បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី២ ៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី២

      • វិភាគទាន​សម្រាប់​គ្រិស្ត​សាសនិក​នៅ​យូឌា (​១​-​១៥​)

      • ទីតុស​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ក្រុង​កូរិនថូស (​១៦​-​២៤​)

កូរិនថូសទី២ ៨:១

ឯកសារយោង

  • +រ៉ូម ១៥:២៦

កូរិនថូសទី២ ៨:៣

ឯកសារយោង

  • +សកម្ម ១១:២៩; ២កូ ៩:៧
  • +ម៉ាក ១២:៤៣, ៤៤

កូរិនថូសទី២ ៨:៤

កំណត់សម្គាល់

  • *

    ឬ​«​ក្នុង​ការ​បម្រើ​ពួក​អ្នក​បរិសុទ្ធ​»​

ឯកសារយោង

  • +រ៉ូម ១៥:២៥, ២៦; ១កូ ១៦:១; ២កូ ៩:១, ២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើនិងជីវិត កំណត់កិច្ចប្រជុំ,

    ៥/២០១៩, ទំ.  ៣

    រាជាណាចក្ររបស់ព្រះ, ទំ.  ២៣៧

កូរិនថូសទី២ ៨:៦

ឯកសារយោង

  • +២កូ ១២:១៨

កូរិនថូសទី២ ៨:៧

ឯកសារយោង

  • +១ធី ៦:១៨

កូរិនថូសទី២ ៨:៩

ឯកសារយោង

  • +ម៉ាថ ៨:២០; ភី ២:៧

កូរិនថូសទី២ ៨:១០

ឯកសារយោង

  • +១កូ ៧:២៥

កូរិនថូសទី២ ៨:១២

ឯកសារយោង

  • +បច ១៦:១០, ១៧; សុភ ៣:២៧, ២៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១២/២០១៣, ទំ.  ១៥

កូរិនថូសទី២ ៨:១៥

ឯកសារយោង

  • +ដច ១៦:១៨

កូរិនថូសទី២ ៨:១៦

ឯកសារយោង

  • +២កូ ១២:១៨

កូរិនថូសទី២ ៨:២០

ឯកសារយោង

  • +១កូ ១៦:១

កូរិនថូសទី២ ៨:២១

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +សុភ ៣:៤; ១ពេ ២:១២

កូរិនថូសទី២ ៨:២៤

ឯកសារយោង

  • +១ពេ ១:២២; ២:១៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២កូ. ៨:១រ៉ូម ១៥:២៦
២កូ. ៨:៣សកម្ម ១១:២៩; ២កូ ៩:៧
២កូ. ៨:៣ម៉ាក ១២:៤៣, ៤៤
២កូ. ៨:៤រ៉ូម ១៥:២៥, ២៦; ១កូ ១៦:១; ២កូ ៩:១, ២
២កូ. ៨:៦២កូ ១២:១៨
២កូ. ៨:៧១ធី ៦:១៨
២កូ. ៨:៩ម៉ាថ ៨:២០; ភី ២:៧
២កូ. ៨:១០១កូ ៧:២៥
២កូ. ៨:១២បច ១៦:១០, ១៧; សុភ ៣:២៧, ២៨
២កូ. ៨:១៥ដច ១៦:១៨
២កូ. ៨:១៦២កូ ១២:១៨
២កូ. ៨:២០១កូ ១៦:១
២កូ. ៨:២១សុភ ៣:៤; ១ពេ ២:១២
២កូ. ៨:២៤១ពេ ១:២២; ២:១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី២ ៨:១-២៤

សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

៨ ឥឡូវ យើង​ចង់​ប្រាប់​បង​ប្អូន​អំពី​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ដែល​លោក​បាន​ឲ្យ​ដល់​ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​តំបន់​ម៉ាសេដូន។+ ២ ក្នុង​អំឡុង​ពេល​ពួក​គាត់​ជួប​ទុក្ខ​វេទនា​ដែល​ជា​ការ​ល្បង​ល​ដ៏​ខ្លាំង ពួក​គាត់​មាន​អំណរ​ពោរ​ពេញ ហើយ​ទោះ​ជា​ពួក​គាត់​ក្រ​តោកយ៉ាក​ក៏​ដោយ ពួក​គាត់​បាន​បង្ហាញ​ចិត្ត​ទូលាយ​ក្រៃ​លែង។ ៣ ព្រោះ​ពួក​គាត់​បាន​ឲ្យ​តាម​សមត្ថភាព​ខ្លួន+ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា តាម​ពិត ការ​ដែល​ពួក​គាត់​ឲ្យ​នោះ​គឺ​លើស​ពី​សមត្ថភាព​របស់​ពួក​គាត់​ទៅ​ទៀត។+ ៤ ពួក​គាត់​បាន​អង្វរ​យើង​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​អស់​ពី​ចិត្ត សុំ​ឲ្យ​ពួក​គាត់​មាន​កិត្តិយស​ជូន​អំណោយ​ដោយ​ចិត្ត​ទូលាយ និង​រួម​ចំណែក​ក្នុង​ការ​ផ្ដល់​ជំនួយ​សម្រាប់​ពួក​អ្នក​បរិសុទ្ធ*+ ៥ ហើយ​ពួក​គាត់​បាន​ធ្វើ​លើស​ពី​អ្វី​ដែល​យើង​បាន​សង្ឃឹម​ទៅ​ទៀត តែ​មុន​បង្អស់​ពួក​គាត់​បាន​ខំ​ព្យាយាម​បម្រើ​លោក​ម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ហើយ​បាន​ជួយ​យើង​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ៦ ដូច្នេះ យើង​បាន​លើក​ទឹក​ចិត្ត​ទីតុស+ថា គាត់​គួរ​បង្ហើយ​ការ​ប្រមូល​អំណោយ​ដ៏​សប្បុរស​របស់​អ្នក​រាល់​គ្នា ដោយ​សារ​គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​នេះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ៧ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​អ្នក​រាល់​គ្នា​ជូន​អំណោយ​ដោយ​ចិត្ត​ទូលាយ​ជា​បរិបូរ ដូច​អ្នក​រាល់​គ្នា​ក៏​មាន​អ្វី​ៗ​ទាំង​អស់​ជា​បរិបូរ​ដែរ ពោល​គឺ​ជំនឿ ប៉ិន​ប្រសប់​ក្នុង​ការ​និយាយ ចំណេះ ចិត្ត​ខ្នះ​ខ្នែង និង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​ពី​យើង។+

៨ ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែន​ដើម្បី​បង្គាប់​អ្នក​រាល់​គ្នា​ទេ តែ​ខ្ញុំ​និយាយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​ចិត្ត​ខ្នះ​ខ្នែង​របស់​អ្នក​ឯ​ទៀត និង​ដើម្បី​ល្បង​មើល​ឲ្យ​ដឹង​ថា​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា​ស្មោះ​ឬ​មិន​ស្មោះ។ ៩ ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​ថា ទោះ​ជា​លោក​ជា​អ្នក​មាន​ក៏​ដោយ លោក​បាន​ទៅ​ជា​អ្នក​ក្រ​ដើម្បី​អ្នក​រាល់​គ្នា។+ លោក​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​អ្នក​មាន​តាម​រយៈ​ភាព​ក្រី​ក្រ​របស់​លោក។

១០ ខ្ញុំ​សូម​ប្រាប់​មតិ​របស់​ខ្ញុំ​អំពី​រឿង​នេះ​ថា+ ការ​ធ្វើ​កិច្ច​ការ​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ប្រយោជន៍ ដោយ​សារ​មួយ​ឆ្នាំ​មុន អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​ចង់​ធ្វើ​ការ​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​នេះ​ដែរ។ ១១ ដូច្នេះ​ឥឡូវ ចូរ​ធ្វើ​ការ​នេះ​ឲ្យ​ហើយ​ចុះ។ យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​បង្ហើយ​ការ​នេះ​តាម​លទ្ធភាព​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​មាន​ចិត្ត​ចង់​ធ្វើ​ពី​មុន។ ១២ ព្រោះ​ប្រសិន​បើ​មាន​ចិត្ត​ចង់​ឲ្យ​ហើយ នោះ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ណាស់។ ការ​ឲ្យ​គឺ​តាម​អ្វី​ដែល​ខ្លួន​មាន+ មិន​មែន​តាម​អ្វី​ដែល​ខ្លួន​មិន​មាន​នោះ​ទេ។ ១៣ ព្រោះ​ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ស្រួល តែ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ពិបាក​ទេ។ ១៤ ប៉ុន្តែ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដែល​មាន​អ្វី​លើស​ពី​សេចក្ដី​ត្រូវ​ការ អាច​បំពេញ​ការ​ខ្វះ​ខាត​របស់​ពួក​គេ ហើយ​ពេល​ពួក​គេ​មាន​អ្វី​ដែល​លើស​ពី​សេចក្ដី​ត្រូវ​ការ ពួក​គេ​អាច​បំពេញ​ការ​ខ្វះ​ខាត​របស់​អ្នក​រាល់​គ្នា​ដែរ យ៉ាង​នោះ​នឹង​មាន​ភាពស្មើ​គ្នា។ ១៥ ដូច​បទ​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ដែល​មាន​ច្រើន មិន​មាន​ច្រើន​ពេក​ទេ ហើយ​អ្នក​ដែល​មាន​តិច ក៏​មិន​មាន​តិច​ពេក​ដែរ​»។+

១៦ យើង​សូម​អរគុណ​ព្រះ​ដែល​ទីតុស​គិត​ដល់​អ្នក​រាល់​គ្នា ដូច​យើង​គិត​ដល់​អ្នក​រាល់​គ្នា​ដែរ+ ១៧ ពី​ព្រោះ​គាត់​មិន​ត្រឹម​តែ​បាន​ធ្វើ​អ្វី​ដែល​យើង​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​គាត់​ចេញ​ទៅ​ឯ​អ្នក​រាល់​គ្នា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ១៨ ប៉ុន្តែ យើង​បាន​ចាត់​បង​ប្រុស​ម្នាក់​ទៀត​ឲ្យ​ទៅ​ជា​មួយ​នឹង​គាត់។ បង​ប្រុស​នោះ​ទទួល​ការ​សរសើរ​ពី​ក្រុម​ជំនុំ​ទាំង​អស់ ដោយ​សារ​កិច្ច​ការ​របស់​គាត់​ដែល​ទាក់​ទង​នឹង​ដំណឹង​ល្អ។ ១៩ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​ជំនុំ​បាន​តែង​តាំង​គាត់​ឲ្យ​រួម​ដំណើរ​ជា​មួយ​នឹង​យើង​ក្នុង​ការ​ចាត់​ចែង​អំណោយ​ដ៏​សប្បុរស​នេះ ដើម្បី​តម្កើង​សិរី​រុង​រឿង​របស់​លោក​ម្ចាស់ និង​ដើម្បី​បញ្ជាក់​ថា​យើង​ប្រុង​ប្រៀប​ជួយ​អ្នក​ឯ​ទៀត​ជា​និច្ច។ ២០ យ៉ាង​នេះ យើង​មិន​បើក​ឱកាស​ឲ្យ​អ្នក​ណា​រិះ​គន់​យើង​អំពី​របៀប​ដែល​យើង​កំពុង​ចាត់​ចែង​វិភាគទាន​ជា​ច្រើន​នេះ​ទេ។+ ២១ ព្រោះ​យើង​‹ចាត់​ចែង​កិច្ច​ការ​ដោយ​ទៀង​ត្រង់ មិន​គ្រាន់​តែ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា*ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​ចំពោះ​មុខ​មនុស្ស​ដែរ›។+

២២ ម្យ៉ាង​ទៀត យើង​ចាត់​បង​ប្រុស​ម្នាក់​ឲ្យ​ទៅ​ជា​មួយ​នឹង​ពួក​គាត់។ យើង​ធ្លាប់​សាក​ល្បង​បង​ប្រុស​នោះ​ជា​ញឹក​ញយ​ក្នុង​កិច្ច​ការ​ជា​ច្រើន ហើយ​ឃើញ​ថា​គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង តែ​ឥឡូវ​គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង​ខ្លាំង​ជាង​មុន ដោយ​សារ​គាត់​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​លើ​អ្នក​រាល់​គ្នា។ ២៣ ក៏​ប៉ុន្តែ ប្រសិន​បើ​មាន​ការ​សង្ស័យ​អំពី​ទីតុស ខ្ញុំ​សូម​ប្រាប់​ថា គាត់​រួម​ចំណែក​ជា​មួយ​នឹង​ខ្ញុំ និង​ជា​អ្នក​រួម​ការ​ងារ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ប្រយោជន៍។ ប្រសិន​បើ​មាន​ការ​សង្ស័យ​អំពី​បង​ប្រុស​ៗ​របស់​យើង ខ្ញុំ​សូម​ប្រាប់​ថា ពួក​គាត់​ជា​សាវ័ក​របស់​ក្រុម​ជំនុំ ហើយ​ពួក​គាត់​នាំ​ឲ្យ​គ្រិស្ត​ទទួល​ការ​លើក​តម្កើង។ ២៤ ដូច្នេះ ចូរ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​គាត់+ ហើយ​ចូរ​បង្ហាញ​ក្រុម​ជំនុំ​ថា​អ្វី​ដែល​យើង​បាន​អួត​អំពី​អ្នក​រាល់​គ្នា គឺ​ជា​ការ​ពិត។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក