បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីអ្នកសម្រេចក្ដី

      • អាប៊ីម៉ាឡិច​ក្លាយ​ជា​ស្ដេច​នៅ​ក្រុង​ស៊ីគឹម (​១​-​៦​)

      • រឿង​ប្រៀប​ប្រដូច​របស់​យ៉ូថាម (​៧​-​២១​)

      • ការ​គ្រប់​គ្រង​ដ៏​ឃោរ​ឃៅ​របស់អាប៊ីម៉ាឡិច (​២២​-​៣៣​)

      • អាប៊ីម៉ាឡិច​សម្លាប់​ពួក​អ្នក​ក្រុង​ស៊ីគឹម (​៣៤​-​៤៩​)

      • ស្ត្រី​ម្នាក់​ធ្វើ​ឲ្យ​អាប៊ីម៉ាឡិច​របួស។ អាប៊ីម៉ាឡិច​ស្លាប់ (​៥០​-​៥៧​)

អ្នកសម្រេចក្ដី ៩:១

ឯកសារយោង

  • +អសក ៨:៣០, ៣១

អ្នកសម្រេចក្ដី ៩:២

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​អ្នក​កាន់​កាប់​ទឹក​ដី​»​

ឯកសារយោង

  • +អសក ៨:៣០

អ្នកសម្រេចក្ដី ៩:៤

ឯកសារយោង

  • +អសក ៨:៣៣; ៩:៤៦

អ្នកសម្រេចក្ដី ៩:៥

ឯកសារយោង

  • +អសក ៦:១១; ៨:២៧
  • +២បស ១១:១; ២ប្រ ២១:៤

អ្នកសម្រេចក្ដី ៩:៦

ឯកសារយោង

  • +បច ១៧:១៤; ១សាំ ៨:៧

អ្នកសម្រេចក្ដី ៩:៧

ឯកសារយោង

  • +បច ១១:២៩; យ៉ូស ៨:៣៣; យ៉ូន ៤:២០

អ្នកសម្រេចក្ដី ៩:៨

ឯកសារយោង

  • +អសក ៨:២២

អ្នកសម្រេចក្ដី ៩:៩

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ហើយ​ទៅ​យោល​យោគ​ពី​លើ​ដើម​ឈើ​ឯ​ទៀត​»​

អ្នកសម្រេចក្ដី ៩:១១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ហើយ​ទៅ​យោល​យោគ​ពី​លើ​ដើម​ឈើ​ឯ​ទៀត​»​

អ្នកសម្រេចក្ដី ៩:១៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ហើយ​ទៅ​យោល​យោគ​ពី​លើ​ដើម​ឈើ​ឯ​ទៀត​»​

អ្នកសម្រេចក្ដី ៩:១៤

ឯកសារយោង

  • +អសក ៩:៦

អ្នកសម្រេចក្ដី ៩:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៨, ទំ.  ១៤

អ្នកសម្រេចក្ដី ៩:១៦

ឯកសារយោង

  • +អសក ៩:៦

អ្នកសម្រេចក្ដី ៩:១៧

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +អសក ៧:៩
  • +អសក ៨:២៨

អ្នកសម្រេចក្ដី ៩:១៨

ឯកសារយោង

  • +អសក ៩:៥
  • +អសក ៨:៣០, ៣១

អ្នកសម្រេចក្ដី ៩:២០

ឯកសារយោង

  • +អសក ៩:៦, ៤៩
  • +អសក ៩:៣៩, ៥៣

អ្នកសម្រេចក្ដី ៩:២១

ឯកសារយោង

  • +អសក ៩:៥

អ្នកសម្រេចក្ដី ៩:២៤

ឯកសារយោង

  • +ដក ៩:៦; អសក ៩:៥

អ្នកសម្រេចក្ដី ៩:២៦

ឯកសារយោង

  • +យ៉ូស ២១:២០, ២១; ២៤:១

អ្នកសម្រេចក្ដី ៩:២៧

ឯកសារយោង

  • +អសក ៨:៣៣

អ្នកសម្រេចក្ដី ៩:២៨

ឯកសារយោង

  • +អសក ៦:៣២

អ្នកសម្រេចក្ដី ៩:៣៨

ឯកសារយោង

  • +អសក ៩:២៨, ២៩

អ្នកសម្រេចក្ដី ៩:៤១

ឯកសារយោង

  • +អសក ៩:៣០

អ្នកសម្រេចក្ដី ៩:៤៥

ឯកសារយោង

  • +១បស ១២:២៥

អ្នកសម្រេចក្ដី ៩:៤៦

ឯកសារយោង

  • +អសក ៨:៣៣; ៩:៤, ២៧

អ្នកសម្រេចក្ដី ៩:៥៣

ឯកសារយោង

  • +២សាំ ១១:២១

អ្នកសម្រេចក្ដី ៩:៥៦

ឯកសារយោង

  • +ដក ៩:៦; អសក ៩:៥, ២៤

អ្នកសម្រេចក្ដី ៩:៥៧

ឯកសារយោង

  • +អសក ៩:៧, ២០
  • +អសក ៦:៣២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

អសក. ៩:១អសក ៨:៣០, ៣១
អសក. ៩:២អសក ៨:៣០
អសក. ៩:៤អសក ៨:៣៣; ៩:៤៦
អសក. ៩:៥អសក ៦:១១; ៨:២៧
អសក. ៩:៥២បស ១១:១; ២ប្រ ២១:៤
អសក. ៩:៦បច ១៧:១៤; ១សាំ ៨:៧
អសក. ៩:៧បច ១១:២៩; យ៉ូស ៨:៣៣; យ៉ូន ៤:២០
អសក. ៩:៨អសក ៨:២២
អសក. ៩:១៤អសក ៩:៦
អសក. ៩:១៦អសក ៩:៦
អសក. ៩:១៧អសក ៧:៩
អសក. ៩:១៧អសក ៨:២៨
អសក. ៩:១៨អសក ៩:៥
អសក. ៩:១៨អសក ៨:៣០, ៣១
អសក. ៩:២០អសក ៩:៦, ៤៩
អសក. ៩:២០អសក ៩:៣៩, ៥៣
អសក. ៩:២១អសក ៩:៥
អសក. ៩:២៤ដក ៩:៦; អសក ៩:៥
អសក. ៩:២៦យ៉ូស ២១:២០, ២១; ២៤:១
អសក. ៩:២៧អសក ៨:៣៣
អសក. ៩:២៨អសក ៦:៣២
អសក. ៩:៣៨អសក ៩:២៨, ២៩
អសក. ៩:៤១អសក ៩:៣០
អសក. ៩:៤៥១បស ១២:២៥
អសក. ៩:៤៦អសក ៨:៣៣; ៩:៤, ២៧
អសក. ៩:៥៣២សាំ ១១:២១
អសក. ៩:៥៦ដក ៩:៦; អសក ៩:៥, ២៤
អសក. ៩:៥៧អសក ៩:៧, ២០
អសក. ៩:៥៧អសក ៦:៣២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
  • ៥១
  • ៥២
  • ៥៣
  • ៥៤
  • ៥៥
  • ៥៦
  • ៥៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកសម្រេចក្ដី ៩:១-៥៧

អ្នកសម្រេចក្ដី

៩ ក្រោយ​មក អាប៊ីម៉ាឡិច+ជា​កូន​ប្រុស​យេរូបាល បាន​ទៅ​ជួប​បង​ប្អូន​ខាង​ម្ដាយ​របស់​គាត់​នៅ​ក្រុង​ស៊ីគឹម ហើយ​និយាយ​ទៅ​ពួក​គេ​និង​ក្រុម​គ្រួសារ​ទាំង​អស់​របស់​ជីតា​គាត់​ថា​៖ ២ ​«​សូម​អ្នក​រាល់​គ្នា​ទៅ​សួរ​អ្នក​ដឹក​នាំ*ទាំង​អស់​នៃ​ក្រុង​ស៊ីគឹម​ថា​៖ ‹តើ​ពួក​អ្នក​គិត​យ៉ាង​ណា? តើ​ចង់​ឲ្យ​កូន​ប្រុស​ទាំង​៧០​នាក់​របស់​យេរូបាល+គ្រប់​គ្រង​លើ​ពួក​អ្នក ឬ​ចង់​ឲ្យ​តែ​ម្នាក់​គ្រប់​គ្រង​លើ​ពួក​អ្នក? សូម​ចាំ​ថា ខ្ញុំ​ក៏​ជា​សាច់​ញាតិ​របស់​ពួក​អ្នក​ដែរ›​»។

៣ ដូច្នេះ បង​ប្អូន​ខាង​ម្ដាយ​គាត់​បាន​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​អ្នក​ដឹក​នាំ​ទាំង​អស់​នៃ​ក្រុង​ស៊ីគឹម។ អ្នក​ដឹក​នាំ​ទាំង​នោះ​មាន​ចិត្ត​លម្អៀង​ទៅ​ខាង​អាប៊ីម៉ាឡិច ដោយ​សារ​ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​គាត់​ជា​សាច់​ញាតិ​របស់​យើង​»។ ៤ រួច​មក ពួក​គេ​បាន​យក​ប្រាក់​៧០​កាក់​ពី​វិហារ​របស់​ព្រះ​បាលបេរីត+ ឲ្យ​ទៅ​អាប៊ីម៉ាឡិច។ អាប៊ីម៉ាឡិច​បាន​យក​ប្រាក់​នោះ​ទៅ​ជួល​មនុស្ស​ពាល​ឥត​ការងារ​ធ្វើ​ឲ្យ​មក​តាម​គាត់។ ៥ បន្ទាប់​មក អាប៊ីម៉ាឡិច​បាន​ទៅ​ផ្ទះ​របស់​ឪពុក​គាត់​នៅ​ក្រុង​អូប្រា+ រួច​សម្លាប់​បង​ប្អូន​របស់​គាត់+នៅ​លើ​ថ្ម​មួយ គឺ​កូន​ប្រុស​៧០​នាក់​របស់​យេរូបាល។ មាន​តែ​យ៉ូថាម​ប៉ុណ្ណោះ​ដែល​រួច​ជីវិត ព្រោះ​គាត់​បាន​រត់​ទៅ​លាក់​ខ្លួន។ គាត់​ជា​កូន​ប្រុស​ពៅ​របស់​យេរូបាល។

៦ រួច​មក អ្នក​ដឹក​នាំ​ទាំង​អស់​នៃ​ក្រុង​ស៊ីគឹម និង​មនុស្ស​ទាំង​ឡាយ​នៅ​បេតមិឡូ បាន​មក​ជួប​ជុំ​គ្នា​ត្រង់​ដើម​ឈើ​ធំ​ជិត​បង្គោល​ក្នុង​ក្រុង​ស៊ីគឹម ហើយ​ពួក​គេ​បាន​តែង​តាំង​អាប៊ីម៉ាឡិច​ឲ្យ​ធ្វើ​ជា​ស្ដេច។+

៧ ពេល​យ៉ូថាម​ទទួល​ដំណឹង​នោះ គាត់​ក៏​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​កំពូល​ភ្នំ​កេរិស៊ីម+ ហើយ​ឈរ​នៅ​លើ​នោះ បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ទៅ​ពួក​គេ​ថា​៖ ​«​ឱ​អ្នក​ដឹក​នាំ​ទាំង​ឡាយ​នៃ​ក្រុង​ស៊ីគឹម​អើយ ចូរ​ស្ដាប់​ខ្ញុំ នោះ​ព្រះ​នឹង​ស្ដាប់​អ្នក​រាល់​គ្នា។

៨ ​«​មាន​គ្រា​មួយ ដើម​ឈើ​ផ្សេង​ៗ​បាន​ធ្វើ​ដំណើរ​ទៅ ក្នុង​បំណង​តែង​តាំង​ស្ដេច​ឲ្យ​គ្រប់​គ្រង​លើ​ពួក​គេ។ ដើម​ឈើ​ទាំង​នោះ​ពោល​ទៅ​កាន់​ដើម​អូលីវ​ថា​៖ ‹សូម​មក​គ្រប់​គ្រង​លើ​ពួក​យើង›។+ ៩ ប៉ុន្តែ ដើម​អូលីវ​និយាយ​ថា​៖ ‹តើ​ឲ្យ​ខ្ញុំ​លះ​បង់​ប្រេង​ដែល​គេ​ប្រើ​ដើម្បី​សរសើរ​តម្កើង​ព្រះ​និង​មនុស្ស ហើយ​ទៅ​គ្រប់​គ្រង​លើ​ដើម​ឈើ​ឯ​ទៀត*យ៉ាង​ដូច​ម្ដេច​បាន?›។ ១០ រួច​មក ដើម​ឈើ​ទាំង​នោះ​និយាយ​ទៅ​ដើម​ល្វា​ថា​៖ ‹សូម​មក​គ្រប់​គ្រង​លើ​ពួក​យើង›។ ១១ តែ​ដើម​ល្វា​និយាយ​ថា​៖ ‹តើ​ឲ្យ​ខ្ញុំ​លះ​បង់​រស​ជាតិ​ផ្អែម​និង​ផល​ល្អ​របស់​ខ្ញុំ ហើយ​ទៅ​គ្រប់​គ្រង​លើ​ដើម​ឈើ​ឯ​ទៀត*យ៉ាង​ដូច​ម្ដេច​បាន?›។ ១២ បន្ទាប់​មក ដើម​ឈើ​ទាំង​នោះ​វាចា​ទៅ​វល្លិ​ទំពាំង​បាយ​ជូរ​ថា​៖ ‹សូម​មក​គ្រប់​គ្រង​លើ​ពួក​យើង›។ ១៣ វល្លិ​ទំពាំង​បាយ​ជូរ​បន្លឺ​ថា​៖ ‹ស្រា​ថ្មី​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះ​និង​មនុស្ស​សប្បាយ​រីក​រាយ តើ​ឲ្យ​ខ្ញុំ​បោះ​បង់​ចោល​ស្រា​ថ្មី ហើយ​ទៅ​គ្រប់​គ្រង​លើ​ដើម​ឈើ​ឯ​ទៀត*យ៉ាង​ដូច​ម្ដេច​បាន?›។ ១៤ ចុង​ក្រោយ ដើម​ឈើ​ទាំង​អស់​នោះ​និយាយ​ទៅ​គុម្ព​បន្លា​ថា​៖ ‹សូម​មក​គ្រប់​គ្រង​លើ​ពួក​យើង›។+ ១៥ គុម្ព​បន្លា​ក៏​និយាយ​ទៅ​ដើម​ឈើ​ទាំង​នោះ​ថា​៖ ‹បើ​ពួក​អ្នក​ពិត​ជា​ចង់​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​ជា​ស្ដេច​លើ​ពួក​អ្នក​មែន ចូរ​មក​ជ្រក​ក្រោម​ម្លប់​របស់​ខ្ញុំ។ តែ​បើ​មិន​ចង់​ទេ នោះ​ភ្លើង​នឹង​ចេញ​ពី​គុម្ព​បន្លា​មក​បញ្ឆេះ​អស់​ទាំង​ដើម​ស៊ីដារ​នៅ​ស្រុក​លីបង់›។

១៦ ​«​ដូច្នេះ តើ​អ្នក​រាល់​គ្នា​តែង​តាំង​អាប៊ីម៉ាឡិច​ជា​ស្ដេច+ដោយ​ចិត្ត​ស្មោះ​និង​ដោយ​ឥត​លម្អៀង​ឬ? តើ​អ្នក​រាល់​គ្នា​បាន​បង្ហាញ​គុណធម៌​ចំពោះ​យេរូបាល​និង​ក្រុម​គ្រួសារ​របស់​គាត់​ឬ​ទេ? តើ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​បង្ហាញ​ថា​បាន​សង​គុណ​គាត់​ឬ​ទេ? ១៧ ឪពុក​ខ្ញុំ​បាន​ប្រថុយ​ជីវិត*ទៅ​ច្បាំង​ដើម្បី​សង្គ្រោះ​អ្នក​រាល់​គ្នា+ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន។+ ១៨ ប៉ុន្តែ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លើក​គ្នា​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​របស់​ឪពុក​ខ្ញុំ ហើយ​សម្លាប់​កូន​ប្រុស​៧០​នាក់​របស់​គាត់​លើ​ថ្ម​មួយ។+ រួច​អ្នក​រាល់​គ្នា​បាន​តែង​តាំង​អាប៊ីម៉ាឡិច​ដែល​ជា​កូន​របស់​ស្រី​បម្រើ+ ឲ្យ​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម ព្រោះ​តែ​អាប៊ីម៉ាឡិច​ជា​សាច់​ញាតិ​របស់​អ្នក​រាល់​គ្នា។ ១៩ ប្រសិន​បើ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ គឺ​ធ្វើ​ដោយ​ចិត្ត​ស្មោះ​និង​ដោយ​ឥត​លម្អៀង​ចំពោះ​យេរូបាល​និង​ក្រុម​គ្រួសារ​របស់​គាត់​មែន នោះ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ត្រេក​អរ​ចំពោះ​អាប៊ីម៉ាឡិច​ចុះ ហើយ​សូម​ឲ្យ​គាត់​ត្រេក​អរ​ចំពោះ​អ្នក​រាល់​គ្នា​ដែរ។ ២០ ក៏​ប៉ុន្តែ បើ​មិន​ដូច្នោះ​ទេ សូម​ឲ្យ​ភ្លើង​ចេញ​ពី​អាប៊ីម៉ាឡិច​មក​បញ្ឆេះ​ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម​និង​បេតមិឡូ+ ហើយ​សូម​ឲ្យ​ភ្លើង​ចេញ​ពី​ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម​និង​បេតមិឡូ​មក​បញ្ឆេះ​អាប៊ីម៉ាឡិច​វិញ​»។+

២១ លុះ​និយាយ​ចប់ យ៉ូថាម+រត់​គេច​ខ្លួន​ទៅ​ឯ​បៀរ ហើយ​អាស្រ័យ​នៅ​ទី​នោះ ដោយ​សារ​ខ្លាច​អាប៊ីម៉ាឡិច​ជា​បង​របស់​គាត់។

២២ អាប៊ីម៉ាឡិច​បាន​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​បី​ឆ្នាំ។ ២៣ ក្រោយ​មក ព្រះ​បាន​បណ្ដោយ​ឲ្យ​អាប៊ីម៉ាឡិច​និង​ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម មាន​ការ​រកាំ​រកូស​គ្នា​កាន់​តែ​ខ្លាំង​ឡើង រហូត​ដល់​ពួក​គេ​នាំ​គ្នា​ក្បត់​អាប៊ីម៉ាឡិច។ ២៤ នេះ​ដើម្បី​សង​សឹក​ឲ្យ​កូន​ប្រុស​៧០​នាក់​របស់​យេរូបាល​ដែល​បាន​ត្រូវ​សម្លាប់​យ៉ាង​ឃោរ​ឃៅ និង​ដើម្បី​ឲ្យ​អាប៊ីម៉ាឡិច​ដែល​បាន​សម្លាប់​បង​ប្អូន​បង្កើត​ខ្លួន​ឯង រួម​ទាំង​ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម​ដែល​ចូល​ដៃ​ជា​មួយ​នឹង​គាត់ បាន​ទទួល​ទោស​យ៉ាង​ស័ក្ដិ​សម។+ ២៥ ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ចាំ​វាយ​ឆ្មក់​អាប៊ីម៉ាឡិច​នៅ​លើ​កំពូល​ភ្នំ ហើយ​ពួក​គេ​តែង​តែ​ប្លន់​អស់​អ្នក​ដែល​ឆ្លង​កាត់​ផ្លូវ​នោះ។ ក្រោយ​មក មាន​គេ​ទៅ​រាយ​ការណ៍​ប្រាប់​អាប៊ីម៉ាឡិច។

២៦ គ្រា​នោះ កាអាល​ជា​កូន​ប្រុស​អ៊ីបេត និង​បង​ប្អូន​ប្រុស​របស់​គាត់ បាន​ឆ្លង​ចូល​មក​ក្រុង​ស៊ីគឹម។+ ក្រោយ​មក ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម​ទុក​ចិត្ត​គាត់។ ២៧ ពួក​គេ​បាន​ចេញ​ទៅ​ប្រមូល​ផល​ទំពាំង​បាយ​ជូរ​របស់​ពួក​គេ រួច​ជាន់​យក​ទឹក​ធ្វើ​ស្រា ហើយ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​យ៉ាង​សប្បាយ​រីក​រាយ។ បន្ទាប់​មក ពួក​គេ​ក៏​ចេញ​ទៅ​វិហារ​ព្រះ​របស់​ពួក​គេ+ ហើយ​នាំ​គ្នា​ផឹក​ស៊ី ទាំង​ដាក់​បណ្ដាសា​អាប៊ីម៉ាឡិច។ ២៨ កាអាល​កូន​អ៊ីបេត​និយាយ​ថា​៖ ​«​តើ​អាប៊ីម៉ាឡិច​ជា​នរណា? ហើយ​តើ​សេបូល​ដែល​គាត់​តែង​តាំង​ឲ្យ​មើល​ខុស​ត្រូវ​ក្រុង​ស៊ីគឹម​ជា​នរណា? ហេតុ​អ្វី​យើង​ត្រូវ​បម្រើ​ពួក​គេ? តើ​អាប៊ីម៉ាឡិច​មិន​មែន​ជា​កូន​ប្រុស​របស់​យេរូបាល+ ហើយ​សេបូល​មិន​មែន​ជា​ជំនួយ​ការ​របស់​គាត់​ទេ​ឬ? ចូរ​មក​បម្រើ​កូន​ចៅ​របស់​ហេម័រ​ជា​ឪពុក​ស៊ីគឹម​វិញ​ល្អ​ជាង! ហេតុ​អ្វី​យើង​ត្រូវ​បម្រើ​អាប៊ីម៉ាឡិច? ២៩ បើ​បណ្ដា​ជន​ក្រុង​នេះ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្ញុំ​វិញ នោះ​ខ្ញុំ​នឹង​ដក​អាប៊ីម៉ាឡិច​ចេញ​»។ គាត់​ថែម​ទាំង​បបួល​អាប៊ីម៉ាឡិច​ថា​៖ ​«​ចូរ​ប្រមូល​កម្លាំង​ទ័ព​ឲ្យ​បាន​ច្រើន ហើយ​ចេញ​មក​ប្រយុទ្ធ​នឹង​ខ្ញុំ​»។

៣០ ពេល​សេបូល​ជា​អ្នក​គ្រប់​គ្រង​ក្រុង​ស៊ីគឹម ឮ​សម្ដី​ដែល​កាអាល​កូន​អ៊ីបេត​និយាយ​ដូច្នេះ គាត់​ក្ដៅ​ចិត្ត​ជា​ខ្លាំង។ ៣១ ដូច្នេះ គាត់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​អាប៊ីម៉ាឡិច​ដោយ​សម្ងាត់​ថា​៖ ‹មើល! ពេល​នេះ​កាអាល​កូន​អ៊ីបេត​និង​បង​ប្អូន​របស់​គាត់​កំពុង​នៅ​ក្រុង​ស៊ីគឹម ហើយ​ពួក​គេ​អុជ​អាល​ពួក​អ្នក​ក្រុង​នោះ​ឲ្យ​ប្រឆាំង​នឹង​លោក។ ៣២ នៅ​យប់​នេះ សូម​លោក​និង​ពួក​បុរស​របស់​លោក​ចេញ​ទៅ​លាក់​ខ្លួន​ពួន​ស្ទាក់​នៅ​ឯ​វាល។ ៣៣ សូម​លោក​និង​ពួក​បុរស​របស់​លោក​ក្រោក​ពី​ព្រលឹម ហើយ​ពេល​ថ្ងៃ​រះ​ភ្លាម សូម​ទៅ​វាយ​ប្រហារ​ក្រុង​នោះ។ ពេល​កាអាល​និង​ពួក​បុរស​របស់​គាត់​ចេញ​មក​ប្រយុទ្ធ​នឹង​លោក សូម​លោក​ប្រើ​គ្រប់​វិធី​ដើម្បី​យក​ឈ្នះ​គាត់​»។

៣៤ ម្ល៉ោះ​ហើយ អាប៊ីម៉ាឡិច​និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់ ក៏​ចេញ​ដំណើរ​ទៅ​ទាំង​យប់។ ពួក​គេ​ចែក​ជា​បួន​ក្រុម ហើយ​លាក់​ខ្លួន​ចាំ​ប្រយុទ្ធ​នឹង​ក្រុង​ស៊ីគឹម។ ៣៥ លុះ​ស្អែក​ឡើង ពេល​កាអាល​កូន​អ៊ីបេត​ចេញ​មក​ឈរ​នៅ​ត្រង់​ទ្វារ​កំពែង​ក្រុង នោះ​អាប៊ីម៉ាឡិច​និង​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​គាត់ ក៏​ចេញ​ពី​កន្លែង​លាក់​ខ្លួន​មក។ ៣៦ ពេល​កាអាល​ឃើញ​ពួក​គេ គាត់​និយាយ​ទៅ​សេបូល​ថា​៖ ​«​មើល​ហ្ន៎! មាន​មនុស្ស​កំពុង​ចុះ​ពី​ភ្នំ​»។ ប៉ុន្តែ សេបូល​ឆ្លើយ​ថា​៖ ​«​នោះ​ជា​ស្រមោល​ភ្នំ មិន​មែន​មនុស្ស​ទេ​»។

៣៧ រួច​មក កាអាល​និយាយ​ទៀត​ថា​៖ ​«​មើល! ពិត​ជា​មាន​មនុស្ស​កំពុង​ចុះ​ពី​កណ្ដាល​ភ្នំ​មក​មែន ហើយ​មាន​ក្រុម​មួយ​ទៀត​កំពុង​ចុះ​មក​តាម​ផ្លូវ​ដើម​ឈើ​ធំ​មេនេនីម​»។ ៣៨ សេបូល​តប​វិញ​ថា​៖ ​«​ក្រែង​ពី​មុន​អ្នក​និយាយ​អួតអាង​ថា​៖ ‹តើ​អាប៊ីម៉ាឡិច​ជា​នរណា បាន​ជា​យើង​ត្រូវ​បម្រើ​គាត់?›។+ មនុស្ស​ទាំង​នោះ​ឯង​ដែល​អ្នក​បាន​មើល​ងាយ។ ចូរ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ពួក​គេ​ទៅ!​»។

៣៩ ដូច្នេះ កាអាល​ក៏​នាំ​មុខ​ពួក​អ្នក​ដឹក​នាំ​ក្រុង​ស៊ីគឹម​ចេញ​ទៅ​ច្បាំង​នឹង​អាប៊ីម៉ាឡិច។ ៤០ អាប៊ីម៉ាឡិច​ដេញ​តាម​សម្លាប់​កាអាល ហើយ​កាអាល​រត់​គេច​ពី​អាប៊ីម៉ាឡិច។ មាន​មនុស្ស​ជា​ច្រើន​ស្លាប់​តាម​ផ្លូវ​រហូត​ដល់​ទ្វារ​កំពែង​ក្រុង។

៤១ អាប៊ីម៉ាឡិច​បន្ត​អាស្រ័យ​នៅ​ក្រុង​អារូម៉ា។ ចំណែក​ឯ​សេបូល​វិញ+ គាត់​បណ្ដេញ​កាអាល​និង​បង​ប្អូន​កាអាល​ចេញ​ពី​ក្រុង​ស៊ីគឹម។ ៤២ នៅ​ថ្ងៃ​បន្ទាប់ បណ្ដា​ជន​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​ខាង​ក្រៅ​ក្រុង ហើយ​មាន​គេ​ទៅ​ប្រាប់​អាប៊ីម៉ាឡិច។ ៤៣ ដូច្នេះ អាប៊ីម៉ាឡិច​បាន​នាំ​មនុស្ស​របស់​គាត់​មក ហើយ​ចែក​ពួក​គេ​ជា​បី​ក្រុម រួច​ឲ្យ​ពួក​គេ​ទៅ​លាក់​ខ្លួន​ពួន​ចាំ​នៅ​ខាង​ក្រៅ​ក្រុង។ ពេល​គាត់​ឃើញ​បណ្ដា​ជន​កំពុង​ចេញ​ពី​ក្រុង​មក នោះ​គាត់​ក៏​វាយ​ប្រហារ​ពួក​គេ ហើយ​សម្លាប់​ពួក​គេ​ចោល។ ៤៤ រួច​អាប៊ីម៉ាឡិច​និង​ក្រុម​គាត់​សម្រុក​ទៅ​ឯ​ទ្វារ​កំពែង​ក្រុង ខណៈ​ពេល​ដែល​ពីរ​ក្រុម​ទៀត​កំពុង​វាយ​ប្រហារ ហើយ​សម្លាប់​ពួក​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុង។ ៤៥ អាប៊ីម៉ាឡិច​បាន​ប្រយុទ្ធ​នឹង​ពួក​អ្នក​ក្រុង​នោះ​ពេញ​មួយ​ថ្ងៃ។ នៅ​ទី​បំផុត គាត់​ដណ្ដើម​ក្រុង​បាន។ គាត់​សម្លាប់​មនុស្ស​ក្នុង​ក្រុង រួច​បំផ្លាញ​ក្រុង​នោះ​ចោល+ ព្រម​ទាំង​បាច​អំបិល​ទៀត​ផង។

៤៦ ពេល​អ្នក​ដឹក​នាំ​ទាំង​អស់​នៃ​ប៉ម​ក្រុង​ស៊ីគឹម​បាន​ឮ​អំពី​រឿង​នោះ ពួក​គេ​ក៏​ប្រញាប់​ប្រញាល់​ចេញ​ទៅ​សាល​សុវត្ថិភាព​នៅ​វិហារ​ព្រះ​អែលបេរីត។+ ៤៧ ភ្លាម​នោះ មាន​គេ​ទៅ​ប្រាប់​អាប៊ីម៉ាឡិច​ថា អ្នក​ដឹក​នាំ​ទាំង​អស់​នៃ​ប៉ម​ក្រុង​ស៊ីគឹម​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​សាល​សុវត្ថិភាព។ ៤៨ អាប៊ីម៉ាឡិច​និង​បុរស​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់ បាន​ឡើង​ទៅ​ភ្នំ​សាល់ម៉ូន។ អាប៊ីម៉ាឡិច​បាន​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ ហើយ​ដាក់​លើ​ស្មា រួច​និយាយ​ទៅ​បុរស​ទាំង​នោះ​ថា​៖ ​«​ពួក​អ្នក​ឃើញ​ខ្ញុំ​ធ្វើ​យ៉ាង​ណា ក៏​ប្រញាប់​ធ្វើ​យ៉ាង​នោះ​ដែរ​ទៅ!​»។ ៤៩ ដូច្នេះ បុរស​ទាំង​អស់​នោះ​ទៅ​កាប់​មែក​ឈើ រួច​លី​ទៅ​តាម​អាប៊ីម៉ាឡិច។ បន្ទាប់​មក ពួក​គេ​គរ​មែក​ឈើ​ទាំង​ប៉ុន្មាន​ដាក់​នៅ​ជុំវិញ​សាល​សុវត្ថិភាព ហើយ​យក​ភ្លើង​ដុត​សាល​នោះ។ មនុស្ស​ប្រុស​ស្រី​ទាំង​អស់​នៃ​ប៉ម​ក្រុង​ស៊ីគឹម ដែល​នៅ​ក្នុង​សាល​នោះ​បាន​ស្លាប់​អស់។ ចំនួន​ពួក​គេ​ប្រហែល​១.០០០​នាក់។

៥០ រួច​មក អាប៊ីម៉ាឡិច​បាន​ទៅ​ក្រុង​ថេបេស។ គាត់​បោះ​ទ័ព​នៅ​ទី​នោះ ក្នុង​បំណង​ច្បាំង​ដណ្ដើម​យក​ក្រុង​នោះ។ ៥១ នៅ​កណ្ដាល​ក្រុង​នោះ មាន​ប៉ម​ដ៏​រឹង​មាំ​មួយ។ មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​និង​អ្នក​ដឹក​នាំ​ទាំង​អស់​ក្នុង​ក្រុង​នោះ នាំ​គ្នា​រត់​គេច​ចូល​ក្នុង​ប៉ម ហើយ​បិទ​ទ្វារ​ជិត រួច​ឡើង​ទៅ​លើ​ដំបូល។ ៥២ អាប៊ីម៉ាឡិច​បាន​សម្រុក​ទៅ​វាយ​ប្រហារ​ប៉ម​នោះ។ គាត់​ចូល​ទៅ​ជិត​ច្រក​ទ្វារ​បម្រុង​នឹង​ដុត​បំផ្លាញ​ប៉ម​នោះ។ ៥៣ ពេល​នោះ មាន​ស្ត្រី​ម្នាក់​ទម្លាក់​ត្បាល់​កិន​ត្រូវ​ចំ​ក្បាល​របស់​អាប៊ីម៉ាឡិច ធ្វើ​ឲ្យ​បែក​លលា​ដ៏​ក្បាល​គាត់។+ ៥៤ ភ្លាម​នោះ គាត់​ហៅ​អ្នក​បម្រើ​ដែល​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់ ហើយ​បញ្ជា​ថា​៖ ​«​ចូរ​ដក​ដាវ​សម្លាប់​ខ្ញុំ​ទៅ កុំ​ឲ្យ​គេ​និយាយ​ថា ខ្ញុំ​ត្រូវ​មនុស្ស​ស្រី​សម្លាប់​»។ អ្នក​បម្រើ​នោះ​ក៏​ចាក់​សម្លាប់​គាត់​ទៅ។

៥៥ ពេល​ពួក​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​អាប៊ីម៉ាឡិច​ស្លាប់ ពួក​គេ​ទាំង​អស់​ក៏​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ។ ៥៦ យ៉ាង​នេះ ព្រះ​បាន​ដាក់​ទោស​អាប៊ីម៉ាឡិច​សម​តាម​អំពើ​ដ៏​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ទៅ​លើ​ឪពុក​គាត់ គឺ​ដោយ​សារ​គាត់​បាន​សម្លាប់​បង​ប្អូន​ប្រុស​របស់​គាត់​អស់​៧០​នាក់។+ ៥៧ ព្រះ​ក៏​បាន​ដាក់​ទោស​ពួក​បុរស​ក្រុង​ស៊ីគឹម​សម​តាម​អំពើ​អាក្រក់​ទាំង​អស់​ដែល​ពួក​គេ​បាន​ធ្វើ​ដែរ។ ដូច្នេះ បណ្ដាសា​របស់​យ៉ូថាម+កូន​យេរូបាល+ បាន​កើត​ឡើង​ដល់​ពួក​គេ​ពិត​មែន។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក