បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីអ្នកសម្រេចក្ដី

      • ចម្រៀង​ជ័យ​ជម្នះ​របស់​ដេបូរ៉ា​និង​បារ៉ាក់ (​១​-​៣១​)

        • ផ្កាយ​ច្បាំង​នឹង​ស៊ីសេរ៉ា (​២០​)

        • ព្រែក​គីសុន​ហូរ​រុញ​ច្រាន (​២១​)

        • អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​គឺ​ដូច​ជា​ដួង​អាទិត្យ (​៣១​)

អ្នកសម្រេចក្ដី ៥:១

ឯកសារយោង

  • +អសក ៤:៤
  • +អសក ៤:៦; ហេ ១១:៣២
  • +ដច ១៥:១; ចសព ១៨:ពាក្យ​ផ្ដើម

អ្នកសម្រេចក្ដី ៥:២

កំណត់សម្គាល់

  • *

    ការ​ទម្លាក់​សក់​ប្រហែល​ជា​បញ្ជាក់​ថា​ពួក​គេ​ជាប់​សម្បថ​ឬ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ

ឯកសារយោង

  • +អសក ៤:១០

អ្នកសម្រេចក្ដី ៥:៣

ឯកសារយោង

  • +២សាំ ២២:៥០; ចសព ៧:១៧
  • +ដច ២០:២

អ្នកសម្រេចក្ដី ៥:៤

ឯកសារយោង

  • +បច ៣៣:២

អ្នកសម្រេចក្ដី ៥:៥

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជាមាន​ន័យ​ថា​«​កក្រើក​ញ័រ​»​

ឯកសារយោង

  • +បច ៤:១១
  • +ដច ១៩:១៨; នេហ ៩:១៣
  • +ដច ២០:២

អ្នកសម្រេចក្ដី ៥:៦

ឯកសារយោង

  • +អសក ៣:៣១
  • +អសក ៤:១៧

អ្នកសម្រេចក្ដី ៥:៧

ឯកសារយោង

  • +អសក ៤:៤
  • +អសក ៤:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១១/២០២១, ទំ.  ៣

អ្នកសម្រេចក្ដី ៥:៨

ឯកសារយោង

  • +បច ៣២:១៦, ១៧; អសក ២:១២
  • +អសក ៤:១-៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៣/១៩៩៩, ទំ.  ២៣

អ្នកសម្រេចក្ដី ៥:៩

ឯកសារយោង

  • +អសក ៤:៦
  • +អសក ៤:១០

អ្នកសម្រេចក្ដី ៥:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៤/២០១៧, ទំ.  ៣០-៣១

អ្នកសម្រេចក្ដី ៥:១២

ឯកសារយោង

  • +អសក ៤:៤
  • +អសក ៥:១
  • +អសក ៤:៦

អ្នកសម្រេចក្ដី ៥:១៤

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ជា​អ្នក​ដែល​ប្រើ​ឧបករណ៍​របស់​ស្មៀន​»​

ឯកសារយោង

  • +ជប ៣២:៣៩

អ្នកសម្រេចក្ដី ៥:១៥

កំណត់សម្គាល់

  • *

    ឬ​«​ពួក​គេ​គិត​ពិចារណា​អំពី​ចិត្ត​ខ្លួន​»​

ឯកសារយោង

  • +អសក ៤:៦; ហេ ១១:៣២
  • +អសក ៤:១៤

អ្នកសម្រេចក្ដី ៥:១៦

ឯកសារយោង

  • +ជប ៣២:១

អ្នកសម្រេចក្ដី ៥:១៧

ឯកសារយោង

  • +យ៉ូស ២២:៩
  • +យ៉ូស ១៩:៤៦, ៤៨
  • +យ៉ូស ១៩:២៤, ២៩

អ្នកសម្រេចក្ដី ៥:១៨

ឯកសារយោង

  • +អសក ៤:១៤
  • +អសក ៤:៦, ១០

អ្នកសម្រេចក្ដី ៥:១៩

ឯកសារយោង

  • +អសក ៤:១៣
  • +អសក ១:២៧
  • +អសក ៤:១៦

អ្នកសម្រេចក្ដី ៥:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៤/២០១៧, ទំ.  ២៩-៣០

    ប៉មយាម,

    ១/៤/២០០៥, ទំ.  ៣០

អ្នកសម្រេចក្ដី ៥:២១

ឯកសារយោង

  • +អសក ៤:៧, ១៣; ចសព ៨៣:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៤/២០១៧, ទំ.  ២៩-៣០

    ប៉មយាម,

    ១/៣/១៩៩៩, ទំ.  ២៣

អ្នកសម្រេចក្ដី ៥:២២

ឯកសារយោង

  • +ចសព ២០:៧; សុភ ២១:៣១

អ្នកសម្រេចក្ដី ៥:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៤/២០១៧, ទំ.  ៣០

អ្នកសម្រេចក្ដី ៥:២៤

ឯកសារយោង

  • +អសក ៤:១៧
  • +អសក ៤:១១

អ្នកសម្រេចក្ដី ៥:២៥

ឯកសារយោង

  • +អសក ៤:១៩

អ្នកសម្រេចក្ដី ៥:២៦

ឯកសារយោង

  • +អសក ៤:២១, ២២

អ្នកសម្រេចក្ដី ៥:២៨

ឯកសារយោង

  • +អសក ៤:១៥, ១៦

អ្នកសម្រេចក្ដី ៥:៣១

កំណត់សម្គាល់

  • *

    ឬ​«​មាន​សេចក្ដី​សុខ​សាន្ត​»​

ឯកសារយោង

  • +ចសព ៨៣:៩
  • +អសក ៣:១០, ១១, ៣០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

អសក. ៥:១អសក ៤:៤
អសក. ៥:១អសក ៤:៦; ហេ ១១:៣២
អសក. ៥:១ដច ១៥:១; ចសព ១៨:ពាក្យ​ផ្ដើម
អសក. ៥:២អសក ៤:១០
អសក. ៥:៣២សាំ ២២:៥០; ចសព ៧:១៧
អសក. ៥:៣ដច ២០:២
អសក. ៥:៤បច ៣៣:២
អសក. ៥:៥បច ៤:១១
អសក. ៥:៥ដច ១៩:១៨; នេហ ៩:១៣
អសក. ៥:៥ដច ២០:២
អសក. ៥:៦អសក ៣:៣១
អសក. ៥:៦អសក ៤:១៧
អសក. ៥:៧អសក ៤:៤
អសក. ៥:៧អសក ៤:៥
អសក. ៥:៨បច ៣២:១៦, ១៧; អសក ២:១២
អសក. ៥:៨អសក ៤:១-៣
អសក. ៥:៩អសក ៤:៦
អសក. ៥:៩អសក ៤:១០
អសក. ៥:១២អសក ៤:៤
អសក. ៥:១២អសក ៥:១
អសក. ៥:១២អសក ៤:៦
អសក. ៥:១៤ជប ៣២:៣៩
អសក. ៥:១៥អសក ៤:៦; ហេ ១១:៣២
អសក. ៥:១៥អសក ៤:១៤
អសក. ៥:១៦ជប ៣២:១
អសក. ៥:១៧យ៉ូស ២២:៩
អសក. ៥:១៧យ៉ូស ១៩:៤៦, ៤៨
អសក. ៥:១៧យ៉ូស ១៩:២៤, ២៩
អសក. ៥:១៨អសក ៤:១៤
អសក. ៥:១៨អសក ៤:៦, ១០
អសក. ៥:១៩អសក ៤:១៣
អសក. ៥:១៩អសក ១:២៧
អសក. ៥:១៩អសក ៤:១៦
អសក. ៥:២១អសក ៤:៧, ១៣; ចសព ៨៣:៩
អសក. ៥:២២ចសព ២០:៧; សុភ ២១:៣១
អសក. ៥:២៤អសក ៤:១៧
អសក. ៥:២៤អសក ៤:១១
អសក. ៥:២៥អសក ៤:១៩
អសក. ៥:២៦អសក ៤:២១, ២២
អសក. ៥:២៨អសក ៤:១៥, ១៦
អសក. ៥:៣១ចសព ៨៣:៩
អសក. ៥:៣១អសក ៣:១០, ១១, ៣០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកសម្រេចក្ដី ៥:១-៣១

អ្នកសម្រេចក្ដី

៥ នៅ​ថ្ងៃ​នោះ ដេបូរ៉ា+និង​បារ៉ាក់+ជា​កូន​ប្រុស​អាប៊ីណូអាម​បាន​រួម​គ្នា​ច្រៀង​ថា​៖+

 ២ ​«​ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា!

ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ+

ហើយ​ដោយ​សារ​ពួក​អ្នក​ចម្បាំង​ទាំង​នោះ​ទម្លាក់​សក់។*

 ៣ ស្ដេច​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់! ពួក​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​អើយ​ចូរ​ផ្ទៀង​ត្រចៀក!

ខ្ញុំ​នឹង​ច្រៀង​ជូន​ព្រះ​យេហូវ៉ា

ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា+ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល។+

 ៤ ឱ​ព្រះ​យេហូវ៉ា ពេល​លោក​ចេញ​ដំណើរ​ពី​ភ្នំ​សៀ+

ពេល​លោក​ចាក​ចេញ​ពី​ទឹក​ដី​អេដំ

នោះ​ផែនដី​ក៏​រញ្ជួយ ឯ​មេឃ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង

ហើយ​ពពក​បង្អុរ​ទឹក​ជោក​ជាំ។

 ៥ ភ្នំ​នា​នា​រលាយ*នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា+

សូម្បី​តែ​ភ្នំ​ស៊ីណាយ​ក៏​វិនាស​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា+​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។+

 ៦ នៅ​សម័យ​សាមកើរ+កូន​ប្រុស​អេណាត

និង​នៅ​សម័យ​យ៉ាអែល+ ផ្លូវ​ធំ​ៗ​បាន​ត្រូវ​ទុក​ចោល​គ្មាន​អ្នក​ដើរ

ពួក​អ្នក​ដំណើរ​បែរ​ជា​ដើរ​តាម​ផ្លូវ​តូច​ៗ​វិញ។

 ៧ ភូមិ​ផ្សេង​ៗ​ក្នុង​ស្រុក​អ៊ីស្រាអែល លែង​មាន​មនុស្ស​រស់​នៅ​ទៀត

មិន​មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ រហូត​ដល់​ខ្ញុំ​ជា​ដេបូរ៉ា+បាន​ត្រូវ​តែង​តាំង

គឺ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ម្ដាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល។+

 ៨ ពួក​គេ​បាន​ជ្រើស​រើស​ព្រះ​ដទៃ+

នោះ​សង្គ្រាម​ក៏​ផ្ទុះ​ឡើង​នៅ​ទ្វារ​កំពែង​ក្រុង​ទាំង​ឡាយ។+

ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​៤០.០០០​នាក់

ពុំ​ឃើញ​មាន​ខែល​ឬ​លំពែង​ណា​មួយ​ឡើយ។

 ៩ ខ្ញុំ​នៅ​ខាង​ពួក​មេ​បញ្ជាការ​របស់​ជន​ជាតិ​អ៊ីស្រាអែល+

ពួក​គាត់​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ជា​មួយ​នឹង​បណ្ដា​ជន។+

ចូរ​សរសើរ​ព្រះ​យេហូវ៉ា!

១០ ពួក​អ្នក​ដែល​ជិះ​លើ​សត្វ​លា​សម្បុរ​ត្នោត

ពួក​អ្នក​ដែល​អង្គុយ​លើ​ព្រំ​ប្រណីត​ៗ​

និង​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អើយ

សូម​គិត​ពិចារណា!

១១ ឮ​សំឡេង​របស់​ពួក​អ្នក​ដង​ទឹក​និយាយ​គ្នា​នៅ​ឯ​អណ្ដូង​ទឹក

ពួក​គេ​រៀប​រាប់​អំពី​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា

និង​ការ​ប្រព្រឹត្ត​ដ៏​សុចរិត​របស់​ពួក​អ្នក​ភូមិ​ក្នុង​ស្រុក​អ៊ីស្រាអែល។

រួច​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នាំ​គ្នា​ចុះ​ទៅ​ឯ​ទ្វារ​កំពែង​ក្រុង​នា​នា។

១២ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ដេបូរ៉ា​អើយ!+

ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ចម្រៀង​ចុះ!+

ឱ​បារ៉ាក់+ជា​កូន​ប្រុស​អាប៊ីណូអាម​អើយ ចូរ​ក្រោក​ឡើង! ចូរ​នាំ​ពួក​ឈ្លើយ​ចេញ​ទៅ!

១៣ អស់​អ្នក​ដែល​នៅ​រស់​បាន​មក​ឯ​ពួក​អ្នក​មាន​ឋានៈ​ខ្ពស់

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​មក​ឯ​ខ្ញុំ​ដើម្បី​ប្រយុទ្ធ​នឹង​ពួក​សត្រូវ​ដ៏​ខ្លាំង​ក្លា។

១៤ ពួក​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម រស់​នៅ​តាម​វាល​ទំនាប

ឱ​កុលសម្ព័ន្ធ​បេនយ៉ាមីន​អើយ! ពួក​គេ​ទាំង​នោះ​កំពុង​ដើរ​តាម​អ្នក​និង​ទាហាន​របស់​អ្នក។

ពួក​មេ​បញ្ជាការ​ជា​កូន​ចៅ​ម៉ាគា+ក៏​ធ្វើ​ដំណើរ​ចុះ​ទៅ

ហើយ​ពួក​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​សេប៊ូឡូន​ជា​អ្នក​ដែល​កែន​មនុស្ស​ឲ្យ​ធ្វើ​ទាហាន ក៏​ទៅ​ជា​មួយ​ដែរ។*

១៥ ពួក​អ្នក​ដឹក​នាំ​ក្នុង​កុលសម្ព័ន្ធ​អ៊ីសាខារ​នៅ​ជា​មួយ​នឹង​ដេបូរ៉ា

បារ៉ាក់​ក៏​នៅ​ជា​មួយ​នឹង​នាង ដូច​កុលសម្ព័ន្ធ​អ៊ីសាខារ​ដែរ។+

គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ដើរ​ទៅ​តំបន់​វាល​ទំនាប។+

ចំណែក​ឯ​កុលសម្ព័ន្ធ​រូបេន ពួក​គេ​មាន​ចិត្ត​ស្ទាក់​ស្ទើរ។*

១៦ ហេតុ​អ្វី​អ្នក​បាន​អង្គុយ ដូច​សត្វ​អូស​ទាញ​ដែល​ត្រូវ​គេ​ផ្ទុក​ធ្ងន់?

ហេតុ​អ្វី​អ្នក​បាន​អង្គុយ​ស្ដាប់​មនុស្ស​ផ្លុំ​ខ្លុយ​ហៅ​ហ្វូង​ចៀម​ដូច្នេះ?+

ពេល​នោះ​កុលសម្ព័ន្ធ​រូបេន​មាន​ចិត្ត​ស្ទាក់​ស្ទើរ។

១៧ ឯ​ពួក​អ្នក​ស្រុក​គីលាត​បន្ត​នៅ​ម្ខាង​ទន្លេយ៉ូដាន់+

ចំណែក​កុលសម្ព័ន្ធ​ដាន់ ហេតុ​អ្វី​ពួក​គេ​នៅ​ក្នុង​សំពៅ?+

រីឯ​កុលសម្ព័ន្ធ​អេស៊ើរ​អង្គុយ​មិន​ធ្វើ​អ្វី​សោះ​នៅ​ឆ្នេរ​សមុទ្រ

ពួក​គេ​មិន​ទៅ​ណា​ពី​កំពង់​ផែ​របស់​ខ្លួន​ទេ។+

១៨ ប៉ុន្តែ កុលសម្ព័ន្ធ​សេប៊ូឡូន​ជា​ពួក​អ្នក​ដែល​បាន​ប្រថុយ​ជីវិត​របស់​ខ្លួន។

នៅ​លើ​ទួល​ល្វឹង​ល្វើយ+ កុលសម្ព័ន្ធ​ណែបថាលី​ក៏​បាន​ប្រថុយ​ជីវិត​ដែរ។+

១៩ ស្ដេច​ទាំង​ឡាយ​លើក​គ្នា​ចេញ​មក​ប្រយុទ្ធ

គឺ​ពួក​ស្ដេច​ស្រុក​កាណាន​ចេញ​មក​តយុទ្ធ+

នៅ​ក្រុង​ថេអាណាក ក្បែរ​ព្រែក​មេគីដោ+

តែ​ពួក​គេ​ពុំ​អាច​រឹប​ជ័យ​ភណ្ឌ​ជា​ប្រាក់​បាន​ទេ។+

២០ ផ្កាយ​ទាំង​ឡាយ​ច្បាំង​ពី​លើ​មេឃ

ផ្កាយ​ទាំង​នោះ​ច្បាំង​នឹង​ស៊ីសេរ៉ា​ពី​គន្លង​របស់​វា។

២១ ព្រែក​គីសុន​បាន​ហូរ​រុញ​ច្រាន​ពួក​គេ​ចេញ+

ព្រែក​គីសុន​ជា​ស្ទឹង​ពី​បុរាណ

យើង​បាន​ជញ្ជ្រំ​ពួក​សត្រូវ​ខ្លាំង​ពូកែ។

២២ ខណៈ​នោះ​សន្ធឹក​ជើង​សេះ​លាន់​រង្គើ​ដី

សេះ​ស្ទាវ​របស់​ពួក​គេ​បោល​ទៅ​យ៉ាង​ពេញ​កម្លាំង។+

២៣ ទេវតា​របស់​ព្រះ​យេហូវ៉ា​និយាយ​ថា​៖ ‹មេរ៉ូស​ត្រូវ​បណ្ដាសា​ហើយ

អ្នក​រស់​នៅ​មេរ៉ូស​ត្រូវ​បណ្ដាសា​ហើយ

ព្រោះ​ពួក​គេ​មិន​បាន​មក​ជួយ​ព្រះ​យេហូវ៉ា​ទេ

គឺ​មិន​បាន​មក​ជួយ​ព្រះ​យេហូវ៉ា ជា​មួយ​នឹង​ពួក​អ្នក​អង់អាច​ឡើយ›។

២៤ យ៉ាអែល+ជា​ស្ត្រី​ដែល​គួរ​ឲ្យ​សរសើរ​បំផុត

នាង​ជា​ប្រពន្ធ​ហេបឺ+ជន​ជាតិ​កែន

នាង​ទទួល​ពរ​លើស​អស់​ទាំង​ស្ត្រី​ដែល​រស់​នៅ​ក្នុង​ត្រសាល។

២៥ ស៊ីសេរ៉ា​សុំ​ទឹក​ផឹក តែ​នាង​ចាក់​ទឹក​ដោះ​ឲ្យ​គាត់

នាង​ចាក់​ទឹក​ដោះ​ខាប់​ដាក់​ក្នុង​ចាន​គោម​ល្អ​ប្រណីត។+

២៦ នាង​លូក​ដៃ​យក​ស្នឹង​ត្រសាល

ឯ​ដៃ​ស្ដាំ​កាន់​ញញួរ​របស់​ជាង​ជំនាញ។

រួច​នាង​ដំ​ក្បាល​ស៊ីសេរ៉ា

ហើយ​វាយ​ទម្លុះ​ត្រង់​សៀត​ផ្កា​របស់​គាត់។+

២៧ គាត់​ដួល​នៅ​ក្រោម​ជើង​នាង គាត់​ដួល​នៅ​នឹង​កន្លែង

គឺ​នៅ​ទៀប​ជើង​នាង គាត់​រលំ​ចុះ

នៅ​ត្រង់​នោះ​ឯង គាត់​បាន​ដួល​គ្រឹប​ទាំង​បរាជ័យ។

២៨ មាន​ស្ត្រី​ម្នាក់​សម្លឹង​មក​ខាង​ក្រៅ

គឺ​ម្ដាយ​របស់​ស៊ីសេរ៉ា​មើល​តាម​ចម្រឹង​បង្អួច

ដោយ​ពោល​ពាក្យ​ថា​៖ ‹ហេតុ​អ្វី​រទេះ​ចម្បាំង​របស់​កូន​ខ្ញុំ​ក្រ​មក​ម្ល៉េះ?

ហេតុ​អ្វី​បាន​ជា​ម្ដាយ​មិន​ទាន់​ឮ​សំឡេង​សម្រឹប​ជើង​រទេះ​សេះ​ដូច្នេះ?›។+

២៩ ពួក​ស្ត្រី​វៃ​ឆ្លាត​បំផុត​ក្នុង​ដំណាក់​នាង​ក៏​ឆ្លើយ​តប

ហើយ​នាង​តែង​ប្រាប់​ខ្លួន​ឯង​ជា​និច្ច​ថា​៖

៣០ ‹ពួក​គេ​ច្បាស់​ជា​កំពុង​ចែក​ជ័យ​ភណ្ឌ​គ្នា

អ្នក​ចម្បាំង​គ្រប់​រូប​ទទួល​បាន​ស្ត្រី​ម្នាក់​ឬ​ពីរ​នាក់

ឯ​ក្រណាត់​ជ្រលក់​ពណ៌​ទុក​ឲ្យ​ស៊ីសេរ៉ា

ហើយ​ក្រណាត់​ប៉ាក់​មួយ​ឬ​ពីរ និង​ក្រណាត់​ជ្រលក់​ពណ៌

ទុក​សម្រាប់​បង់​ក​ពួក​អ្នក​ដែល​បាន​រឹប​អូស​ជ័យ​ភណ្ឌ›។

៣១ ឱ​ព្រះ​យេហូវ៉ា សូម​ឲ្យ​សត្រូវ​ទាំង​ប៉ុន្មាន​វិនាស​សាប​សូន្យ​ទៅ+

តែ​សូម​ឲ្យ​អ្នក​ដែល​ស្រឡាញ់​លោក បាន​ភ្លឺ​ដូច​ជា​ដួង​អាទិត្យ​ចាំង​ជះ​រស្មី​»។

ក្រោយ​មក ទឹក​ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល​ស្ងប់​សង្គ្រាម*អស់​រយៈ​ពេល​៤០​ឆ្នាំ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក