បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២

      • យេហូអាហាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​១​-​៩​)

      • យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​១០​-​១៣​)

      • អេលីសេ​ល្បង​ល​ចិត្ត​ខ្នះ​ខ្នែង​របស់​យេហូអាស (​១៤​-​១៩​)

      • សេចក្ដី​ស្លាប់​របស់​អេលីសេ។ ឆ្អឹង​របស់​គាត់​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​រស់​ឡើង​វិញ (​២០, ២១​)

      • ទំនាយ​ចុង​ក្រោយ​របស់​អេលីសេ​បាន​ក្លាយ​ជា​ការ​ពិត (​២២​-​២៥​)

បណ្ដាស្ដេចទី២ ១៣:១

ឯកសារយោង

  • +២បស ១១:២, ២១
  • +២បស ៨:២៦; ៩:២៧
  • +២បស ១០:៣០, ៣៥

បណ្ដាស្ដេចទី២ ១៣:២

ឯកសារយោង

  • +១បស ១២:២៨-៣០; ១៣:៣៣; ១៤:១៦

បណ្ដាស្ដេចទី២ ១៣:៣

ឯកសារយោង

  • +ហេ ១២:២៩
  • +ចល ២៦:១៤, ១៧
  • +១បស ១៩:១៧; ២បស ៨:១២
  • +២បស ១៣:២៤

បណ្ដាស្ដេចទី២ ១៣:៤

ឯកសារយោង

  • +ដច ៣:៧; អសក ១០:១៦; ២បស ១៤:២៦, ២៧

បណ្ដាស្ដេចទី២ ១៣:៥

ឯកសារយោង

  • +នេហ ៩:២៧

បណ្ដាស្ដេចទី២ ១៣:៦

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឯកសារយោង

  • +២បស ១០:២៩; ១៧:២១
  • +បច ៧:៥; ១បស ១៤:១៥; ១៦:៣៣

បណ្ដាស្ដេចទី២ ១៣:៧

ឯកសារយោង

  • +២បស ៨:១២; ១០:៣២
  • +អេម ១:៣

បណ្ដាស្ដេចទី២ ១៣:៩

ឯកសារយោង

  • +២បស ១០:៣៥

បណ្ដាស្ដេចទី២ ១៣:១០

ឯកសារយោង

  • +២បស ១៤:១

បណ្ដាស្ដេចទី២ ១៣:១១

ឯកសារយោង

  • +២បស ១០:២៩

បណ្ដាស្ដេចទី២ ១៣:១២

ឯកសារយោង

  • +២បស ១៤:៨, ១៣

បណ្ដាស្ដេចទី២ ១៣:១៣

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​យេរ៉ូបោម​ទី​២

ឯកសារយោង

  • +២បស ១០:៣៥; ១៣:៩
  • +២បស ១៤:២៨

បណ្ដាស្ដេចទី២ ១៣:១៤

កំណត់សម្គាល់

  • *

    នេះ​ប្រហែល​ជា​ទាក់​ទង​នឹង​ការ​សុំ​ជំនួយ​ពី​ព្រះ ឬ​ពី​តំណាង​លោក

ឯកសារយោង

  • +១បស ១៩:១៦
  • +២បស ២:១១, ១២

បណ្ដាស្ដេចទី២ ១៣:១៧

ឯកសារយោង

  • +១សាំ ២៩:១; ១បស ២០:២៦

បណ្ដាស្ដេចទី២ ១៣:១៩

ឯកសារយោង

  • +២បស ១៣:២៥

បណ្ដាស្ដេចទី២ ១៣:២០

ឯកសារយោង

  • +២បស ១:១; ២៤:២

បណ្ដាស្ដេចទី២ ១៣:២១

ឯកសារយោង

  • +យ៉ូន ១១:៤៤; ហេ ១១:៣៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១២/២០១៧, ទំ.  ៥

    ប៉មយាម,

    ១/១២/២០០៥, ទំ.  ៣១

បណ្ដាស្ដេចទី២ ១៣:២២

ឯកសារយោង

  • +១បស ១៩:១៥
  • +២បស ៨:១២; ១០:៣២

បណ្ដាស្ដេចទី២ ១៣:២៣

ឯកសារយោង

  • +២បស ១៤:២៦, ២៧
  • +ដក ១៣:១៤-១៦
  • +ដក ២៦:៣
  • +ដក ២៨:១៣; ចសព ១០៥:៨; មីកា ៧:២០

បណ្ដាស្ដេចទី២ ១៣:២៥

ឯកសារយោង

  • +២បស ១៣:១៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២បស. ១៣:១២បស ១១:២, ២១
២បស. ១៣:១២បស ៨:២៦; ៩:២៧
២បស. ១៣:១២បស ១០:៣០, ៣៥
២បស. ១៣:២១បស ១២:២៨-៣០; ១៣:៣៣; ១៤:១៦
២បស. ១៣:៣ហេ ១២:២៩
២បស. ១៣:៣ចល ២៦:១៤, ១៧
២បស. ១៣:៣១បស ១៩:១៧; ២បស ៨:១២
២បស. ១៣:៣២បស ១៣:២៤
២បស. ១៣:៤ដច ៣:៧; អសក ១០:១៦; ២បស ១៤:២៦, ២៧
២បស. ១៣:៥នេហ ៩:២៧
២បស. ១៣:៦២បស ១០:២៩; ១៧:២១
២បស. ១៣:៦បច ៧:៥; ១បស ១៤:១៥; ១៦:៣៣
២បស. ១៣:៧២បស ៨:១២; ១០:៣២
២បស. ១៣:៧អេម ១:៣
២បស. ១៣:៩២បស ១០:៣៥
២បស. ១៣:១០២បស ១៤:១
២បស. ១៣:១១២បស ១០:២៩
២បស. ១៣:១២២បស ១៤:៨, ១៣
២បស. ១៣:១៣២បស ១០:៣៥; ១៣:៩
២បស. ១៣:១៣២បស ១៤:២៨
២បស. ១៣:១៤១បស ១៩:១៦
២បស. ១៣:១៤២បស ២:១១, ១២
២បស. ១៣:១៧១សាំ ២៩:១; ១បស ២០:២៦
២បស. ១៣:១៩២បស ១៣:២៥
២បស. ១៣:២០២បស ១:១; ២៤:២
២បស. ១៣:២១យ៉ូន ១១:៤៤; ហេ ១១:៣៥
២បស. ១៣:២២១បស ១៩:១៥
២បស. ១៣:២២២បស ៨:១២; ១០:៣២
២បស. ១៣:២៣២បស ១៤:២៦, ២៧
២បស. ១៣:២៣ដក ១៣:១៤-១៦
២បស. ១៣:២៣ដក ២៦:៣
២បស. ១៣:២៣ដក ២៨:១៣; ចសព ១០៥:៨; មីកា ៧:២០
២បស. ១៣:២៥២បស ១៣:១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី២ ១៣:១-២៥

បណ្ដាស្ដេចទី២

១៣ នៅ​ឆ្នាំ​ទី​២៣​ក្នុង​រាជ្យ​យេហូអាស+ជា​កូន​អាហាស៊ីយ៉ា+ស្ដេច​ស្រុក​យូដា យេហូអាហាស​ជា​កូន​យេហ៊ូ+បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ យេហូអាហាស​បាន​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​១៧​ឆ្នាំ។ ២ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ។+ គាត់​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​នោះ​ឡើយ។ ៣ ហេតុ​នេះ ព្រះ​យេហូវ៉ា​ខឹង+ជា​ខ្លាំង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល។+ ម្ល៉ោះ​ហើយ នៅ​គ្រា​នោះ​លោក​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ហាសេអែល+ជា​ស្ដេច​ស្រុក​ស៊ីរី និង​ក្នុង​កណ្ដាប់​ដៃ​បេនហាដាត+ជា​កូន​គាត់។

៤ លុះ​ក្រោយ​មក យេហូអាហាស​បាន​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​បាន​ស្ដាប់​តាម​ការ​អង្វរ​សុំ​របស់​គាត់ ព្រោះ​លោក​បាន​ឃើញ​ថា​ស្ដេច​ស្រុក​ស៊ីរី​បាន​ជិះ​ជាន់​សង្កត់​សង្កិន​ជន​ជាតិ​អ៊ីស្រាអែល។+ ៥ ព្រះ​យេហូវ៉ា​ក៏​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់+ដើម្បី​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​កណ្ដាប់​ដៃ​ពួក​ស៊ីរី។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​រស់​នៅ​ដោយ​សុខ​សាន្ត​ដូច​គ្រា​មុន។ ៦ (​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ពួក​គេ​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​នោះ​ឡើយ។ ឯ​ក្រុង​សាម៉ារី​នៅ​តែ​មាន​បង្គោល​ឈើ​ពិសិដ្ឋ*+ដដែល​)។ ៧ នៅ​គ្រា​នោះ យេហូអាហាស​នៅ​សល់​តែ​រទេះ​ចម្បាំង​ចំនួន​១០​គ្រឿង ទាហាន​សេះ​៥០​នាក់ និង​ទាហាន​ថ្មើរ​ជើង​១០.០០០​នាក់​ប៉ុណ្ណោះ ពី​ព្រោះ​ស្ដេច​ស្រុក​ស៊ីរី​បាន​វាយ​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​ស្ទើរតែ​គ្មាន​សល់+ ហើយ​ធ្វើ​ឲ្យ​គេ​ដូច​ជា​លម្អង​ធូលី​នៅ​ទី​លាន​បញ្ជាន់​ស្រូវ។+

៨ រី​ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូអាហាស​បាន​ធ្វើ និង​ភាព​ខ្លាំង​ពូកែ​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៩ ក្រោយ​មក យេហូអាហាស​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​សាម៉ារី+ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។ រួច​មក យេហូអាស​ជា​កូន​ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

១០ នៅ​ឆ្នាំ​ទី​៣៧​ក្នុង​រាជ្យ​យេហូអាស​ស្ដេច​ស្រុក​យូដា យេហូអាស+ជា​កូន​យេហូអាហាស​បាន​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល។ យេហូអាស​បាន​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​១៦​ឆ្នាំ។ ១១ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែរ។+ គាត់​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​ទាំង​នោះ​ឡើយ។

១២ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូអាស​បាន​ធ្វើ​និង​ភាព​ខ្លាំង​ពូកែ​របស់​គាត់ ថែម​ទាំង​ការ​ធ្វើ​ចម្បាំង​នឹង​អាម៉ាស៊ា​ជា​ស្ដេច​ស្រុក​យូដា+ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​នៅ​ស្រុក​អ៊ីស្រាអែល។ ១៣ ក្រោយ​មក យេហូអាស​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​សាម៉ារី​ជា​មួយ​នឹង​បុព្វបុរស​របស់​គាត់។+ រួច​មក យេរ៉ូបោម*+ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

១៤ ឯ​អេលីសេ​វិញ+ គាត់​មាន​ជំងឺ​ជា​ទម្ងន់​ហៀបនឹង​ស្លាប់។ នៅ​ពេល​នោះ យេហូអាស​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ទៅ​ជួប​អេលីសេ។ គាត់​ក៏​បាន​យំ​ស្រណោះ​អេលីសេ រួច​និយាយ​ថា​៖ ​«​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ! យើង​ត្រូវ​ការ​រទេះ​ចម្បាំង និង​ពល​សេះ​របស់​អ៊ីស្រាអែល!​»។*+ ១៥ អេលីសេ​បង្គាប់​គាត់​ថា​៖ ​«​សូម​យក​ធ្នូ​និង​ព្រួញ​មក​»។ ដូច្នេះ ស្ដេច​ក៏​យក​ធ្នូ​និង​ព្រួញ​មក។ ១៦ រួច​មក អេលីសេ​ប្រាប់​ស្ដេច​អ៊ីស្រាអែល​ថា​៖ ​«​សូម​លើក​ធ្នូ​ឡើង​»។ ដូច្នេះ ស្ដេច​ក៏​ធ្វើ​តាម រួច​អេលីសេ​ក៏​ដាក់​ដៃ​គាត់​លើ​ដៃ​ស្ដេច។ ១៧ បន្ទាប់​មក អេលីសេ​ប្រាប់​ថា​៖ ​«​សូម​បើក​បង្អួច​ដែល​បែរ​ទៅ​ទិស​ខាង​កើត​»​ គាត់​ក៏​បើក។ អេលីសេ​ក៏​និយាយ​ទៀត​ថា​៖ ​«​សូម​បាញ់​ទៅ!​»​ គាត់​ក៏​បាញ់។ ពេល​នោះ អេលីសេ​ប្រាប់​ថា​៖ ​«​នេះ​ជា​ព្រួញ​ជ័យ​ជម្នះ​មក​ពី​ព្រះ​យេហូវ៉ា ជា​ព្រួញ​ជ័យ​ជម្នះ​លើ​ពួក​ស៊ីរី! អ្នក​នឹង​ប្រហារ​ពួក​ស៊ីរី​នៅ​ក្រុង​អាផែក+ រហូត​ដល់​ពួក​គេ​វិនាស​សាប​សូន្យ​ទៅ​»។

១៨ អេលីសេ​ក៏​និយាយ​ទៀត​ថា​៖ ​«​សូម​យក​ព្រួញ​មក​»។ ដូច្នេះ ស្ដេច​ក៏​យក​មក។ អេលីសេ​ក៏​ប្រាប់​ស្ដេច​ថា​៖ ​«​សូម​វាយ​លើ​ដី​»។ ដូច្នេះ គាត់​បាន​វាយ​លើ​ដី​បី​ដង រួច​ក៏​ឈប់​វាយ​ទៅ។ ១៩ ភ្លាម​នោះ អេលីសេ​ជា​តំណាង​ព្រះ​បាន​ខឹង​យ៉ាង​ខ្លាំង ហើយ​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​អ្នក​គួរ​តែ​វាយ​ឲ្យ​បាន​៥​ឬ​៦​ដង! យ៉ាង​នោះ អ្នក​នឹង​ប្រហារ​ពួក​ស៊ីរី​ទាល់​តែ​សាប​សូន្យ​ទៅ។ ប៉ុន្តែ អ្នក​បែរ​ជា​វាយ​តែ​បី​ដង​វិញ ដូច្នេះ​អ្នក​នឹង​វាយ​ឈ្នះ​ពួក​ស៊ីរី​បាន​តែ​បី​ដង​ទេ​»។+

២០ ក្រោយ​មក អេលីសេ​បាន​ស្លាប់ ហើយ​គេ​ក៏​យក​សព​គាត់​ទៅ​បញ្ចុះ។ រៀង​រាល់​ដើម​ឆ្នាំ​ក្រុម​ចោរ​ប្លន់​ជន​ជាតិ​ម៉ូអាប់+ តែង​តែ​ចូល​មក​លុក​លុយ​ក្នុង​ស្រុក។ ២១ ថ្ងៃ​មួយ មាន​មនុស្ស​មួយ​ក្រុម​កំពុង​បញ្ចុះ​សព​បុរស​ម្នាក់ ស្រាប់​តែ​ពួក​គេ​ឃើញ​ក្រុម​ចោរ​ប្លន់​មក។ ពេល​នោះ ពួក​គេ​ប្រញាប់​ប្រញាល់​បោះ​សព​បុរស​នោះ​ចូល​ទៅ​ក្នុង​ទី​បញ្ចុះ​សព​របស់​អេលីសេ ហើយ​ក៏​រត់​គេច​ខ្លួន​ទៅ។ ពេល​សព​បុរស​នោះ​ប៉ះ​ឆ្អឹង​របស់​អេលីសេ បុរស​នោះ​ក៏​មាន​ជីវិត​ឡើង​វិញ+ ហើយ​ក្រោក​ឈរ​ឡើង។

២២ នៅ​គ្រា​យេហូអាហាស+ ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ជិះ​ជាន់​ជន​ជាតិ​អ៊ីស្រាអែល+យ៉ាង​ខ្លាំង។ ២៣ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ត​សប្បុរស សេចក្ដី​មេត្តា និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ+ ដោយ​សារ​លោក​យល់​ដល់​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ+ អ៊ីសាក+ និង​យ៉ាកុប។+ លោក​មិន​បាន​ឲ្យ​ពួក​គេ​វិនាស​សាប​សូន្យ​ទៅ​ទេ។ រហូត​មក​ដល់​សព្វ​ថ្ងៃ លោក​ក៏​មិន​បាន​បោះ​បង់​ចោល​ពួក​គេ​ដែរ។ ២៤ លុះ​ក្រោយ​មក ហាសេអែល​ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ស្លាប់ ហើយ​បេនហាដាត​ជា​កូន ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។ ២៥ ឯ​យេហូអាស​ជា​កូន​យេហូអាហាស គាត់​បាន​ដណ្ដើម​យក​ក្រុង​នា​នា​ពី​បេនហាដាត​ជា​កូន​ហាសេអែល​មក​វិញ គឺ​ជា​ក្រុង​ដែល​ហាសេអែល​បាន​ចាប់​យក​ពី​ពួក​អ៊ីស្រាអែល ពេល​ច្បាំង​ឈ្នះ​យេហូអាហាស​ជា​ឪពុក​គាត់។ យេហូអាស​បាន​វាយ​ឈ្នះ​បេនហាដាត​អស់​បី​ដង+ ហើយ​ក៏​ដណ្ដើម​យក​ក្រុង​ទាំង​នោះ​មក​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក