បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ១៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • កិច្ច​បម្រើ​របស់​ប៉ូល​នៅ​ក្រុង​កូរិនថូស (​១​-​១៧​)

      • ការ​ត្រឡប់​ទៅ​ក្រុង​អាន់ទីយ៉ូក​នៅ​ស្រុក​ស៊ីរី (​១៨​-​២២​)

      • ប៉ូល​ចាក​ចេញ​ទៅ​ស្រុក​កាឡាទី​និង​ស្រុក​ព្រីគា (​២៣​)

      • អាប៉ូឡុស​ដែល​ជា​អ្នក​ប្រសប់​និយាយ បាន​ទទួល​ជំនួយ (​២៤​-​២៨​)

សកម្មភាព ១៨:២

ឯកសារយោង

  • +សកម្ម ១៨:២៤, ២៦; ១កូ ១៦:១៩; ២ធី ៤:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៤, ទំ.  ២៩

    បន្ទូលនៃព្រះ, ទំ.  ៦២

សកម្មភាព ១៨:៣

ឯកសារយោង

  • +សកម្ម ២០:៣៤; ១កូ ៤:១១, ១២; ៩:១៥; ១ថែ ២:៩; ២ថែ ៣:៨, ១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៤, ទំ.  ២៩

សកម្មភាព ១៨:៤

កំណត់សម្គាល់

  • *

    ឬ​«​វែក​ញែក​ហេតុ​ផល​»​

ឯកសារយោង

  • +សកម្ម ១៧:២
  • +ម៉ាថ ៤:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/១៩៩៩, ទំ.  ២៨

សកម្មភាព ១៨:៥

ឯកសារយោង

  • +សកម្ម ១៥:២៧; ១៧:១៤
  • +សកម្ម ១៦:១, ២; ១ថែ ៣:៦
  • +សកម្ម ១៧:២, ៣; ២៨:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើ,

    ៤/២០០១, ទំ.  ៣

សកម្មភាព ១៨:៦

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ចូរ​ឲ្យ​ឈាម​របស់​អ្នក​រាល់​គ្នា​ធ្លាក់​លើ​អ្នក​រាល់​គ្នា​វិញ​»​

ឯកសារយោង

  • +ម៉ាថ ១០:១៤
  • +អេគ ៣៣:៤
  • +សកម្ម ២០:២៦
  • +សកម្ម ១៣:៤៦; ២៨:២៨; រ៉ូម ១:១៦

សកម្មភាព ១៨:៧

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​សាលា​ប្រជុំ

សកម្មភាព ១៨:៨

កំណត់សម្គាល់

  • *

    ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

ឯកសារយោង

  • +១កូ ១:១៤

សកម្មភាព ១៨:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/១៩៩៨, ទំ.  ៩

សកម្មភាព ១៨:១០

ឯកសារយោង

  • +ម៉ាថ ២៨:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/១៩៩៨, ទំ.  ៩

សកម្មភាព ១៨:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៧៣

សកម្មភាព ១៨:១៥

ឯកសារយោង

  • +សកម្ម ២៣:២៩; ២៥:១៩

សកម្មភាព ១៨:១៧

ឯកសារយោង

  • +១កូ ១:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៨, ទំ.  ៣២

សកម្មភាព ១៨:១៨

ឯកសារយោង

  • +រ៉ូម ១៦:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៨, ទំ.  ៣២

សកម្មភាព ១៨:១៩

ឯកសារយោង

  • +សកម្ម ១៧:២

សកម្មភាព ១៨:២១

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

សកម្មភាព ១៨:២២

កំណត់សម្គាល់

  • *

    ទំនង​ជា​ឡើង​ទៅ​ក្រុង​យេរូសាឡិម

ឯកសារយោង

  • +សកម្ម ១៥:៣៦

សកម្មភាព ១៨:២៣

ឯកសារយោង

  • +សកម្ម ១៦:៦
  • +សកម្ម ១៤:២១, ២២; ១៥:៣២

សកម្មភាព ១៨:២៤

ឯកសារយោង

  • +សកម្ម ១៩:១; ១កូ ១:១២; ៣:៥, ៦

សកម្មភាព ១៨:២៥

កំណត់សម្គាល់

  • *

    ឬ​«​បង្រៀន​ដោយ​មាត់​ទទេ​»​

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០១០, ទំ.  ១៣

សកម្មភាព ១៨:២៦

ឯកសារយោង

  • +រ៉ូម ១៦:៣; ១កូ ១៦:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០១០, ទំ.  ១៣

    ១/២/២០០៤, ទំ.  ២៨-២៩

សកម្មភាព ១៨:២៨

ឯកសារយោង

  • +បច ១៨:១៥; ចសព ១៦:១០; អេ ៧:១៤; មីកា ៥:២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ១៨:២សកម្ម ១៨:២៤, ២៦; ១កូ ១៦:១៩; ២ធី ៤:១៩
សកម្ម. ១៨:៣សកម្ម ២០:៣៤; ១កូ ៤:១១, ១២; ៩:១៥; ១ថែ ២:៩; ២ថែ ៣:៨, ១០
សកម្ម. ១៨:៤សកម្ម ១៧:២
សកម្ម. ១៨:៤ម៉ាថ ៤:២៣
សកម្ម. ១៨:៥សកម្ម ១៥:២៧; ១៧:១៤
សកម្ម. ១៨:៥សកម្ម ១៦:១, ២; ១ថែ ៣:៦
សកម្ម. ១៨:៥សកម្ម ១៧:២, ៣; ២៨:២៣
សកម្ម. ១៨:៦ម៉ាថ ១០:១៤
សកម្ម. ១៨:៦អេគ ៣៣:៤
សកម្ម. ១៨:៦សកម្ម ២០:២៦
សកម្ម. ១៨:៦សកម្ម ១៣:៤៦; ២៨:២៨; រ៉ូម ១:១៦
សកម្ម. ១៨:៨១កូ ១:១៤
សកម្ម. ១៨:១០ម៉ាថ ២៨:២០
សកម្ម. ១៨:១៥សកម្ម ២៣:២៩; ២៥:១៩
សកម្ម. ១៨:១៧១កូ ១:១
សកម្ម. ១៨:១៨រ៉ូម ១៦:១
សកម្ម. ១៨:១៩សកម្ម ១៧:២
សកម្ម. ១៨:២២សកម្ម ១៥:៣៦
សកម្ម. ១៨:២៣សកម្ម ១៦:៦
សកម្ម. ១៨:២៣សកម្ម ១៤:២១, ២២; ១៥:៣២
សកម្ម. ១៨:២៤សកម្ម ១៩:១; ១កូ ១:១២; ៣:៥, ៦
សកម្ម. ១៨:២៦រ៉ូម ១៦:៣; ១កូ ១៦:១៩
សកម្ម. ១៨:២៨បច ១៨:១៥; ចសព ១៦:១០; អេ ៧:១៤; មីកា ៥:២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ១៨:១-២៨

សកម្មភាពរបស់ពួកសាវ័ក

១៨ បន្ទាប់​ពី​ការ​ទាំង​នេះ ប៉ូល​ចេញ​ពី​ក្រុង​អាថែន ហើយ​ទៅ​ដល់​ក្រុង​កូរិនថូស។ ២ រួច​មក គាត់​ជួប​ជនជាតិ​យូដា​ម្នាក់​ជា​អ្នក​ស្រុក​ប៉ុនតុស ឈ្មោះ​អាគីឡា+ ដែល​ទើប​តែ​មក​ពី​ស្រុក​អ៊ីតាលី ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ព្រីស៊ីល ពី​ព្រោះ​ក្លូឌាស​បាន​បង្គាប់​ឲ្យ​ជនជាតិ​យូដា​ទាំង​អស់​ចេញ​ពី​ក្រុង​រ៉ូម។ ដូច្នេះ ប៉ូល​ទៅ​ឯ​ពួក​គាត់ ៣ ហើយ​បាន​ធ្វើ​ការ​និង​ស្នាក់​នៅ​ផ្ទះ​ជា​មួយ​នឹង​ពួក​គាត់+ ដោយ​សារ​ប៉ូល​មាន​មុខ​របរ​ដូច​ពួក​គាត់​ដែរ ព្រោះ​ពួក​គាត់​ជា​អ្នក​ធ្វើ​ត្រសាល។ ៤ រាល់​ថ្ងៃ​ឈប់​សម្រាក+ ប៉ូល​តែង​តែ​ថ្លែង​សុន្ទរកថា*នៅ​សាលា​ប្រជុំ+ ហើយ​បាន​ជជែក​វែក​ញែក​នាំ​ឲ្យ​ជនជាតិ​យូដា​និង​ពួក​ក្រិច​ជឿ។

៥ ក្រោយ​ពី​ស៊ីឡាស+និង​ធីម៉ូថេ+បាន​ចុះ​មក​ពី​តំបន់​ម៉ាសេដូន ប៉ូល​ចាប់​ផ្ដើម​ផ្ចង់​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ ដោយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​ហេតុ​ផល​ប្រាប់​ជនជាតិ​យូដា​ថា លោក​យេស៊ូ​គឺ​ជា​គ្រិស្ត។+ ៦ ប៉ុន្តែ ក្រោយ​ពី​ពួក​គេ​ចេះ​តែ​ប្រឆាំង ហើយ​និយាយ​ប្រមាថ​គាត់ នោះ​គាត់​រលាស់​សម្លៀក​បំពាក់​របស់​គាត់+ ហើយ​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ក៏​ដោយ​ដែល​កើត​ឡើង​ដល់​អ្នក​រាល់​គ្នា។*+ ខ្ញុំ​គ្មាន​ទោស​ទេ។+ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ទៅ​ឯ​ជន​ជាតិ​ដទៃ​វិញ​»។+ ៧ ម្ល៉ោះ​ហើយ គាត់​ចាក​ចេញ​ពី​កន្លែង​នោះ*ទៅ​ផ្ទះ​របស់​បុរស​ម្នាក់​ឈ្មោះ​ទីទិយុស​យូស្ទុស ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ ដែល​មាន​ផ្ទះ​នៅ​ជាប់​សាលា​ប្រជុំ។ ៨ ប៉ុន្តែ គ្រីស្ពូស+ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​សាលា​ប្រជុំ​បាន​ទៅ​ជា​អ្នក​ជឿ​លោក​ម្ចាស់ ហើយ​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់​ក៏​ដូច្នោះ​ដែរ។ អ្នក​ក្រុង​កូរិនថូស​ជា​ច្រើន​នាក់​ដែល​បាន​ឮ ក៏​ចាប់​ផ្ដើម​ជឿ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។* ៩ ម្យ៉ាង​ទៀត នៅ​ពេល​យប់ ប៉ូល​បាន​ទទួល​ការ​បើក​បង្ហាញ​ក្នុង​គំនិត ដោយ​ឮ​លោក​ម្ចាស់​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ខ្លាច​ឡើយ តែ​ចូរ​បន្ត​និយាយ ហើយ​កុំ​នៅ​ស្ងៀម ១០ ពី​ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក+ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​វាយ​ធ្វើ​បាប​អ្នក​ឡើយ ព្រោះ​ខ្ញុំ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្រុង​នេះ​»។ ១១ ដូច្នេះ គាត់​បាន​នៅ​ទី​នោះ​អស់​មួយ​ឆ្នាំ​កន្លះ ដោយ​បង្រៀន​ពួក​គេ​អំពី​បណ្ដាំ​របស់​ព្រះ។

១២ ក្នុង​អំឡុង​ពេល​ដែល​កាលីយ៉ូ​ជា​អភិបាល​ខេត្ត​អាខេយ៉ា នោះ​ជន​ជាតិ​យូដា​បាន​នាំ​គ្នា​តតាំង​ប្រឆាំង​ប៉ូល ហើយ​យក​គាត់​ទៅ​ឯ​កន្លែង​វិនិច្ឆ័យ​ក្ដី។ ១៣ ពួក​គេ​និយាយ​ថា​៖ ​«​បុរស​នេះ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ខុស​ច្បាប់​»។ ១៤ ប៉ុន្តែ ពេល​ដែល​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ កាលីយ៉ូ​ក៏​ប្រាប់​ជនជាតិ​យូដា​ថា​៖ ​«​ឱ​ជនជាតិ​យូដា​អើយ ប្រសិន​បើ​មាន​អំពើ​ខុស​ឆ្គង​ឬ​បទ​ឧក្រិដ្ឋ​ធ្ងន់​ធ្ងរ​ណា​មួយ ខ្ញុំ​ទំនង​ជា​ទ្រាំ​ស្ដាប់​អ្នក​រាល់​គ្នា។ ១៥ ប៉ុន្តែ ប្រសិន​បើ​ជា​ទំនាស់​អំពី​ពាក្យ​សម្ដី ឬ​ឈ្មោះ ឬ​ច្បាប់​របស់​អ្នក​រាល់​គ្នា+ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង។ ខ្ញុំ​មិន​ចង់​វិនិច្ឆ័យ​រឿង​ទាំង​នេះ​ទេ​»។ ១៦ លុះ​និយាយ​ចប់​ហើយ គាត់​បណ្ដេញ​ពួក​គេ​ចេញ​ពី​កន្លែង​វិនិច្ឆ័យ​ក្ដី​ទៅ។ ១៧ ពេល​នោះ​ពួក​គេ​ក៏​ចាប់​សូស្តែន+ ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​សាលា​ប្រជុំ ហើយ​ចាប់​ផ្ដើម​វាយ​គាត់​នៅ​មុខ​កន្លែង​វិនិច្ឆ័យ​ក្ដី។ ប៉ុន្តែ កាលីយ៉ូ​មិន​ព្រម​រវី​រវល់​នឹង​រឿង​ទាំង​នេះ​សោះ។

១៨ ក្រោយ​ពី​ប៉ូល​បាន​នៅ​ទី​នោះ​អស់​ជា​ច្រើន​ថ្ងៃ​ទៀត គាត់​ក៏​លា​បង​ប្អូន រួច​ចុះ​ទូក​ចេញ​ដំណើរ​ទៅ​ស្រុក​ស៊ីរី​ជា​មួយ​នឹង​ព្រីស៊ីល​និង​អាគីឡា។ ប៉ូល​បាន​កាត់​សក់​ឲ្យ​ខ្លី​នៅ​ក្រុង​សង់គ្រា+ ដោយ​សារ​ជាប់​សម្បថ។ ១៩ ក្រោយ​មក ពួក​គាត់​ទៅ​ដល់​ក្រុង​អេភេសូរ ហើយ​ប៉ូល​បាន​ទុក​ព្រីស៊ីល​និង​អាគីឡា​នៅ​ទី​នោះ។ រួច​ប៉ូល​ក៏​ចូល​សាលា​ប្រជុំ ហើយ​ជជែក​វែក​ញែក​ជា​មួយ​នឹង​ជនជាតិ​យូដា។+ ២០ ទោះ​ជា​ពួក​គេ​សុំ​គាត់​ឲ្យ​នៅ​យូរ​ជាង​ក៏​ដោយ ក៏​គាត់​មិន​ព្រម​ដែរ។ ២១ គាត់​លា​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​ប្រសិន​បើ​ព្រះ​យេហូវ៉ា*ពេញ​ចិត្ត ខ្ញុំ​នឹង​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​ម្ដង​ទៀត​»។ រួច​គាត់​ចុះ​ទូក​ចេញ​ដំណើរ​ពី​ក្រុង​អេភេសូរ ២២ ហើយ​ចុះ​ទៅ​ក្រុង​សេសារៀ។ បន្ទាប់​មក គាត់​ឡើង​ទៅ*សួរ​សុខ​ទុក្ខ​ក្រុម​ជំនុំ រួច​ចុះ​ទៅ​ក្រុង​អាន់ទីយ៉ូក។+

២៣ ក្រោយ​ពី​គាត់​បាន​ចំណាយ​ពេល​យូរ​បន្តិច​នៅ​ទី​នោះ គាត់​ក៏​ចាក​ចេញ ហើយ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ពេញ​ស្រុក​កាឡាទី​និង​ស្រុក​ព្រីគា+ ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​ពួក​អ្នក​កាន់​តាម​គ្រប់​គ្នា។+

២៤ អ្នក​ក្រុង​អាឡិចសង់ទ្រា​ម្នាក់​ឈ្មោះ​អាប៉ូឡុស+ ដែល​ជា​ជនជាតិ​យូដា និង​ជា​អ្នក​ដែល​ប្រសប់​និយាយ ក៏​មក​ដល់​ក្រុង​អេភេសូរ គាត់​ជា​អ្នក​ដែល​ស្គាល់​បទ​គម្ពីរ​ច្បាស់។ ២៥ បុរស​នេះ​បាន​ត្រូវ​បង្រៀន*អំពី​ផ្លូវ​របស់​ព្រះ​យេហូវ៉ា* ហើយ​ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង​ដោយ​ក្ដី​រំភើប ក៏​បាន​និយាយ​និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ ប៉ុន្តែ​គាត់​ស្គាល់​តែ​ការ​ជ្រមុជ​ទឹក​របស់​យ៉ូហាន​ប៉ុណ្ណោះ។ ២៦ បុរស​នេះ​ចាប់​ផ្ដើម​និយាយ​យ៉ាង​ក្លាហាន​ក្នុង​សាលា​ប្រជុំ។ នៅ​ពេល​ដែល​ព្រីស៊ីល​និង​អាគីឡា+បាន​ឮ នោះ​ពួក​គេ​ក៏​នាំ​គាត់​ទៅ​ដោយ​ឡែក​ពី​គេ ហើយ​ពន្យល់​អំពី​ផ្លូវ​របស់​ព្រះ​ឲ្យ​គាត់​យល់​បាន​ត្រឹម​ត្រូវ​ជាង។ ២៧ ម្យ៉ាង​ទៀត ដោយ​សារ​អាប៉ូឡុស​ចង់​ឆ្លង​ទៅ​ខេត្ត​អាខេយ៉ា បង​ប្អូន​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​អ្នក​កាន់​តាម ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​ទទួល​គាត់​យ៉ាង​រាក់​ទាក់។ ដូច្នេះ តាម​រយៈ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ពេល​ដែល​គាត់​ទៅ​ដល់ គាត់​បាន​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​ដល់​អស់​អ្នក​ដែល​បាន​ទៅ​ជា​អ្នក​ជឿ។ ២៨ គាត់​បញ្ជាក់​ជា​សាធារណៈ​ដោយ​ចិត្ត​ខ្នះ​ខ្នែង ទាំង​វែក​ញែក​ហេតុ​ផល​ដល់​ជនជាតិ​យូដា​ពី​បទ​គម្ពីរ​ថា​លោក​យេស៊ូ​គឺ​ជា​គ្រិស្ត ហើយ​បង្ហាញ​ពួក​គេ​ថា​សេចក្ដី​បង្រៀន​របស់​ពួក​គេ​គឺ​ខុស។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក