បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • ទេវតា​បាន​មក​ជួប​ឡុត (​១​-​១១​)

      • ឡុត​និង​ក្រុម​គ្រួសារ​គាត់​បាន​ត្រូវ​តឿន​ឲ្យ​ចាក​ចេញ (​១២​-​២២​)

      • ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​បាន​ត្រូវ​បំផ្លាញ (​២៣​-​២៩​)

        • ប្រពន្ធ​ឡុត​បាន​ក្លាយ​ទៅ​ជា​បង្គោល​អំបិល (​២៦​)

      • ឡុត​និង​កូន​ស្រី​របស់​គាត់ (​៣០​-​៣៨​)

        • ដើម​កំណើត​នៃ​ម៉ូអាប់​និង​អាំម៉ូន (​៣៧, ៣៨​)

ដើមកំណើត ១៩:១

ឯកសារយោង

  • +ដក ១៨:២, ២២

ដើមកំណើត ១៩:៥

ឯកសារយោង

  • +យូ ៧

ដើមកំណើត ១៩:៨

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​នៅ​ក្រោម​ដំបូល​ផ្ទះ​ខ្ញុំ​»​

ឯកសារយោង

  • +អសក ១៩:២៣, ២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៥, ទំ.  ២០-២១

    ១/៦/២០០៤, ទំ.  ៣០

ដើមកំណើត ១៩:១៣

ឯកសារយោង

  • +ដក ១៣:១៣; ១៨:២០

ដើមកំណើត ១៩:១៤

ឯកសារយោង

  • +លូក ១៧:២៨

ដើមកំណើត ១៩:១៥

ឯកសារយោង

  • +លូក ១៧:២៩-៣១

ដើមកំណើត ១៩:១៦

ឯកសារយោង

  • +២ពេ ២:៧-៩
  • +ដច ៣៣:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៤/២០២០, ទំ.  ១៨

    ប៉មយាម (សិក្សា),

    ៩/២០១៧, ទំ.  ១០

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ៣១

    ១/៤/២០០៣, ទំ.  ១២

ដើមកំណើត ១៩:១៧

ឯកសារយោង

  • +លូក ៩:៦២
  • +ដក ១៣:១០

ដើមកំណើត ១៩:១៩

កំណត់សម្គាល់

  • *

    ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​

ឯកសារយោង

  • +ចសព ១៤៣:១១
  • +ចសព ៦:៤

ដើមកំណើត ១៩:២១

ឯកសារយោង

  • +ដក ១៩:៣០; ចសព ៦៨:២០
  • +ចសព ៣៤:១៥

ដើមកំណើត ១៩:២២

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ភាព​តូច​»​

ឯកសារយោង

  • +២ពេ ៣:៩
  • +ដក ១៤:២

ដើមកំណើត ១៩:២៤

ឯកសារយោង

  • +បច ២៩:២៣; លូក ១៧:២៩; ២ពេ ២:៦

ដើមកំណើត ១៩:២៥

ឯកសារយោង

  • +ដក ១៣:១០

ដើមកំណើត ១៩:២៦

ឯកសារយោង

  • +លូក ១៧:៣២; ហេ ១០:៣៨

ដើមកំណើត ១៩:២៧

ឯកសារយោង

  • +ដក ១៨:២, ២២

ដើមកំណើត ១៩:២៨

ឯកសារយោង

  • +យូ ៧

ដើមកំណើត ១៩:២៩

ឯកសារយោង

  • +២ពេ ២:៧, ៨

ដើមកំណើត ១៩:៣០

ឯកសារយោង

  • +ដក ១៩:១៧
  • +ដក ១៩:២០, ២២

ដើមកំណើត ១៩:៣៧

ឯកសារយោង

  • +បច ២:៩
  • +១ប្រ ១៨:២

ដើមកំណើត ១៩:៣៨

ឯកសារយោង

  • +បច ២:១៩; អសក ១១:៤; នេហ ១៣:១; សេផ ២:៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ១៩:១ដក ១៨:២, ២២
ដក. ១៩:៥យូ ៧
ដក. ១៩:៨អសក ១៩:២៣, ២៤
ដក. ១៩:១៣ដក ១៣:១៣; ១៨:២០
ដក. ១៩:១៤លូក ១៧:២៨
ដក. ១៩:១៥លូក ១៧:២៩-៣១
ដក. ១៩:១៦២ពេ ២:៧-៩
ដក. ១៩:១៦ដច ៣៣:១៩
ដក. ១៩:១៧លូក ៩:៦២
ដក. ១៩:១៧ដក ១៣:១០
ដក. ១៩:១៩ចសព ១៤៣:១១
ដក. ១៩:១៩ចសព ៦:៤
ដក. ១៩:២១ដក ១៩:៣០; ចសព ៦៨:២០
ដក. ១៩:២១ចសព ៣៤:១៥
ដក. ១៩:២២២ពេ ៣:៩
ដក. ១៩:២២ដក ១៤:២
ដក. ១៩:២៤បច ២៩:២៣; លូក ១៧:២៩; ២ពេ ២:៦
ដក. ១៩:២៥ដក ១៣:១០
ដក. ១៩:២៦លូក ១៧:៣២; ហេ ១០:៣៨
ដក. ១៩:២៧ដក ១៨:២, ២២
ដក. ១៩:២៨យូ ៧
ដក. ១៩:២៩២ពេ ២:៧, ៨
ដក. ១៩:៣០ដក ១៩:១៧
ដក. ១៩:៣០ដក ១៩:២០, ២២
ដក. ១៩:៣៧បច ២:៩
ដក. ១៩:៣៧១ប្រ ១៨:២
ដក. ១៩:៣៨បច ២:១៩; អសក ១១:៤; នេហ ១៣:១; សេផ ២:៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ១៩:១-៣៨

ដើមកំណើត

១៩ នៅ​ពេល​ល្ងាច ទេវតា​ពីរ​រូប​នោះ​បាន​មក​ដល់​ក្រុង​សូដុម។ ពេល​នោះ ឡុតកំពុង​អង្គុយ​នៅ​ខ្លោង​ទ្វារ​ក្រុង។ ពេល​គាត់​ឃើញ​ទេវតា​ពីរ​រូប​នោះ គាត់​បាន​ក្រោក​ទៅ​ជួប​ពួក​គាត់ ហើយ​ក្រាប​មុខ​ដល់​ដី។+ ២ គាត់​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់! សូម​អញ្ជើញ​មក​ផ្ទះ​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​លាង​ជើង​ជូន​លោក ហើយ​សូម​លោក​ស្នាក់​នៅ​មួយ​យប់ ចាំ​ដល់​ពេល​ព្រឹក​ព្រលឹម សឹម​ធ្វើ​ដំណើរ​ទៅ​ចុះ​»។ ពួក​គាត់​ឆ្លើយ​តប​ទៅ​វិញ​ថា​៖ ​«​ទេ! យើង​នឹង​ស្នាក់​នៅ​ទី​លាន​សាធារណៈ​វិញ​»។ ៣ ប៉ុន្តែ ដោយ​សារ​ឡុត​ចេះ​តែ​ទទូច​អង្វរ ពួក​គាត់​ក៏​ព្រម​ទៅ។ បន្ទាប់​មក ឡុត​បាន​ដុត​នំ​ប៉័ង​ឥត​ដំបែ ហើយ​រៀបចំ​អាហារ​ជា​ច្រើន​ជូន​ពួក​គាត់​ពិសា។

៤ មុន​ពួក​គាត់​ចូល​សម្រាន្ត ពួក​ប្រុស​ៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ក្រុង​ទាំង​ចាស់​ទាំង​ក្មេង បាន​មក​ឡោម​ព័ទ្ធ​ជុំ​វិញ​ផ្ទះ​ឡុត។ ៥ ពួក​គេ​ស្រែក​សួរ​ឡុត​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​តើ​បុរស​ទាំង​ពីរ​នាក់​នោះ​នៅ​ឯ​ណា? នាំ​ពួក​គេ​ចេញ​មក​ដើម្បី​ឲ្យ​យើង​រួម​ដំណេក​ជា​មួយ​នឹង​ពួក​គេ​»។+

៦ បន្ទាប់​មក ឡុត​បាន​បើក​ទ្វារ​ចេញ​ទៅ​ជួប​ពួក​គេ រួច​ទាញ​ទ្វារ​បិទ​ពី​ក្រោយ​គាត់។ ៧ គាត់​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​បង​ប្អូន​ខ្ញុំ​អើយ! សូម​កុំ​ប្រព្រឹត្ត​ការ​អាក្រក់​នេះ​ឡើយ។ ៨ ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់​ដែល​មិន​ទាន់​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ណា​ឡើយ។ សូម​ឲ្យ​ខ្ញុំ​នាំ​នាង​ទាំង​ពីរ​មក​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ហើយ​សូម​ប្រព្រឹត្ត​ទៅ​លើ​ពួក​នាង​តាម​តែ​ចិត្ត​អ្នក​រាល់​គ្នា​ចុះ។ ប៉ុន្តែ សូម​កុំ​ធ្វើ​អ្វី​បែប​នេះ​ចំពោះ​បុរស​ទាំង​ពីរ​នេះ​ឡើយ ព្រោះ​ពួក​គេ​ជា​ភ្ញៀវ​ស្នាក់​នៅ​ផ្ទះ​របស់​ខ្ញុំ​»។*+ ៩ ពេល​ឮ​ដូច្នេះ ពួក​បុរស​ទាំង​នេះ​បាន​និយាយ​ថា​៖ ​«​ថយ​ចេញ​ភ្លាម!​»។ រួច​ពួក​គេ​បន្ថែម​ទៀត​ថា​៖ ​«​ជន​បរទេស​ម្នាក់​នេះ​មក​រស់​នៅ​លើ​ទឹក​ដី​យើង​ហើយ ហ៊ាន​មក​វិនិច្ឆ័យ​យើង​ទៀត! យើង​នឹង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯង​ឲ្យ​អាក្រក់​ជាង​ទៅ​លើ​បុរស​ពីរ​នាក់​នោះ​ទៅ​ទៀត​»។ លុះ​និយាយ​ចប់​ហើយ ពួក​គេ​ក៏​ប្រជ្រៀត​គ្នា​ចូល ក្នុង​បំណង​ទម្លាយ​ទ្វារ។ ១០ ខណៈ​នោះ ភ្ញៀវ​របស់​ឡុត​បាន​លូក​ដៃ​ចាប់​ទាញ​គាត់​ចូល​ក្នុង​ផ្ទះ រួច​ក៏​បិទ​ទ្វារ​ទៅ​វិញ។ ១១ ភ្ញៀវ​នោះ​បាន​ធ្វើ​ឲ្យ​ពួក​បុរស​ទាំង​អស់​ដែល​នៅ​មាត់​ទ្វារ​ងងឹត​ភ្នែក គឺ​ទាំង​ក្មេង​ទាំង​ចាស់។ ពួក​គេ​ខំ​រក​ទ្វារ​ចូល​តែ​រក​មិន​ឃើញ រហូត​ដល់​ពួក​គេ​ល្វើយ។

១២ បន្ទាប់​មក បុរស​ទាំង​ពីរ​នោះ​បាន​សួរ​ឡុត​ថា​៖ ​«​តើ​អ្នក​មាន​អ្នក​ណា​ទៀត​នៅ​ទី​នេះ​ឬ​ទេ? បើ​មាន​កូន​ប្រុស កូន​ស្រី កូន​ប្រសា និង​សាច់​ញាតិ​ឯ​ទៀត ចូរ​នាំ​ពួក​គេ​ចេញ​ពី​ក្រុង​នេះ​ជា​ប្រញាប់! ១៣ ពួក​ខ្ញុំ​បម្រុង​បំផ្លាញ​ក្រុង​នេះ​ចោល​ហើយ ពី​ព្រោះ​សម្រែក​ទាស់​នឹង​ក្រុង​នេះ​លាន់​ឮ​ជា​ខ្លាំង​ដល់​ព្រះ​យេហូវ៉ា។+ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ចាត់​ពួក​ខ្ញុំ​ឲ្យ​មក​បំផ្លាញ​ក្រុង​នេះ​»។ ១៤ ដូច្នេះ ឡុត​ក៏​ចេញ​ទៅ​ហៅ​កូន​ប្រសា​ទាំង​ពីរ​ដែល​នឹង​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​ទាំង​ពីរ​របស់​គាត់។ គាត់​ប្រាប់​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ចូរ​ចេញ​ពី​ក្រុង​នេះ​ជា​ប្រញាប់ ព្រោះ​ព្រះ​យេហូវ៉ា​ជិត​បំផ្លាញ​ក្រុង​នេះ​ហើយ!​»។ ប៉ុន្តែ ពួក​គេ​ស្មានថា​គាត់​និយាយ​លេង។+

១៥ លុះ​ទៀប​ភ្លឺ ទេវតា​បាន​តឿន​ឡុត​ថា​៖ ​«​លឿន​ឡើង! ចូរ​នាំ​ប្រពន្ធ​និង​កូន​ស្រី​ទាំង​ពីរ​របស់​អ្នក​ចេញ​ពី​ក្រុង​នេះ​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ស្លាប់​ដោយ​សារ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ​»។+ ១៦ ពេល​ឡុត​បង្អែ​បង្អង់ ទេវតា​ទាំង​ពីរ​នោះ​បាន​ចាប់​ដៃ​ឡុត​និង​ប្រពន្ធ​គាត់ ព្រម​ទាំង​កូន​ស្រី​ទាំង​ពីរ ហើយ​នាំ​ពួក​គេ​ចេញ​ទៅ​ក្រៅ​ក្រុង។+ នេះ​ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​ឡុត។+ ១៧ កាល​ដែល​ពួក​គេ​រត់​ចេញ​ផុត​ពី​ក្រុង​ហើយ ទេវតា​មួយ​រូប​បាន​បង្គាប់​ថា​៖ ​«​ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! កុំ​ងាក​ក្រោយ​ឲ្យ​សោះ+ ហើយ​ក៏​កុំ​ឈប់​នៅ​តំបន់​ណា​មួយ​ដែរ!+ ចូរ​រត់​ទៅ​តំបន់​ភ្នំ​ចុះ ដើម្បី​បាន​រួច​ជីវិត!​»។

១៨ ប៉ុន្តែ ឡុត​បាន​និយាយ​ទៅ​កាន់​ពួក​គាត់​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​កុំ​ឲ្យ​ខ្ញុំ​ទៅ​ទី​នោះ​អី! ១៩ លោក​បាន​បង្ហាញ​សេចក្ដី​មេត្តា និង​សេចក្ដី​សប្បុរស​ដ៏​លើស​លប់*ចំពោះ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក ដោយ​ទុក​ជីវិត​ឲ្យ​ខ្ញុំ។+ ប៉ុន្តែ ខ្ញុំ​មិន​អាច​រត់​ទៅ​តំបន់​ភ្នំ​បាន​ទេ ព្រោះ​ខ្ញុំ​ខ្លាច​ថា​ខ្ញុំ​នឹង​ជួប​អន្តរាយ ហើយ​ត្រូវ​ស្លាប់​នៅ​ទី​នោះ។+ ២០ នៅ​ជិត​នេះ​មាន​ក្រុង​តូច​មួយ​ដែល​ខ្ញុំ​អាច​រត់​ទៅ​បាន។ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​រត់​ទៅ​ទី​នោះ​ផង ព្រោះ​គ្រាន់​តែ​ជា​ក្រុង​តូច​មួយ​ប៉ុណ្ណោះ។ បើ​ខ្ញុំ​រត់​ទៅ​ទី​នោះ ខ្ញុំ​នឹង​រួច​ជីវិត​ជា​មិន​ខាន​»។ ២១ ទេវតា​នោះ​បាន​និយាយ​ទៅ​កាន់​ឡុត​ថា​៖ ​«​បាន! ដូច្នេះ​ខ្ញុំ​នឹង​មិន​បំផ្លាញ​ក្រុង​នោះ​ទេ+ ដោយ​យោគ​យល់​ដល់​អ្នក។+ ២២ ចូរ​រត់​ទៅ​ទី​នោះ​ជា​ប្រញាប់! ព្រោះ​ខ្ញុំ​ធ្វើ​អ្វី​មិន​បាន​ទេ ទាល់​តែ​អ្នក​បាន​ទៅ​ដល់​ក្រុង​នោះ​សិន​»។+ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា​សូអា។*+

២៣ លុះ​ថ្ងៃ​រះ​ឡើង ឡុត​បាន​រត់​ទៅ​ដល់​ក្រុង​សូអា។ ២៤ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង​និង​ស្ពាន់ធ័រ​ធ្លាក់​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា។ ភ្លើង​និង​ស្ពាន់ធ័រ​នោះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា។+ ២៥ យ៉ាង​នេះ ព្រះ​បាន​បំផ្លាញ​ក្រុង​ទាំង​ពីរ​នោះ និង​តំបន់​ជុំ​វិញ​ឲ្យ​សាប​សូន្យ​ទៅ រួម​ទាំង​បណ្ដា​ជន​និង​រុក្ខជាតិ​នៅ​ក្នុង​ក្រុង​នោះ។+ ២៦ ចំណែក​ប្រពន្ធ​ឡុត​វិញ កាល​ដែល​នាង​កំពុង​រត់​ពី​ក្រោយ​ឡុត នាង​បាន​ងាក​មើល​ទៅ​ក្រោយ ហើយ​ក៏​ក្លាយ​ទៅ​ជា​បង្គោល​អំបិល​ទៅ។+

២៧ ឯ​អាប្រាហាំ គាត់​បាន​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​គាត់​បាន​ឈរ​និយាយ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។+ ២៨ ពេល​គាត់​មើល​ទៅ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា និង​ទឹក​ដី​ទាំង​មូល​ក្បែរ​នោះ គាត់​បាន​ឃើញ​អ្វី​ដែល​គួរ​ឲ្យ​រន្ធត់ គឺ​ផ្សែង​ហុយ​ឡើង​យ៉ាង​ក្រាស់ ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ។+ ២៩ ប៉ុន្តែ មុន​ព្រះ​បំផ្លាញ​ក្រុង​នៅ​តំបន់​នោះ លោក​បាន​ឲ្យ​ឡុត​ចាក​ចេញ​ពី​ក្រុង​នោះ ជា​ក្រុង​ដែល​គាត់​ស្នាក់​នៅ។ លោក​បាន​ធ្វើ​ដូច្នេះ ដោយ​សារ​លោក​គិត​ដល់​អាប្រាហាំ។+

៣០ ក្រោយ​មក ឡុត​បាន​នាំ​កូន​ស្រី​ទាំង​ពីរ​ចេញ​ពី​ក្រុង​សូអា ទៅ​រស់​នៅ​តំបន់​ភ្នំ+ ព្រោះ​គាត់​មិន​ហ៊ាន​រស់​នៅ​ក្នុង​ក្រុង​សូអា​ទេ។+ ដូច្នេះ គាត់​និង​កូន​ស្រី​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​រស់​នៅ​ក្នុង​រអាង​ភ្នំ។ ៣១ ក្រោយ​នោះ កូន​ស្រី​ច្បង​បាន​និយាយ​ទៅ​កាន់​កូន​ស្រី​ប្អូន​ថា​៖ ​«​ឪពុក​យើង​ចាស់​ណាស់​ហើយ ហើយ​ក៏​គ្មាន​បុរស​ណា​នៅ​ក្នុង​ស្រុក​នេះ មក​យក​យើង​ធ្វើ​ជា​ប្រពន្ធ ដើម្បី​ឲ្យ​យើង​អាច​មាន​កូន​ដូច​គេ​ដូច​ឯង​នោះ​ទេ។ ៣២ ដូច្នេះ ចូរ​យើង​ចាក់​ស្រា​ឲ្យ​ឪពុក​យើង​ពិសា​រហូត​ដល់​គាត់​ស្រវឹង ហើយ​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​គាត់ ដើម្បី​យើង​អាច​បន្ត​ពូជ​ឲ្យ​ឪពុក​យើង​»។

៣៣ នៅ​យប់​នោះ ពួក​គេ​ក៏​ចាក់​ស្រា​ឲ្យ​ឪពុក​ខ្លួន​ពិសា​រហូត​ដល់​គាត់​ស្រវឹង។ បន្ទាប់​មក កូន​ស្រី​ច្បង​បាន​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ឪពុក​ខ្លួន។ ប៉ុន្តែ ឡុត​មិន​បាន​ដឹង​ថា​នាង​ចូល​មក​នៅ​ពេល​ណា ហើយ​ចេញ​ទៅ​វិញ​ពេល​ណា​ឡើយ។ ៣៤ នៅ​ថ្ងៃ​បន្ទាប់ កូន​ស្រី​ច្បង​បាន​និយាយ​ទៅ​កាន់​កូន​ស្រី​ប្អូន​ថា​៖ ​«​យប់​មិញ​បង​បាន​រួម​ដំណេក​ជា​មួយ​នឹង​ឪពុក​យើង​ហើយ។ ដូច្នេះ នៅ​យប់​នេះ ចូរ​យើង​ចាក់​ស្រា​ឲ្យ​ឪពុក​យើង​ពិសា​រហូត​ដល់​គាត់​ស្រវឹង​ម្ដង​ទៀត រួច​ប្អូន​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​គាត់ ដើម្បី​យើង​អាច​បន្ត​ពូជ​ឲ្យ​ឪពុក​យើង​»។ ៣៥ នៅ​យប់​នោះ ពួក​គេ​ចាក់​ស្រា​ឲ្យ​ឪពុក​ខ្លួន​ពិសា​រហូត​ដល់​គាត់​ស្រវឹង។ បន្ទាប់​មក នាង​ប្អូន​បាន​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ឪពុក​ខ្លួន។ ប៉ុន្តែ ឡុត​មិន​បាន​ដឹង​ថា​នាង​ចូល​មក​នៅ​ពេល​ណា ហើយ​ចេញ​ទៅ​វិញ​ពេល​ណា​ឡើយ។ ៣៦ យ៉ាង​នេះ កូន​ស្រី​ទាំង​ពីរ​នាក់​របស់​ឡុត​ក៏​មាន​ផ្ទៃ​ពោះ​ជា​មួយ​ឪពុក​ខ្លួន។ ៣៧ ក្រោយ​មក កូន​ស្រី​ច្បង​សម្រាល​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​កូន​នោះ​ថា​ម៉ូអាប់។+ កូន​នោះ​បាន​ក្លាយ​ទៅ​ជា​បុព្វ​បុរស​របស់​ជន​ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ។+ ៣៨ ឯ​កូន​ស្រី​ប្អូន នាង​ក៏​សម្រាល​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​ដាក់​ឈ្មោះ​កូន​នោះ​ថា​បេនអាំមី។ កូន​នោះ​បាន​ក្លាយ​ទៅ​ជា​បុព្វ​បុរស​របស់​ជន​ជាតិ​អាំម៉ូន+សព្វ​ថ្ងៃ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក