បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ២៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • ដាវីឌ​ទុក​ជីវិត​ឲ្យ​សុល​ម្ដង​ទៀត (​១​-​២៥​)

        • ដាវីឌ​គោរព​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង (​១១​)

សាំយូអែលទី១ ២៦:១

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​វាល​ខ្សាច់​ឬ​តំបន់​ស្ងាត់​ជ្រងំ​»​

ឯកសារយោង

  • +យ៉ូស ១៥:២០, ៥៥
  • +អសក ១៩:១៤; ១សាំ ១០:២៦
  • +១សាំ ២៣:១៤, ១៩, ២៤; ចសព ៥៤:ពាក្យ​ផ្ដើម

សាំយូអែលទី១ ២៦:២

ឯកសារយោង

  • +១សាំ ២៤:២

សាំយូអែលទី១ ២៦:៥

ឯកសារយោង

  • +១សាំ ១៤:៥០; ១៧:៥៥; ២សាំ ២:៨; ៣:២៧

សាំយូអែលទី១ ២៦:៦

ឯកសារយោង

  • +ដក ១០:១៥
  • +២សាំ ១៦:៩; ១៨:៥; ២៣:១៨
  • +២សាំ ២:១៨; ១ប្រ ២:១៥, ១៦

សាំយូអែលទី១ ២៦:៨

ឯកសារយោង

  • +១សាំ ២៤:៤; ២៦:២៣

សាំយូអែលទី១ ២៦:៩

ឯកសារយោង

  • +១សាំ ១០:១
  • +១សាំ ២៤:៦; ២សាំ ១:១៤; ១ប្រ ១៦:២២; ចសព ២០:៦

សាំយូអែលទី១ ២៦:១០

ឯកសារយោង

  • +បច ៣២:៣៥; ១សាំ ២៤:១២; ២៥:៣៨; ចសព ៩៤:១, ២៣
  • +ចសព ៣៧:១២, ១៣
  • +១សាំ ៣១:៣, ៦

សាំយូអែលទី១ ២៦:១១

ឯកសារយោង

  • +ចល ១៩:១៨; ១សាំ ២៤:៦; ១ប្រ ១៦:២២; ចសព ១០៥:១៥

សាំយូអែលទី១ ២៦:១២

ឯកសារយោង

  • +១សាំ ២៤:៤

សាំយូអែលទី១ ២៦:១៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​តើ​អ្នក​ជា​នរណា​បាន​ជា​ស្រែក​ហៅ​ស្ដេច?​»​

ឯកសារយោង

  • +១សាំ ១៤:៥០; ១៧:៥៥; ២សាំ ២:៨; ៣:៨

សាំយូអែលទី១ ២៦:១៥

ឯកសារយោង

  • +១សាំ ២៦:៨

សាំយូអែលទី១ ២៦:១៦

ឯកសារយោង

  • +១សាំ ៩:១៦, ១៧; ១០:១
  • +១សាំ ២៦:១១

សាំយូអែលទី១ ២៦:១៧

ឯកសារយោង

  • +១សាំ ២៤:៨, ១៦

សាំយូអែលទី១ ២៦:១៨

ឯកសារយោង

  • +ចសព ៣៥:៧
  • +១សាំ ២៤:៩, ១១

សាំយូអែលទី១ ២៦:១៩

ឯកសារយោង

  • +១សាំ ២៤:៩
  • +ដច ១៩:៥; បច ២៦:១៨

សាំយូអែលទី១ ២៦:២០

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​សូម​កុំ​ឲ្យ​ឈាម​ខ្ញុំ​ស្រក់​ដល់​ដី​ឆ្ងាយ​ពី​មុខ​ព្រះ​យេហូវ៉ា​ឡើយ​»​

ឯកសារយោង

  • +១សាំ ២៤:១៤

សាំយូអែលទី១ ២៦:២១

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +១សាំ ២៤:១៧
  • +១សាំ ២៤:១០; ២៦:១១

សាំយូអែលទី១ ២៦:២៣

ឯកសារយោង

  • +ចសព ៧:៨; ១៨:២០
  • +១សាំ ២៤:៦; ២៦:៩

សាំយូអែលទី១ ២៦:២៤

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +ចសព ៣៤:១៩

សាំយូអែលទី១ ២៦:២៥

ឯកសារយោង

  • +១សាំ ២៤:១៩
  • +១សាំ ២៤:២២; ២៧:៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ២៦:១យ៉ូស ១៥:២០, ៥៥
១សាំ. ២៦:១អសក ១៩:១៤; ១សាំ ១០:២៦
១សាំ. ២៦:១១សាំ ២៣:១៤, ១៩, ២៤; ចសព ៥៤:ពាក្យ​ផ្ដើម
១សាំ. ២៦:២១សាំ ២៤:២
១សាំ. ២៦:៥១សាំ ១៤:៥០; ១៧:៥៥; ២សាំ ២:៨; ៣:២៧
១សាំ. ២៦:៦ដក ១០:១៥
១សាំ. ២៦:៦២សាំ ១៦:៩; ១៨:៥; ២៣:១៨
១សាំ. ២៦:៦២សាំ ២:១៨; ១ប្រ ២:១៥, ១៦
១សាំ. ២៦:៨១សាំ ២៤:៤; ២៦:២៣
១សាំ. ២៦:៩១សាំ ១០:១
១សាំ. ២៦:៩១សាំ ២៤:៦; ២សាំ ១:១៤; ១ប្រ ១៦:២២; ចសព ២០:៦
១សាំ. ២៦:១០បច ៣២:៣៥; ១សាំ ២៤:១២; ២៥:៣៨; ចសព ៩៤:១, ២៣
១សាំ. ២៦:១០ចសព ៣៧:១២, ១៣
១សាំ. ២៦:១០១សាំ ៣១:៣, ៦
១សាំ. ២៦:១១ចល ១៩:១៨; ១សាំ ២៤:៦; ១ប្រ ១៦:២២; ចសព ១០៥:១៥
១សាំ. ២៦:១២១សាំ ២៤:៤
១សាំ. ២៦:១៤១សាំ ១៤:៥០; ១៧:៥៥; ២សាំ ២:៨; ៣:៨
១សាំ. ២៦:១៥១សាំ ២៦:៨
១សាំ. ២៦:១៦១សាំ ៩:១៦, ១៧; ១០:១
១សាំ. ២៦:១៦១សាំ ២៦:១១
១សាំ. ២៦:១៧១សាំ ២៤:៨, ១៦
១សាំ. ២៦:១៨ចសព ៣៥:៧
១សាំ. ២៦:១៨១សាំ ២៤:៩, ១១
១សាំ. ២៦:១៩១សាំ ២៤:៩
១សាំ. ២៦:១៩ដច ១៩:៥; បច ២៦:១៨
១សាំ. ២៦:២០១សាំ ២៤:១៤
១សាំ. ២៦:២១១សាំ ២៤:១៧
១សាំ. ២៦:២១១សាំ ២៤:១០; ២៦:១១
១សាំ. ២៦:២៣ចសព ៧:៨; ១៨:២០
១សាំ. ២៦:២៣១សាំ ២៤:៦; ២៦:៩
១សាំ. ២៦:២៤ចសព ៣៤:១៩
១សាំ. ២៦:២៥១សាំ ២៤:១៩
១សាំ. ២៦:២៥១សាំ ២៤:២២; ២៧:៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ២៦:១-២៥

សៀវភៅសាំយូអែលទី១

២៦ លុះ​ក្រោយ​មក ពួក​បុរស​នៅ​ក្រុង​ស៊ីប+បាន​មក​ឯ​សុល​នៅ​ក្រុង​គីបៀ+ ហើយ​ប្រាប់​ថា​៖ ​«​ដាវីឌ​កំពុង​លាក់​ខ្លួន​នៅ​ទួល​ហាគីឡា​ទល់​មុខ​តំបន់​យេស៊ីម៉ូន​»។*+ ២ ដូច្នេះ សុល​ក្រោក​ឡើង ហើយ​ធ្វើ​ដំណើរ​ចេញ​ទៅ​ជា​មួយ​នឹង​កង​ទ័ព​៣.០០០​នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​តាម​ចាប់​ដាវីឌ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ជិត​ក្រុង​ស៊ីប។+ ៣ សុល​បាន​បោះ​ទ័ព​លើ​ទួល​ហាគីឡា​ដែល​នៅ​ក្បែរ​ផ្លូវ​ទល់​មុខ​តំបន់​យេស៊ីម៉ូន។ ចំណែក​ឯ​ដាវីឌ​ដែល​កំពុង​អាស្រ័យ​នៅ​តំបន់​ស្ងាត់​ជ្រងំ គាត់​បាន​ឮ​ថា​សុល​មក​តាម​ចាប់​គាត់​ដល់​ទី​នេះ។ ៤ ម្ល៉ោះ​ហើយ ដាវីឌ​បាន​ចាត់​អ្នក​ស៊ើបការណ៍​ឲ្យ​ទៅ​ស៊ើប​មើល​ឲ្យ​ដឹង​ច្បាស់​ថា សុល​ពិត​ជា​បាន​មក​មែន​ឬ​យ៉ាង​ណា។ ៥ ក្រោយ​ពី​ដាវីឌ​ដឹង​ថា​សុល​ពិត​ជា​បាន​មក​មែន គាត់​បាន​ចេញ​ទៅ​ដល់​កន្លែង​ដែល​សុល​បោះ​ទ័ព។ គាត់​ឃើញ​សុល​និង​អាប់ណឺ+ជា​មេ​ទ័ព​ដែល​ត្រូវ​ជា​កូន​ប្រុស​ណឺ​កំពុង​ដេក។ សុល​ដេក​ក្នុង​ជំរំ​ទាំង​មាន​ជំរំ​ទ័ព​នៅ​ជុំវិញ​គាត់។ ៦ បន្ទាប់​មក ដាវីឌ​និយាយ​ជា​មួយ​នឹង​អាហ៊ីម៉ាឡិច​ជា​ជន​ជាតិ​ហេត+ និង​អាប៊ីសាយ+ជា​បង​បង្កើត​របស់​យ៉ូអាប់ ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​សេរូយ៉ា+ ដោយ​សួរ​ថា​៖ ​«​តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ជំរំ​របស់​សុល​ជា​មួយ​នឹង​ខ្ញុំ?​»។ អាប៊ីសាយ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​ចុះ​ទៅ​ជា​មួយនឹង​អ្នក​»។ ៧ ដូច្នេះ ដាវីឌ​និង​អាប៊ីសាយ​ក៏​ចូល​ទៅ​ជំរំ​ទ័ព​នៅ​យប់​នោះ​ឯង។ ពេល​ទៅ​ដល់ ពួក​គេ​ឃើញ​សុល​កំពុង​ដេក​ក្នុង​ជំរំ ទាំង​មាន​លំពែង​ដោត​ជាប់​ដី​ជិត​ក្បាល​ដំណេក​គាត់។ ឯ​អាប់ណឺ​និង​ពួក​ទាហាន​កំពុង​ដេក​នៅ​ជុំវិញ​គាត់។

៨ ឃើញ​ដូច្នេះ អាប៊ីសាយ​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​ថ្ងៃ​នេះ ព្រះ​បាន​ប្រគល់​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។+ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​គាត់​ម្ដង​ឲ្យ​ស្លាប់​ទៅ មិន​ចាំ​បាច់​ចាក់​ពីរ​ដង​ទេ​»។ ៩ ក៏​ប៉ុន្តែ ដាវីឌ​និយាយ​ទៅ​អាប៊ីសាយ​ថា​៖ ​«​កុំ​ធ្វើ​អាក្រក់​ចំពោះ​លោក​ឡើយ។ តើ​អ្នក​ដែល​លើក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង+ នឹង​គ្មាន​ទោស​ឬ?​»។+ ១០ ដាវីឌ​និយាយ​បន្ត​ទៀត​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា ព្រះ​យេហូវ៉ា​នឹង​សម្លាប់​លោក​ដោយ​ផ្ទាល់+ ឬ​លោក​នឹង​អស់​ជីវិត​ដូច​មនុស្ស​ទូទៅ​ដែរ+ ឬ​លោក​នឹង​ស្លាប់​ក្នុង​សមរភូមិ។+ ១១ ដោយ​គិត​ពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ខ្ញុំ​មិន​អាច​លើក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ឡើយ!+ ឥឡូវ សូម​អ្នក​យក​ក្អម​ទឹក​និង​លំពែង​នៅ​ជិត​ក្បាល​ដំណេក​លោក​មក រួច​យើង​នឹង​ចេញ​ទៅ​វិញ​»។ ១២ ដូច្នេះ ដាវីឌ​ក៏​យក​ក្អម​ទឹក​និង​លំពែង​ដែល​នៅ​ជិត​ក្បាល​ដំណេក​របស់​សុល ហើយ​នាំ​គ្នា​ចេញ​ទៅ។ គ្មាន​ទាហាន​ណា​ម្នាក់​បាន​ឃើញ+ ឬ​ដឹង​ថា​ពួក​គេ​មក​ទេ ព្រោះ​ពួក​ទាហាន​បាន​ដេក​លង់​លក់​ទាំង​អស់​គ្នា។ នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដេក​លក់​ស៊ប់។ ១៣ រួច​មក ដាវីឌ​ក៏​ឆ្លង​ទៅ​ជ្រលង​ម្ខាង​ទៀត ហើយ​ឈរ​លើ​កំពូល​ភ្នំ​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​របស់​សុល។ នៅ​ចន្លោះ​រវាង​ពួក​គេ​មាន​ប្រឡោះ​ធំ​មួយ។

១៤ ដាវីឌ​ស្រែក​ហៅ​ពួក​ទាហាន និង​អាប់ណឺ+ជា​កូន​ប្រុស​របស់​ណឺ​ថា​៖ ​«​អាប់ណឺ! ឮ​ខ្ញុំ​ហៅ​ទេ?​»។ អាប់ណឺ​ឆ្លើយ​ថា​៖ ​«​តើ​អ្នក​ជា​នរណា​បាន​ជា​ហ៊ាន​ស្រែក​ហៅ​រំខាន​ស្ដេច​ដូច្នេះ?​»។* ១៥ ដាវីឌ​ឆ្លើយ​ទៅ​អាប់ណឺ​ថា​៖ ​«​តើ​អ្នក​មិន​មែន​ជា​បុរស​ក្លាហាន​ទេ​ឬ? ក្នុង​ស្រុក​អ៊ី​ស្រា​អែ​ល តើ​មាន​អ្នក​ណា​ដូច​អ្នក? ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ចាំ​ការពារ​ស្ដេច​ជា​ម្ចាស់? អ្នក​ដឹង​ទេ មាន​ទាហាន​ម្នាក់​បាន​ចូល​ទៅ​ប៉ុន​ប៉ង​សម្លាប់​ស្ដេច​ជា​ម្ចាស់​របស់​អ្នក។+ ១៦ អ្នក​បាន​ធ្វេស​ប្រហែស​នឹង​ភារកិច្ច​របស់​អ្នក​ហើយ។ ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ​ថា អ្នក​សម​តែ​ស្លាប់ ពី​ព្រោះ​អ្នក​មិន​បាន​ចាំ​ការពារ​លោក​ម្ចាស់​របស់​អ្នក ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ឡើយ។+ ចូរ​អ្នក​រក​មើល! តើ​ក្អម​ទឹក​និង​លំពែង+ដែល​នៅ​ជិត​ក្បាល​ដំណេក​ស្ដេច​នៅ​ឯ​ណា?​»។

១៧ សុល​ស្គាល់​សំឡេង​របស់​ដាវីឌ ដូច្នេះ​សុល​ក៏​សួរ​ថា​៖ ​«​ដាវីឌ​កូន​អើយ តើ​នេះ​ជា​សំឡេង​របស់​កូន​ឬ?​»។+ ដាវីឌ​ឆ្លើយ​ថា​៖ ​«​ឱ​ស្ដេច​ជា​ម្ចាស់​របស់​ខ្ញុំ នេះ​ជា​សំឡេង​ខ្ញុំ​មែន​»។ ១៨ ដាវីឌ​និយាយ​ទៀត​ថា​៖ ​«​ហេតុ​អ្វី​លោក​ម្ចាស់​ដេញ​តាម​ចាប់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក?+ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស? តើ​ខ្ញុំ​មាន​ទោស​កំហុស​អ្វី?+ ១៩ ស្ដេច​ជា​ម្ចាស់​របស់​ខ្ញុំ សូម​មេត្តា​ស្ដាប់​ខ្ញុំ​សិន។ បើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ញុះញង់​លោក​ឲ្យ​ទាស់​នឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​ជូន​គ្រឿង​បូជា​ពី​ស្រូវ​ដល់​ព្រះ។ ប៉ុន្តែ បើ​មនុស្ស​ជា​អ្នក​ញុះញង់​លោក​វិញ+ នោះ​ពួក​គេ​នឹង​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា ព្រោះ​ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​សិទ្ធិ​អាស្រ័យ​នៅ​ក្នុង​ស្រុក​ជា​មត៌ក​របស់​ព្រះ​យេហូវ៉ា​ឡើយ។+ ពួក​គេ​បណ្ដេញ​ខ្ញុំ​ឲ្យ​ចេញ​ឆ្ងាយ ដោយ​និយាយ​ថា​៖ ‹ចូរ​ទៅ​បម្រើ​ព្រះ​ផ្សេង​ទៅ!›។ ២០ ដូច្នេះ សូម​កុំ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត​ឆ្ងាយ​ពី​មុខ​ព្រះ​យេហូវ៉ា​ឡើយ* ព្រោះ​ស្ដេច​នៃ​ជន​ជាតិ​អ៊ីស្រាអែល​តាម​ចាប់​ខ្ញុំ​ដែល​ជា​ចៃ​មួយ​ក្បាល+ ដូច​ដេញ​តាម​ចាប់​សត្វ​ទទា​នៅ​លើ​ភ្នំ​»។

២១ ឮ​ដូច្នេះ សុល​និយាយ​ថា​៖ ​«​ខ្ញុំ​ធ្វើ​ខុស​ហើយ។+ ដាវីឌ​កូន​អើយ សូម​កូន​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ឈប់​ធ្វើ​អាក្រក់​ចំពោះ​កូន​ទៀត ព្រោះ​នៅ​ថ្ងៃ​នេះ​កូន​បាន​ចាត់​ទុក​ជីវិត*ខ្ញុំ​ថា​ថ្លៃ​វិសេស។+ តែ​ខ្ញុំ​បែរ​ជា​ប្រព្រឹត្ត​ដោយ​ឆោត​ល្ងង់ ថែម​ទាំង​ធ្វើ​ខុស​យ៉ាង​ធ្ងន់​ទៀត​ផង​»។ ២២ ដាវីឌ​តប​ថា​៖ ​«​នេះ​ជា​លំពែង​របស់​ស្ដេច។ សូម​លោក​ចាត់​យុវជន​ម្នាក់​ឲ្យ​មក​យក​ទៅ​វិញ​ចុះ។ ២៣ ព្រះ​យេហូវ៉ា​នឹង​សង​ដល់​មនុស្ស​ម្នាក់​ៗ​តាម​សេចក្ដី​សុចរិត​និង​សេចក្ដី​ស្មោះ​ត្រង់​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+ នៅ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រគល់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ តែ​ខ្ញុំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​ឡើយ។+ ២៤ មើល! ថ្ងៃ​នេះ​ខ្ញុំ​បាន​ចាត់​ទុក​ជីវិត*របស់​លោក​ថា​ថ្លៃ​វិសេស ដូច្នេះ​សូម​ឲ្យ​ជីវិត*របស់​ខ្ញុំ​ថ្លៃ​វិសេស​នៅ​ភ្នែក​របស់​ព្រះ​យេហូវ៉ា​យ៉ាង​នោះ​ដែរ ហើយ​សូម​ឲ្យ​ព្រះ​សង្គ្រោះ​ខ្ញុំ​ពី​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង​ផង​»។+ ២៥ សុល​តប​ទៅ​ដាវីឌ​វិញ​ថា​៖ ​«​ដាវីឌ​កូន​អើយ សូម​ឲ្យ​ព្រះ​ផ្ដល់​ពរ​ដល់​កូន។ កូន​ច្បាស់​ជា​នឹង​សម្រេច​កិច្ចការ​អស្ចារ្យ​ជា​ច្រើន ហើយ​កូន​ច្បាស់​ជា​នឹង​បាន​ជ័យ​ជម្នះ​ជា​មិន​ខាន​»។+ រួច​មក ដាវីឌ​ធ្វើ​ដំណើរ​ចេញ​ទៅ រីឯ​សុល​ត្រឡប់​ទៅ​វិមាន​គាត់​វិញ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក