បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • ប៉ូល​ជ្រើស​រើស​ធីម៉ូថេ (​១​-​៥​)

      • ការ​ឃើញ​ក្នុង​គំនិត​អំពី​បុរស​ជន​ជាតិ​ម៉ាសេដូន (​៦​-​១០​)

      • លីឌា​នៅ​ក្រុង​ភីលីព​បាន​ទៅ​ជា​អ្នក​កាន់​តាម (​១១​-​១៥​)

      • ប៉ូល​និង​ស៊ីឡាស​ជាប់​គុក (​១៦​-​២៤​)

      • ឆ្មាំ​គុក​និង​ក្រុម​គ្រួសារ​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក (​២៥​-​៣៤​)

      • ប៉ូល​ឲ្យ​ពួក​គេ​មក​សុំ​ទោស​គាត់ (​៣៥​-​៤០​)

សកម្មភាព ១៦:១

ឯកសារយោង

  • +សកម្ម ១៤:៥-៧; ២ធី ៣:១១
  • +សកម្ម ១៩:២២; រ៉ូម ១៦:២១; ១កូ ៤:១៧; ១ថែ ៣:២; ១ធី ១:២

សកម្មភាព ១៦:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៩, ទំ.  ១៤

    ១/៥/២០០៩, ទំ.  ១៩

សកម្មភាព ១៦:៣

ឯកសារយោង

  • +១កូ ៩:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៨, ទំ.  ៣២

    ១/៣/២០០៤, ទំ.  ២៩

សកម្មភាព ១៦:៤

ឯកសារយោង

  • +សកម្ម ១៥:២៨, ២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៤

សកម្មភាព ១៦:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៤

សកម្មភាព ១៦:៦

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​

ឯកសារយោង

  • +សកម្ម ១៨:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១២, ទំ.  ១៣-១៤

    ១/៥/២០០៨, ទំ.  ៣២

សកម្មភាព ១៦:៧

ឯកសារយោង

  • +១ពេ ១:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១២, ទំ.  ១៣-១៤

    ១/៥/២០០៨, ទំ.  ៣២

សកម្មភាព ១៦:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១២, ទំ.  ១៣-១៤

សកម្មភាព ១៦:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១២, ទំ.  ១៣-១៤

សកម្មភាព ១៦:១២

ឯកសារយោង

  • +ភី ១:១

សកម្មភាព ១៦:១៤

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +បប ១:១១

សកម្មភាព ១៦:១៥

កំណត់សម្គាល់

  • *

    ការ​ជ្រមុជ​ទឹក​ជា​ពិធី​សាសនា

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +សកម្ម ១៦:៣៣; ១៨:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    គ្រូល្អប្រសើរ, ទំ.  ៩៥

សកម្មភាព ១៦:១៦

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​ដាយម៉ូនីអន​»​សំដៅ​លើ​ពួក​ទេវតា​អាក្រក់

ឯកសារយោង

  • +ចល ១៩:៣១; ២០:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    រស់នៅជានិរន្តរ៍, ទំ.  ៩៥-៩៦

សកម្មភាព ១៦:១៧

ឯកសារយោង

  • +ម៉ាក ១:២៣, ២៤; លូក ៤:៤១

សកម្មភាព ១៦:១៨

ឯកសារយោង

  • +ម៉ាថ ១៧:១៨; ម៉ាក ១:២៥, ២៦, ៣៤; លូក ៩:១; ១០:១៧

សកម្មភាព ១៦:១៩

កំណត់សម្គាល់

  • *

    កន្លែង​សាធារណៈ​ដែល​មហា​ជន​ប្រជុំ​គ្នា

ឯកសារយោង

  • +សកម្ម ១៩:២៤, ២៥
  • +ម៉ាថ ១០:១៨

សកម្មភាព ១៦:២០

ឯកសារយោង

  • +សកម្ម ១៧:៦

សកម្មភាព ១៦:២២

ឯកសារយោង

  • +១ថែ ២:២

សកម្មភាព ១៦:២៣

ឯកសារយោង

  • +លូក ២១:១២

សកម្មភាព ១៦:២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើ,

    ២/២០០០, ទំ.  ៥

សកម្មភាព ១៦:២៥

ឯកសារយោង

  • +អេភ ៥:១៩; កូឡ ៣:១៦

សកម្មភាព ១៦:២៦

ឯកសារយោង

  • +សកម្ម ៥:១៨-២០; ១២:៧

សកម្មភាព ១៦:២៧

ឯកសារយោង

  • +សកម្ម ១២:១៨, ១៩

សកម្មភាព ១៦:៣១

ឯកសារយោង

  • +យ៉ូន ៣:១៦; ៦:៤៧

សកម្មភាព ១៦:៣២

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

សកម្មភាព ១៦:៣៣

ឯកសារយោង

  • +សកម្ម ៨:១២

សកម្មភាព ១៦:៣៧

ឯកសារយោង

  • +សកម្ម ២២:២៥; ២៣:២៧

សកម្មភាព ១៦:៣៨

ឯកសារយោង

  • +សកម្ម ២២:២៧-២៩

សកម្មភាព ១៦:៤០

ឯកសារយោង

  • +២កូ ១:៣, ៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ១៦:១សកម្ម ១៤:៥-៧; ២ធី ៣:១១
សកម្ម. ១៦:១សកម្ម ១៩:២២; រ៉ូម ១៦:២១; ១កូ ៤:១៧; ១ថែ ៣:២; ១ធី ១:២
សកម្ម. ១៦:៣១កូ ៩:២០
សកម្ម. ១៦:៤សកម្ម ១៥:២៨, ២៩
សកម្ម. ១៦:៦សកម្ម ១៨:២៣
សកម្ម. ១៦:៧១ពេ ១:១
សកម្ម. ១៦:១២ភី ១:១
សកម្ម. ១៦:១៤បប ១:១១
សកម្ម. ១៦:១៥សកម្ម ១៦:៣៣; ១៨:៨
សកម្ម. ១៦:១៦ចល ១៩:៣១; ២០:៦
សកម្ម. ១៦:១៧ម៉ាក ១:២៣, ២៤; លូក ៤:៤១
សកម្ម. ១៦:១៨ម៉ាថ ១៧:១៨; ម៉ាក ១:២៥, ២៦, ៣៤; លូក ៩:១; ១០:១៧
សកម្ម. ១៦:១៩សកម្ម ១៩:២៤, ២៥
សកម្ម. ១៦:១៩ម៉ាថ ១០:១៨
សកម្ម. ១៦:២០សកម្ម ១៧:៦
សកម្ម. ១៦:២២១ថែ ២:២
សកម្ម. ១៦:២៣លូក ២១:១២
សកម្ម. ១៦:២៥អេភ ៥:១៩; កូឡ ៣:១៦
សកម្ម. ១៦:២៦សកម្ម ៥:១៨-២០; ១២:៧
សកម្ម. ១៦:២៧សកម្ម ១២:១៨, ១៩
សកម្ម. ១៦:៣១យ៉ូន ៣:១៦; ៦:៤៧
សកម្ម. ១៦:៣៣សកម្ម ៨:១២
សកម្ម. ១៦:៣៧សកម្ម ២២:២៥; ២៣:២៧
សកម្ម. ១៦:៣៨សកម្ម ២២:២៧-២៩
សកម្ម. ១៦:៤០២កូ ១:៣, ៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ១៦:១-៤០

សកម្មភាពរបស់ពួកសាវ័ក

១៦ ដូច្នេះ ប៉ូល​បាន​ទៅ​ដល់​ក្រុង​ឌើបេ​និង​ក្រុង​លីស្ត្រា។+ នៅ​ទី​នោះ មាន​អ្នក​កាន់​តាម​ម្នាក់​ឈ្មោះ​ធីម៉ូថេ+ ជា​កូន​របស់​ស្ត្រី​ជនជាតិ​យូដា​ម្នាក់​ដែល​ជា​អ្នក​ជឿ តែ​ឪពុក​គាត់​ជា​ជន​ជាតិ​ក្រិច។ ២ បង​ប្អូន​នៅ​ក្រុង​លីស្ត្រា​និង​ក្រុង​អ៊ីកូនាម​តែង​តែ​និយាយ​ល្អ​អំពី​ធីម៉ូថេ។ ៣ ប៉ូល​មាន​បំណង​ឲ្យ​ធីម៉ូថេ​រួម​ដំណើរ​ជា​មួយ​នឹង​គាត់។ ដូច្នេះ ប៉ូល​បាន​យក​ធីម៉ូថេ​ទៅ​កាត់​ចុង​ស្បែក ដោយ​សារ​មាន​ជនជាតិ​យូដា​នៅ​កន្លែង​នោះ+ ហើយ​ពួក​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​របស់​ធីម៉ូថេ​ជា​ជន​ជាតិ​ក្រិច។ ៤ កាល​ដែល​ធ្វើ​ដំណើរ​កាត់​ក្រុង​នា​នា ពួក​គាត់​តែង​ប្រាប់​ពួក​អ្នក​ដែល​នៅ​ក្រុង​ទាំង​នោះ​អំពី​បង្គាប់​ដែល​ពួក​សាវ័ក​និង​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​សម្រេច ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​តាម។+ ៥ ម្ល៉ោះ​ហើយ ជំនឿ​របស់​ក្រុម​ជំនុំ​នានា​កាន់​តែ​រឹង​មាំ ហើយ​ក្រុម​ជំនុំ​ទាំង​នោះ​ក៏​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

៦ ម្យ៉ាង​ទៀត ពួក​គាត់​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ស្រុក​កាឡាទី+ ពី​ព្រោះ​ឫទ្ធានុភាព​បរិសុទ្ធ​បាន​ហាម​ពួក​គាត់​មិន​ឲ្យ​ប្រាប់​បណ្ដាំ​របស់​ព្រះ​នៅ​ខេត្ត​អាស៊ី។* ៧ លុះ​ទៅ​ដល់​តំបន់​មិសៀ ពួក​គាត់​ខំ​ព្យាយាម​ទៅ​ស្រុក​ប៊ីធូនា+ តែ​ឫទ្ធានុភាព​របស់​លោក​យេស៊ូ​មិន​បាន​អនុញ្ញាត​ឲ្យ​ទៅ​ទេ។ ៨ ដូច្នេះ ពួក​គាត់​បន្ត​ធ្វើ​ដំណើរ​ហួស​តំបន់​មិសៀ រួច​ក៏​ចុះ​ទៅ​ក្រុង​ត្រូអាស។ ៩ នៅ​ពេល​យប់ ប៉ូល​ឃើញ​អ្វី​មួយ​ក្នុង​គំនិត គឺ​បុរស​ជន​ជាតិ​ម៉ាសេដូន​ម្នាក់​កំពុង​ឈរ​អង្វរ​គាត់​ថា​៖ ​«​សូម​ឆ្លង​មក​តំបន់​ម៉ាសេដូន ហើយ​ជួយ​យើង​ផង​»។ ១០ ក្រោយ​ពី​គាត់​ឃើញ​ការ​នោះ​ក្នុង​គំនិត​ហើយ​ភ្លាម នោះ​យើង​បាន​រក​ឱកាស​ចេញ​ដំណើរ​ទៅ​តំបន់​ម៉ាសេដូន ដោយ​សន្និដ្ឋាន​ថា ព្រះ​បាន​ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ដល់​ពួក​គេ។

១១ ដូច្នេះ នៅ​ត្រូអាស យើង​បាន​ចុះ​ទូក​ចេញ​ដំណើរ​តម្រង់​ទៅ​កោះ​សាម៉ូត្រេស ហើយ​នៅ​ថ្ងៃ​បន្ទាប់​ទៅ​ដល់​ក្រុង​ណេអាពើលិស ១២ រួច​ពី​ក្រុង​នោះ យើង​បាន​ទៅ​ក្រុង​ភីលីព+ ដែល​ជា​អាណានិគម​របស់​រ៉ូម និង​ជា​ក្រុង​សំខាន់​បំផុត​នៃ​តំបន់​ម៉ាសេដូន។ យើង​បាន​នៅ​ក្រុង​នេះ​អស់​ជា​ច្រើន​ថ្ងៃ។ ១៣ នៅ​ថ្ងៃ​ឈប់​សម្រាក យើង​បាន​ចេញ​ក្រៅ​ទ្វារ​កំពែង​ក្រុង ហើយ​ទៅ​មាត់​ទន្លេ ដែល​យើង​គិត​ថា​មាន​កន្លែង​អធិដ្ឋាន ហើយ​យើង​ក៏​អង្គុយ រួច​ចាប់​ផ្ដើម​និយាយ​ជា​មួយ​នឹង​ពួក​ស្ត្រី​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។ ១៤ មាន​ស្ត្រី​អ្នក​ក្រុង​ធាទេរ៉ា+ម្នាក់​ឈ្មោះ​លីឌា ជា​អ្នក​លក់​ក្រណាត់​និង​សម្លៀក​បំពាក់​ពណ៌​ស្វាយ ហើយ​នាង​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ។ ពេល​នោះ​នាង​កំពុង​ស្ដាប់ ហើយ​ព្រះ​យេហូវ៉ា*បាន​បើក​ចិត្ត​នាង​ទាំង​ស្រុង​ឲ្យ​ទទួល​យក​អ្វី​ដែល​ប៉ូល​កំពុង​និយាយ។ ១៥ ក្រោយ​ពី​នាង​និង​ពួក​អ្នក​ផ្ទះ​នាង​បាន​ទទួល​ការ​ជ្រមុជ​ទឹក*រួច+ នាង​ទទូច​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ចាត់​ទុក​ថា​ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា* សូម​ស្នាក់​នៅ​ផ្ទះ​ខ្ញុំ​»។ នាង​បាន​បង្ខំ​យើង​ឲ្យ​ទៅ​ជា​មួយ​នឹង​នាង។

១៦ ចៃដន្យ កាល​ដែល​យើង​កំពុង​ទៅ​កន្លែង​អធិដ្ឋាន យើង​បាន​ប្រទះ​ឃើញ​ស្រី​បម្រើ​ម្នាក់​ដែល​មាន​វិញ្ញាណ​កំណាច*ចូល វា​នាំ​ឲ្យ​នាង​ចេះ​ទាយ។+ នាង​ធ្លាប់​ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​ទទួល​កម្រៃ​យ៉ាង​ច្រើន ដោយ​ការ​ទាយ​របស់​នាង។ ១៧ ស្រី​បម្រើ​ម្នាក់​នេះ​ចេះ​តែ​ដើរ​តាម​ប៉ូល​និង​ពួក​យើង ដោយ​ស្រែក​ឡើង​ថា​៖ ​«​បុរស​ទាំង​នេះ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត+ ហើយ​ពួក​គេ​កំពុង​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​សង្គ្រោះ​»។ ១៨ នាង​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ​រហូត​ដល់​ប៉ូល​ធុញ​ទ្រាន់ រួច​គាត់​បាន​បែរ​ទៅ​បញ្ជា​វិញ្ញាណ​នោះ​ថា​៖ ​«​ដោយ​នាម​របស់​លោក​យេស៊ូ​គ្រិស្ត ខ្ញុំ​បង្គាប់​អ្នក​ឲ្យ​ចេញ​ពី​នាង​ទៅ​»។ រំពេច​នោះ វា​ក៏​ចេញ​ទៅ។+

១៩ លុះ​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា លែង​មាន​សង្ឃឹម​នឹង​បាន​កម្រៃ​ទៀត+ ពួក​គេ​ចាប់​ប៉ូល​និង​ស៊ីឡាស ហើយ​អូស​យក​ទៅ​ឯ​ពួក​អ្នក​គ្រប់​គ្រង​នៅ​ផ្សារ។*+ ២០ រួច​នាំ​ពួក​គាត់​ទៅ​ដាក់​នៅ​ខាង​មុខ​ពួក​អាជ្ញាធរ​ស៊ី​វិល ដោយ​និយាយ​ថា​៖ ​«​បុរស​ទាំង​នេះ​កំពុង​រំខាន​ក្រុង​យើង​ខ្លាំង​ណាស់។+ ពួក​គេ​ជា​ជនជាតិ​យូដា ២១ ហើយ​ពួក​គេ​កំពុង​ផ្សព្វ​ផ្សាយ​អំពី​ទំនៀម​ទម្លាប់​ដែល​យើង​គ្មាន​ច្បាប់​ទទួល​ឬ​កាន់​តាម​ទេ ព្រោះ​យើង​ជា​ពលរដ្ឋ​រ៉ូម​»។ ២២ បន្ទាប់​មក បណ្ដា​ជន​បាន​ក្រោក​ឡើង​ជា​មួយ​គ្នា​ប្រឆាំង​ពួក​គាត់។ រួច​មក ពួក​អាជ្ញាធរ​ស៊ី​វិល​បាន​ហែក​សម្លៀក​បំពាក់​របស់​ពួក​គាត់​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​ពួក​គាត់​នឹង​ដំបង។+ ២៣ ក្រោយ​ពី​បាន​វាយ​ពួក​គាត់​ច្រើន​ដំបង​ហើយ នោះ​ក៏​បោះ​ពួក​គាត់​ចូល​ក្នុង​គុក ទាំង​បង្គាប់​ឆ្មាំ​គុក​ឲ្យ​យាម​ពួក​គាត់​កុំ​ឲ្យ​រត់​រួច។+ ២៤ ដោយ​សារ​ទទួល​បង្គាប់​ដូច្នេះ នោះ​ឆ្មាំ​គុក​ក៏​បោះ​ពួក​គាត់​ចូល​ក្នុង​គុក​ងងឹត ហើយ​ដាក់​ខ្នោះ​ជើង​ពួក​គាត់។

២៥ ប៉ុន្តែ ប្រហែល​ពាក់​កណ្ដាល​អធ្រាត្រ ប៉ូល​និង​ស៊ីឡាស​នាំ​គ្នា​អធិដ្ឋាន​និង​ច្រៀង​សរសើរ​ព្រះ+ ហើយ​ពួក​អ្នក​ទោស​ក៏​បាន​ឮ​ដែរ។ ២៦ ភ្លាម​នោះ ដី​រញ្ជួយ​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​គ្រឹះ​គុក​រង្គោះ​រង្គើ ឯ​ទ្វារ​ទាំង​អស់​បាន​របើក​ឡើង​ក្នុង​មួយ​រំពេច ហើយ​ចំណង​របស់​ពួក​គាត់​ទាំង​អស់​គ្នា​បាន​របូត​ចេញ។+ ២៧ ពេល​ឆ្មាំ​គុក​ភ្ញាក់​ឡើង ហើយ​ឃើញ​ថា​ទ្វារ​គុក​នៅ​ចំហ គាត់​ហូត​ដាវ​បម្រុង​នឹងសម្លាប់ខ្លួន ដោយ​គិត​ស្មានថា​ពួក​អ្នក​ទោស​បាន​រត់​បាត់​អស់​ហើយ។+ ២៨ ប៉ុន្តែ ប៉ូល​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​កុំ​ធ្វើ​បាប​ខ្លួន​ឡើយ! ព្រោះ​យើង​ទាំង​អស់​គ្នា​នៅ​ឯ​នេះទេ!​»។ ២៩ ដូច្នេះ ឆ្មាំ​គុក​បាន​សុំ​គេ​ឲ្យ​យក​ភ្លើង​មក​បំភ្លឺ រួច​គាត់​រត់​ចូល​ទាំង​ញាប់​ញ័រ ហើយ​ក្រាប​នៅ​មុខ​ប៉ូល​និង​ស៊ីឡាស។ ៣០ ឆ្មាំ​គុក​នោះ​នាំ​ពួក​គាត់​ចេញ​មក​ក្រៅ ហើយ​និយាយ​ថា​៖ ​«​លោក តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ?​»។ ៣១ ពួក​គាត់​និយាយ​ថា​៖ ​«​ចូរ​មាន​ជំនឿ​លើ​លោក​ម្ចាស់​យេស៊ូ ហើយ​អ្នក​និង​ពួក​អ្នក​ផ្ទះ​របស់​អ្នក​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​»។+ ៣២ បន្ទាប់​មក ពួក​គាត់​ប្រាប់​បណ្ដាំ​របស់ព្រះ​យេហូវ៉ា*ដល់​ឆ្មាំ​គុក និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់។ ៣៣ នៅ​វេលា​យប់​នោះ​ឯង ឆ្មាំ​គុក​នោះ​នាំ​ពួក​គាត់​ទៅ​ជា​មួយ ហើយ​បាន​លាង​របួស​ឲ្យ។ រួច​គាត់​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​មិន​បង្អែ​បង្អង់។+ ៣៤ ឆ្មាំ​គុក​នោះ​បាន​នាំ​ពួក​គាត់​មក​ផ្ទះ​របស់​គាត់ ហើយ​រៀបចំ​តុ​ដាក់​អាហារ​សម្រាប់​ពួក​គាត់ រួច​គាត់​ត្រេក​អរ​ជា​ខ្លាំង​ជា​មួយ​នឹង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់ ដោយ​សារបាន​ជឿ​ព្រះ។

៣៥ លុះ​ភ្លឺ​ឡើង អាជ្ញាធរ​ស៊ី​វិល​បាន​ចាត់​ពួក​តម្រួត​ឲ្យ​ទៅ​ប្រាប់​ថា​៖ ​«​ចូរ​ដោះ​លែង​បុរស​ទាំង​នោះ​»។ ៣៦ ម្ល៉ោះ​ហើយ ឆ្មាំ​គុក​ប្រាប់​ប៉ូល​អំពី​សម្ដី​របស់​ពួក​គេ​ថា​៖ ​«​ពួក​អាជ្ញាធរ​ស៊ី​វិល​បាន​ចាត់​បុរស​ខ្លះ​ឲ្យ​មក​ដោះ​លែង​អ្នក​ទាំង​ពីរ។ ដូច្នេះ ឥឡូវ​នេះ សូម​ចេញ​ទៅ​ដោយ​សេចក្ដី​សុខ​ចុះ​»។ ៣៧ ប៉ុន្តែ ប៉ូល​ប្រាប់​ពួក​គេ​ថា​៖ ​«​យើង​ជា​ពលរដ្ឋ​រ៉ូម តែ​ពួក​គេ​បាន​វាយ​យើង​នឹង​រំពាត់​ជា​សាធារណៈ ដោយ​មិន​ទាន់​ទាំង​វិនិច្ឆ័យ​ទោស+ រួច​បោះ​យើង​ទៅ​ក្នុង​គុក។ ឥឡូវ​នេះ តើ​ពួក​គេ​ចង់​បណ្ដេញ​យើង​ចេញ​ដោយ​សម្ងាត់​ឬ? ទេ! ចូរ​ឲ្យ​ពួក​គេ​មក​នាំ​យើង​ចេញ​ដោយ​ខ្លួន​ឯង​»។ ៣៨ ដូច្នេះ ពួក​តម្រួត​បាន​រាយ​ការណ៍​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ពួក​អាជ្ញាធរ​ស៊ី​វិល។ ពេល​ដែល​ឮ​ថា​បុរស​ទាំង​នោះ​ជា​ពលរដ្ឋ​រ៉ូម ពួក​គេ​ក៏​ភ័យ​ខ្លាច។+ ៣៩ ម្ល៉ោះ​ហើយ ពួក​គេ​បាន​មក​អង្វរ​ពួក​គាត់ រួច​បន្ទាប់​ពី​បាន​នាំ​ពួក​គាត់​ចេញ​មក ពួក​គេ​ក៏​សុំ​ពួក​គាត់​ឲ្យ​ចេញ​ពី​ក្រុង​ទៅ។ ៤០ ប៉ុន្តែ ក្រោយ​ពី​ពួក​គាត់​បាន​ចេញ​ពី​គុក ពួក​គាត់​ទៅ​ផ្ទះ​លីឌា។ ពេល​ពួក​គាត់​ឃើញ​បង​ប្អូន ពួក​គាត់​លើក​ទឹក​ចិត្ត​បង​ប្អូន​ទាំង​នោះ+ រួច​ចាក​ចេញ​ទៅ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក