បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បទចម្រៀងសាឡូម៉ូន ៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបទចម្រៀងសាឡូម៉ូន

    • ស្ត្រី​ក្រុង​ស៊ូឡាម​នៅ​ក្រុង​យេរូសាឡិម (​៣:៦–៨:៤​)

បទចម្រៀងសាឡូម៉ូន ៥:១

ឯកសារយោង

  • +សាឡូ ៤:១៦
  • +សាឡូ ៤:១៣, ១៤
  • +សាឡូ ៤:១១
  • +សាឡូ ១:២

បទចម្រៀងសាឡូម៉ូន ៥:២

ឯកសារយោង

  • +សាឡូ ៣:១
  • +លូក ២:៨

បទចម្រៀងសាឡូម៉ូន ៥:៥

កំណត់សម្គាល់

  • *

    ឬ​«​ប្រេង​ជ័រ​ល្វីង​ទេស​»​

បទចម្រៀងសាឡូម៉ូន ៥:៦

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ខ្ញុំ​ស្ទើរ​តែ​សន្លប់ ពេល​ឮ​សំឡេង​គាត់​»​

ឯកសារយោង

  • +សាឡូ ៣:១, ៣

បទចម្រៀងសាឡូម៉ូន ៥:១១

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ​»​

បទចម្រៀងសាឡូម៉ូន ៥:១២

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នៅ​ជិត​មាត់​ទឹក​ផុស​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១/២០១៥, ទំ.  ២៩

    ១/១២/២០០៦, ទំ.  ១០

បទចម្រៀងសាឡូម៉ូន ៥:១៣

កំណត់សម្គាល់

  • *

    ឬ​«​ប្រេង​ជ័រ​ល្វីង​ទេស​»​

ឯកសារយោង

  • +សាឡូ ៦:២
  • +សាឡូ ១:១៣

បទចម្រៀងសាឡូម៉ូន ៥:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៦, ទំ.  ១០

បទចម្រៀងសាឡូម៉ូន ៥:១៥

ឯកសារយោង

  • +ចសព ៩២:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៦, ទំ.  ១០

បទចម្រៀងសាឡូម៉ូន ៥:១៦

ឯកសារយោង

  • +សាឡូ ២:៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សាឡូ. ៥:១សាឡូ ៤:១៦
សាឡូ. ៥:១សាឡូ ៤:១៣, ១៤
សាឡូ. ៥:១សាឡូ ៤:១១
សាឡូ. ៥:១សាឡូ ១:២
សាឡូ. ៥:២សាឡូ ៣:១
សាឡូ. ៥:២លូក ២:៨
សាឡូ. ៥:៦សាឡូ ៣:១, ៣
សាឡូ. ៥:១៣សាឡូ ៦:២
សាឡូ. ៥:១៣សាឡូ ១:១៣
សាឡូ. ៥:១៥ចសព ៩២:១២
សាឡូ. ៥:១៦សាឡូ ២:៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បទចម្រៀងសាឡូម៉ូន ៥:១-១៦

បទចម្រៀងសាឡូម៉ូន

៥ ​«​ឱ​កូន​ក្រមុំ​របស់​បង ម្ចាស់​ចិត្ត​បង​អើយ!

បង​ចូល​ក្នុង​សួន​របស់​បង​ហើយ។+

បង​បាន​ប្រមូល​យក​ជ័រ​ល្វីង​ទេស​និង​គ្រឿង​ក្រអូប។+

បង​បាន​បរិភោគ​ផ្លិត​ឃ្មុំ​និង​ទឹក​ឃ្មុំ

ថែម​ទាំង​ផឹក​ទឹក​ដោះ​និង​ស្រា​ទំពាំង​បាយ​ជូរ​របស់​បង​ផង​ដែរ​»។+

​«​មិត្ត​ជា​ទី​ស្រឡាញ់​អើយ! ចូរ​នាំ​គ្នា​បរិភោគ!

ចូរ​ផឹក​ឲ្យ​ស្រវឹង​នឹង​ស្នេហា​នេះ​ចុះ!​»។+

 ២ ​«​រូប​កាយ​ខ្ញុំ​គេង តែ​ចិត្ត​ខ្ញុំ​មិន​គេង​សោះ។+

ខ្ញុំ​ឮ​សំឡេង​ស្ងួន​ភ្ងា​កំពុង​គោះ​ទ្វារ!។

‹ឱ​ម្ចាស់​ចិត្ត​បង ឱ​បណ្ដូល​ចិត្ត​បង​អើយ! សូម​អូន​បើក​ទ្វារ​ឲ្យ​បង​ផង

ឱ​ព្រាប​មាស​បង សម្រស់​នួន​ល្អង​ល្អ​ឥត​ខ្ចោះ!

ព្រោះ​ក្បាល​បង​ទទឹក​ជោក​ដោយ​សន្សើម

ឯ​សក់​បង​វិញ​ពេញ​ដោយ​សំណើម​ពេល​រាត្រី›។+

 ៣ ខ្ញុំ​បាន​ដោះ​អាវ​វែង​ចេញ​ហើយ

តើ​ត្រូវ​ឲ្យ​ខ្ញុំ​ពាក់​វិញ​ឬ?

ខ្ញុំ​បាន​លាង​ជើង​រួច​ហើយ

តើ​ត្រូវ​ឲ្យ​ជើង​ខ្ញុំ​ប្រឡាក់​ដី​វិញ​ឬ?។

 ៤ ស្រាប់​តែ​ម្ចាស់​ស្នេហ៍​ខ្ញុំ​បាន​ដក​ដៃ​ចេញ​ពី​ប្រហោង​ទ្វារ​វិញ

ពេល​នោះ​ចិត្ត​របស់​ខ្ញុំ​តាំង​ភ័យ​ញាប់​ញ័រ។

 ៥ ខ្ញុំ​បាន​ក្រោក​ឡើង​ដើម្បី​បើក​ទ្វារ​ឲ្យ​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ

ដំណក់​ជ័រ​ល្វីង​ទេស​ក៏​ស្រក់​ចេញ​ពី​ដៃ​ខ្ញុំ

ហើយ​ម្រាម​ដៃ​ខ្ញុំ​ហៀរ​ចេញ​ប្រេង​ក្រអូប*មក​លើ​គន្លឹះ​ទ្វារ។

 ៦ ខ្ញុំ​ក៏​បើក​ទ្វារ​ឲ្យ​ម្ចាស់​ស្នេហ៍

តែ​គាត់​ចេញ​ទៅ​ហើយ គាត់​ទៅ​បាត់​ហើយ។

ខ្ញុំ​ខក​ចិត្ត​ខ្លាំង​ណាស់​កាល​ដែល​គាត់​ចេញ​ទៅ​បាត់។*

ខ្ញុំ​ខំ​រក​គាត់ តែ​រក​មិន​ឃើញ​ទេ។+

ខ្ញុំ​ហៅ​រក​គាត់ តែ​មិន​ឮ​គាត់​ឆ្លើយ​សោះ។

 ៧ ពួក​អ្នក​យាម​ដែល​កំពុង​ល្បាត​ក្រុង ក៏​បាន​ឃើញ​ខ្ញុំ។

ពួក​គេ​វាយ​ខ្ញុំ​ឲ្យ​របួស។

ឯ​ពួក​អ្នក​យាម​កំពែង​បាន​ទាញ​យក​ស្បៃ​រុំ​ខ្លួន​របស់​ខ្ញុំ។

 ៨ ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ខ្ញុំ​សុំ​ឲ្យ​ពួក​នាង​ស្បថ​ថា​៖

បើ​ពួក​នាង​ឃើញ​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ

សូម​ប្រាប់​គាត់​ថា​ខ្ញុំ​មាន​ជំងឺ​ស្នេហា​»។

 ៩ ​«​ឱ​នារី​ដែល​មាន​រូប​ឆោម​ល្អ​ឯក​អើយ

តើ​ម្ចាស់​ស្នេហ៍​របស់​នាង​ល្អ​ជាង​ម្ចាស់​ស្នេហ៍​របស់​អ្នក​ឯ​ទៀត​យ៉ាង​ណា​ទៅ​បាន​ជា​នាង​ឲ្យ​ពួក​ខ្ញុំ​ស្បថ​ដូច្នេះ?

តើ​ម្ចាស់​ស្នេហ៍​របស់​នាង​ល្អ​ជាង​ម្ចាស់​ស្នេហ៍​របស់​អ្នក​ឯ​ទៀត​យ៉ាង​ណា​ទៅ?​»។

១០ ​«​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ​មាន​សាច់​ឈាម​ស្រស់ថ្លា គាត់​សង្ហា​ខ្លាំង​ណាស់។

ក្នុង​ចំណោម​បុរស​១០.០០០​នាក់ គាត់​លេច​ធ្លោ​ជាង​គេ។

១១ ក្បាល​គាត់​ស្អាត​ដូច​មាស​សុទ្ធ

សក់​របស់​គាត់​ដូច​ជា​ធាង​ត្នោត​បក់​រវិច*

ហើយ​ខ្មៅ​រលើប​ដូច​សត្វ​ក្អែក។

១២ នេត្រា​គាត់​ដូច​ព្រាប​កំពុង​ងូត​ក្នុង​ទឹក​ដោះ​ដែល​នៅ​ក្បែរ​ផ្លូវ​ទឹក

ហើយ​អង្គុយ​នៅ​ជិត​មាត់​អាង​ដែល​មាន​ទឹក​ពេញ​ព្រៀប។*

១៣ ថ្ពាល់​គាត់​ដូច​ជា​ថ្នាល​រុក្ខជាតិ​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប+

និង​ដូច​ជា​ពំនូក​ជីរ​មាន​ក្លិន​ពិដោរ។

ចំណែក​ឯ​បបូរ​មាត់​គាត់​វិញ ដូច​ផ្កា​លីលី​ដែល​ស្រក់​ប្រេង​ក្រអូប។*+

១៤ ម្រាម​ដៃ​គាត់​ប្រៀប​បាន​នឹង​បំពង់​មាស​ដាំ​ដោយ​ត្បូង​គ្រីសូឡែត

ឯ​ពោះ​គាត់​ភ្លឺ​រលោង​ដូច​ជា​ភ្លុក​ដំរី​ដែល​ស្រោប​ដោយ​ត្បូង​កណ្ដៀង។

១៥ ជើង​គាត់​ដូច​ជា​សសរ​ថ្ម​កែវ​ដាំ​លើ​កំណល់​មាស​សុទ្ធ

រូប​រាង​របស់​គាត់​សែន​ស្អាត​ដូច​ទឹក​ដី​ស្រុក​លីបង់​និង​ដូច​ដើម​ស៊ីដារ​ដែល​គ្មាន​អ្នក​ណា​ប្រៀប​ផ្ទឹម​បាន។+

១៦ មាត់​របស់​គាត់​ពោរ​ពេញ​ដោយ​ភាព​ផ្អែម​ល្ហែម

ហើយ​អ្វី​ៗ​ទាំង​អស់​អំពី​គាត់​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​ខ្លាំង​ណាស់។+

ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ នេះ​ហើយ​ជា​ម្ចាស់​ស្នេហ៍​របស់​ខ្ញុំ​ជា​បណ្ដូល​ចិត្ត​តែ​មួយ​របស់​ខ្ញុំ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក