បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បទចម្រៀងសាឡូម៉ូន ៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបទចម្រៀងសាឡូម៉ូន

    • ស្ត្រី​ក្រុង​ស៊ូឡាម​នៅ​ក្រុង​យេរូសាឡិម (​៣:៦–៨:៤​)

បទចម្រៀងសាឡូម៉ូន ៦:២

ឯកសារយោង

  • +សាឡូ ១:៧; ២:១៦

បទចម្រៀងសាឡូម៉ូន ៦:៣

ឯកសារយោង

  • +សាឡូ ៧:១០
  • +សាឡូ ២:១៦

បទចម្រៀងសាឡូម៉ូន ៦:៤

កំណត់សម្គាល់

  • *

    ឬ​«​ក្រុង​ដ៏​គួរ​ឲ្យ​រីករាយ​»​

ឯកសារយោង

  • +សាឡូ ១:៩
  • +១បស ១៤:១៧; ១៥:៣៣
  • +ចសព ៤៨:២
  • +សាឡូ ៦:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៦, ទំ.  ១០

បទចម្រៀងសាឡូម៉ូន ៦:៥

ឯកសារយោង

  • +សាឡូ ១:១៥; ៤:៩; ៧:៤
  • +សាឡូ ៤:១-៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៦, ទំ.  ១០

បទចម្រៀងសាឡូម៉ូន ៦:៧

កំណត់សម្គាល់

  • *

    ឬ​«​សៀត​ផ្កា​»​

បទចម្រៀងសាឡូម៉ូន ៦:៨

ឯកសារយោង

  • +១បស ១១:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០១១, ទំ.  ១៣

បទចម្រៀងសាឡូម៉ូន ៦:៩

ឯកសារយោង

  • +សាឡូ ២:១៤

បទចម្រៀងសាឡូម៉ូន ៦:១០

ឯកសារយោង

  • +សាឡូ ៦:៤

បទចម្រៀងសាឡូម៉ូន ៦:១១

ឯកសារយោង

  • +អទ ២:៥

បទចម្រៀងសាឡូម៉ូន ៦:១៣

កំណត់សម្គាល់

  • *

    ឬ​«​របាំ​នៅ​ម៉ាហាណែម​»​

ឯកសារយោង

  • +សាឡូ ១:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៦, ទំ.  ១០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សាឡូ. ៦:២សាឡូ ១:៧; ២:១៦
សាឡូ. ៦:៣សាឡូ ៧:១០
សាឡូ. ៦:៣សាឡូ ២:១៦
សាឡូ. ៦:៤សាឡូ ១:៩
សាឡូ. ៦:៤១បស ១៤:១៧; ១៥:៣៣
សាឡូ. ៦:៤ចសព ៤៨:២
សាឡូ. ៦:៤សាឡូ ៦:១០
សាឡូ. ៦:៥សាឡូ ១:១៥; ៤:៩; ៧:៤
សាឡូ. ៦:៥សាឡូ ៤:១-៣
សាឡូ. ៦:៨១បស ១១:១
សាឡូ. ៦:៩សាឡូ ២:១៤
សាឡូ. ៦:១០សាឡូ ៦:៤
សាឡូ. ៦:១១អទ ២:៥
សាឡូ. ៦:១៣សាឡូ ១:៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បទចម្រៀងសាឡូម៉ូន ៦:១-១៣

បទចម្រៀងសាឡូម៉ូន

៦ ​«​ឱ​នារី​ដែល​មាន​រូប​ឆោម​ល្អ​ឯក​អើយ

តើ​ម្ចាស់​ស្នេហ៍​របស់​នាង​ទៅ​ណា​ហើយ?

តើ​ម្ចាស់​ស្នេហ៍​របស់​នាង​ទៅ​តាម​ផ្លូវ​ណា?

សូម​ឲ្យ​ពួក​ខ្ញុំ​ជួយ​នាង​តាម​រក​គាត់​»។

 ២ ​«​ម្ចាស់​ស្នេហ៍​ខ្ញុំ​បាន​ចុះ​ទៅ​សួន​របស់​គាត់

ទៅ​ឯ​ថ្នាល​រុក្ខជាតិ​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប

គាត់​ទៅ​ឃ្វាល​សត្វ​នៅ​ទី​នោះ

ហើយ​ក៏​ទៅ​បេះ​ផ្កា​លីលី​ផង​ដែរ។+

 ៣ ខ្ញុំ​ជា​របស់​ម្ចាស់​ស្នេហ៍​ខ្ញុំ

ហើយ​ម្ចាស់​ស្នេហ៍​ខ្ញុំ​ជា​របស់​ខ្ញុំ។+

គាត់​កំពុង​ឃ្វាល​សត្វ​នៅ​កណ្ដាល​វាល​ផ្កា​លីលី​»។+

 ៤ ​«​ឱ​សំណព្វចិត្ត​អើយ+ នាង​ស្រស់​ស្អាត​ដូច​ក្រុង​ធើសា*+

នាង​គួរ​ឲ្យ​ស្រឡាញ់​ដូច​ក្រុង​យេរូសាឡិម+

ហើយ​គួរ​ឲ្យ​ស្ងើច​អស្ចារ្យ​ដូច​កង​ទ័ព​ដែល​តម្រៀប​គ្នា​ចូល​ច្បាំង។+

 ៥ ចូរ​នាង​បែរ​ភ្នែក+ចេញ​ពី​ខ្ញុំ

ព្រោះ​ភ្នែក​របស់​នាង​ធ្វើ​ឲ្យ​បេះ​ដូង​ខ្ញុំ​ជ្រួល​ច្របល់។

សក់​របស់​នាង​ប្រៀប​ដូច​ជា​ហ្វូង​ពពែ​ដែល​កំពុង​ចុះ​តាម​ជម្រាល​ភ្នំ​ស្រុក​គីលាត។+

 ៦ ធ្មេញ​របស់​នាង​ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​នាំ​គ្នា​ឡើង​មក​ពី​លាង​ជម្រះ​ខ្លួន​វិញ

ទាំង​អស់​ស្អាត​ហើយ​មាន​គូ​វា

គ្មាន​បាត់​មួយ​ណា​ឡើយ។

 ៧ ថ្ពាល់*របស់​ស្រី​ស្ងួន​ដែល​នៅ​ក្រោម​ស្បៃ

ប្រៀប​ដូច​ជា​ផ្លែ​ទទឹម​មួយ​ចំហៀង។

 ៨ ខ្ញុំ​មាន​មហា​ក្សត្រី​៦០​នាក់

មាន​ប្រពន្ធ​បន្ទាប់​៨០​នាក់

និង​មាន​ស្ត្រី​វ័យ​ក្មេង​ជា​ច្រើន​រាប់​មិន​អស់។+

 ៩ ប៉ុន្តែ មាន​តែ​នាង​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​ព្រាប​របស់​ខ្ញុំ+ នាង​មាន​សម្រស់​ស្អាត​ឥត​ខ្ចោះ។

នាង​ជា​កូន​ពិសេស​បំផុត​របស់​ម្ដាយ​នាង

នាង​ជា​កូន​សំណព្វ​របស់​ម្ដាយ​ដែល​ពពោះ​នាង។

នារី​ៗ​ដែល​ឃើញ​នាង​នាំ​គ្នា​និយាយ​ល្អ​អំពី​នាង

ហើយ​ពួក​មហា​ក្សត្រី​និង​ពួក​ប្រពន្ធ​បន្ទាប់​ពោល​សរសើរ​នាង។

១០ ‹នាង​ដែល​ចាំង​ចែង​ដូច​អរុណ​រះ

ហើយ​ស្អាត​ដូច​ដួង​ខែ​ពេញ​វង់ បរិសុទ្ធ​ដូច​ពន្លឺ​ថ្ងៃ

និង​គួរ​ឲ្យ​ស្ងើច​អស្ចារ្យ​ដូច​កង​ទ័ព​ដែល​តម្រៀប​គ្នា​ចូល​ច្បាំង

តើ​នាង​នោះ​ជា​អ្នក​ណា?›​»។+

១១ ​«​ខ្ញុំ​បាន​ចុះ​ទៅ​ឯ​សួន​ដែល​មាន​ដើម​ឈើ​ហូប​ផ្លែ+

ដើម្បី​ទៅ​មើល​ពន្លក​ថ្មី​នៅ​ឯ​ជ្រលង

ហើយ​មើល​ថា​វល្លិ​ទំពាំង​បាយ​ជូរ​ដុះ​ឡើង​ឬ​នៅ

ព្រម​ទាំង​មើល​ថា​ដើម​ទទឹម​ចេញ​ផ្កា​ឬ​យ៉ាង​ណា។

១២ មុន​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ខ្លួន

បំណង​ប្រាថ្នា​ដែល​ខ្ញុំ​ចង់​ឃើញ​រុក្ខា​ទាំង​នោះ

បាន​នាំ​ខ្ញុំ​ទៅ​ដល់​រទេះ​ចម្បាំង​របស់​ពួក​មាន​ឋានៈ​ខ្ពស់​នៃ​ជន​រួម​ជាតិ​ខ្ញុំ​»។

១៣ ​«​ឱ​ក្រមុំ​ក្រុង​ស៊ូឡាម​អើយ! សូម​មក​វិញ សូម​មក​វិញ!

សូម​មក​វិញ សូម​មក​វិញ​មក!

ដើម្បី​ពួក​យើង​អាច​គយ​គន់​សម្រស់​របស់​នាង!​»។

​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​សម្លឹង​មើល​ខ្ញុំ​ជា​ក្រមុំ​ក្រុង​ស៊ូឡាម?​»។+

​«​ព្រោះ​មើល​នាង​ហាក់​ដូច​ជា​មើល​របាំ​ពីរ​ក្រុម*យ៉ាង​ដូច្នោះ​ដែរ!​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក