បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • នៅ​ភ្នំ​ស៊ីណាយ (​១​-​២៥​)

        • អ៊ីស្រាអែល​នឹង​ទៅ​ជា​រាជាណាចក្រ​មួយ​ដែល​មាន​សង្ឃ​គ្រប់​គ្រង​ជា​ស្ដេច (​៥, ៦​)

        • បណ្ដា​ជន​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ដើម្បី​ជួប​ព្រះ (​១៤, ១៥​)

ដំណើរចាកចេញ ១៩:២

ឯកសារយោង

  • +ដច ១៧:១
  • +ដច ៣:១, ១២

ដំណើរចាកចេញ ១៩:៣

ឯកសារយោង

  • +សកម្ម ៧:៣៨

ដំណើរចាកចេញ ១៩:៤

ឯកសារយោង

  • +បច ៤:៣៤
  • +បច ៣២:១១, ១២; អេ ៦៣:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ៦៧-៦៨

ដំណើរចាកចេញ ១៩:៥

ឯកសារយោង

  • +១បស ៨:៥៣; ចសព ១៣៥:៤
  • +បច ១០:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១០/២០១២, ទំ.  ២៥

    ១/១/២០១២, ទំ.  ២៩-៣១

    ១/១/២០១០, ទំ.  ១០-១១

    ១/១២/២០០០, ទំ.  ១៩

    ១/៦/១៩៩៨, ទំ.  ២៣-២៤

    ១/៥/១៩៩៨, ទំ.  ៩-១០, ១៦

    ១/១០/១៩៩៥, ទំ.  ១២-១៣, ១៤-១៥

ដំណើរចាកចេញ ១៩:៦

ឯកសារយោង

  • +ចល ១១:៤៤; បច ៧:៦; ១ពេ ២:៩; បប ៥:៩, ១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    លោកយេស៊ូជាផ្លូវ, ទំ.  ២៤៨

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ១៩៣, ១៩៦-១៩៧

    ប៉មយាម,

    ១៥/១០/២០១២, ទំ.  ២៥

    ១/១/២០១២, ទំ.  ២៩-៣១

    ១/១២/២០០០, ទំ.  ១៩-២០

    ១/៥/១៩៩៨, ទំ.  ៩-១០, ១៦

    ១/១០/១៩៩៥, ទំ.  ១២-១៣, ១៤-១៥

ដំណើរចាកចេញ ១៩:៧

ឯកសារយោង

  • +ដច ២៤:៣

ដំណើរចាកចេញ ១៩:៨

ឯកសារយោង

  • +ដច ២៤:៧; យ៉ូស ២៤:២៤

ដំណើរចាកចេញ ១៩:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៤០

ដំណើរចាកចេញ ១៩:១៣

កំណត់សម្គាល់

  • *

    ប្រហែល​ជា​បាញ់​ព្រួញ

  • *

    ន័យ​ត្រង់​«​ស្នែង​ចៀម​ឈ្មោល​»​

ឯកសារយោង

  • +ហេ ១២:២០
  • +ដច ២០:១៨

ដំណើរចាកចេញ ១៩:១៤

ឯកសារយោង

  • +ដច ១៩:១០

ដំណើរចាកចេញ ១៩:១៦

ឯកសារយោង

  • +បច ៤:១១; ១បស ៨:១២; ចសព ៩៧:២
  • +ហេ ១២:១៨-២១

ដំណើរចាកចេញ ១៩:១៨

ឯកសារយោង

  • +ដច ២៤:១៧; បច ៤:១១, ១២; ២ប្រ ៧:១-៣
  • +ចសព ៦៨:៨

ដំណើរចាកចេញ ១៩:២០

ឯកសារយោង

  • +ដច ២៤:១២

ដំណើរចាកចេញ ១៩:២២

ឯកសារយោង

  • +ចល ១០:១, ២; ១ប្រ ១៣:១០

ដំណើរចាកចេញ ១៩:២៣

ឯកសារយោង

  • +ដច ១៩:១២

ដំណើរចាកចេញ ១៩:២៤

ឯកសារយោង

  • +ជប ១៦:១៩, ៣៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ១៩:២ដច ១៧:១
ដច. ១៩:២ដច ៣:១, ១២
ដច. ១៩:៣សកម្ម ៧:៣៨
ដច. ១៩:៤បច ៤:៣៤
ដច. ១៩:៤បច ៣២:១១, ១២; អេ ៦៣:៩
ដច. ១៩:៥១បស ៨:៥៣; ចសព ១៣៥:៤
ដច. ១៩:៥បច ១០:១៤
ដច. ១៩:៦ចល ១១:៤៤; បច ៧:៦; ១ពេ ២:៩; បប ៥:៩, ១០
ដច. ១៩:៧ដច ២៤:៣
ដច. ១៩:៨ដច ២៤:៧; យ៉ូស ២៤:២៤
ដច. ១៩:១៣ហេ ១២:២០
ដច. ១៩:១៣ដច ២០:១៨
ដច. ១៩:១៤ដច ១៩:១០
ដច. ១៩:១៦បច ៤:១១; ១បស ៨:១២; ចសព ៩៧:២
ដច. ១៩:១៦ហេ ១២:១៨-២១
ដច. ១៩:១៨ដច ២៤:១៧; បច ៤:១១, ១២; ២ប្រ ៧:១-៣
ដច. ១៩:១៨ចសព ៦៨:៨
ដច. ១៩:២០ដច ២៤:១២
ដច. ១៩:២២ចល ១០:១, ២; ១ប្រ ១៣:១០
ដច. ១៩:២៣ដច ១៩:១២
ដច. ១៩:២៤ជប ១៦:១៩, ៣៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ១៩:១-២៥

ដំណើរចាកចេញ

១៩ នៅ​ខែ​ទី៣ ក្រោយ​ពី​បណ្ដា​ជន​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ ២ គឺ​នៅ​ថ្ងៃ​ដូច​គ្នា​ដែល​ពួក​គេ​ចាក​ចេញ​ពី​រេផិឌីម។+ ពេល​ពួក​គេ​មក​ដល់​តំបន់​ស្ងាត់​ជ្រងំ​នោះ ពួក​គេ​បាន​បោះ​ជំរំ​នៅ​ទល់​មុខ​ភ្នំ​ស៊ីណាយ។+

៣ បន្ទាប់​មក ម៉ូសេ​បាន​ឡើង​ទៅ​ឯ​ព្រះ​ពិត។ រួច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ពី​លើ​ភ្នំ+ទៅ​ម៉ូសេ​ថា​៖ ​«​ចូរ​អ្នក​ទៅ​ប្រាប់​ពូជ​ពង្ស​យ៉ាកុប​ដែល​ជា​ប្រជា​ជាតិ​អ៊ីស្រាអែល​ថា​៖ ៤ ‹អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​រួច​ហើយ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​លើ​ជន​ជាតិ​អេហ្ស៊ីប+ ដើម្បី​នាំ​អ្នក​រាល់​គ្នា​មក​ឯ​ខ្ញុំ ដូច​ជា​សត្វ​ឥន្ទ្រី​ទ្រ​កូន​នៅ​លើ​ស្លាប។+ ៥ ដូច្នេះ បើ​អ្នក​រាល់​គ្នា​កាន់​តាម​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ ហើយ​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ​ឲ្យ​បាន​ដិត​ដល់ នោះ​អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ទ្រព្យ​វិសេស​របស់​ខ្ញុំ ពោល​គឺ​ប្រជារាស្ត្រ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ពី​ប្រជា​ជាតិ​ទាំង​ឡាយ+ ព្រោះ​ផែនដី​ទាំង​មូល​ជា​របស់​ខ្ញុំ។+ ៦ អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​រាជាណាចក្រ​មួយ​ដែល​មាន​សង្ឃ​គ្រប់​គ្រង​ជា​ស្ដេច និង​ទៅ​ជា​ប្រជា​ជាតិ​បរិសុទ្ធ​របស់​ខ្ញុំ›។+ ពាក្យ​ទាំង​នេះ​ហើយ​ដែល​អ្នក​ត្រូវ​ប្រាប់​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​»។

៧ ដូច្នេះ ម៉ូសេ​បាន​ទៅ​អញ្ជើញ​ពួក​បុរស​ចាស់​ទុំ​ឲ្យ​មក​ជួប​ជុំ​គ្នា រួច​គាត់​ប្រាប់​ពួក​គេ​នូវ​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា។+ ៨ ក្រោយ​ពី​ស្ដាប់​រួច បណ្ដា​ជន​ទាំង​អស់​បាន​ឆ្លើយ​ស្រុះ​គ្នា​ថា​៖ ​«​ពួក​យើង​ព្រម​ធ្វើ​តាម​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​»។+ ភ្លាម​នោះ ម៉ូសេ​ក៏​នាំ​ពាក្យ​របស់​ពួក​គេ​ទៅ​ជម្រាប​ព្រះ​យេហូវ៉ា​វិញ។ ៩ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​មើល! ខ្ញុំ​នឹង​មក​ឯ​អ្នក ហើយ​និយាយ​មក​កាន់​អ្នក​ពី​ពពក​ក្រាស់ ដើម្បី​ឲ្យ​បណ្ដា​ជន​ឮ​សំឡេង​ខ្ញុំ​ដែរ។ យ៉ាង​នេះ ពួក​គេ​អាច​ជឿ​ជាក់​លើ​អ្នក​ជា​និច្ច​»។ បន្ទាប់​មក ម៉ូសេ​បាន​ជម្រាប​ព្រះ​យេហូវ៉ា​នូវ​ពាក្យ​សម្ដី​របស់​បណ្ដា​ជន។

១០ ក្រោយ​នោះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​ចូរ​ទៅ​ឯ​បណ្ដា​ជន រួច​ញែក​ពួក​គេ​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ​និង​ថ្ងៃ​ស្អែក ហើយ​ត្រូវ​ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់​ខ្លួន។ ១១ ពួក​គេ​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​សម្រាប់​ថ្ងៃ​ទី៣ ព្រោះ​នៅ​ថ្ងៃ​នោះ​ព្រះ​យេហូវ៉ា​នឹង​ចុះ​មក​លើ​ភ្នំ​ស៊ីណាយ​នៅ​មុខ​ពួក​គេ។ ១២ នៅ​ក្បែរ​ភ្នំ អ្នក​ត្រូវ​ដាក់​ព្រំ​ដែន​សម្រាប់​បណ្ដា​ជន ហើយ​ប្រាប់​ពួក​គេ​ថា​៖ ‹ចូរ​ប្រយ័ត្ន​កុំ​ឡើង​ទៅ​លើ​ភ្នំ ហើយ​ក៏​ត្រូវ​ប្រយ័ត្ន​កុំ​ប៉ះ​ពាល់​ឬ​ជាន់​លើ​ជើង​ភ្នំ​ជា​ដាច់​ខាត។ បើ​អ្នក​ណា​ម្នាក់​ប៉ះ​ពាល់​ឬ​ជាន់​លើ​ជើង​ភ្នំ​នោះ គាត់​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។ ១៣ អ្នក​នោះ​នឹង​ត្រូវ​សម្លាប់​ដោយ​គប់​នឹង​ដុំ​ថ្ម​ឬ​ត្រូវ​បាញ់​ទម្លុះ* តែ​កុំ​យក​ដៃ​ទៅ​ប៉ះ​គាត់​ឲ្យ​សោះ។ មិន​ត្រូវ​ទុក​ជីវិត​ឲ្យ​អ្នក​បំពាន​នោះ​ឡើយ ទោះ​ជា​មនុស្ស​ឬ​សត្វ​ក្ដី›។+ ប៉ុន្តែ ពេល​ដែល​ឮ​សំឡេង​ផ្លុំ​ស្នែង*+ ពួក​គេ​អាច​ចូល​ទៅ​ក្បែរ​ភ្នំ​នោះ​បាន​»។

១៤ បន្ទាប់​មក ម៉ូសេ​បាន​ចុះ​ទៅ​ឯ​បណ្ដា​ជន រួច​ញែក​ពួក​គេ​ជា​បរិសុទ្ធ ហើយ​ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់​ខ្លួន។+ ១៥ ម៉ូសេ​ប្រាប់​បណ្ដា​ជន​ថា​៖ ​«​ចូរ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​សម្រាប់​ថ្ងៃ​ទី៣ ហើយ​កុំ​រួម​ដំណេក​ឡើយ​»។

១៦ លុះ​ព្រឹក​ថ្ងៃ​ទី៣ នៅ​លើ​ភ្នំ​ឃើញ​មាន​ពពក​យ៉ាង​ក្រាស់+ និង​មាន​សំឡេង​ផ្គរ​លាន់ រន្ទះ​បាញ់ ព្រម​ទាំង​សំឡេង​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង​រន្ថាន់។ ពេល​នោះ បណ្ដា​ជន​ទាំង​អស់​ចាប់​ផ្ដើម​ភ័យ​ញ័រ​រន្ធត់។+ ១៧ ឯ​ម៉ូសេ​ក៏​នាំ​បណ្ដា​ជន​ចេញ​ពី​ជំរំ​ទៅ​ជួប​ព្រះ​ពិត។ រួច​មក បណ្ដា​ជន​បាន​នាំ​គ្នា​ឈរ​នៅ​ក្បែរ​ជើង​ភ្នំ។ ១៨ នៅ​ភ្នំ​ស៊ីណាយ​មាន​ផ្សែង​ខ្មួល​ខ្មាញ់​ហុយ​ឡើង​ដូច​ជា​ផ្សែង​ចេញ​ពី​ឡ​ភ្លើង ព្រោះ​ព្រះ​យេហូវ៉ា​បាន​ចុះ​មក+ទាំង​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ។ ខណៈ​នោះ ភ្នំ​បាន​ញ័រ​រញ្ជួយ​យ៉ាង​ខ្លាំង។+ ១៩ កាល​ដែល​សំឡេង​ផ្លុំ​ស្នែង​ឮ​កាន់​តែ​ខ្លាំង​ឡើង​ៗ ម៉ូសេ​ក៏​និយាយ​ទៅ​កាន់​ព្រះ​ពិត ហើយ​លោក​បន្លឺ​សំឡេង​តប​មក​គាត់​វិញ។

២០ ព្រះ​យេហូវ៉ា​បាន​ចុះ​មក​ឯ​កំពូល​ភ្នំ​ស៊ីណាយ។ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ហៅ​ម៉ូសេ​ឲ្យ​ឡើង​ទៅ​ទី​នោះ រួច​គាត់​ក៏​ឡើង​ទៅ។+ ២១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​ចូរ​ចុះ​ទៅ​ហាម​បណ្ដា​ជន​កុំ​ឲ្យ​ពួក​គេ​សម្រុក​ចូល​មក​មើល​ព្រះ​យេហូវ៉ា​ជា​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ ពួក​គេ​ជា​ច្រើន​នាក់​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។ ២២ ឯ​ពួក​បុរស​ដែល​តែង​តែ​បម្រើ​ជា​សង្ឃ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ចូរ​ឲ្យ​ពួក​គេ​ញែក​ខ្លួន​ជា​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ព្រះ​យេហូវ៉ា​ប្រហារ​ពួក​គេ​»។+ ២៣ រួច​ម៉ូសេ​ជម្រាប​ព្រះ​យេហូវ៉ា​វិញ​ថា​៖ ​«​បណ្ដា​ជន​មិន​អាច​ឡើង​មក​ភ្នំ​ស៊ីណាយ​នេះ​បាន​ទេ ព្រោះ​លោក​បាន​ហាម​យើង​ជា​ដាច់​ខាត ដោយ​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ដាក់​ព្រំ​ដែន​ជុំ​វិញ​ភ្នំ​នេះ ហើយ​ញែក​បរិវេណ​នេះ​ជា​បរិសុទ្ធ›​»។+ ២៤ ប៉ុន្តែ ព្រះ​យេហូវ៉ា​ប្រាប់​ម៉ូសេ​ថា​៖ ​«​ចូរ​ចុះ​ទៅ​ប្រាប់​បណ្ដា​ជន ហើយ​ឡើង​មក​វិញ​ដោយ​នាំ​អេរ៉ុន​មក​ជា​មួយ​ផង តែ​ចូរ​ហាម​ពួក​សង្ឃ​និង​បណ្ដា​ជន​កុំ​ឲ្យ​ពួក​គេ​សម្រុក​ឡើង​មក​ឯ​ព្រះ​យេហូវ៉ា​ជា​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។+ ២៥ ដូច្នេះ ម៉ូសេ​ក៏​ចុះ​ទៅ​ប្រាប់​ដល់​បណ្ដា​ជន។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក