បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ១៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី១

      • រាជ្យ​របស់​ដាវីឌ​បាន​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ (​១, ២​)

      • ក្រុម​គ្រួសារ​របស់​ដាវីឌ (​៣​-​៧​)

      • ពួក​ភីលីស្ទីន​បាន​ត្រូវ​បង្ក្រាប (​៨​-​១៧​)

ប្រវត្តិហេតុទី១ ១៤:១

ឯកសារយោង

  • +១បស ៥:៦, ៨
  • +២សាំ ៥:១១, ១២

ប្រវត្តិហេតុទី១ ១៤:២

ឯកសារយោង

  • +ចសព ៨៩:២០, ២១
  • +២សាំ ៧:៨

ប្រវត្តិហេតុទី១ ១៤:៣

ឯកសារយោង

  • +បច ១៧:១៧
  • +២សាំ ៥:១៣-១៦

ប្រវត្តិហេតុទី១ ១៤:៤

ឯកសារយោង

  • +១ប្រ ៣:៥-៩
  • +លូក ៣:២៣, ៣១
  • +១បស ១:៤៧; ម៉ាថ ១:៦

ប្រវត្តិហេតុទី១ ១៤:៨

ឯកសារយោង

  • +១ប្រ ១១:៣
  • +២សាំ ៥:១៧; ចសព ២:២

ប្រវត្តិហេតុទី១ ១៤:៩

ឯកសារយោង

  • +២សាំ ៥:១៨, ២២; ២៣:១៣

ប្រវត្តិហេតុទី១ ១៤:១០

ឯកសារយោង

  • +២សាំ ៥:១៩-២១

ប្រវត្តិហេតុទី១ ១៤:១១

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​អ្នក​ពូកែ​វាយបំបាក់​បំបែក​»​

ឯកសារយោង

  • +អេ ២៨:២១

ប្រវត្តិហេតុទី១ ១៤:១២

ឯកសារយោង

  • +បច ៧:២៥

ប្រវត្តិហេតុទី១ ១៤:១៣

ឯកសារយោង

  • +២សាំ ៥:២២-២៥

ប្រវត្តិហេតុទី១ ១៤:១៤

ឯកសារយោង

  • +យ៉ូស ៨:២; ចសព ១៨:៣៤

ប្រវត្តិហេតុទី១ ១៤:១៥

ឯកសារយោង

  • +បច ២៣:១៤; អសក ៤:១៤

ប្រវត្តិហេតុទី១ ១៤:១៦

ឯកសារយោង

  • +ដក ៦:២២; ដច ៣៩:៣២
  • +យ៉ូស ១៦:១០

ប្រវត្តិហេតុទី១ ១៤:១៧

ឯកសារយោង

  • +បច ២:២៥; ១១:២៥; យ៉ូស ២:៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ប្រ. ១៤:១១បស ៥:៦, ៨
១ប្រ. ១៤:១២សាំ ៥:១១, ១២
១ប្រ. ១៤:២ចសព ៨៩:២០, ២១
១ប្រ. ១៤:២២សាំ ៧:៨
១ប្រ. ១៤:៣បច ១៧:១៧
១ប្រ. ១៤:៣២សាំ ៥:១៣-១៦
១ប្រ. ១៤:៤១ប្រ ៣:៥-៩
១ប្រ. ១៤:៤លូក ៣:២៣, ៣១
១ប្រ. ១៤:៤១បស ១:៤៧; ម៉ាថ ១:៦
១ប្រ. ១៤:៨១ប្រ ១១:៣
១ប្រ. ១៤:៨២សាំ ៥:១៧; ចសព ២:២
១ប្រ. ១៤:៩២សាំ ៥:១៨, ២២; ២៣:១៣
១ប្រ. ១៤:១០២សាំ ៥:១៩-២១
១ប្រ. ១៤:១១អេ ២៨:២១
១ប្រ. ១៤:១២បច ៧:២៥
១ប្រ. ១៤:១៣២សាំ ៥:២២-២៥
១ប្រ. ១៤:១៤យ៉ូស ៨:២; ចសព ១៨:៣៤
១ប្រ. ១៤:១៥បច ២៣:១៤; អសក ៤:១៤
១ប្រ. ១៤:១៦ដក ៦:២២; ដច ៣៩:៣២
១ប្រ. ១៤:១៦យ៉ូស ១៦:១០
១ប្រ. ១៤:១៧បច ២:២៥; ១១:២៥; យ៉ូស ២:៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី១ ១៤:១-១៧

ប្រវត្តិហេតុទី១

១៤ ហ៊ីរ៉ាម+ជា​ស្ដេច​ក្រុង​ទីរ៉ុស​បាន​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ដាវីឌ ហើយ​គាត់​ក៏​ផ្ញើ​ឈើ​ស៊ីដារ ព្រម​ទាំង​ចាត់​ជាង​ថ្ម​និង​ជាង​ឈើ​ទៅ​ជា​មួយ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​សង់​វិមាន​ជូន​ដាវីឌ។+ ២ ដូច្នេះ ដាវីឌ​បាន​យល់​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​តាំង​រាជ្យ​របស់​គាត់​យ៉ាង​រឹង​មាំ​លើ​ស្រុក​អ៊ីស្រាអែល+ ហើយ​បាន​ធ្វើ​ឲ្យ​រាជ្យ​គាត់​រុង​រឿង សម្រាប់​ជា​ប្រយោជន៍​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​លោក។+

៣ នៅ​ក្រុង​យេរូសាឡិម ដាវីឌ​បាន​យក​ប្រពន្ធ​ថែម​ទៀត+ ហើយ​គាត់​ក៏​មាន​កូន​ប្រុស​កូន​ស្រី​ថែម​ទៀត​ដែរ។+ ៤ កូន​ទាំង​នោះ​ដែល​កើត​នៅ​ក្រុង​យេរូសាឡិម+មាន​ឈ្មោះ​ដូច​ត​ទៅ​៖ សាំមូអា សូបាប ណាថាន់+ សាឡូម៉ូន+ ៥ អ៊ីបហា អេលីស៊ូ អេលផាលេត ៦ ណូកា នេផេក យ៉ាភាអា ៧ អេលីសាម៉ា បេអាឡាយ៉ាដា និង​អេលីផាលេត។

៨ ឯ​ពួក​ភីលីស្ទីន ពួក​គេ​បាន​ទទួល​ដំណឹង​ថា​ដាវីឌ​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច​លើ​អ៊ីស្រាអែល។+ ដូច្នេះ ពួក​គេ​ក៏​បាន​មក​ច្បាំង​នឹង​ដាវីឌ។+ ពេល​ដាវីឌ​បាន​ឮ​ដូច្នោះ គាត់​ក៏​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ។ ៩ ពួក​ភីលីស្ទីន​បាន​ចូល​មក​វាយលុក​នៅ​ឯ​ជ្រលង​រេផែម។+ ១០ ពេល​នោះ ដាវីឌ​បាន​សួរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​តើ​ខ្ញុំ​គួរ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​លោក​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ​ឬ?​»។ លោក​ក៏​តប​ឆ្លើយ​ទៅ​វិញ​ថា​៖ ​«​ចូរ​ទៅ​ចុះ! ខ្ញុំ​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ជា​ប្រាកដ​»។+ ១១ ដូច្នេះ ដាវីឌ​បាន​ទៅ​វាយ​ប្រហារ​ពួក​ភីលីស្ទីន​នៅ​ឯ​បាលពេរ៉ាស៊ីម។+ បន្ទាប់​មក ដាវីឌ​បាន​និយាយ​ថា​៖ ​«​ព្រះ​ពិត​បាន​ជួយ​ខ្ញុំ​វាយ​ប្រហារ​ពួក​សត្រូវ​រហូត​ដល់​ពួក​គេ​បាក់​ទ័ព ដូច​ជា​ទឹក​បាក់​ទំនប់​»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា​បាលពេរ៉ាស៊ីម។* ១២ ពួក​ភីលីស្ទីន​បាន​បោះ​បង់​ចោល​រូប​ព្រះ​របស់​ពួក​គេ​នៅ​ទី​នោះ។ រួច​មក ដាវីឌ​ក៏​បាន​បង្គាប់​ឲ្យ​គេ​ដុត​បំផ្លាញ​រូប​ព្រះ​ទាំង​នោះ​ចោល។+

១៣ ក្រោយ​មក ពួក​ភីលីស្ទីន​បាន​ចូល​ទៅ​វាយ​លុក​នៅ​ឯ​ជ្រលង​នោះ​ម្ដង​ទៀត។+ ១៤ នៅ​ពេល​នោះ ដាវីឌ​បាន​សួរ​ព្រះ​ពិត តែ​លោក​ប្រាប់​ថា​៖ ​«​កុំ​ទៅ​ច្បាំង​នឹង​ពួក​គេ​ពី​មុខ​ឡើយ តែ​ចូរ​វាង​ពី​ក្រោយ ហើយ​វាយ​ឆ្មក់​ពួក​គេ​នៅ​មុខ​ព្រៃ​គុម្ពោត​បេកា​វិញ។+ ១៥ ពេល​ដែល​អ្នក​ឮ​សន្ធឹក​ជើង​មក​ជិត​ដល់​ព្រៃ​គុម្ពោត​បេកា ចូរ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ​ទៅ ព្រោះ​ព្រះ​ពិត​នឹង​ចេញ​ទៅ​វាយ​ប្រហារ​កង​ទ័ព​ភីលីស្ទីន​មុន​អ្នក​ហើយ​»។+ ១៦ ដាវីឌ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​ពិត+ ហើយ​គាត់​បាន​សម្លាប់​ពួក​ភីលីស្ទីន​ចាប់​ពី​ក្រុង​គីបៀន​រហូត​ទៅ​ដល់​ក្រុង​គីសឺ។+ ១៧ ដូច្នេះ ដាវីឌ​មាន​ឈ្មោះ​ល្បី​រន្ទឺ​គ្រប់​ទិស​ទី ហើយ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នា​នា​កោត​ខ្លាច​ដាវីឌ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក