​សេរ៉ាផាត (​៨​-​១៦​)

      • កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​បាន​ស្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ (​១៧​-​២៤​)

បណ្ដាស្ដេចទី១ ១៧:១

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ព្រះ​របស់​ខ្ញុំ​គឺ​យេហូវ៉ា​»​

ឯកសារយោង

  • +១បស ១៧:១៥, ១៦, ២២, ២៤; ១៨:៣៦, ៣៨, ៤៦; ២បស ២:៨, ១១; លូក ១:១៧; យ៉ូន ១:១៩, ២១
  • +យ៉ូស ២២:៩
  • +បច ២៨:១៥, ២៣; យេ ១៤:២២; លូក ៤:២៥; យ៉ា ៥:១៧

បណ្ដាស្ដេចទី១ ១៧:៤

ឯកសារយោង

  • +ចសព ៣៧:២៥; ម៉ាថ ៦:១១

បណ្ដាស្ដេចទី១ ១៧:៦

ឯកសារយោង

  • +ជប ១១:២៣; អសក ១៥:១៩

បណ្ដាស្ដេចទី១ ១៧:៧

ឯកសារយោង

  • +១បស ១៨:៥

បណ្ដាស្ដេចទី១ ១៧:៩

ឯកសារយោង

  • +លូក ៤:២៥, ២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៤, ទំ.  ១៣-១៤

បណ្ដាស្ដេចទី១ ១៧:១០

ឯកសារយោង

  • +ហេ ១១:៣២, ៣៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៤, ទំ.  ១៣-១៤

បណ្ដាស្ដេចទី១ ១៧:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៤, ទំ.  ១៣-១៤

បណ្ដាស្ដេចទី១ ១៧:១២

ឯកសារយោង

  • +២បស ៤:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៤, ទំ.  ១៤

បណ្ដាស្ដេចទី១ ១៧:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៤, ទំ.  ១៤

បណ្ដាស្ដេចទី១ ១៧:១៤

ឯកសារយោង

  • +ចសព ៣៤:១០; ៣៧:១៧, ១៩; ភី ៤:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៤, ទំ.  ១៤

បណ្ដាស្ដេចទី១ ១៧:១៥

ឯកសារយោង

  • +ម៉ាថ ១០:៤១, ៤២; លូក ៤:២៥, ២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៤, ទំ.  ១៤-១៥

បណ្ដាស្ដេចទី១ ១៧:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៤, ទំ.  ១៤-១៥

បណ្ដាស្ដេចទី១ ១៧:១៧

ឯកសារយោង

  • +២បស ៤:១៩, ២០

បណ្ដាស្ដេចទី១ ១៧:១៨

ឯកសារយោង

  • +យ៉ូប ១៣:២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៤, ទំ.  ១៥

បណ្ដាស្ដេចទី១ ១៧:១៩

ឯកសារយោង

  • +២បស ៤:២១, ៣២

បណ្ដាស្ដេចទី១ ១៧:២០

ឯកសារយោង

  • +ចសព ៩៩:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៤, ទំ.  ១៥

បណ្ដាស្ដេចទី១ ១៧:២២

ឯកសារយោង

  • +យ៉ា ៥:១៦
  • +បច ៣២:៣៩; ១សាំ ២:៦; ២បស ៤:៣២, ៣៤; ១៣:២១; លូក ៧:១៥; ៨:៥៤, ៥៥; យ៉ូន ៥:២៨, ២៩; ១១:៤៤; សកម្ម ៩:៤០, ៤១; ២០:៩, ១០; រ៉ូម ១៤:៩; ហេ ១១:១៧, ១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/១៩៩៩, ទំ.  ១៧-១៨

បណ្ដាស្ដេចទី១ ១៧:២៣

ឯកសារយោង

  • +ហេ ១១:៣៥

បណ្ដាស្ដេចទី១ ១៧:២៤

ឯកសារយោង

  • +យ៉ូន ៣:២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១បស. ១៧:១១បស ១៧:១៥, ១៦, ២២, ២៤; ១៨:៣៦, ៣៨, ៤៦; ២បស ២:៨, ១១; លូក ១:១៧; យ៉ូន ១:១៩, ២១
១បស. ១៧:១យ៉ូស ២២:៩
១បស. ១៧:១បច ២៨:១៥, ២៣; យេ ១៤:២២; លូក ៤:២៥; យ៉ា ៥:១៧
១បស. ១៧:៤ចសព ៣៧:២៥; ម៉ាថ ៦:១១
១បស. ១៧:៦ជប ១១:២៣; អសក ១៥:១៩
១បស. ១៧:៧១បស ១៨:៥
១បស. ១៧:៩លូក ៤:២៥, ២៦
១បស. ១៧:១០ហេ ១១:៣២, ៣៧
១បស. ១៧:១២២បស ៤:២
១បស. ១៧:១៤ចសព ៣៤:១០; ៣៧:១៧, ១៩; ភី ៤:១៩
១បស. ១៧:១៥ម៉ាថ ១០:៤១, ៤២; លូក ៤:២៥, ២៦
១បស. ១៧:១៧២បស ៤:១៩, ២០
១បស. ១៧:១៨យ៉ូប ១៣:២៦
១បស. ១៧:១៩២បស ៤:២១, ៣២
១បស. ១៧:២០ចសព ៩៩:៦
១បស. ១៧:២២យ៉ា ៥:១៦
១បស. ១៧:២២បច ៣២:៣៩; ១សាំ ២:៦; ២បស ៤:៣២, ៣៤; ១៣:២១; លូក ៧:១៥; ៨:៥៤, ៥៥; យ៉ូន ៥:២៨, ២៩; ១១:៤៤; សកម្ម ៩:៤០, ៤១; ២០:៩, ១០; រ៉ូម ១៤:៩; ហេ ១១:១៧, ១៩
១បស. ១៧:២៣ហេ ១១:៣៥
១បស. ១៧:២៤យ៉ូន ៣:២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី១ ១៧:១-២៤

បណ្ដាស្ដេចទី១

១៧ គ្រា​នោះ អេលីយ៉ា*+ជា​អ្នក​ភូមិ​ធេសប៊ី​ក្នុង​ស្រុក​គីលាត+ បាន​និយាយ​ទៅ​អាហាប់​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ហើយ​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ជា​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​នឹង​គ្មាន​សន្សើម​ឬ​ភ្លៀង​ទេ លើក​លែង​តែ​ខ្ញុំ​បង្គាប់​ឲ្យ​មាន!​»។+

២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អេលីយ៉ា​ថា​៖ ៣ ​«​ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ទិស​ខាង​កើត ហើយ​លាក់​ខ្លួន​នៅ​ជ្រលង​កេរីត ដែល​នៅ​ខាង​កើត​ទន្លេយ៉ូដាន់។ ៤ នៅ​ទី​នោះ អ្នក​នឹង​ផឹក​ទឹក​ជ្រោះ​ពី​ជ្រលង​នោះ ហើយ​ខ្ញុំ​នឹង​បង្គាប់​ក្អែក​ឲ្យ​ពាំ​អាហារ​យក​ទៅ​ឲ្យ​អ្នក​»។+ ៥ ភ្លាម​នោះ គាត់​ក៏​បាន​ទៅ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ស្នាក់​នៅ​ក្បែរ​ជ្រលង​កេរីត​ដែល​នៅ​ខាង​កើត​ទន្លេយ៉ូដាន់។ ៦ រាល់​ព្រឹក​រាល់​ល្ងាច ក្អែក​តែង​តែ​ពាំ​នំ​ប៉័ង​និង​សាច់​ឲ្យ​គាត់ ហើយ​គាត់​បាន​ផឹក​ទឹក​ពី​ជ្រោះ​នោះ។+ ៧ មិន​យូរ​ក្រោយ​មក ទឹក​ជ្រោះ​ក៏​រីង​អស់+ ព្រោះ​គ្មាន​ភ្លៀង​នៅ​ក្នុង​ស្រុក​នោះ​ទេ។

៨ រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ៩ ​«​ចូរ​ក្រោក​ឡើង​ទៅ​ក្រុង​សេរ៉ាផាត​ក្នុង​ទឹក​ដី​ស៊ីដូន ហើយ​ស្នាក់​នៅ​ទី​នោះ​ចុះ។ មើល! នៅ​ទី​នោះ​ខ្ញុំ​នឹង​បង្គាប់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​ផ្គត់​ផ្គង់​អាហារ​ដល់​អ្នក​»។+ ១០ ដូច្នេះ អេលីយ៉ា​ក៏​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​ក្រុង​សេរ៉ាផាត។ ពេល​គាត់​ចូល​ទៅ​ដល់​ខ្លោង​ទ្វារ​ក្រុង គាត់​ឃើញ​ស្ត្រី​មេម៉ាយ​ម្នាក់​កំពុង​រើស​អុស។ ពេល​នោះ គាត់​បាន​និយាយ​ទៅ​នាង​ថា​៖ ​«​សូម​យក​ទឹក​ឲ្យ​ខ្ញុំ​ផឹក​បន្តិច​ផង​»។+ ១១ កាល​នាង​ទៅ​យក​ទឹក អេលីយ៉ា​បាន​ប្រាប់​ថា​៖ ​«​សូម​ឲ្យ​នំ​ប៉័ង​មួយ​ដុំ​ដល់​ខ្ញុំ​ផង​»។ ១២ ប៉ុន្តែ នាង​បាន​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​និង​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា ខ្ញុំ​គ្មាន​នំ​ប៉័ង​ទេ មាន​តែ​ម្សៅ​មួយ​ក្ដាប់​នៅ​ក្នុង​ខាប់ និង​ប្រេង​បន្តិច​នៅ​ក្នុង​ថូ​ប៉ុណ្ណោះ។+ ឥឡូវ ខ្ញុំ​កំពុង​រើស​អុស ដើម្បី​ចម្អិន​អាហារ​សម្រាប់​ខ្ញុំ​និង​កូន​ប្រុស​ខ្ញុំ។ នេះ​ជា​អាហារ​ចុង​ក្រោយ​របស់​យើង អស់​ពី​នេះ​ទៅ​យើង​នឹង​ស្លាប់​ហើយ​»។

១៣ ប៉ុន្តែ អេលីយ៉ា​បាន​និយាយ​ទៅ​នាង​ថា​៖ ​«​កុំ​ខ្លាច​ឡើយ។ សូម​ចូល​ទៅ​ធ្វើ​ដូច​អ្នក​ប្រាប់​ចុះ តែ​ដំបូង​សូម​ធ្វើ​នំ​ប៉័ង​តូច​មួយ​ពី​ម្សៅ​ដែល​នៅ​សល់​នោះ​ឲ្យ​ខ្ញុំ​សិន។ រួច​សឹម​ធ្វើ​សម្រាប់​អ្នក​និង​កូន​អ្នក​ចុះ។ ១៤ ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ម្សៅ​ក្នុង​ខាប់​នឹង​មិន​អស់​ឡើយ ហើយ​ប្រេង​ក្នុង​ថូ​ក៏​មិន​រលស់​ដែរ រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី›​»។+ ១៥ ដូច្នេះ នាង​ក៏​ចេញ​ទៅ ធ្វើ​តាម​ពាក្យ​ដែល​អេលីយ៉ា​បាន​ប្រាប់ រួច​នាង​និង​ក្រុម​គ្រួសារ ព្រម​ទាំង​អេលីយ៉ា​បាន​បរិភោគ​អស់​ជា​ច្រើន​ថ្ងៃ។+ ១៦ ម្សៅ​ក្នុង​ខាប់​មិន​បាន​អស់​ទេ ហើយ​ប្រេង​ក្នុង​ថូ​ក៏​មិន​បាន​រលស់​ដែរ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេលីយ៉ា​មែន។

១៧ ក្រោយ​នោះ​មក កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ជា​ម្ចាស់​ផ្ទះ បាន​ធ្លាក់​ខ្លួន​ឈឺ។ ជំងឺ​របស់​កូន​នោះ​ធ្ងន់​ដល់​ម្ល៉េះ បាន​ជា​កូន​នោះ​ស្លាប់​ទៅ។+ ១៨ ពេល​នោះ នាង​បាន​និយាយ​ទៅ​អេលីយ៉ា​ថា​៖ ​«​ឱ​តំណាង​ព្រះ​ពិត​អើយ! តើ​អ្នក​មាន​រឿង​អ្វី​ទាស់​នឹង​ខ្ញុំ? តើ​អ្នក​មក​ទី​នេះ​ដើម្បី​រំលឹក​ខ្ញុំ​អំពី​ទោស​កំហុស​របស់​ខ្ញុំ ព្រម​ទាំង​ធ្វើ​ឲ្យ​កូន​របស់​ខ្ញុំ​ស្លាប់​ឬ?​»។+ ១៩ អេលីយ៉ា​បាន​និយាយ​ថា​៖ ​«​សូម​ប្រគល់​កូន​អ្នក​មក​ខ្ញុំ​»។ រួច​គាត់​ទទួល​កូន​នោះ​ពី​ដៃ​របស់​នាង ហើយ​បី​កូន​នោះ​ឡើង​ទៅ​បន្ទប់​ដែល​គាត់​ស្នាក់​នៅ​ខាង​លើ រួច​ផ្ដេក​កូន​នោះ​ទៅ​លើ​គ្រែ​របស់​គាត់។+ ២០ អេលីយ៉ា​បាន​បន្លឺ​សំឡេង​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ!+ តើ​លោក​ក៏​នាំ​ទុក្ខ​ដល់​ស្ត្រី​មេម៉ាយ​ដែល​ខ្ញុំ​កំពុង​ស្នាក់​នៅ​ជា​មួយ ដោយ​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​នាង​ស្លាប់​ដែរ​ឬ?​»។ ២១ បន្ទាប់​មក គាត់​បាន​ទ្រោប​ខ្លួន​ទៅ​លើ​កូន​នោះ​អស់​បីដង ហើយ​បន្លឺ​សំឡេង​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ! សូម​ឲ្យ​កូន​នេះ​មាន​ជីវិត​វិញ​ផង​»។ ២២ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​អេលីយ៉ា។+ រួច​មក កូន​នោះ​ក៏​មាន​ជីវិត​ឡើង​វិញ។+ ២៣ អេលីយ៉ា​បាន​បី​កូន​នោះ​ចុះ​ពី​បន្ទប់​ខាង​លើ ហើយ​ប្រគល់​គាត់​ឲ្យ​ម្ដាយ​វិញ។ រួច​អេលីយ៉ា​បាន​និយាយ​ថា​៖ ​«​មើល! កូន​ប្រុស​របស់​អ្នក​មាន​ជីវិត​វិញ​ហើយ​»។+ ២៤ ភ្លាម​នោះ ស្ត្រី​មេម៉ាយ​នោះ​បាន​និយាយ​ទៅ​អេលីយ៉ា​ថា​៖ ​«​ឥឡូវ ខ្ញុំ​ដឹង​ថា​អ្នក​ពិត​ជា​តំណាង​ព្រះ​មែន+ ហើយ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដែល​អ្នក​បាន​ប្រាប់​គឺ​ជា​ការ​ពិត​មែន​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក