បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បទចម្រៀងសាឡូម៉ូន ៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបទចម្រៀងសាឡូម៉ូន

    • ស្ត្រី​ក្រុង​ស៊ូឡាម​នៅ​ក្រុង​យេរូសាឡិម (​៣:៦–៨:៤​)

    • ស្ត្រី​ក្រុង​ស៊ូឡាម​ត្រឡប់​មក​វិញ បញ្ជាក់​ភក្ដី​ភាព​របស់​នាង (​៨:៥​-​១៤​)

        • បង​ប្រុស​ៗ​របស់​ស្ត្រី​វ័យ​ក្មេង (​៥​ក​)

          • ‹តើ​នាង​ណា​នោះ​ដែល​កំពុង​ផ្អែក​លើ​ម្ចាស់​ស្នេហ៍​របស់​នាង?›

        • ស្ត្រី​វ័យ​ក្មេង (​៥​ខ​-​៧​)

          • «​សេចក្ដី​ស្រឡាញ់​មាន​អំណាច​ខ្លាំង​ដូច​សេចក្ដី​ស្លាប់​»​ (​៦​)

        • បង​ប្រុស​ៗ​របស់​ស្ត្រី​វ័យ​ក្មេង (​៨, ៩​)

          • «​បើ​នាង​ជា​កំពែង . . . តែ​បើ​នាង​ជា​ទ្វារ . . . ​»​ (​៩​)

        • ស្ត្រី​វ័យ​ក្មេង (​១០​-​១២​)

          • «​ខ្ញុំ​ជា​កំពែង​»​ (​១០​)

        • គង្វាល (​១៣​)

          • ‹សូម​ឲ្យ​បង​បាន​ឮ​សំឡេង​អូន›

        • ស្ត្រី​វ័យ​ក្មេង (​១៤​)

          • «​សូម​បង​រត់​ឲ្យ​លឿន​ដូច​សត្វ​ប្រើស​»

បទចម្រៀងសាឡូម៉ូន ៨:១

ឯកសារយោង

  • +សាឡូ ១:២

បទចម្រៀងសាឡូម៉ូន ៨:២

ឯកសារយោង

  • +សាឡូ ៣:៤

បទចម្រៀងសាឡូម៉ូន ៨:៣

ឯកសារយោង

  • +សាឡូ ២:៦

បទចម្រៀងសាឡូម៉ូន ៨:៤

ឯកសារយោង

  • +សាឡូ ២:៧; ៣:៥

បទចម្រៀងសាឡូម៉ូន ៨:៦

កំណត់សម្គាល់

  • *

    ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

  • *

    ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា

ឯកសារយោង

  • +យ៉ូន ១៥:១៣; អេភ ៥:២៥; បប ១២:១១
  • +បច ៤:២៤; ១យ៉ូន ៤:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១/២០១៥, ទំ.  ២៨

    ១៥/៥/២០១២, ទំ.  ៤

    ១/១២/២០០៦, ទំ.  ១០-១១

បទចម្រៀងសាឡូម៉ូន ៨:៧

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គាត់​»​

ឯកសារយោង

  • +១កូ ១៣:៨, ១៣
  • +រ៉ូម ៨:៣៨, ៣៩

បទចម្រៀងសាឡូម៉ូន ៨:៨

ឯកសារយោង

  • +សាឡូ ១:៦

បទចម្រៀងសាឡូម៉ូន ៨:១១

ឯកសារយោង

  • +អទ ២:៤

បទចម្រៀងសាឡូម៉ូន ៨:១៣

ឯកសារយោង

  • +សាឡូ ១:៦; ៦:១១
  • +សាឡូ ២:១៤

បទចម្រៀងសាឡូម៉ូន ៨:១៤

ឯកសារយោង

  • +សាឡូ ២:៩, ១៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សាឡូ. ៨:១សាឡូ ១:២
សាឡូ. ៨:២សាឡូ ៣:៤
សាឡូ. ៨:៣សាឡូ ២:៦
សាឡូ. ៨:៤សាឡូ ២:៧; ៣:៥
សាឡូ. ៨:៦យ៉ូន ១៥:១៣; អេភ ៥:២៥; បប ១២:១១
សាឡូ. ៨:៦បច ៤:២៤; ១យ៉ូន ៤:៨
សាឡូ. ៨:៧១កូ ១៣:៨, ១៣
សាឡូ. ៨:៧រ៉ូម ៨:៣៨, ៣៩
សាឡូ. ៨:៨សាឡូ ១:៦
សាឡូ. ៨:១១អទ ២:៤
សាឡូ. ៨:១៣សាឡូ ១:៦; ៦:១១
សាឡូ. ៨:១៣សាឡូ ២:១៤
សាឡូ. ៨:១៤សាឡូ ២:៩, ១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បទចម្រៀងសាឡូម៉ូន ៨:១-១៤

បទចម្រៀងសាឡូម៉ូន

៨ ​«​ប្រសិន​បើ​បង​ដូច​បង​ប្រុស​របស់​អូន ដែល​ធ្លាប់​បៅ​ដោះ​ម្ដាយ​អូន

នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ!

បើ​ដូច្នោះ​មែន ពេល​អូន​ជួប​បង​នៅ​ខាង​ក្រៅ នោះ​អូន​នឹង​ថើប​បង+

ហើយ​នឹង​គ្មាន​អ្នក​ណា​ម្នាក់​មើល​ងាយ​អូន​ឡើយ។

 ២ អូន​នឹង​នាំ​បង​ទៅ

អូន​នឹង​នាំ​បង​ទៅ​ផ្ទះ​របស់​ម្ដាយ​អូន+

ជា​អ្នក​ដែល​បាន​បង្រៀន​អូន។

អូន​នឹង​យក​ស្រា​ទំពាំង​បាយ​ជូរ​ឈ្ងុយ​ឆ្ងាញ់

និង​ទឹក​ផ្លែ​ទទឹម​ស្រស់​ជូន​បង​ពិសា។

 ៣ គាត់​ដាក់​ដៃ​ឆ្វេង​ឲ្យ​ខ្ញុំ​កើយ

ហើយ​យក​ដៃ​ស្ដាំ​ឱប​ខ្ញុំ​ជាប់។+

 ៤ ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ខ្ញុំ​សុំ​ឲ្យ​ពួក​នាង​ស្បថ​ថា​៖

ពួក​នាង​មិន​ត្រូវ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ស្រឡាញ់​ទេ​លុះ​ត្រា​តែ​អារម្មណ៍​នោះ​ផុស​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ​»។+

 ៥ ​«​តើ​នាង​ណា​នោះ​ដែល​កំពុង​ឡើង​មក​ពី​តំបន់​ស្ងាត់​ជ្រងំ

ទាំង​ផ្អែក​លើ​ម្ចាស់​ស្នេហ៍​របស់​នាង?​»។

​«​នៅ​ក្រោម​ដើម​ប៉ោម អូន​បាន​ដាស់​បង

ទី​នោះ​ជា​កន្លែង​ដែល​ម្ដាយ​របស់​បង​ឈឺ​ពោះ​កើត​បង។

ទី​នោះ​ហើយ​ដែល​គាត់​បាន​បង្កើត​បង​មក​ទាំង​ឈឺ​ចាប់។

 ៦ សូម​បង​នឹក​ឃើញ​អូន​ជា​និច្ច ដូច​ជា​ត្រា​ដែល​ប្រថាប់​លើ​បេះ​ដូង​បង

ដូច​ជា​ត្រា​ដែល​បោះ​ជាប់​លើ​ដៃ​របស់​បង

ព្រោះ​សេចក្ដី​ស្រឡាញ់​មាន​អំណាច​ខ្លាំង​ដូច​សេចក្ដី​ស្លាប់+

ហើយ​សេចក្ដី​ស្រឡាញ់​តម្រូវ​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ ប្រៀប​ដូច​ជា​ផ្នូរ*តម្រូវ​ឲ្យ​មាន​សាក​សព​ជា​និច្ច។

សេចក្ដី​ស្រឡាញ់​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ ដូច​ជា​អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា។*+

 ៧ រលក​បោក​បក់​មិន​អាច​ពន្លត់​សេចក្ដី​ស្រឡាញ់​បាន​ទេ+

ហើយ​ទឹក​ទន្លេ​ក៏​មិន​អាច​បំផ្លាញ​សេចក្ដី​ស្រឡាញ់​បាន​ដែរ។+

បើ​អ្នក​ណា​ម្នាក់​ស្នើ​ផ្ដល់​ទ្រព្យ​ទាំង​អស់​របស់​គាត់​ដើម្បី​ទិញ​ស្នេហា

គេ​នឹង​ប្រមាថ​មើល​ងាយ​ការ​ធ្វើ​ដូច្នោះ*ជា​មិន​ខាន​»។

 ៨ ​«​ពួក​យើង​មាន​ប្អូន​ស្រី​ម្នាក់+

ហើយ​នាង​គ្មាន​ដើម​ទ្រូង​ទេ។

តើ​ពួក​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ចំពោះ​ប្អូន​ស្រី​របស់​យើង

នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ស្នើ​នាង​ធ្វើ​ជា​ប្រពន្ធ?​»។

 ៩ ​«​បើ​នាង​ជា​កំពែង

យើង​នឹង​សង់​ប៉ម​ប្រាក់​ពី​លើ​កំពែង​នោះ

តែ​បើ​នាង​ជា​ទ្វារ

យើង​នឹង​យក​ក្ដារ​ស៊ីដារ​មក​បិទ​ពី​លើ​ទ្វារ​នោះ​»។

១០ ​«​ខ្ញុំ​ជា​កំពែង

ហើយ​ដើម​ទ្រូង​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ម។

ដូច្នេះ នៅ​ក្នុង​ភ្នែក​របស់​គាត់

ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្ងប់។

១១ សាឡូម៉ូន​មាន​ចម្ការ​ទំពាំង​បាយ​ជូរ+នៅ​បាលហេម៉ូន។

គាត់​ប្រគល់​ចម្ការ​នោះ​ឲ្យ​ពួក​អ្នក​ដែល​ថែ​រក្សា​មើល​ការ​ខុស​ត្រូវ។

ពួក​គេ​ម្នាក់​ៗ​បង់​១.០០០​កាក់​ប្រាក់​សម្រាប់​ផល​ផ្លែ​ដែល​បាន​មក​ពី​ចម្ការ​នោះ។

១២ ខ្ញុំ​ក៏​មាន​ចម្ការ​ទំពាំង​បាយ​ជូរ​ដែរ។

ឱ​សាឡូម៉ូន​អើយ ១.០០០​កាក់​ប្រាក់​ជា​របស់​លោក

ហើយ​២០០​កាក់​ប្រាក់​ជា​របស់​ពួក​អ្នក​ដែល​ថែ​រក្សា​ផល​ផ្លែ​ទាំង​នោះ​»។

១៣ ​«​ឱ​នារី​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយ+

មិត្ត​ភក្ដិ​ចាំ​ស្ដាប់​សំឡេង​អូន​ហើយ

សូម​បន្លឺ​វាចា​មក​ដើម្បី​ឲ្យ​បង​បាន​ឮ​ផង​»។+

១៤ ​«​ឱ​ម្ចាស់​ចិត្ត​អូន​អើយ សូម​បង​ប្រញាប់​មក

សូម​បង​រត់​ឲ្យ​លឿន​ដូច​សត្វ​ប្រើស+

និង​ឲ្យ​រហ័ស​ដូច​ក្ដាន់​ស្ទាវ

នៅ​លើ​ភ្នំ​ដែល​មាន​រុក្ខជាតិ​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក