អ្នកសម្រេចក្ដី
៥ នៅថ្ងៃនោះ ដេបូរ៉ា+និងបារ៉ាក់+ជាកូនប្រុសអាប៊ីណូអាមបានរួមគ្នាច្រៀងថា៖+
២ «ចូរសរសើរតម្កើងព្រះយេហូវ៉ា!
ដោយសារជនជាតិអ៊ីស្រាអែលស្ម័គ្រចិត្តចេញទៅប្រយុទ្ធ+
ហើយដោយសារពួកអ្នកចម្បាំងទាំងនោះទម្លាក់សក់។*
៣ ស្ដេចទាំងឡាយអើយ ចូរស្ដាប់! ពួកអ្នកគ្រប់គ្រងទាំងឡាយអើយចូរផ្ទៀងត្រចៀក!
ខ្ញុំនឹងច្រៀងជូនព្រះយេហូវ៉ា
ខ្ញុំនឹងច្រៀងសរសើរព្រះយេហូវ៉ា+ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។+
៤ ឱព្រះយេហូវ៉ា ពេលលោកចេញដំណើរពីភ្នំសៀ+
ពេលលោកចាកចេញពីទឹកដីអេដំ
នោះផែនដីក៏រញ្ជួយ ឯមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំង
ហើយពពកបង្អុរទឹកជោកជាំ។
៥ ភ្នំនានារលាយ*នៅចំពោះមុខព្រះយេហូវ៉ា+
សូម្បីតែភ្នំស៊ីណាយក៏វិនាសនៅចំពោះមុខព្រះយេហូវ៉ា+ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែរ។+
៦ នៅសម័យសាមកើរ+កូនប្រុសអេណាត
និងនៅសម័យយ៉ាអែល+ ផ្លូវធំៗបានត្រូវទុកចោលគ្មានអ្នកដើរ
ពួកអ្នកដំណើរបែរជាដើរតាមផ្លូវតូចៗវិញ។
៧ ភូមិផ្សេងៗក្នុងស្រុកអ៊ីស្រាអែល លែងមានមនុស្សរស់នៅទៀត
មិនមានអ្នកណាអាស្រ័យនៅឡើយ រហូតដល់ខ្ញុំជាដេបូរ៉ា+បានត្រូវតែងតាំង
គឺបានត្រូវតែងតាំងឲ្យធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល។+
ក្នុងចំណោមជនជាតិអ៊ីស្រាអែល៤០.០០០នាក់
ពុំឃើញមានខែលឬលំពែងណាមួយឡើយ។
៩ ខ្ញុំនៅខាងពួកមេបញ្ជាការរបស់ជនជាតិអ៊ីស្រាអែល+
ពួកគាត់ស្ម័គ្រចិត្តចេញទៅជាមួយនឹងបណ្ដាជន។+
ចូរសរសើរព្រះយេហូវ៉ា!
១០ ពួកអ្នកដែលជិះលើសត្វលាសម្បុរត្នោត
ពួកអ្នកដែលអង្គុយលើព្រំប្រណីតៗ
និងពួកអ្នកដែលដើរតាមផ្លូវអើយ
សូមគិតពិចារណា!
១១ ឮសំឡេងរបស់ពួកអ្នកដងទឹកនិយាយគ្នានៅឯអណ្ដូងទឹក
ពួកគេរៀបរាប់អំពីការប្រព្រឹត្តដ៏សុចរិតរបស់ព្រះយេហូវ៉ា
និងការប្រព្រឹត្តដ៏សុចរិតរបស់ពួកអ្នកភូមិក្នុងស្រុកអ៊ីស្រាអែល។
រួចរាស្ត្ររបស់ព្រះយេហូវ៉ានាំគ្នាចុះទៅឯទ្វារកំពែងក្រុងនានា។
១២ ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱដេបូរ៉ាអើយ!+
ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ហើយច្រៀងចម្រៀងចុះ!+
ឱបារ៉ាក់+ជាកូនប្រុសអាប៊ីណូអាមអើយ ចូរក្រោកឡើង! ចូរនាំពួកឈ្លើយចេញទៅ!
១៣ អស់អ្នកដែលនៅរស់បានមកឯពួកអ្នកមានឋានៈខ្ពស់
រាស្ត្ររបស់ព្រះយេហូវ៉ាបានមកឯខ្ញុំដើម្បីប្រយុទ្ធនឹងពួកសត្រូវដ៏ខ្លាំងក្លា។
១៤ ពួកអ្នកដែលមកពីកុលសម្ព័ន្ធអេប្រាអ៊ីម រស់នៅតាមវាលទំនាប
ឱកុលសម្ព័ន្ធបេនយ៉ាមីនអើយ! ពួកគេទាំងនោះកំពុងដើរតាមអ្នកនិងទាហានរបស់អ្នក។
ពួកមេបញ្ជាការជាកូនចៅម៉ាគា+ក៏ធ្វើដំណើរចុះទៅ
ហើយពួកអ្នកដែលមកពីកុលសម្ព័ន្ធសេប៊ូឡូនជាអ្នកដែលកែនមនុស្សឲ្យធ្វើទាហាន ក៏ទៅជាមួយដែរ។*
១៥ ពួកអ្នកដឹកនាំក្នុងកុលសម្ព័ន្ធអ៊ីសាខារនៅជាមួយនឹងដេបូរ៉ា
បារ៉ាក់ក៏នៅជាមួយនឹងនាង ដូចកុលសម្ព័ន្ធអ៊ីសាខារដែរ។+
គាត់បានត្រូវចាត់ឲ្យដើរទៅតំបន់វាលទំនាប។+
ចំណែកឯកុលសម្ព័ន្ធរូបេន ពួកគេមានចិត្តស្ទាក់ស្ទើរ។*
១៦ ហេតុអ្វីអ្នកបានអង្គុយ ដូចសត្វអូសទាញដែលត្រូវគេផ្ទុកធ្ងន់?
ហេតុអ្វីអ្នកបានអង្គុយស្ដាប់មនុស្សផ្លុំខ្លុយហៅហ្វូងចៀមដូច្នេះ?+
ពេលនោះកុលសម្ព័ន្ធរូបេនមានចិត្តស្ទាក់ស្ទើរ។
១៧ ឯពួកអ្នកស្រុកគីលាតបន្តនៅម្ខាងទន្លេយ៉ូដាន់+
ចំណែកកុលសម្ព័ន្ធដាន់ ហេតុអ្វីពួកគេនៅក្នុងសំពៅ?+
រីឯកុលសម្ព័ន្ធអេស៊ើរអង្គុយមិនធ្វើអ្វីសោះនៅឆ្នេរសមុទ្រ
ពួកគេមិនទៅណាពីកំពង់ផែរបស់ខ្លួនទេ។+
១៨ ប៉ុន្តែ កុលសម្ព័ន្ធសេប៊ូឡូនជាពួកអ្នកដែលបានប្រថុយជីវិតរបស់ខ្លួន។
នៅលើទួលល្វឹងល្វើយ+ កុលសម្ព័ន្ធណែបថាលីក៏បានប្រថុយជីវិតដែរ។+
១៩ ស្ដេចទាំងឡាយលើកគ្នាចេញមកប្រយុទ្ធ
គឺពួកស្ដេចស្រុកកាណានចេញមកតយុទ្ធ+
នៅក្រុងថេអាណាក ក្បែរព្រែកមេគីដោ+
តែពួកគេពុំអាចរឹបជ័យភណ្ឌជាប្រាក់បានទេ។+
២០ ផ្កាយទាំងឡាយច្បាំងពីលើមេឃ
ផ្កាយទាំងនោះច្បាំងនឹងស៊ីសេរ៉ាពីគន្លងរបស់វា។
២១ ព្រែកគីសុនបានហូររុញច្រានពួកគេចេញ+
ព្រែកគីសុនជាស្ទឹងពីបុរាណ
យើងបានជញ្ជ្រំពួកសត្រូវខ្លាំងពូកែ។
២២ ខណៈនោះសន្ធឹកជើងសេះលាន់រង្គើដី
សេះស្ទាវរបស់ពួកគេបោលទៅយ៉ាងពេញកម្លាំង។+
២៣ ទេវតារបស់ព្រះយេហូវ៉ានិយាយថា៖ ‹មេរ៉ូសត្រូវបណ្ដាសាហើយ
អ្នករស់នៅមេរ៉ូសត្រូវបណ្ដាសាហើយ
ព្រោះពួកគេមិនបានមកជួយព្រះយេហូវ៉ាទេ
គឺមិនបានមកជួយព្រះយេហូវ៉ា ជាមួយនឹងពួកអ្នកអង់អាចឡើយ›។
២៤ យ៉ាអែល+ជាស្ត្រីដែលគួរឲ្យសរសើរបំផុត
នាងជាប្រពន្ធហេបឺ+ជនជាតិកែន
នាងទទួលពរលើសអស់ទាំងស្ត្រីដែលរស់នៅក្នុងត្រសាល។
២៥ ស៊ីសេរ៉ាសុំទឹកផឹក តែនាងចាក់ទឹកដោះឲ្យគាត់
នាងចាក់ទឹកដោះខាប់ដាក់ក្នុងចានគោមល្អប្រណីត។+
២៦ នាងលូកដៃយកស្នឹងត្រសាល
ឯដៃស្ដាំកាន់ញញួររបស់ជាងជំនាញ។
រួចនាងដំក្បាលស៊ីសេរ៉ា
ហើយវាយទម្លុះត្រង់សៀតផ្ការបស់គាត់។+
២៧ គាត់ដួលនៅក្រោមជើងនាង គាត់ដួលនៅនឹងកន្លែង
គឺនៅទៀបជើងនាង គាត់រលំចុះ
នៅត្រង់នោះឯង គាត់បានដួលគ្រឹបទាំងបរាជ័យ។
២៨ មានស្ត្រីម្នាក់សម្លឹងមកខាងក្រៅ
គឺម្ដាយរបស់ស៊ីសេរ៉ាមើលតាមចម្រឹងបង្អួច
ដោយពោលពាក្យថា៖ ‹ហេតុអ្វីរទេះចម្បាំងរបស់កូនខ្ញុំក្រមកម្ល៉េះ?
ហេតុអ្វីបានជាម្ដាយមិនទាន់ឮសំឡេងសម្រឹបជើងរទេះសេះដូច្នេះ?›។+
២៩ ពួកស្ត្រីវៃឆ្លាតបំផុតក្នុងដំណាក់នាងក៏ឆ្លើយតប
ហើយនាងតែងប្រាប់ខ្លួនឯងជានិច្ចថា៖
៣០ ‹ពួកគេច្បាស់ជាកំពុងចែកជ័យភណ្ឌគ្នា
អ្នកចម្បាំងគ្រប់រូបទទួលបានស្ត្រីម្នាក់ឬពីរនាក់
ឯក្រណាត់ជ្រលក់ពណ៌ទុកឲ្យស៊ីសេរ៉ា
ហើយក្រណាត់ប៉ាក់មួយឬពីរ និងក្រណាត់ជ្រលក់ពណ៌
ទុកសម្រាប់បង់កពួកអ្នកដែលបានរឹបអូសជ័យភណ្ឌ›។
៣១ ឱព្រះយេហូវ៉ា សូមឲ្យសត្រូវទាំងប៉ុន្មានវិនាសសាបសូន្យទៅ+
តែសូមឲ្យអ្នកដែលស្រឡាញ់លោក បានភ្លឺដូចជាដួងអាទិត្យចាំងជះរស្មី»។
ក្រោយមក ទឹកដីរបស់ជនជាតិអ៊ីស្រាអែលស្ងប់សង្គ្រាម*អស់រយៈពេល៤០ឆ្នាំ។+