បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី២ ១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី២

      • ការ​ព្រមាន​និង​ការ​បំផុស​ទឹក​ចិត្ត​ចុង​ក្រោយ (​១​-​១៤​)

        • «​ចូរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ ដើម្បី​ឲ្យដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​តាម​ជំនឿ​»​ (​៥​)

        • ចូរ​កែ​តម្រង់​ខ្លួន។ ចូរ​មាន​គំនិត​ឯកភាព​គ្នា (​១១​)

កូរិនថូសទី២ ១៣:១

ឯកសារយោង

  • +បច ១៩:១៥; ម៉ាថ ១៨:១៦

កូរិនថូសទី២ ១៣:២

កំណត់សម្គាល់

  • *

    មើល​កំណត់​សម្គាល់​រ៉ូម ៥:១២

កូរិនថូសទី២ ១៣:៤

ឯកសារយោង

  • +រ៉ូម ៦:៤; ១ពេ ៣:១៨
  • +២ធី ២:១១, ១២
  • +១កូ ៦:១៤

កូរិនថូសទី២ ១៣:៥

ឯកសារយោង

  • +១កូ ១១:២៨; កាឡ ៦:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៧/២០១៤, ទំ.  ១១

    ១៥/៣/២០១៤, ទំ.  ១៣

    ១/៧/២០០៨, ទំ.  ៣២

    ១/១០/២០០៥, ទំ.  ១៩-២៣

    ១/៥/២០០៥, ទំ.  ២៤

    ១/១២/២០០២, ទំ.  ៣០

    ១/៤/១៩៩៨, ទំ.  ២៧

កូរិនថូសទី២ ១៣:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/១៩៩៧, ទំ.  ១០-១១

កូរិនថូសទី២ ១៣:១០

ឯកសារយោង

  • +១កូ ៤:២១

កូរិនថូសទី២ ១៣:១១

ឯកសារយោង

  • +២កូ ១:៣, ៤
  • +ភី ២:២
  • +១ថែ ៥:១៣; យ៉ា ៣:១៧; ១ពេ ៣:១១; ២ពេ ៣:១៤
  • +១កូ ១៤:៣៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១១/២០២០, ទំ.  ១៨-២៣

    ប៉មយាម,

    ១/១០/២០០៨, ទំ.  ៤-៥

កូរិនថូសទី២ ១៣:១២

កំណត់សម្គាល់

  • *

    គ្រិស្ត​សាសនិក​ធ្លាប់​សួរ​សុខ​ទុក្ខ​គ្នា​ដោយ​ការ​ថើប​ពេល​ជួប​គ្នា

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០១៩, ទំ.  ២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២កូ. ១៣:១បច ១៩:១៥; ម៉ាថ ១៨:១៦
២កូ. ១៣:៤រ៉ូម ៦:៤; ១ពេ ៣:១៨
២កូ. ១៣:៤២ធី ២:១១, ១២
២កូ. ១៣:៤១កូ ៦:១៤
២កូ. ១៣:៥១កូ ១១:២៨; កាឡ ៦:៤
២កូ. ១៣:១០១កូ ៤:២១
២កូ. ១៣:១១២កូ ១:៣, ៤
២កូ. ១៣:១១ភី ២:២
២កូ. ១៣:១១១ថែ ៥:១៣; យ៉ា ៣:១៧; ១ពេ ៣:១១; ២ពេ ៣:១៤
២កូ. ១៣:១១១កូ ១៤:៣៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី២ ១៣:១-១៤

សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

១៣ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ខ្ញុំ​ប្រុង​ប្រៀប​ខ្លួន​ទៅ​ឯ​អ្នក​រាល់​គ្នា។ ​«​ចូរ​ឲ្យ​គ្រប់​រឿង​ទាំង​អស់​បាន​ត្រូវ​ទុក​ជា​ការ​ពិត ដោយ​ការ​បញ្ជាក់​របស់​សាក្សី​ពីរ​នាក់​ឬ​បី​នាក់​»។+ ២ ទោះ​ជា​ខ្ញុំ​នៅ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ក៏​ដោយ ចូរ​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​ហាក់​ដូច​ជា​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​លើក​ទី​២។ ដូច្នេះ ខ្ញុំ​សូម​ព្រមាន​ពួក​អ្នក​ដែល​បាន​ធ្វើ​ខុស*ពី​មុន​និង​អ្នក​ឯ​ទៀត​ទាំង​អស់ ទុក​ជា​មុន​ថា ប្រសិន​បើ​ខ្ញុំ​មក​ម្ដង​ទៀត ខ្ញុំ​នឹង​មិន​ប្រណី​ពួក​គេ​ទេ ៣ ដោយ​សារ​អ្នក​រាល់​គ្នា​ចង់​ឃើញ​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា គ្រិស្ត​កំពុង​មាន​ប្រសាសន៍​តាម​រយៈ​ខ្ញុំ គឺ​លោក​មិន​មែន​អន់​ខ្សោយ​ចំពោះ​អ្នក​រាល់​គ្នា​ទេ តែ​លោក​ខ្លាំង​ក្លា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ៤ ប្រាកដ​ណាស់ លោក​បាន​ត្រូវ​គេ​ប្រហារ​ជីវិត​លើ​បង្គោល​ឈើ ដោយសារ​ភាព​ទន់​ខ្សោយ តែ​លោក​មាន​ជីវិត​រស់​នៅ​ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ។+ ពិត​មែន យើង​ក៏​ទន់​ខ្សោយ​ជា​មួយ​នឹង​លោក​ដែរ តែ​យើង​នឹង​រស់​ជា​មួយ​នឹង​លោក+ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។+

៥ ចូរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​តាម​ជំនឿ​ឬ​យ៉ាង​ណា។ ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​ថា​អ្នក​ជា​មនុស្ស​បែប​ណា។+ តើ​អ្នក​រាល់​គ្នា​មិន​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​គ្រិស្ត​រួប​រួម​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ទេ​ឬ? អ្នក​រាល់​គ្នា​គួរ​តែ​ទទួល​ស្គាល់ លើក​លែង​តែ​ព្រះ​មិន​ពេញ​ចិត្ត​អ្នក​រាល់​គ្នា​ទៀត។ ៦ ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ព្រះ​ពេញ​ចិត្ត​យើង។

៧ យើង​អធិដ្ឋាន​ទៅ​ព្រះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​អាក្រក់​ណា​មួយ​ឡើយ មិន​មែន​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ពេញ​ចិត្ត​យើង​ទេ តែ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ ទោះ​ជា​អ្នក​ឯ​ទៀត​មិន​ពេញ​ចិត្ត​យើង​ក៏​ដោយ។ ៨ ព្រោះ​យើង​មិន​អាច​ប្រឆាំងសេចក្ដី​ពិត​បាន​ឡើយ មាន​តែ​ធ្វើ​អ្វី​ដែល​គាំទ្រ​សេចក្ដី​ពិត​ប៉ុណ្ណោះ។ ៩ យើង​ពិត​ជា​អរ​សប្បាយ​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​កម្លាំង​ខ្លាំង​ក្លា ទោះ​ជា​ដំណាល​គ្នា​នោះ​យើង​ខ្សោយ​ក៏​ដោយ។ យើង​តែង​តែ​អធិដ្ឋាន​សូម​ឲ្យ​អ្នក​រាល់​គ្នា​កែ​តម្រង់​ខ្លួន​ឡើង​វិញ។ ១០ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ពេល​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រោះ​លោក​ម្ចាស់​បាន​ផ្ដល់​អំណាច​ឲ្យ​ខ្ញុំ+ពង្រឹង​អ្នក​រាល់​គ្នា មិន​មែន​បំផ្លាញ​អ្នក​រាល់​គ្នា​ទេ។

១១ ជា​ទី​បញ្ចប់ បង​ប្អូន​អើយ ចូរ​បន្ត​អរ​សប្បាយ ទទួល​ការ​កែ​តម្រង់ ទទួល​ការ​សម្រាល​ទុក្ខ+ មាន​គំនិត​ឯកភាព+ មាន​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត។+ យ៉ាង​នេះ ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សុខ​សាន្ត+ នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។ ១២ ចូរ​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​ថើប។* ១៣ ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា។

១៤ សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ការ​រួម​ចំណែក​ក្នុង​ឫទ្ធានុភាព​បរិសុទ្ធ នៅ​ជា​មួយ​នឹង​អ្នក​ទាំង​អស់​គ្នា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក