នេហេមា
៣ គ្រានោះ អេឡាយអាស៊ីប+ជាសម្ដេចសង្ឃនិងសង្ឃឯទៀតជាបងប្អូនគាត់ បានចាប់ផ្ដើមសង់ទ្វារចៀម+ រួចក៏ដាក់ផ្ទាំងសន្លឹកទ្វារ។ ពួកគេបានញែកទ្វារនោះទុកសម្រាប់កិច្ចបម្រើព្រះ+ ចាប់ពីទីនោះរហូតដល់ប៉មម៉េអា+ និងរហូតដល់ប៉មហាណានៀល។+ ២ នៅក្បែរពួកគេ មានអ្នកក្រុងយេរីខូ+សង់ផ្នែកមួយទៀត។ នៅក្បែរនោះ មានសាកឺជាកូនអ៊ីមរ៉ាយសង់ផ្នែកមួយទៀត។
៣ ឯកូនចៅហាសសេណេអា ពួកគេសង់ទ្វារត្រី។+ រួចមក ពួកគេដាក់ធ្នឹមទ្វារ+ ផ្ទាំងសន្លឹកទ្វារ គន្លឹះ និងរនុក។ ៤ នៅក្បែរពួកគេ មានមេរេម៉ត+ជាកូន*យូរ៉ាយ៉ា ត្រូវជាចៅហាក់កូសធ្វើការជួសជុល។ នៅក្បែរគាត់ មានមេស៊ូឡាម+ជាកូនបេរេគា ត្រូវជាចៅមេសេសាបេលធ្វើការជួសជុល។ នៅក្បែរគាត់ មានសេដុកជាកូនបាអាណាធ្វើការជួសជុល។ ៥ នៅក្បែរគាត់ មានអ្នកក្រុងថេកូអា+ធ្វើការជួសជុល។ ប៉ុន្តែ ពួកបុរសដែលមានត្រកូលខ្ពង់ខ្ពស់ មិនបានបន្ទាបខ្លួនជួយកិច្ចការសាងសង់ជាមួយនឹងមេក្រុមរបស់ពួកគេឡើយ។
៦ ឯយ៉ូយ៉ាដាជាកូនផាសេអា និងមេស៊ូឡាមជាកូនបេសូឌា ពួកគេជួសជុលទ្វារក្រុងចាស់+ រួចដាក់ធ្នឹមទ្វារ ផ្ទាំងសន្លឹកទ្វារ គន្លឹះ និងរនុក។ ៧ នៅក្បែរពួកគេ មានមេឡាធាជាអ្នកក្រុងគីបៀន+ និងយ៉ាដុនជាអ្នកក្រុងមេរ៉ូណូតធ្វើការជួសជុល។ បុរសក្រុងគីបៀន និងបុរសក្រុងមីសប៉ា+ ធ្វើការនៅក្រោមអំណាចរបស់អភិបាលតំបន់ខាងនាយទន្លេអឺប្រាត។+ ៨ នៅក្បែរពួកគេ មានអូសៀលជាកូនហាហៃយ៉ាដែលជាជាងមាស គាត់ធ្វើការជួសជុល។ នៅក្បែរគាត់ មានហាណានាដែលជាអ្នកលាយគ្រឿងក្រអូបធ្វើការជួសជុល។ ពួកគាត់បានក្រាលថ្មនៅក្រុងយេរូសាឡិមរហូតដល់កំពែងធំ។+ ៩ នៅក្បែរពួកគាត់ មានរេផាយ៉ាជាកូនហឺរ ដែលជាអ្នកគ្រប់គ្រងតំបន់ក្រុងយេរូសាឡិមពាក់កណ្ដាលធ្វើការជួសជុល។ ១០ នៅក្បែរគាត់ មានយេដាយយ៉ាដែលជាកូនហារ៉ូម៉ាប ជួសជុលផ្នែកនៅខាងមុខផ្ទះគាត់។ នៅក្បែរគាត់ មានហាធូសជាកូនហាសាបនៀធ្វើការជួសជុល។
១១ ឯម៉ាលខាយយ៉ាជាកូនហារីម+ និងហាសស៊ូបជាកូនផាហាតម៉ូអាប់+ ពួកគាត់បានជួសជុលផ្នែកផ្សេងទៀត រួមទាំងប៉មឡនំប៉័ងផងដែរ។+ ១២ នៅក្បែរពួកគាត់ មានសាលូមជាកូនហាឡូហេស គាត់ជាអ្នកគ្រប់គ្រងតំបន់ក្រុងយេរូសាឡិមពាក់កណ្ដាល។ គាត់និងកូនស្រីៗរបស់គាត់ក៏ធ្វើការជួសជុលដែរ។
១៣ ឯហានុននិងអ្នកក្រុងសាណូអា+ បានជួសជុលទ្វារច្រកភ្នំ។+ រួចពួកគេដាក់ផ្ទាំងសន្លឹកទ្វារ គន្លឹះ និងរនុក។ ពួកគេជួសជុលកំពែងប្រវែង១.០០០ហត្ថ* រហូតដល់ទ្វារសំរាម។+ ១៤ ចំណែកម៉ាលខាយយ៉ាជាកូនរេកាប គាត់ជាអ្នកគ្រប់គ្រងនៅតំបន់បេតហាកេរែម+ ហើយគាត់បានជួសជុលទ្វារសំរាម។ រួចគាត់បានដាក់ផ្ទាំងសន្លឹកទ្វារ គន្លឹះ និងរនុក។
១៥ រីឯសាលូនជាកូនកុលហូសេ គាត់ជាអ្នកគ្រប់គ្រងតំបន់មីសប៉ា+ ហើយគាត់បានជួសជុលទ្វារក្បាលទឹក+និងដំបូល រួចបានដាក់ផ្ទាំងសន្លឹកទ្វារ គន្លឹះ និងរនុក។ គាត់ក៏បានជួសជុលកំពែងអាងសេឡា*+ក្បែរសួនច្បារស្ដេច+ រហូតដល់ជណ្ដើរ+ចុះមកពីក្រុងដាវីឌ។+
១៦ នៅក្បែរគាត់ មាននេហេមាជាកូនអាសប៊ូក គាត់ជាអ្នកគ្រប់គ្រងតំបន់ក្រុងបេតស៊ើ+ពាក់កណ្ដាល ហើយគាត់បានជួសជុលចាប់ពីខាងមុខទីបញ្ចុះសពវង្សត្រកូលដាវីឌ+ រហូតដល់អាងទឹក+ ហើយរហូតដល់ផ្ទះរបស់ពួកអ្នកខ្លាំងពូកែ។
១៧ នៅក្បែរគាត់ មានពួកលេវីមួយចំនួនធ្វើការជួសជុល គឺរេហមជាកូនបាណាយ និងហាសាបៀជាអ្នកគ្រប់គ្រងក្រុងកៃឡាពាក់កណ្ដាល។+ ១៨ បន្ទាប់មក មានបងប្អូនរបស់ពួកគេគឺបាវ៉ាយជាកូនហេណាដាត គាត់ជាអ្នកគ្រប់គ្រងក្រុងកៃឡាពាក់កណ្ដាល។
១៩ នៅក្បែរពួកគេ មានអេសឺជាកូនយេសួ+ គាត់ជាអ្នកគ្រប់គ្រងក្រុងមីសប៉ា ហើយគាត់បានជួសជុលផ្នែកមួយទៀតដែលនៅទល់មុខផ្លូវឡើងទៅឃ្លាំងគ្រឿងសស្ដ្រាវុធ ត្រង់សសរទ្រ។+
២០ នៅក្បែរគាត់ មានបារូកជាកូនសាបាយ+ ហើយគាត់ជួសជុលផ្នែកមួយទៀតយ៉ាងស្វាហាប់ ចាប់ពីសសរទ្រ រហូតដល់ទ្វារចូលផ្ទះរបស់អេឡាយអាស៊ីប+ជាសម្ដេចសង្ឃ។
២១ នៅក្បែរគាត់ មានមេរេម៉ត+ជាកូនយូរ៉ាយ៉ា ត្រូវជាចៅហាក់កូស គាត់បានជួសជុលផ្នែកមួយទៀត ចាប់ពីទ្វារចូលផ្ទះរបស់អេឡាយអាស៊ីប រហូតដល់ផុតពីផ្ទះនោះ។
២២ នៅក្បែរគាត់ មានពួកសង្ឃដែលមកពីតំបន់ទន្លេយ៉ូដាន់+ធ្វើការជួសជុល។ ២៣ នៅក្បែរពួកគេ មានបេនយ៉ាមីននិងហាសស៊ូប ពួកគេបានជួសជុលកំពែងនៅផ្នែកខាងមុខផ្ទះរបស់ពួកគេ។ នៅក្បែរពួកគេ មានអាសារៀជាកូនម៉ាអាសៀ ត្រូវជាចៅអាណានៀ ជួសជុលនៅផ្នែកជិតផ្ទះរបស់គាត់។ ២៤ នៅក្បែរគាត់ មានប៊ីននូអាយជាកូនហេណាដាត គាត់បានជួសជុលផ្នែកមួយទៀត ចាប់ពីផ្ទះរបស់អាសារៀ រហូតដល់សសរទ្រ+ ហើយរហូតដល់ជ្រុងកំពែង។
២៥ នៅក្បែរគាត់ មានផាឡាលជាកូនយូសាយ គាត់បានជួសជុលផ្នែកខាងមុខសសរទ្រ និងប៉មដែលលយចេញពីវិមានស្ដេច+ គឺផ្នែកខាងលើជិតទីធ្លាអ្នកយាម។+ នៅក្បែរគាត់ មានភេដាយ៉ាជាកូនផារូសធ្វើការជួសជុល។+
២៦ ឯពួកអ្នកបម្រើនៅវិហារ+ដែលស្នាក់នៅអូផែល+ ពួកគេបានជួសជុលរហូតដល់ខាងមុខទ្វារទឹក+នៅប៉ែកខាងកើត និងប៉មដែលលយចេញពីកំពែង។
២៧ នៅក្បែរពួកគេ មានអ្នកក្រុងថេកូអា+ ពួកគេបានជួសជុលផ្នែកមួយទៀត ចាប់ពីខាងមុខប៉មធំដែលលយចេញពីកំពែង រហូតដល់កំពែងអូផែល។
២៨ ឯពួកសង្ឃ ពួកគេបានជួសជុលប៉ែកខាងលើទ្វារសេះ+ ហើយពួកគេម្នាក់ៗជួសជុលនៅផ្នែកខាងមុខផ្ទះរបស់ខ្លួន។
២៩ នៅក្បែរពួកគេ មានសេដុក+ជាកូនអ៊ីមមឺ គាត់បានជួសជុលផ្នែកខាងមុខផ្ទះរបស់ខ្លួន។
នៅក្បែរគាត់ មានសិមម៉ាយ៉ាជាកូនសេកានៀ ជាអ្នកយាមទ្វារខាងកើត+ គាត់បានជួយជួសជុលដែរ។
៣០ នៅក្បែរគាត់ មានហាណានាជាកូនសេលេមៀ និងហានុនជាកូនទី៦របស់សេឡាប ពួកគេបានជួសជុលផ្នែកមួយទៀត។
នៅក្បែរពួកគេ មានមេស៊ូឡាម+ជាកូនបេរេគា គាត់បានជួសជុលខាងមុខសាលរបស់គាត់។
៣១ នៅក្បែរគាត់ មានម៉ាលខាយយ៉ាជាជាងមាស គាត់បានជួសជុលរហូតដល់ផ្ទះរបស់ពួកអ្នកបម្រើនៅវិហារ+ និងផ្ទះរបស់ពួកអ្នកជំនួញ គឺខាងមុខទ្វារត្រួតពិនិត្យ ហើយរហូតដល់បន្ទប់ដំបូលនៃជ្រុងកំពែង។
៣២ នៅផ្នែកចន្លោះពីបន្ទប់ដំបូលនៃជ្រុងកំពែងទៅទ្វារចៀម+ ពួកជាងមាសនិងពួកអ្នកជំនួញបានជួយធ្វើការជួសជុលផងដែរ។