ហូសេ
៦ «ចូរមក! យើងនាំគ្នាត្រឡប់ទៅរកព្រះយេហូវ៉ាវិញ
ទោះជាលោកបានហែកយើងជាចំណែកៗក្ដី+ ក៏លោកនឹងធ្វើឲ្យយើងជាសះស្បើយដែរ។
លោកបានវាយយើង តែលោកនឹងរុំរបួសឲ្យយើង។
២ ក្រោយរយៈពេលពីរថ្ងៃ លោកនឹងធ្វើឲ្យយើងមានស្មារតីឡើងវិញ។
នៅថ្ងៃទី៣ លោកនឹងលើកយើងឲ្យក្រោកឡើង
ហើយយើងនឹងរស់រានមានជីវិត នៅចំពោះលោក។
៣ យើងនឹងស្គាល់ព្រះយេហូវ៉ា ហើយយើងនឹងស្វែងរកលោកយ៉ាងអស់ពីចិត្ត។
លោកនឹងមកដល់យ៉ាងប្រាកដ ដូចជាថ្ងៃរះ
លោកនឹងមកឯយើង ដូចជាភ្លៀងធ្លាក់យ៉ាងខ្លាំង
គឺដូចជាភ្លៀងចុងរដូវ ដែលស្រោចស្រពផែនដីទាំងមូល»។
៤ «ឱអេប្រាអ៊ីមអើយ! តើខ្ញុំគួរធ្វើអ្វីចំពោះអ្នក?
ឱយូដាអើយ! តើខ្ញុំគួរប្រព្រឹត្តយ៉ាងណាទៅលើអ្នក?
ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់អ្នក ប្រៀបដូចជាអ័ព្ទនាព្រឹកព្រលឹម
និងដូចជាទឹកសន្សើមដែលហួតទៅយ៉ាងលឿន។
៥ ហេតុនេះ ខ្ញុំនឹងកាប់រំលំពួកគេតាមរយៈពួកអ្នកប្រកាសទំនាយ+
ខ្ញុំនឹងប្រហារពួកគេដោយពាក្យសម្ដីដែលចេញពីមាត់ខ្ញុំ។+
សេចក្ដីវិនិច្ឆ័យដែលខ្ញុំប្រកាសទាស់នឹងអ្នក នឹងដូចជាពន្លឺចែងចាំង។+
៦ ព្រោះខ្ញុំពេញចិត្តចំពោះការបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់*មិនមែនគ្រឿងបូជាទេ
ហើយខ្ញុំពេញចិត្តចំពោះការមានចំណេះអំពីព្រះ មិនមែនគ្រឿងបូជាដុតឡើយ។+
៧ ប៉ុន្តែ ដូចមនុស្សជាតិមានភាពខុសឆ្គង ពួកគេបានបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំ។+
ពួកគេបានក្បត់ខ្ញុំនៅក្នុងស្រុករបស់ខ្លួន។
៩ ក្រុមសង្ឃដូចជាក្រុមចោរដែលពួនស្ទាក់ចាំប្លន់មនុស្ស។
ពួកគេថែមទាំងសម្លាប់មនុស្សនៅតាមផ្លូវក្បែរក្រុងស៊ីគឹម។+
ការប្រព្រឹត្តរបស់ពួកគេគួរឲ្យអាម៉ាស់ណាស់។
១០ ខ្ញុំបានឃើញអ្វីមួយដែលគួរឲ្យរន្ធត់នៅក្នុងពូជពង្សអ៊ីស្រាអែល។
១១ បន្ថែមទៅទៀត ឱយូដាអើយ! រដូវចម្រូតបានត្រូវកំណត់សម្រាប់អ្នកហើយ
គឺជាពេលខ្ញុំប្រមូលរាស្ត្រខ្ញុំដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ»។+