បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី២ ១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី២

      • ដាវីឌ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នឹង​បាតសេបា (​១​-​១៣​)

      • ដាវីឌ​រៀប​គម្រោង​សម្លាប់​អ៊ូរី (​១៤​-​២៥​)

      • ដាវីឌ​យក​បាតសេបា​ធ្វើ​ជា​ប្រពន្ធ (​២៦, ២៧​)

សាំយូអែលទី២ ១១:១

កំណត់សម្គាល់

  • *

    នោះ​គឺ​នៅ​រដូវ​ស្លឹក​ឈើ​លាស់

ឯកសារយោង

  • +២សាំ ១២:២៦
  • +១ប្រ ២០:១

សាំយូអែលទី២ ១១:៣

ឯកសារយោង

  • +២សាំ ១២:២៤; ១បស ១:១១
  • +១ប្រ ៣:៥, ៩
  • +២សាំ ២៣:៨, ៣៩; ១បស ១៥:៥
  • +ដក ១០:១៥; បច ២០:១៧

សាំយូអែលទី២ ១១:៤

កំណត់សម្គាល់

  • *

    ប្រហែល​ជា​ធ្វើ​ឲ្យ​ខ្លួន​ស្អាត​ពី​រដូវ

ឯកសារយោង

  • +ដច ២០:១៤, ១៧
  • +ចល ១៨:២០; ២០:១០; សុភ ៦:៣២; ហេ ១៣:៤
  • +ចល ១២:២; ១៥:១៩; ១៨:១៩

សាំយូអែលទី២ ១១:១១

ឯកសារយោង

  • +២សាំ ៦:១៧; ៧:២
  • +ចល ១៥:១៦; ១សាំ ២១:៥

សាំយូអែលទី២ ១១:១៥

ឯកសារយោង

  • +ចសព ៥១:១៤; សុភ ៣:២៩

សាំយូអែលទី២ ១១:១៧

ឯកសារយោង

  • +២សាំ ១២:៩

សាំយូអែលទី២ ១១:២១

ឯកសារយោង

  • +អសក ៩:៥០-៥៣
  • +អសក ៦:៣២; ៧:១

សាំយូអែលទី២ ១១:២៤

ឯកសារយោង

  • +២សាំ ១១:១៧

សាំយូអែលទី២ ១១:២៥

ឯកសារយោង

  • +២សាំ ១២:២៦

សាំយូអែលទី២ ១១:២៧

ឯកសារយោង

  • +២សាំ ៥:១៣; ១២:៩
  • +ដក ៣៩:៧-៩; ១បស ១៥:៥; ចសព ៥:៦; ១១:៤; ហេ ១៣:៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២សាំ. ១១:១២សាំ ១២:២៦
២សាំ. ១១:១១ប្រ ២០:១
២សាំ. ១១:៣២សាំ ១២:២៤; ១បស ១:១១
២សាំ. ១១:៣១ប្រ ៣:៥, ៩
២សាំ. ១១:៣២សាំ ២៣:៨, ៣៩; ១បស ១៥:៥
២សាំ. ១១:៣ដក ១០:១៥; បច ២០:១៧
២សាំ. ១១:៤ដច ២០:១៤, ១៧
២សាំ. ១១:៤ចល ១៨:២០; ២០:១០; សុភ ៦:៣២; ហេ ១៣:៤
២សាំ. ១១:៤ចល ១២:២; ១៥:១៩; ១៨:១៩
២សាំ. ១១:១១២សាំ ៦:១៧; ៧:២
២សាំ. ១១:១១ចល ១៥:១៦; ១សាំ ២១:៥
២សាំ. ១១:១៥ចសព ៥១:១៤; សុភ ៣:២៩
២សាំ. ១១:១៧២សាំ ១២:៩
២សាំ. ១១:២១អសក ៩:៥០-៥៣
២សាំ. ១១:២១អសក ៦:៣២; ៧:១
២សាំ. ១១:២៤២សាំ ១១:១៧
២សាំ. ១១:២៥២សាំ ១២:២៦
២សាំ. ១១:២៧២សាំ ៥:១៣; ១២:៩
២សាំ. ១១:២៧ដក ៣៩:៧-៩; ១បស ១៥:៥; ចសព ៥:៦; ១១:៤; ហេ ១៣:៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី២ ១១:១-២៧

សៀវភៅសាំយូអែលទី២

១១ នៅ​ដើម​ឆ្នាំ​បន្ទាប់* ពេល​ដែល​ស្ដេច​នា​នា​ចេញ​ទៅ​ធ្វើ​ចម្បាំង ដាវីឌ​បាន​ចាត់​យ៉ូអាប់ ពួក​អ្នក​បម្រើ​របស់​គាត់ និង​កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់ ឲ្យ​ទៅ​ឡោម​ព័ទ្ធ​ក្រុង​រ៉ាបា+ដើម្បី​បំផ្លាញ​ពួក​អាំម៉ូន។ ប៉ុន្តែ ដាវីឌ​មិន​បាន​ទៅ​ទេ គាត់​បន្ត​អាស្រ័យ​នៅ​ក្រុង​យេរូសាឡិម។+

២ នៅ​ល្ងាច​មួយ ដាវីឌ​ក្រោក​ពី​ដំណេក រួច​គាត់​ចេញ​ទៅ​ឯ​ដំបូល​វិមាន។ ពេល​នោះ គាត់​បាន​ឃើញ​ស្ត្រី​ម្នាក់​កំពុង​ងូត​ទឹក ស្ត្រី​នោះ​ស្អាត​ខ្លាំង​ណាស់។ ៣ ម្ល៉ោះ​ហើយ ដាវីឌ​ក៏​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​ស៊ើប​សួរ​អំពី​ស្ត្រី​នោះ ហើយ​អ្នក​នោះ​បាន​មក​រាយ​ការណ៍​វិញ​ថា​៖ ​«​នាង​នោះ​ឈ្មោះ​បាតសេបា+ ជា​កូន​ស្រី​របស់​អេឡែម+ និង​ជា​ប្រពន្ធ​របស់​អ៊ូរី+ជន​ជាតិ​ហេត​»។+ ៤ បន្ទាប់​មក ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក។+ នាង​បាន​ចូល​ទៅ​ជួប​ដាវីឌ ហើយ​ដាវីឌ​បាន​រួម​ដំណេក​ជា​មួយ​នឹង​នាង+ (​នេះ​កើត​ឡើង​ក្នុង​អំឡុង​ពេល​ដែល​នាង​កំពុង​ធ្វើ​ឲ្យ​ខ្លួន​ស្អាត​បរិសុទ្ធ​)។*+ រួច​មក នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។

៥ ក្រោយ​មក បាតសេបា​មាន​ផ្ទៃ​ពោះ។ នាង​បាន​ផ្ញើ​សារ​ទៅ​ប្រាប់​ដាវីឌ​ថា​៖ ​«​ខ្ញុំ​មាន​ផ្ទៃ​ពោះ​»។ ៦ ដាវីឌ​ក៏​ប្រញាប់​ផ្ញើ​សារ​ទៅ​យ៉ូអាប់​ថា​៖ ​«​ចូរ​ឲ្យ​អ៊ូរី​ជន​ជាតិ​ហេត​មក​ជួប​ខ្ញុំ​»។ ដូច្នេះ យ៉ូអាប់​ចាត់​អ៊ូរី​ឲ្យ​មក​ជួប​ដាវីឌ។ ៧ ពេល​អ៊ូរី​មក​ជួប​ដាវីឌ ដាវីឌ​សួរ​គាត់​អំពី​សុខ​ទុក្ខ​របស់​យ៉ូអាប់ អំពី​កង​ទ័ព និង​អំពី​សភាព​ការណ៍​សឹក​សង្គ្រាម។ ៨ រួច​ដាវីឌ​និយាយ​ទៅ​អ៊ូរី​ថា​៖ ​«​ចូរ​អ្នក​ទៅ​ផ្ទះ​សម្រាក​ចុះ!​»។ ពេល​អ៊ូរី​ចេញ​ពី​វិមាន​ស្ដេច ស្ដេច​បាន​ផ្ញើ​អំណោយ​ឲ្យ​គាត់​តាម​ក្រោយ។ ៩ ក៏​ប៉ុន្តែ អ៊ូរី​មិន​បាន​ទៅ​ផ្ទះ​របស់​គាត់​ទេ។ គាត់​បាន​ទៅ​គេង​នៅ​ច្រក​ចូល​វិមាន ជា​មួយ​នឹង​ពួក​អ្នក​បម្រើ​ឯ​ទៀត​របស់​ស្ដេច។ ១០ រួច​មក​មាន​គេ​ប្រាប់​ដាវីឌ​ថា​៖ ​«​អ៊ូរី​មិន​បាន​ទៅ​ផ្ទះ​ទេ​»។ ដូច្នេះ ដាវីឌ​ហៅ​អ៊ូរី​មក​សួរ​ថា​៖ ​«​អ្នក​ទើប​តែ​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ ហេតុ​អ្វី​មិន​ទៅ​សម្រាក​នៅ​ផ្ទះ?​»។ ១១ អ៊ូរី​ឆ្លើយ​ទៅ​ដាវីឌ​ថា​៖ ​«​ហឹប​នៃ​ព្រះ+ ព្រម​ទាំង​ពួក​អ៊ីស្រាអែល និង​ពួក​យូដា កំពុង​ស្នាក់​នៅ​ក្នុង​ត្រសាល។ ចំណែក​យ៉ូអាប់​ជា​ម្ចាស់​របស់​ខ្ញុំ​និង​ពួក​អ្នក​បម្រើ​វិញ ពួក​គាត់​ស្នាក់​នៅ​ឯ​វាល​ក្នុង​ជំរំ។ តើ​ឲ្យ​ខ្ញុំ​ទៅ​ពិសា​អាហារ​យ៉ាង​សប្បាយ​នៅ​ផ្ទះ ហើយ​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​បាន?+ ខ្ញុំ​សូម​ស្បថ​ចំពោះ​មុខ​ស្ដេច​ថា ខ្ញុំ​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ឡើយ!​»។

១២ ដាវីឌ​បង្គាប់​អ៊ូរី​ថា​៖ ​«​ថ្ងៃ​នេះ ចូរ​អ្នក​ស្នាក់​នៅ​ទី​នេះ​ទៀត ហើយ​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​ឲ្យ​អ្នក​ទៅ​វិញ​»។ ដូច្នេះ អ៊ូរី​បន្ត​ស្នាក់​នៅ​ក្រុង​យេរូសាឡិម​រហូត​ដល់​ថ្ងៃ​ស្អែក។ ១៣ រួច​មក ដាវីឌ​ឲ្យ​គេ​ទៅ​ហៅ​អ៊ូរី​មក​ពិសា​អាហារ​ពិសា​ស្រា​ជា​មួយ​នឹង​គាត់។ ដាវីឌ​ឲ្យ​ស្រា​អ៊ូរីផឹក​រហូត​ដល់​ស្រវឹង។ នា​ល្ងាច​ថ្ងៃ​នោះ អ៊ូរី​មិន​បាន​ទៅ​ផ្ទះ​ទេ គាត់​បាន​ទៅ​សម្រាក​ជា​មួយ​នឹង​ពួក​អ្នក​បម្រើ​របស់​ស្ដេច​ម្ដង​ទៀត។ ១៤ លុះ​ព្រឹក​ឡើង ដាវីឌ​បាន​សរសេរ​សំបុត្រ​មួយ​ឲ្យ​អ៊ូរី​យក​ទៅ​ឲ្យ​យ៉ូអាប់។ ១៥ ដាវីឌ​សរសេរ​ក្នុង​សំបុត្រ​នោះ​ថា​៖ ​«​ចូរ​ដាក់​អ៊ូរី​នៅ​ជួរ​សមរភូមិ​មុខ​ដែល​មាន​ការ​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ រួច​ដក​ទ័ព​ថយ​មក​វិញ ទុក​ឲ្យ​សត្រូវ​សម្លាប់​គាត់​ចោល​ទៅ​»។+

១៦ ក្រោយ​ពី​យ៉ូអាប់​បាន​សង្កេត​មើល​ក្រុង​នោះ​យ៉ាង​ដិត​ដល់ គាត់​ដាក់​អ៊ូរី​នៅ​កន្លែង​ដែល​គាត់​ដឹង​ថា​មាន​សត្រូវ​ខ្លាំង​ពូកែ។ ១៧ ពួក​បុរស​នៅ​ក្រុង​នោះ​បាន​ចេញ​មក​ប្រយុទ្ធ​នឹង​យ៉ូអាប់ ហើយ​បាន​សម្លាប់​ទាហាន​ខ្លះ​របស់​ដាវីឌ ក្នុង​នោះ​មាន​អ៊ូរី​ជា​ជន​ជាតិ​ហេត​ផង​ដែរ។+ ១៨ យ៉ូអាប់​ឲ្យ​អ្នក​នាំ​ដំណឹង​មក​ប្រាប់​ដាវីឌ​នូវ​រឿង​គ្រប់​យ៉ាង​ដែល​ទាក់​ទង​នឹង​សង្គ្រាម​នោះ។ ១៩ គាត់​បង្គាប់​អ្នក​នាំ​ដំណឹង​នោះ​ថា​៖ ​«​ពេល​អ្នក​និយាយ​ប្រាប់​ស្ដេច​អំពី​សភាព​ការណ៍​សង្គ្រាម​ចប់​សព្វ​គ្រប់​ហើយ ២០ បើ​ស្ដេច​ខឹង ហើយ​សួរ​អ្នក​ថា​‹ហេតុ​អ្វី​អ្នក​រាល់​គ្នា​ចូល​ទៅ​ច្បាំង​ជិត​ក្រុង​នោះ​ខ្លាំង​ម្ល៉េះ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា​សត្រូវ​នឹង​បាញ់​ព្រួញ​ពី​លើ​កំពែង​ក្រុង? ២១ តើ​អ្នក​រាល់​គ្នា​មិន​ចាំ​ទេ​ឬ ថា​អ្នក​ណា​បាន​សម្លាប់​អាប៊ីម៉ាឡិច+កូន​ប្រុស​របស់​យេរូបេសេត?+ តើ​មិន​មែន​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ទម្លាក់​ត្បាល់​កិន​ពី​លើ​កំពែង​ក្រុង​ថេបេស​បណ្ដាល​ឲ្យ​គាត់​ស្លាប់​ទេ​ឬ? ហេតុ​អ្វី​អ្នក​រាល់​គ្នា​នៅ​តែ​ចូល​ទៅ​ជិត​កំពែង​ក្រុង​ទៀត?›។ នោះ​អ្នក​ត្រូវ​ឆ្លើយ​ថា​៖ ‹អ៊ូរី​ជន​ជាតិ​ហេត​ដែល​ជា​អ្នក​បម្រើ​លោក​ក៏​ស្លាប់​ដែរ›​»។

២២ អ្នក​នាំ​ដំណឹង​នោះ​ក៏​ទៅ​ប្រាប់​ដាវីឌ​តាម​បង្គាប់​ទាំង​អស់​របស់​យ៉ូអាប់។ ២៣ អ្នក​នាំ​ដំណឹង​ប្រាប់​ដាវីឌ​ថា​៖ ​«​ពួក​សត្រូវ​មាន​ប្រៀប​ជាង​យើង។ ពួក​គេ​សម្រុក​ចេញ​មក​ប្រយុទ្ធ​នឹង​យើង​នៅ​ឯ​វាល តែ​យើង​វាយបក​ពួក​គេ​វិញ​រហូត​ដល់​ខ្លោង​ទ្វារ​កំពែង​ក្រុង​របស់​ពួក​គេ។ ២៤ ពួក​ខ្មាន់​ធ្នូ​ដែល​នៅ​លើ​កំពែង​ក្រុង​បាន​បាញ់​ទាហាន​ខាង​យើង។ ទាហាន​ខ្លះ​បាន​ស្លាប់ ហើយ​អ៊ូរី​ជន​ជាតិ​ហេត​ដែល​ជា​អ្នក​បម្រើ​លោក​ក៏​ស្លាប់​ដែរ​»។+ ២៥ ឮ​ដូច្នោះ ដាវីឌ​និយាយ​ទៅ​អ្នក​នាំ​ដំណឹង​ថា​៖ ​«​ចូរ​លើក​ទឹក​ចិត្ត​យ៉ូអាប់ ហើយ​ប្រាប់​គាត់​ថា​៖ ‹កុំ​ព្រួយ​ចិត្ត​ព្រោះ​តែ​រឿង​នេះ​ឡើយ! ក្នុង​សង្គ្រាម ជា​ការ​ធម្មតា​ទេ​ដែល​មាន​មនុស្ស​ស្លាប់។ ចូរ​តស៊ូ​ហើយ​ខំ​ប្រឹង​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ដើម្បី​វាយ​ឈ្នះ​ក្រុង​នោះ›​»។+

២៦ ពេល​ប្រពន្ធ​របស់​អ៊ូរី​ឮ​ថា​ប្ដី​នាង​ស្លាប់ នាង​ក៏​យំ​សោកសៅ។ ២៧ លុះ​ចប់​វេលា​ដែល​នាង​កាន់​ទុក្ខ​ហើយ ដាវីឌ​បាន​ឲ្យ​គេ​ទៅ​នាំ​នាង​មក​វិមាន​របស់​គាត់ ហើយ​នាង​បាន​ក្លាយ​ទៅ​ជា​ប្រពន្ធ​របស់​គាត់+ រួច​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​គាត់។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​ដាវីឌ​ទាល់​តែ​សោះ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក