បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២

      • យេហ៊ូ​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​១​-​១៣​)

      • យេហ៊ូ​សម្លាប់​យេហូរ៉ាម​និង​អាហាស៊ីយ៉ា (​១៤​-​២៩​)

      • យេសិបិល​បាន​ត្រូវ​សម្លាប់។ ឆ្កែ​ស៊ី​សាច់​នាង (​៣០​-​៣៧​)

បណ្ដាស្ដេចទី២ ៩:១

ឯកសារយោង

  • +២បស ៨:២៥, ២៨

បណ្ដាស្ដេចទី២ ៩:២

ឯកសារយោង

  • +១បស ១៩:១៦, ១៧

បណ្ដាស្ដេចទី២ ៩:៣

ឯកសារយោង

  • +២ប្រ ២២:៧

បណ្ដាស្ដេចទី២ ៩:៦

ឯកសារយោង

  • +១បស ១៩:១៦

បណ្ដាស្ដេចទី២ ៩:៧

ឯកសារយោង

  • +១បស ១៨:៤; ១៩:២; ២១:១៥, ២៥; លូក ១៨:៧

បណ្ដាស្ដេចទី២ ៩:៨

ឯកសារយោង

  • +១បស ២១:២០, ២១

បណ្ដាស្ដេចទី២ ៩:៩

ឯកសារយោង

  • +១បស ១៥:២៨, ២៩
  • +១បស ១៦:១១, ១២

បណ្ដាស្ដេចទី២ ៩:១០

ឯកសារយោង

  • +១បស ២១:២៣
  • +២បស ៩:៣

បណ្ដាស្ដេចទី២ ៩:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២២, ទំ.  ២

បណ្ដាស្ដេចទី២ ៩:១២

ឯកសារយោង

  • +២បស ៩:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២២, ទំ.  ២

បណ្ដាស្ដេចទី២ ៩:១៣

ឯកសារយោង

  • +ម៉ាថ ២១:៧
  • +២សាំ ១៥:១០; ១បស ១:៣៤, ៣៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២២, ទំ.  ២

បណ្ដាស្ដេចទី២ ៩:១៤

ឯកសារយោង

  • +១បស ១៩:១៦
  • +២បស ៨:២៨
  • +១បស ១៩:១៥; ២បស ៨:១៥; ១០:៣២

បណ្ដាស្ដេចទី២ ៩:១៥

ឯកសារយោង

  • +២ប្រ ២២:៦
  • +យ៉ូស ១៩:១៧, ១៨; ១បស ២១:១

បណ្ដាស្ដេចទី២ ៩:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៥, ទំ.  ៣១

    ១/៤/១៩៩៨, ទំ.  ១៥-១៦

បណ្ដាស្ដេចទី២ ៩:២១

ឯកសារយោង

  • +២បស ៨:២៥, ២៩; ២ប្រ ២២:៧
  • +១បស ២១:១, ១៥

បណ្ដាស្ដេចទី២ ៩:២២

ឯកសារយោង

  • +១បស ១៦:៣១; ១៨:៤; ១៩:២; ២១:៧
  • +ចល ២០:៦; បច ១៨:១០; ១បស ១៨:១៩

បណ្ដាស្ដេចទី២ ៩:២៥

ឯកសារយោង

  • +១បស ២១:១៩
  • +១បស ២១:២៩

បណ្ដាស្ដេចទី២ ៩:២៦

ឯកសារយោង

  • +ដក ៤:៨, ១០; ចសព ៩:១២; ៧២:១៤
  • +ដក ៩:៥; ចល ២៤:១៧
  • +១បស ២១:២៤

បណ្ដាស្ដេចទី២ ៩:២៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​សួន​ច្បារ​វិមាន​»​

ឯកសារយោង

  • +២បស ៨:២៩; ២ប្រ ២២:៧
  • +យ៉ូស ១៧:១១

បណ្ដាស្ដេចទី២ ៩:២៨

ឯកសារយោង

  • +២សាំ ៥:៧

បណ្ដាស្ដេចទី២ ៩:២៩

ឯកសារយោង

  • +២បស ៨:២៤; ២ប្រ ២២:២

បណ្ដាស្ដេចទី២ ៩:៣០

ឯកសារយោង

  • +១បស ១៦:៣១; ២១:២៥
  • +១បស ២១:១

បណ្ដាស្ដេចទី២ ៩:៣១

ឯកសារយោង

  • +១បស ១៦:១៥-១៩

បណ្ដាស្ដេចទី២ ៩:៣២

ឯកសារយោង

  • +ដច ៣២:២៦; ចសព ៩៤:១៦

បណ្ដាស្ដេចទី២ ៩:៣៤

ឯកសារយោង

  • +១បស ១៦:៣១

បណ្ដាស្ដេចទី២ ៩:៣៥

ឯកសារយោង

  • +២បស ៩:១០

បណ្ដាស្ដេចទី២ ៩:៣៦

ឯកសារយោង

  • +អេ ៥៥:១០, ១១
  • +១បស ២១:២៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២បស. ៩:១២បស ៨:២៥, ២៨
២បស. ៩:២១បស ១៩:១៦, ១៧
២បស. ៩:៣២ប្រ ២២:៧
២បស. ៩:៦១បស ១៩:១៦
២បស. ៩:៧១បស ១៨:៤; ១៩:២; ២១:១៥, ២៥; លូក ១៨:៧
២បស. ៩:៨១បស ២១:២០, ២១
២បស. ៩:៩១បស ១៥:២៨, ២៩
២បស. ៩:៩១បស ១៦:១១, ១២
២បស. ៩:១០១បស ២១:២៣
២បស. ៩:១០២បស ៩:៣
២បស. ៩:១២២បស ៩:៦
២បស. ៩:១៣ម៉ាថ ២១:៧
២បស. ៩:១៣២សាំ ១៥:១០; ១បស ១:៣៤, ៣៩
២បស. ៩:១៤១បស ១៩:១៦
២បស. ៩:១៤២បស ៨:២៨
២បស. ៩:១៤១បស ១៩:១៥; ២បស ៨:១៥; ១០:៣២
២បស. ៩:១៥២ប្រ ២២:៦
២បស. ៩:១៥យ៉ូស ១៩:១៧, ១៨; ១បស ២១:១
២បស. ៩:២១២បស ៨:២៥, ២៩; ២ប្រ ២២:៧
២បស. ៩:២១១បស ២១:១, ១៥
២បស. ៩:២២១បស ១៦:៣១; ១៨:៤; ១៩:២; ២១:៧
២បស. ៩:២២ចល ២០:៦; បច ១៨:១០; ១បស ១៨:១៩
២បស. ៩:២៥១បស ២១:១៩
២បស. ៩:២៥១បស ២១:២៩
២បស. ៩:២៦ដក ៤:៨, ១០; ចសព ៩:១២; ៧២:១៤
២បស. ៩:២៦ដក ៩:៥; ចល ២៤:១៧
២បស. ៩:២៦១បស ២១:២៤
២បស. ៩:២៧២បស ៨:២៩; ២ប្រ ២២:៧
២បស. ៩:២៧យ៉ូស ១៧:១១
២បស. ៩:២៨២សាំ ៥:៧
២បស. ៩:២៩២បស ៨:២៤; ២ប្រ ២២:២
២បស. ៩:៣០១បស ១៦:៣១; ២១:២៥
២បស. ៩:៣០១បស ២១:១
២បស. ៩:៣១១បស ១៦:១៥-១៩
២បស. ៩:៣២ដច ៣២:២៦; ចសព ៩៤:១៦
២បស. ៩:៣៤១បស ១៦:៣១
២បស. ៩:៣៥២បស ៩:១០
២បស. ៩:៣៦អេ ៥៥:១០, ១១
២បស. ៩:៣៦១បស ២១:២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី២ ៩:១-៣៧

បណ្ដាស្ដេចទី២

៩ ក្រោយ​មក អេលីសេ​បាន​ហៅ​កូន​ចៅ​អ្នក​ប្រកាស​ទំនាយ​ម្នាក់​មក​ប្រាប់​ថា​៖ ​«​ចូរ​ក្រវាត់​អាវ​នៅ​ចង្កេះ ហើយ​យក​ប្រេង​មួយ​ដប​ទៅ​ក្រុង​រ៉ាម៉ូតគីលាត​ជា​ប្រញាប់។+ ២ ពេល​ទៅ​ដល់ ចូរ​រក​យេហ៊ូ+ជា​កូន​យេហូសាផាត ដែល​ត្រូវ​ជា​កូន​នីមសាយ។ ពេល​ឃើញ​គាត់ ចូរ​ហៅ​គាត់​ចេញ​ពី​ចំណោម​ពួក​មេ​ទ័ព ហើយ​នាំ​ចូល​ទៅ​បន្ទប់​ខាង​ក្នុង។ ៣ រួច​យក​ប្រេង​ចាក់​លើ​ក្បាល​គាត់ ហើយ​ប្រាប់​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ខ្ញុំ​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល​»​›។+ បន្ទាប់​មក ចូរ​បើក​ទ្វារ​ហើយ​ចាក​ចេញ​ពី​ទី​នោះ​ជា​ប្រញាប់​»។

៤ ដូច្នេះ កូន​ចៅ​អ្នក​ប្រកាស​ទំនាយ​នោះ​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រុង​រ៉ាម៉ូតគីលាត។ ៥ ពេល​ទៅ​ដល់ គាត់​ក៏​ឃើញ​ពួក​មេ​ទ័ព​កំពុង​អង្គុយ​ជុំ​គ្នា​នៅ​ទី​នោះ។ រួច​គាត់​ក៏​និយាយ​ថា​៖ ​«​លោក​មេ​ទ័ព​អើយ! ខ្ញុំ​មាន​ដំណឹង​មក​ជម្រាប​លោក​»។ យេហ៊ូ​ក៏​សួរ​ថា​៖ ​«​ជម្រាប​មេ​ទ័ព​មួយ​ណា?​»។ អ្នក​នោះ​ឆ្លើយ​ថា​៖ ​«​គឺ​លោក​ហ្នឹង​ហើយ​»។ ៦ ដូច្នេះ យេហ៊ូ​ក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​អ្នក​នោះ។ រួច​អ្នក​នោះ​យក​ប្រេង​ចាក់​លើ​ក្បាល​យេហ៊ូ ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ខ្ញុំ​ជា​យេហូវ៉ា ខ្ញុំ​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ។+ ៧ អ្នក​ត្រូវ​ប្រហារ​កូន​ចៅ​ទាំង​អស់​របស់​អាហាប់​ជា​ម្ចាស់​អ្នក។ ខ្ញុំ​នឹង​សង​សឹក​ឲ្យ​ពួក​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ទាំង​អ្នក​ប្រកាស​ទំនាយ ទាំង​អ្នក​បម្រើ​ឯ​ទៀត​របស់​លោក ដែល​យេសិបិល​បាន​សម្លាប់។+ ៨ ខ្ញុំ​នឹង​បំផ្លាញ​ពូជ​ពង្ស​អាហាប់​ឲ្យ​អស់​គ្មាន​សល់ ពោល​គឺ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​គាត់ រួម​ទាំង​អ្នក​តូច​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង​ដែរ។+ ៩ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​អាហាប់​ដូច​ពូជ​ពង្ស​យេរ៉ូបោម+ជា​កូន​ណេបាត និង​ដូច​ពូជ​ពង្ស​បាអាសា+ជា​កូន​អាហាយ៉ា។ ១០ ចំណែក​ឯ​យេសិបិល​វិញ ឆ្កែ​នឹង​ហែក​ស៊ី​នាង​នៅ​ទី​វាល​ក្នុង​ក្រុង​យេសរៀល+ ហើយ​គ្មាន​អ្នក​ណា​បញ្ចុះ​សព​នាង​ឡើយ›​»។ ក្រោយ​ប្រាប់​រួច​ហើយ អ្នក​នោះ​ក៏​បើក​ទ្វារ ហើយ​ចាក​ចេញ​ទៅ​ជា​ប្រញាប់។+

១១ រួច​យេហ៊ូ​ទៅ​ជួប​ពួក​មេ​ទ័ព​វិញ ហើយ​ពួក​គេ​ក៏​សួរ​គាត់​ថា​៖ ​«​តើ​មាន​រឿង​អ្វី? ហេតុ​អ្វី​ក៏​មនុស្ស​ឆ្កួត​នោះ​មក​ជួប​អ្នក?​»។ យេហ៊ូ​ឆ្លើយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​មនុស្ស​ដូច​គាត់ សម្ដី​យក​ជា​ការ​មិន​បាន​ទេ​»។ ១២ ប៉ុន្តែ មេ​ទ័ព​ទាំង​នោះ​បាន​និយាយ​ថា​៖ ​«​យើង​មិន​ជឿ​ទេ! សូម​ប្រាប់​ការ​ពិត​មក​»។ ហេតុ​នេះ យេហ៊ូ​ក៏​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​អ្នក​នោះ​និយាយ។ យេហ៊ូ​ក៏​ស្រដី​ថា​៖ ​«​អ្នក​នោះ​ប្រាប់​ខ្ញុំ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ខ្ញុំ​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល​»​›​»។+ ១៣ ក្រោយ​ពី​ឮ​ភ្លាម ពួក​គេ​ក៏​ដោះ​សម្លៀក​បំពាក់​ក្រៅ​យក​មក​ក្រាល​លើ​ជណ្ដើរ​ឲ្យ​យេហ៊ូ​ដើរ​លើ+ ហើយ​ក៏​ផ្លុំ​ស្នែង រួច​ស្រែក​ថា​៖ ​«​យេហ៊ូ​ក្លាយ​ជា​ស្ដេច​ហើយ!​»។+ ១៤ ក្រោយ​មក យេហ៊ូ+ជា​កូន​យេហូសាផាត ដែល​ត្រូវ​ជា​កូន​នីមសាយ បាន​រៀប​ផែន​ការណ៍​ក្បត់​នឹង​យេហូរ៉ាម។

រីឯ​យេហូរ៉ាម​និង​ទ័ព​អ៊ីស្រាអែល ពួក​គេ​បាន​នៅ​ការពារ​ក្រុង​រ៉ាម៉ូតគីលាត+ ពី​ការ​វាយ​ប្រហារ​ពី​ហាសេអែល+ជា​ស្ដេច​ស្រុក​ស៊ីរី។ ១៥ កាល​ដែល​យេហូរ៉ាម​ច្បាំង​នឹង​ហាសេអែល+ គាត់​បាន​ត្រូវ​របួស ហើយ​ក៏​ត្រឡប់​ទៅ​ក្រុង​យេសរៀល+វិញ​ដើម្បី​ព្យាបាល​របួស​គាត់។

ឯ​យេហ៊ូ​វិញ គាត់​និយាយ​ទៅ​កាន់​ពួក​មេ​ទ័ព​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​នៅ​ខាង​ខ្ញុំ សូម​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ចេញ​ពី​ក្រុង នាំ​ដំណឹង​ទៅ​ក្រុង​យេសរៀល​ឲ្យ​សោះ​»។ ១៦ បន្ទាប់​មក យេហ៊ូ​ក៏​ឡើង​ជិះ​រទេះ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេសរៀល។ នៅ​ទី​នោះ យេហូរ៉ាម​កំពុង​ដេក​ឈឺ ហើយ​អាហាស៊ីយ៉ា​ជា​ស្ដេច​ស្រុក​យូដា​បាន​មក​សួរ​សុខ​ទុក្ខ​គាត់។ ១៧ ពេល​យេហ៊ូ​និង​ពល​ទាហាន​គាត់​កំពុង​ធ្វើ​ដំណើរ​សំដៅ​មក​ក្រុង​យេសរៀល អ្នក​ឈរ​យាម​នៅ​លើ​ប៉ម​ក៏​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា​៖ ​«​ខ្ញុំ​ឃើញ​ទាហាន​មួយ​ក្រុម​»។ ឮ​ដូច្នេះ យេហូរ៉ាម​បាន​និយាយ​ថា​៖ ​«​ចូរ​ចាត់​ទាហាន​សេះ​ម្នាក់​ឲ្យ​ទៅ​ជួប​ពួក​គេ ហើយ​សួរ​ថា​៖ ‹តើ​អ្នក​មក​ក្នុង​បំណង​ល្អ​ឬ?›​»។ ១៨ ដូច្នេះ ទាហាន​សេះ​នោះ​ក៏​ចេញ​ទៅ​ជួប​យេហ៊ូ។ ពេល​ជួប​ហើយ គាត់​ក៏​និយាយ​ថា​៖ ​«​ស្ដេច​បាន​សួរ​ដូច្នេះ​ថា​៖ ‹តើ​អ្នក​មក​ក្នុង​បំណង​ល្អ​ឬ?›​»។ ប៉ុន្តែ យេហ៊ូ​បាន​តប​ទៅ​វិញ​ថា​៖ ​«​នេះ​មិន​មែន​ជា​រឿង​របស់​អ្នក​ទេ។ ចូរ​មក​ខាង​ក្រោយ​ខ្ញុំ​ចុះ!​»។

ពេល​នោះ អ្នក​យាម​ក៏​ស្រែក​ប្រាប់​ថា​៖ ​«​ទាហាន​សេះ​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​បាន​ត្រឡប់​មក​វិញ​ទេ​»។ ១៩ ដូច្នេះ ស្ដេច​ក៏​ចាត់​ទាហាន​សេះ​ម្នាក់​ទៀត​ឲ្យ​ចេញ​ទៅ​ជួប​យេហ៊ូ។ ពេល​ទៅ​ដល់ ទាហាន​នោះ​និយាយ​ថា​៖ ​«​ស្ដេច​បាន​សួរ​ដូច្នេះ​ថា​៖ ‹តើ​អ្នក​មក​ក្នុង​បំណង​ល្អ​ឬ?›​»។ ប៉ុន្តែ យេហ៊ូ​បាន​តប​ទៅ​វិញ​ថា​៖ ​«​នេះ​មិន​មែន​ជា​រឿង​របស់​អ្នក​ទេ។ ចូរ​មក​ខាង​ក្រោយ​ខ្ញុំ​ចុះ!​»។

២០ ក្រោយ​មក អ្នក​យាម​នោះ​បាន​ស្រែក​ប្រាប់​ទៀត​ថា​៖ ​«​ទាហាន​សេះ​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​បាន​ត្រឡប់​មក​វិញ​ទេ។ រីឯ​អ្នក​ដែល​បរ​រទេះ​នោះ មើល​ទៅ​ដូច​ជា​យេហ៊ូ​ជា​ចៅ​នីមសាយ ព្រោះ​គាត់​បរ​រទេះ​លឿន​ដូច​ព្យុះ​»។ ២១ ពេល​ឮដូច្នេះ យេហូរ៉ាម​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​បញ្ជា​អ្នក​បម្រើ​គាត់​ថា​៖ ​«​ចូរ​ទឹម​រទេះ​ឲ្យ​ខ្ញុំ!​»។ ដូច្នេះ គេ​ទឹម​រទេះ​ចម្បាំង​ឲ្យ​គាត់ ហើយ​គាត់​ក៏​ឡើង​ជិះ​ចេញ​ដំណើរ​ទៅ។ ខណៈ​នោះ អាហាស៊ីយ៉ា+ជា​ស្ដេច​ស្រុក​យូដា​ក៏​ឡើង​ជិះ​រទេះ​ចម្បាំង​របស់​ខ្លួន​ដែរ។ ស្ដេច​ទាំង​ពីរ​ធ្វើ​ដំណើរ​ចេញ​ទៅ​ជួប​យេហ៊ូ ហើយ​ក៏​បាន​ជួប​គាត់​នៅ​ត្រង់ដី​ចម្ការ​របស់​ណាបោត+ជា​អ្នក​ក្រុង​យេសរៀល។

២២ ពេល​យេហូរ៉ាម​ជួប​យេហ៊ូ​ភ្លាម គាត់​សួរ​ថា​៖ ​«​យេហ៊ូ តើ​អ្នក​មក​ក្នុង​បំណង​ល្អ​ឬ?​»។ ប៉ុន្តែ យេហ៊ូ​ឆ្លើយ​តប​ថា​៖ ​«​តើ​បំណង​ល្អ​ម្ដេច​បាន បើ​យេសិបិល+ម្ដាយ​អ្នក​នៅ​តែ​ប្រព្រឹត្ត​អំពើ​ធ្មប់​និង​អំពើ​ពេស្យាចារ​ដូច្នេះ?​»។+ ២៣ ឮ​ដូច្នេះ យេហូរ៉ាម​ក៏​បក​ក្រោយ​ភ្លាម ហើយ​ស្រែក​ប្រាប់​អាហាស៊ីយ៉ា​ថា​៖ ​«​អាហាស៊ីយ៉ា​អើយ! ពួក​គេ​ក្បត់​ហើយ!​»។ ២៤ ពេល​នោះ យេហ៊ូ​ក៏​យឹត​ធ្នូ​បាញ់​ធ្លុះ​ខ្នង​យេហូរ៉ាម​ចំ​បេះដូង ហើយ​ផ្លែ​ព្រួញ​ធ្លាយ​ចេញ​មក​ក្រៅ។ គាត់​ក៏​ដួល​ស្លាប់​ក្នុង​រទេះ​ចម្បាំង​ទៅ។ ២៥ បន្ទាប់​មក យេហ៊ូ​ប្រាប់​ប៊ីតកា​ជា​នាយ​ទាហាន​ម្នាក់​ថា​៖ ​«​ចូរ​លើក​សព​គាត់​បោះ​ទៅ​ក្នុង​ដី​ចម្ការ​របស់​ណាបោត​ជា​អ្នក​ក្រុង​យេសរៀល+ទៅ។ តើ​អ្នក​នៅ​ចាំ​ទេ? អ្នក​និង​ខ្ញុំ​ធ្លាប់​បរ​រទេះ​ពី​ក្រោយ​អាហាប់​ឪពុក​គាត់។ កាល​នោះ​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ផ្ដន្ទា​ទោស​អាហាប់​ថា​៖+ ២៦ ‹ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​កាល​ពី​ម្សិលមិញ ខ្ញុំ​បាន​ឃើញ​ឈាម​ណាបោត+ និង​ឈាម​កូន​គាត់​»។ រួច​ព្រះ​យេហូវ៉ា​ប្រកាស​ទៀត​ថា​៖ ​«​ដូច្នេះ នៅ​ដី​ចម្ការ​នេះ ខ្ញុំ​នឹង​សង​សឹក+អ្នក​ជា​មិន​ខាន​»​›។ ហេតុ​នេះ ចូរ​លើក​សព​គាត់​បោះ​ទៅ​ក្នុង​ដី​ចម្ការ​នោះ តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​»។+

២៧ ពេល​អាហាស៊ីយ៉ា+ជា​ស្ដេច​ស្រុក​យូដា​បាន​ឃើញ​ដូច​នោះ គាត់​ក៏​រត់​តាម​ផ្លូវ​ទៅ​សួន​ធំ​មួយ។* (​ក្រោយ​មក យេហ៊ូ​បាន​ដេញ​តាម ហើយ​និយាយ​ថា​៖ ​«​ចូរ​សម្លាប់​គាត់​ដែរ​ទៅ!​»។ ដូច្នេះ ពួក​គេ​ក៏​វាយ​ប្រហារ​គាត់​នៅ​ក្នុង​រទេះ​នៅ​តាម​ផ្លូវ​ទៅ​គើ ដែល​នៅ​ជិត​ក្រុង​អ៊ីបលាម។+ អាហាស៊ីយ៉ា​បាន​រង​របួស​ជា​ទម្ងន់ តែ​គាត់​រត់​ទៅ​មុខ​ទៀត​រហូត​ដល់​តំបន់​មេគីដោ ហើយ​ក៏​បាន​ស្លាប់​នៅ​ទី​នោះ​ទៅ។ ២៨ បន្ទាប់​មក ពួក​អ្នក​បម្រើ​របស់​គាត់​ក៏​ដឹក​សព​គាត់​ទៅ​ក្រុង​យេរូសាឡិម​វិញ រួច​ពួក​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្នុង​ផ្នូរ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់​នៅ​ក្រុង​ដាវីឌ។+ ២៩ នៅ​ឆ្នាំ​ទី​១១​ក្នុង​រាជ្យ​យេហូរ៉ាម​ជា​កូន​អាហាប់ នោះ​អាហាស៊ីយ៉ា+ចាប់​ផ្ដើម​គ្រប់​គ្រង​ជាស្ដេច​លើ​ស្រុក​យូដា​)។

៣០ ឯ​យេសិបិល+ក៏​ឮ​ដំណឹង​ថា យេហ៊ូ​មក​ដល់​ក្រុង​យេសរៀល។+ នាង​ក៏​គូរ​ភ្នែក​ឲ្យ​ខ្មៅ ហើយ​តុបតែង​សក់ រួច​អើត​មើល​តាម​បង្អួច។ ៣១ ពេល​យេហ៊ូ​ចូល​ដល់​ខ្លោង​ទ្វារ​វិមាន នាង​ក៏​និយាយ​ថា​៖ ​«​តើ​ស៊ីមរីដែល​សម្លាប់​ម្ចាស់​ខ្លួន បាន​រួច​ខ្លួន​ឬ?​»។+ ៣២ យេហ៊ូ​ក៏​ងើយ​មើល​ទៅ​បង្អួច ហើយ​និយាយ​ថា​៖ ​«​តើ​អ្នក​ណា​នៅ​ខាង​ខ្ញុំ?​»។+ ភ្លាម​នោះ មាន​មន្ត្រី​ពីរ​បី​នាក់​អើត​មើល​ទៅ​គាត់។ ៣៣ យេហ៊ូ​ក៏​បង្គាប់​ថា​៖ ​«​ចូរ​បោះ​នាង​ចុះ​មក!​»។ ដូច្នេះ ពួក​គេ​ក៏​បោះ​នាង​ចុះ​ទៅ ហើយ​ឈាម​របស់​នាង​បាន​ខ្ទាត​ទៅ​លើ​ជញ្ជាំង​និង​លើ​សេះ។ រួច​យេហ៊ូ​បាន​បំបោល​សេះ​តន្ត្រំ​លើ​នាង​ទៅ។ ៣៤ ក្រោយ​មក យេហ៊ូ​ក៏​ចូល​ទៅ​បរិភោគ​អាហារ។ រួច​គាត់​បាន​និយាយ​ថា​៖ ​«​ចូរ​យក​សព​ស្ត្រី​ដែល​ត្រូវ​បណ្ដាសា​នេះ​ទៅ​កប់​ចុះ។ ព្រោះ​នាង​ក៏​ជា​កូន​ស្ដេច​ដែរ​»។+ ៣៥ ពេល​ពួក​គេ​ចេញ​ទៅ​កប់​សព​របស់​នាង ពួក​គេ​ឃើញ​តែ​លលាដ៍​ក្បាល​និង​ប្រអប់​ដៃ​ប្រអប់​ជើង​របស់​នាង​ប៉ុណ្ណោះ។+ ៣៦ ដូច្នេះ ពួក​គេ​ក៏​ទៅ​ប្រាប់​អំពី​រឿង​នោះ​ដល់​យេហ៊ូ​វិញ។ ពេល​នោះ យេហ៊ូ​និយាយ​ថា​៖ ​«​នេះ​កើត​ឡើង​ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍+តាម​រយៈ​អេលីយ៉ា​ជា​អ្នក​ភូមិ​ធេសប៊ី​ថា​៖ ‹ឆ្កែ​នឹង​ហែក​ស៊ី​សាច់​យេសិបិល​នៅ​ទី​វាល​ក្នុង​ក្រុង​យេសរៀល។+ ៣៧ សព​របស់​យេសិបិល​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​ទី​វាល​ក្នុង​ក្រុង​យេសរៀល។ ហេតុ​នេះ គ្មាន​អ្នក​ណា​នឹង​ស្គាល់​ថា​ជាស​ព​របស់​នាង​ឡើយ›​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក