បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី១

      • ហឹប​របស់​ព្រះ​បាន​ត្រូវ​នាំ​យក​ពី​ក្រុង​គារីអាតយារីម (​១​-​១៤​)

        • អ៊ូសា​បាន​ត្រូវ​សម្លាប់ (​៩, ១០​)

ប្រវត្តិហេតុទី១ ១៣:១

ឯកសារយោង

  • +១ប្រ ១៥:២៥

ប្រវត្តិហេតុទី១ ១៣:២

ឯកសារយោង

  • +ជប ៣៥:២

ប្រវត្តិហេតុទី១ ១៣:៣

ឯកសារយោង

  • +១សាំ ៧:២
  • +១សាំ ១៤:១៨

ប្រវត្តិហេតុទី១ ១៣:៥

កំណត់សម្គាល់

  • *

    ឬ​«​ដល់ច្រក​ចូល​ហាម៉ាត​»​

ឯកសារយោង

  • +ជប ៣៤:២, ៨
  • +១សាំ ៦:២១-៧:១; ២សាំ ៦:១, ២; ១ប្រ ១៥:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ២៧

ប្រវត្តិហេតុទី១ ១៣:៦

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រវាង​»​

ឯកសារយោង

  • +យ៉ូស ១៥:៩, ១២
  • +ដច ២៥:២២; ជប ៧:៨៩; ១សាំ ៤:៤; ២សាំ ៦:២

ប្រវត្តិហេតុទី១ ១៣:៧

ឯកសារយោង

  • +ដច ៣៧:៥
  • +២សាំ ៦:៣-៨

ប្រវត្តិហេតុទី១ ១៣:៨

កំណត់សម្គាល់

  • *

    នេះ​ជា​ស្គរ​តូច​មាន​រាង​សំប៉ែត

ឯកសារយោង

  • +ដច ១៥:២០
  • +១ប្រ ២៥:១
  • +២ប្រ ៥:១៣

ប្រវត្តិហេតុទី១ ១៣:១០

ឯកសារយោង

  • +ជប ៤:១៥
  • +ចល ១០:១, ២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៥, ទំ.  ២១-២២

ប្រវត្តិហេតុទី១ ១៣:១១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ព្រះ​យេហូវ៉ា​បាន​ទម្លាយ​ចេញ​»​

  • *

    មាន​ន័យ​ថា​«​ទម្លាយ​ចេញ​ទៅ​លើ​អ៊ូសា​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ២៨

ប្រវត្តិហេតុទី១ ១៣:១២

ឯកសារយោង

  • +២សាំ ៦:៩-១១

ប្រវត្តិហេតុទី១ ១៣:១៤

ឯកសារយោង

  • +ដក ៣០:២៧; ៣៩:៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ប្រ. ១៣:១១ប្រ ១៥:២៥
១ប្រ. ១៣:២ជប ៣៥:២
១ប្រ. ១៣:៣១សាំ ៧:២
១ប្រ. ១៣:៣១សាំ ១៤:១៨
១ប្រ. ១៣:៥ជប ៣៤:២, ៨
១ប្រ. ១៣:៥១សាំ ៦:២១-៧:១; ២សាំ ៦:១, ២; ១ប្រ ១៥:៣
១ប្រ. ១៣:៦យ៉ូស ១៥:៩, ១២
១ប្រ. ១៣:៦ដច ២៥:២២; ជប ៧:៨៩; ១សាំ ៤:៤; ២សាំ ៦:២
១ប្រ. ១៣:៧ដច ៣៧:៥
១ប្រ. ១៣:៧២សាំ ៦:៣-៨
១ប្រ. ១៣:៨ដច ១៥:២០
១ប្រ. ១៣:៨១ប្រ ២៥:១
១ប្រ. ១៣:៨២ប្រ ៥:១៣
១ប្រ. ១៣:១០ជប ៤:១៥
១ប្រ. ១៣:១០ចល ១០:១, ២
១ប្រ. ១៣:១២២សាំ ៦:៩-១១
១ប្រ. ១៣:១៤ដក ៣០:២៧; ៣៩:៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី១ ១៣:១-១៤

ប្រវត្តិហេតុទី១

១៣ នៅ​គ្រា​នោះ ដាវីឌ​បាន​ប្រឹក្សា​នឹង​ពួក​មេ​លើ​១.០០០​នាក់​និង​ពួក​មេ​លើ​១០០​នាក់ ព្រម​ទាំង​ពួក​អ្នក​ដឹក​នាំ​ទាំង​អស់។+ ២ រួច​មក ដាវីឌ​និយាយ​ទៅ​កាន់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​យល់​ស្រប ហើយ​បើ​នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង សូម​ឲ្យ​យើង​អញ្ជើញ​បង​ប្អូន​ទាំង​អស់​របស់​យើង​ដែល​នៅ​សល់​នៅ​គ្រប់​តំបន់​ក្នុង​ស្រុក​អ៊ីស្រាអែល ព្រម​ទាំង​អញ្ជើញ​ពួក​សង្ឃ​និង​ពួក​លេវី​ពី​បណ្ដា​ក្រុង+ដែល​មាន​វាល​ស្មៅ ឲ្យ​ពួក​គេ​ទាំង​អស់​មក​ជួប​ជុំ​គ្នា​ជា​មួយ​យើង។ ៣ សូម​ឲ្យ​យើង​នាំ​យក​ហឹប​របស់​ព្រះ+នៃ​យើង​ត្រឡប់​មក​វិញ​»។ ដាវីឌ​ចង់​ធ្វើ​ដូច្នេះ ព្រោះ​តាំង​ពី​សម័យ​ដែល​សុល​គ្រប់​គ្រង បណ្ដា​ជន​មិន​បាន​ថែ​រក្សា​ហឹប​នោះ​ទេ។+ ៤ បណ្ដា​ជន​ទាំង​អស់​ក៏​ពេញ​ចិត្ត ហើយ​យល់​ស្រប​នឹង​ការ​រៀបចំ​នោះ។ ៥ ដូច្នេះ ដាវីឌ​បាន​ប្រមូល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ តាំង​ពី​ទន្លេ​អេហ្ស៊ីប​រហូត​ដល់​លេបូហាម៉ាត*+ ដើម្បី​ដង្ហែ​នាំ​យក​ហឹប​របស់​ព្រះ​ពិត ពី​ក្រុង​គារីអាតយារីម។+

៦ ដាវីឌ​និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ឡើង​ទៅ​ក្រុង​បាឡា+ គឺ​ក្រុង​គារីអាតយារីម​ក្នុង​ស្រុក​យូដា ដើម្បី​យក​ហឹប​របស់​ព្រះ​ពិត។ ហឹប​នោះ​ឯង​ដែល​បណ្ដា​ជន​ហៅ​រក​នាម​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​អង្គុយ​ពី​លើ*ចេរូប៊ីន​ទាំង​ពីរ។+ ៧ ក៏​ប៉ុន្តែ ពួក​គេ​ដាក់​ហឹប​នៃ​ព្រះ​ពិត​លើ​រទេះ​ថ្មី​មួយ+ ហើយ​ដឹក​ចេញ​ពី​ផ្ទះ​អាប៊ីណាដាប ដោយ​មាន​អ៊ូសា​និង​អាហាយយ៉ូ​ជា​អ្នក​នាំ​មុខ​រទេះ។+ ៨ ពេល​នោះ ដាវីឌ​និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​អរ​សប្បាយ​ជា​ខ្លាំង​នៅ​ចំពោះ​ព្រះ​ពិត ទាំង​មាន​ការ​ប្រគុំ​ភ្លេង​ដោយ​ប្រើ​ពិណ ស្គរ*+ ឆាប+ ត្រែ+ និង​ឧបករណ៍​ភ្លេង​ឯ​ទៀត។ ៩ ប៉ុន្តែ ពេល​ទៅ​ដល់​ទី​លាន​បញ្ជាន់​ស្រូវ​គីដូន អ៊ូសា​បាន​លូក​ដៃ​ទៅ​ទប់​ហឹប ព្រោះ​គោ​ធ្វើ​ឲ្យ​ហឹប​នោះ​ផ្អៀង​ហៀបនឹង​ធ្លាក់។ ១០ ដោយ​សារ​អ៊ូសា​បាន​លូក​ដៃ​ទៅ​ទប់​ហឹប+ ព្រះ​យេហូវ៉ា​បាន​ខឹង​នឹង​គាត់​ជា​ខ្លាំង ហើយ​លោក​ក៏​ប្រហារ​គាត់​ឲ្យ​ស្លាប់​នៅ​ទី​នោះ​តែ​ម្ដង។+ ១១ ពេល​ដាវីឌ​ឃើញ​ព្រះ​យេហូវ៉ា​បញ្ចេញ​កំហឹង*ទៅ​លើ​អ៊ូសា​ដូច្នេះ គាត់​បាន​អាក់​អន់​ចិត្ត​ជា​ខ្លាំង។ រួច​គេ​ក៏​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា​ពេរេសអ៊ូសា* រហូត​ដល់​សព្វ​ថ្ងៃ។

១២ នៅ​ថ្ងៃ​នោះ ដាវីឌ​ភ័យ​ខ្លាច​ព្រះ​ពិត ហើយ​ក៏​និយាយ​ថា​៖ ​«​តើ​ខ្ញុំ​អាច​នាំ​យក​ហឹប​នៃ​ព្រះ​ពិត​មក​ឯ​កន្លែង​ដែល​ខ្ញុំ​រស់​នៅ​ដូច​ម្ដេច​បាន?​»។+ ១៣ ដូច្នេះ ដាវីឌ​មិន​បាន​នាំ​យក​ហឹប​នោះ​មក​ឯ​ក្រុង​ដាវីឌ​ទេ។ ប៉ុន្តែ គាត់​បាន​ឲ្យ​គេ​នាំ​យក​ទៅ​ដាក់​នៅ​ផ្ទះ​របស់​អូបិឌអេដំ​ជា​អ្នក​ក្រុង​កាថ​វិញ។ ១៤ ហឹប​នៃ​ព្រះ​ពិត​បាន​ត្រូវ​តម្កល់​ទុក​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌអេដំ​អស់​រយៈ​ពេល​បី​ខែ ហើយ​ក្នុង​អំឡុង​ពេល​នោះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​ក្រុម​គ្រួសារ​របស់​គាត់ ព្រម​ទាំង​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក