បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៣៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • ឌីណា​បាន​ត្រូវ​ចាប់​រំលោភ (​១​-​១២​)

      • កូន​ប្រុស​ៗ​យ៉ាកុប​បាន​ប្រើ​កលល្បិច (​១៣​-​៣១​)

ដើមកំណើត ៣៤:១

ឯកសារយោង

  • +ដក ៣០:១៩, ២១; ៤៦:១៥
  • +ដក ២៦:៣៤, ៣៥; ២៧:៤៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/១៩៩៧, ទំ.  ៣០

ដើមកំណើត ៣៤:២

ឯកសារយោង

  • +បច ៧:១; ១ប្រ ១:១៣-១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    «ព្រះស្រឡាញ់», ទំ.  ១១៩-១២០

ដើមកំណើត ៣៤:៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​កូន​ស្រី​យ៉ាកុប​»​

ដើមកំណើត ៣៤:៤

ឯកសារយោង

  • +ដក ៣៣:១៨, ១៩

ដើមកំណើត ៣៤:៧

ឯកសារយោង

  • +ហេ ១៣:៤
  • +២សាំ ១៣:២២

ដើមកំណើត ៣៤:៩

ឯកសារយោង

  • +ដក ២៤:២, ៣

ដើមកំណើត ៣៤:១២

ឯកសារយោង

  • +ដក ២៤:៥៣; ហូ ៣:២

ដើមកំណើត ៣៤:១៤

ឯកសារយោង

  • +ដក ១៧:៩, ១២

ដើមកំណើត ៣៤:១៥

ឯកសារយោង

  • +ដក ១៧:១០

ដើមកំណើត ៣៤:១៨

ឯកសារយោង

  • +ដក ៣៣:១៨, ១៩
  • +ដក ៣៤:២

ដើមកំណើត ៣៤:១៩

ឯកសារយោង

  • +ដក ៣៤:១៥

ដើមកំណើត ៣៤:២០

ឯកសារយោង

  • +សាក ៨:១៦

ដើមកំណើត ៣៤:២១

ឯកសារយោង

  • +ដក ៣៤:៨, ៩

ដើមកំណើត ៣៤:២២

ឯកសារយោង

  • +ដក ១៧:១១

ដើមកំណើត ៣៤:២៥

ឯកសារយោង

  • +ដក ៤៦:១៥
  • +ដក ៤៩:៥-៧

ដើមកំណើត ៣៤:២៧

ឯកសារយោង

  • +ដក ៣៤:២

ដើមកំណើត ៣៤:៣០

ឯកសារយោង

  • +ដក ៤៩:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ៣១-៣២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៣៤:១ដក ៣០:១៩, ២១; ៤៦:១៥
ដក. ៣៤:១ដក ២៦:៣៤, ៣៥; ២៧:៤៦
ដក. ៣៤:២បច ៧:១; ១ប្រ ១:១៣-១៥
ដក. ៣៤:៤ដក ៣៣:១៨, ១៩
ដក. ៣៤:៧ហេ ១៣:៤
ដក. ៣៤:៧២សាំ ១៣:២២
ដក. ៣៤:៩ដក ២៤:២, ៣
ដក. ៣៤:១២ដក ២៤:៥៣; ហូ ៣:២
ដក. ៣៤:១៤ដក ១៧:៩, ១២
ដក. ៣៤:១៥ដក ១៧:១០
ដក. ៣៤:១៨ដក ៣៣:១៨, ១៩
ដក. ៣៤:១៨ដក ៣៤:២
ដក. ៣៤:១៩ដក ៣៤:១៥
ដក. ៣៤:២០សាក ៨:១៦
ដក. ៣៤:២១ដក ៣៤:៨, ៩
ដក. ៣៤:២២ដក ១៧:១១
ដក. ៣៤:២៥ដក ៤៦:១៥
ដក. ៣៤:២៥ដក ៤៩:៥-៧
ដក. ៣៤:២៧ដក ៣៤:២
ដក. ៣៤:៣០ដក ៤៩:៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៣៤:១-៣១

ដើមកំណើត

៣៤ ឯ​ឌីណា​ជា​កូន​យ៉ាកុប ដែល​កើត​ពី​លេអា+ នាង​មាន​ទម្លាប់​ទៅ​លេង​ជា​មួយ​នឹង​ពួក​កូន​ស្រី​របស់​អ្នក​ស្រុក​នោះ។+ ២ ក្នុង​ស្រុក​នោះ ហេម័រ​ជា​ជន​ជាតិ​ហេវី+ គាត់​ជា​មេ​ដឹក​នាំ​ម្នាក់ ហើយ​គាត់​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ស៊ីគឹម។ ថ្ងៃ​មួយ ស៊ីគឹម​បាន​ឃើញ​ឌីណា ហើយ​គាត់​បាន​ចាប់​នាង​យក​ទៅ​រំលោភ។ ៣ ស៊ីគឹម​បាន​ជាប់​ចិត្ត​ស្រឡាញ់​ឌីណា*ជា​ខ្លាំង ហើយ​គាត់​បាន​និយាយ​លួង​លោម​នាង។ ៤ ក្រោយ​មក គាត់​បាន​និយាយ​ទៅ​កាន់​ហេម័រ+ជា​ឪពុក​គាត់​ថា​៖ ​«​សូម​លោក​ឪពុក​ទៅ​ដណ្ដឹង​នាង​ឲ្យ​កូន​ផង​»។

៥ ពេល​យ៉ាកុប​បាន​ទទួល​ដំណឹង​ថា​ឌីណា​បាន​ត្រូវ​គេ​រំលោភ កូន​ប្រុស​ៗ​របស់​គាត់​នៅ​ឃ្វាល​ហ្វូង​សត្វ​នៅ​ឡើយ។ ដូច្នេះ គាត់​មិន​បាន​និយាយ​អ្វី​ឡើយ ចាំ​រហូត​ដល់​ពួក​គេ​ត្រឡប់​មក​វិញ។ ៦ ក្រោយ​មក ហេម័រ​ជា​ឪពុក​ស៊ីគឹម​បាន​ទៅ​និយាយ​ជា​មួយ​នឹង​យ៉ាកុប។ ៧ ពេល​កូន​ប្រុស​ៗ​របស់​យ៉ាកុប​បាន​ឮ​អំពី​រឿង​នោះ ពួក​គេ​ក៏​ប្រញាប់​ត្រឡប់​មក​វិញ។ ពួក​គេ​បាន​ខឹង​យ៉ាង​ខ្លាំង ព្រោះ​ស៊ីគឹម​បាន​ប្រព្រឹត្ត​មិន​គួរ​គប្បី+ ហើយ​ធ្វើ​ឲ្យ​អ៊ីស្រាអែល​រង​សេចក្ដី​អាម៉ាស់ ដោយ​សារ​តែ​គាត់​បាន​រំលោភ​ឌីណា។+

៨ ហេម័រ​បាន​និយាយ​ទៅ​កាន់​យ៉ាកុប​និង​កូន​ប្រុស​ៗ​គាត់​ថា​៖ ​«​ស៊ីគឹម​កូន​ខ្ញុំ​ស្រឡាញ់​កូន​ស្រី​អ្នក​ខ្លាំង​ណាស់។ សូម​លើក​នាង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់​ទៅ។ ៩ សូម​ឲ្យ​យើង​ចង​សម្ព័ន្ធភាព​នឹង​គ្នា​ដោយ​ចំណង​អាពាហ៍​ពិពាហ៍។ សូម​អ្នក​ឲ្យ​កូន​ស្រី​ៗ​របស់​អ្នក​រៀប​ការ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​របស់​យើង ហើយ​យើង​នឹង​ឲ្យ​កូន​ស្រី​ៗ​របស់​យើង​រៀប​ការ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​របស់​អ្នក​វិញ។+ ១០ អ្នក​អាច​រស់​នៅ​កន្លែង​ណា​ក៏​បាន​ក្នុង​ចំណោម​យើង​ក្នុង​ស្រុក​នេះ ហើយ​អ្នក​អាច​ធ្វើ​ជំនួញ​ជា​មួយ​នឹង​យើង​ដែរ​»។ ១១ បន្ទាប់​មក ស៊ីគឹម​បាន​និយាយ​ទៅ​កាន់​យ៉ាកុប​និង​បង​ៗ​ឌីណា​ថា​៖ ​«​សូម​បង្ហាញ​សេចក្ដី​មេត្តា​ដល់​ខ្ញុំ​ផង ទោះ​ជា​អ្នក​តម្រូវ​អ្វី​ក៏​ដោយ ខ្ញុំ​ព្រម​ប្រគល់​ឲ្យ​ទាំង​អស់។ ១២ អ្នក​អាច​បង្គាប់​ថ្លៃ​បណ្ដាការ​និង​ជំនូន​ច្រើន​ប៉ុន​ណា​ក៏​បាន+ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម ឲ្យ​តែ​អ្នក​ព្រម​លើក​នាង​ឲ្យ​ខ្ញុំ​»។

១៣ ដោយ​សារ​ស៊ីគឹម​បាន​រំលោភ​ឌីណា នោះ​កូន​ប្រុស​ៗ​របស់​យ៉ាកុប​បាន​ឆ្លើយ​តប​នឹង​ពួក​គេ​ដោយ​ឧបាយ​កល​ថា​៖ ១៤ ​«​យើង​មិន​អាច​លើក​ប្អូន​ស្រី​ឲ្យ​រៀប​ការ​នឹង​បុរស​ដែល​មិន​កាត់​ចុង​ស្បែក​ទេ+ ព្រោះ​នេះ​នាំ​ឲ្យ​យើង​មាន​សេ​ច​ក្ដី​អាម៉ាស់​ណាស់។ ១៥ យើង​យល់​ព្រម​ប្រគល់​នាង​ឲ្យ​អ្នក លុះ​ត្រា​តែ​អ្នក​ទាំង​ពីរ​និង​ពួក​ប្រុស​ៗ​ក្នុង​ក្រុង កាត់​ចុង​ស្បែក​ដូច​យើង​ដែរ។+ ១៦ ដូច្នេះ យើង​នឹង​ឲ្យ​កូន​ស្រី​ៗ​របស់​យើង​រៀប​ការ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​របស់​អ្នក ហើយ​យើង​នឹង​យក​កូន​ស្រី​ៗ​របស់​អ្នក​មក​ធ្វើ​ជា​ប្រពន្ធ។ យើង​នឹង​រស់​នៅ​ជា​មួយ​នឹង​អ្នក ហើយ​យើង​នឹង​រួម​គ្នា​ជា​ប្រជា​ជាតិ​តែ​មួយ។ ១៧ ប៉ុន្តែ បើ​អ្នក​មិន​ព្រម​ធ្វើ​តាម​សំណើ​យើង​ទេ យើង​នឹង​យក​ប្អូន​ស្រី​យើង​ទៅ​វិញ ហើយ​ចាក​ចេញ​ពី​ទី​នេះ​»។

១៨ ហេម័រ+និង​ស៊ីគឹម​ពេញ​ចិត្ត​នឹង​សំណើ​របស់​ពួក​គេ។+ ១៩ ស៊ីគឹម​បាន​ធ្វើ​តាម​សំណើ​នោះ​ដោយ​មិន​បង្អែ​បង្អង់+ ព្រោះ​គាត់​ស្រឡាញ់​ឌីណា​ខ្លាំង​ណាស់។ ស៊ីគឹម​ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន​បំផុត​ក្នុង​ក្រុម​គ្រួសារ​ឪពុក​គាត់។

២០ ហេម័រ​និង​ស៊ីគឹម​បាន​ទៅ​ខ្លោង​ទ្វារ​ក្រុង ហើយ​ប្រាប់​ពួក​បុរស​នៅ​ទី​នោះ+ថា​៖ ២១ ​«​ពួក​អ្នក​ទាំង​នោះ​ចង់​ចង​សម្ព័ន្ធភាព​នឹង​យើង។ ដូច្នេះ ចូរ​ឲ្យ​យើង​អនុញ្ញាត​ឲ្យ​ពួក​គេ​រស់​នៅ ហើយ​ធ្វើ​ជំនួញ​ក្នុង​ស្រុក​យើង​ចុះ ព្រោះ​ស្រុក​យើង​ធំ​ទូលាយ។ យើង​អាច​យក​កូន​ស្រី​របស់​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ ហើយ​យើង​ក៏​អាច​លើក​កូន​ស្រី​របស់​យើង​ឲ្យ​ពួក​គេ​វិញ​ដែរ។+ ២២ ពួក​គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង ហើយ​រួប​រួម​នឹង​យើង​ជា​ប្រជា​ជាតិ​តែ​មួយ បើ​ពួក​ប្រុស​ៗ​ទាំង​អស់​របស់​យើង​ព្រម​កាត់​ចុង​ស្បែក​ដូច​ពួក​គេ​ដែរ។+ ២៣ បើ​យើង​យល់​ព្រម ទ្រព្យ​សម្បត្តិ​និង​ហ្វូង​សត្វ​ទាំង​អស់​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​របស់​យើង។ ដូច្នេះ សូម​ឲ្យ​យើង​ធ្វើ​តាម​សំណើ​របស់​ពួក​គេ​ចុះ​»។ ២៤ ក្រោយ​ពី​ឮ​ដូច្នោះ ពួក​បុរស​ដែល​នៅ​ខ្លោង​ទ្វារ​ក្រុង​បាន​ព្រម​តាម​ហេម័រ​និង​ស៊ីគឹម។ ម្ល៉ោះ​ហើយ ពួក​ប្រុស​ៗ​ទាំង​អស់​នៅ​ក្នុង​ក្រុង​បាន​នាំ​គ្នា​កាត់​ចុង​ស្បែក។

២៥ ប៉ុន្តែ នៅ​ថ្ងៃ​ទី៣ កាល​ដែល​ពួក​បុរស​ទាំង​អស់​នៅ​ក្នុង​ក្រុង​កំពុង​នៅ​ឈឺ ហើយ​មិន​បាន​ត្រៀម​ខ្លួន នោះ​កូន​ប្រុស​ពីរ​នាក់​របស់​យ៉ាកុប​ឈ្មោះ​ស៊ីម្មាន​និង​លេវី+ដែល​ត្រូវ​ជា​បង​ប្រុស​របស់​ឌីណា បាន​កាន់​ដាវ​ចូល​ទៅ​សម្លាប់​ពួក​គេ​ទាំង​អស់​ទៅ។+ ២៦ ក្រោយ​ពី​សម្លាប់​ហេម័រ​និង​ស៊ីគឹម ពួក​គេ​បាន​ចូល​ទៅ​ផ្ទះ​ស៊ីគឹម រួច​នាំ​ឌីណា​ចាក​ចេញ​ពី​ទី​នោះ។ ២៧ ឯ​កូន​ប្រុស​ៗ​ឯ​ទៀត​របស់​យ៉ាកុប ពួក​គេ​បាន​ចូល​ក្នុង​ក្រុង​ដែរ។ ពួក​គេ​បាន​ឃើញ​សាក​សព​ពួក​បុរស​ទាំង​នោះ ហើយ​ក៏​ប្រមូល​យក​របស់​របរ​ទាំង​អស់​ក្នុង​ក្រុង​នោះ ព្រោះ​ប្អូន​ស្រី​ពួក​គេ​បាន​ត្រូវ​បន្ទាប​បន្ថោក។+ ២៨ ពួក​គេ​បាន​ចាប់​យក​ហ្វូង​ចៀម ហ្វូង​ពពែ ហ្វូង​គោ ហ្វូង​លា ព្រម​ទាំង​អ្វី​ទាំង​អស់​នៅ​ក្នុង​ក្រុង​និង​នៅ​ឯ​វាល។ ២៩ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ចាប់​ប្រពន្ធ​និង​កូន​តូច​ៗ​របស់​អ្នក​ក្រុង​នោះ ហើយ​ប្រមូល​យក​ទ្រព្យ​សម្បត្តិ និង​របស់​របរ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ផ្ទះ។

៣០ ពេល​យ៉ាកុប​ឮ​ដំណឹង​នេះ គាត់​បាន​និយាយ​ទៅ​កាន់​ស៊ីម្មាន​និង​លេវី​ថា​៖+ ​«​កូន​ទាំង​ពីរ​បាន​នាំ​ឲ្យ​មាន​រឿង​ធំ​ដល់​ពុក​ហើយ ព្រោះ​ជន​ជាតិ​កាណាន​និង​ជន​ជាតិ​ពេរិស៊ីត​ច្បាស់​ជា​ស្អប់ខ្ពើម​ពុក​មិន​ខាន។ ពួក​គេ​នឹង​ពួត​ដៃ​គ្នា​មក​វាយ​ប្រហារ​ពុក។ ពុក​និង​ក្រុម​គ្រួសារ​នឹង​ត្រូវ​វិនាស​ជា​មិន​ខាន ព្រោះ​ពុក​មាន​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ​»។ ៣១ ប៉ុន្តែ ពួក​គេ​បាន​ឆ្លើយ​ថា​៖ ​«​តើ​គួរ​ឲ្យ​គេ​ប្រព្រឹត្ត​មក​លើ​ប្អូន​ស្រី​ពួក​ខ្ញុំ​ដូច​ជា​ស្រី​ពេស្យា​ឬ?​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក