បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ការ​គោរព​បូជា​កូន​គោ​មាស (​១​-​៣៥​)

        • ម៉ូសេ​ឮ​ចម្រៀង​ចម្លែក (​១៧, ១៨​)

        • ម៉ូសេ​បោក​កម្ទេច​បន្ទះ​ថ្ម​ក្រឹត្យ​វិន័យ (​១៩​)

        • ពួក​លេវី​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា (​២៦​-​២៩​)

ដំណើរចាកចេញ ៣២:១

ឯកសារយោង

  • +ដច ២៤:១៨; បច ៩:៩
  • +សកម្ម ៧:៤០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៩, ទំ.  ១៥

ដំណើរចាកចេញ ៣២:២

ឯកសារយោង

  • +ដច ១២:៣៥, ៣៦

ដំណើរចាកចេញ ៣២:៤

កំណត់សម្គាល់

  • *

    ឬ​«​ចាក់​ពុម្ព​ធ្វើ​ជា​រូប​កូន​គោ​មាស​»​

ឯកសារយោង

  • +បច ៩:១៦; អេ ៤៦:៦; សកម្ម ៧:៤១
  • +ដច ២០:៤; នេហ ៩:១៨; ចសព ១០៦:១៩, ២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៤៤

ដំណើរចាកចេញ ៣២:៦

ឯកសារយោង

  • +១កូ ១០:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/១៩៩៥, ទំ.  ១៥

ដំណើរចាកចេញ ៣២:៧

ឯកសារយោង

  • +បច ៤:១៥-១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៤៤

ដំណើរចាកចេញ ៣២:៨

ឯកសារយោង

  • +ដច ១៨:២០; ២០:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៤៤

ដំណើរចាកចេញ ៣២:៩

ឯកសារយោង

  • +ដច ៣៤:៩; បច ៩:៦; សកម្ម ៧:៥១

ដំណើរចាកចេញ ៣២:១០

ឯកសារយោង

  • +ជប ១៤:១២; បច ៩:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០១០, ទំ.  ១៦-១៧

ដំណើរចាកចេញ ៣២:១១

ឯកសារយោង

  • +ចសព ១០៦:២៣
  • +បច ៩:១៨, ១៩

ដំណើរចាកចេញ ៣២:១២

ឯកសារយោង

  • +បច ៩:២៨

ដំណើរចាកចេញ ៣២:១៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដក ២២:១៥-១៧; ៣៥:១០, ១១; ហេ ៦:១៣, ១៤
  • +ដក ១៣:១៤, ១៥; ២៦:៣, ៤

ដំណើរចាកចេញ ៣២:១៤

ឯកសារយោង

  • +ចសព ១០៦:៤៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០១០, ទំ.  ១៦-១៧

ដំណើរចាកចេញ ៣២:១៥

ឯកសារយោង

  • +បច ៩:១៥
  • +ដច ៤០:២០; បច ៥:២២

ដំណើរចាកចេញ ៣២:១៦

ឯកសារយោង

  • +ដច ៣១:១៨; បច ៩:១០

ដំណើរចាកចេញ ៣២:១៩

ឯកសារយោង

  • +នេហ ៩:១៨; ចសព ១០៦:១៩, ២០; សកម្ម ៧:៤១
  • +បច ៩:១៦, ១៧

ដំណើរចាកចេញ ៣២:២០

ឯកសារយោង

  • +បច ៧:២៥
  • +បច ៩:២១

ដំណើរចាកចេញ ៣២:២២

ឯកសារយោង

  • +ដច ១៥:២៤; ១៦:២; ១៧:២; បច ៩:៧; ៣១:២៧

ដំណើរចាកចេញ ៣២:២៣

ឯកសារយោង

  • +ដច ៣២:១; សកម្ម ៧:៤០

ដំណើរចាកចេញ ៣២:២៦

ឯកសារយោង

  • +យ៉ូស ២៤:១៥; ២បស ១០:១៥

ដំណើរចាកចេញ ៣២:២៧

ឯកសារយោង

  • +ជប ២៥:៥

ដំណើរចាកចេញ ៣២:២៩

ឯកសារយោង

  • +ជប ២៥:១១; បច ១៣:៦-៩
  • +បច ៣៣:៨, ៩

ដំណើរចាកចេញ ៣២:៣០

ឯកសារយោង

  • +ជប ១៦:៤៧; ២១:៧; បច ៩:១៨

ដំណើរចាកចេញ ៣២:៣១

ឯកសារយោង

  • +ដច ២០:២៣

ដំណើរចាកចេញ ៣២:៣២

ឯកសារយោង

  • +ជប ១៤:១៩
  • +ភី ៤:៣; បប ៣:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១០/២០២០, ទំ.  ១

ដំណើរចាកចេញ ៣២:៣៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១០/២០២០, ទំ.  ១

ដំណើរចាកចេញ ៣២:៣៤

ឯកសារយោង

  • +ដច ២៣:២០; ៣៣:២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ៣២:១ដច ២៤:១៨; បច ៩:៩
ដច. ៣២:១សកម្ម ៧:៤០
ដច. ៣២:២ដច ១២:៣៥, ៣៦
ដច. ៣២:៤បច ៩:១៦; អេ ៤៦:៦; សកម្ម ៧:៤១
ដច. ៣២:៤ដច ២០:៤; នេហ ៩:១៨; ចសព ១០៦:១៩, ២០
ដច. ៣២:៦១កូ ១០:៧
ដច. ៣២:៧បច ៤:១៥-១៨
ដច. ៣២:៨ដច ១៨:២០; ២០:៣
ដច. ៣២:៩ដច ៣៤:៩; បច ៩:៦; សកម្ម ៧:៥១
ដច. ៣២:១០ជប ១៤:១២; បច ៩:១៤
ដច. ៣២:១១ចសព ១០៦:២៣
ដច. ៣២:១១បច ៩:១៨, ១៩
ដច. ៣២:១២បច ៩:២៨
ដច. ៣២:១៣ដក ២២:១៥-១៧; ៣៥:១០, ១១; ហេ ៦:១៣, ១៤
ដច. ៣២:១៣ដក ១៣:១៤, ១៥; ២៦:៣, ៤
ដច. ៣២:១៤ចសព ១០៦:៤៥
ដច. ៣២:១៥បច ៩:១៥
ដច. ៣២:១៥ដច ៤០:២០; បច ៥:២២
ដច. ៣២:១៦ដច ៣១:១៨; បច ៩:១០
ដច. ៣២:១៩នេហ ៩:១៨; ចសព ១០៦:១៩, ២០; សកម្ម ៧:៤១
ដច. ៣២:១៩បច ៩:១៦, ១៧
ដច. ៣២:២០បច ៧:២៥
ដច. ៣២:២០បច ៩:២១
ដច. ៣២:២២ដច ១៥:២៤; ១៦:២; ១៧:២; បច ៩:៧; ៣១:២៧
ដច. ៣២:២៣ដច ៣២:១; សកម្ម ៧:៤០
ដច. ៣២:២៦យ៉ូស ២៤:១៥; ២បស ១០:១៥
ដច. ៣២:២៧ជប ២៥:៥
ដច. ៣២:២៩ជប ២៥:១១; បច ១៣:៦-៩
ដច. ៣២:២៩បច ៣៣:៨, ៩
ដច. ៣២:៣០ជប ១៦:៤៧; ២១:៧; បច ៩:១៨
ដច. ៣២:៣១ដច ២០:២៣
ដច. ៣២:៣២ជប ១៤:១៩
ដច. ៣២:៣២ភី ៤:៣; បប ៣:៥
ដច. ៣២:៣៤ដច ២៣:២០; ៣៣:២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ៣២:១-៣៥

ដំណើរចាកចេញ

៣២ កាល​បណ្ដា​ជន​អ៊ីស្រាអែល​ឃើញ​ថា​ម៉ូសេ​ក្រ​ចុះ​ពី​លើ​ភ្នំ+ ពួក​គេ​ក៏​បាន​នាំ​គ្នា​ទៅ​ជួប​អេរ៉ុន ហើយ​និយាយ​ថា​៖ ​«​ចូរ​ធ្វើ​ព្រះ​មួយ​ដើម្បី​នាំ​មុខ​យើង​ទាំង​អស់​គ្នា+ ព្រោះ​ម៉ូសេ​នេះ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក យើង​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ដល់​គាត់​ទេ​»។ ២ អេរ៉ុន​ក៏​តប​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ដោះ​ក្រវិល​មាស+ពី​ត្រចៀក​ប្រពន្ធ កូន​ស្រី និង​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា​យក​មក​ឲ្យ​ខ្ញុំ​»។ ៣ ដូច្នេះ បណ្ដា​ជន​ទាំង​អស់​បាន​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ខ្លួន យក​ទៅ​ប្រគល់​ឲ្យ​អេរ៉ុន។ ៤ អេរ៉ុន​បាន​ទទួល​មាស​ពី​ពួក​គេ ក្រោយ​មក​គាត់​ក៏​យក​ទៅ​ឆ្លាក់​ធ្វើ​ជា​រូប​កូន​គោ​មាស។*+ ពេល​នោះ ពួក​គេ​នាំ​គ្នា​និយាយ​ថា​៖ ​«​ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! នេះ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​»។+

៥ ពេល​ឃើញ​ដូច្នេះ អេរ៉ុន​ក៏​បាន​ធ្វើ​ទី​បូជា​មួយ​នៅ​មុខ​រូប​កូន​គោ​នោះ។ រួច​គាត់​និយាយ​ថា​៖ ​«​នៅ​ថ្ងៃ​ស្អែក​នឹង​មាន​ពិធី​បុណ្យ​ជូន​ព្រះ​យេហូវ៉ា​»។ ៦ លុះ​ព្រឹក​ឡើង ពួក​គេ​បាន​ក្រោក​ឡើង​ពី​ព្រលឹម ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព។ ក្រោយ​នោះ បណ្ដា​ជន​បាន​អង្គុយ​ពិសា​អាហារ​ពិសា​ស្រា ហើយ​ក្រោក​ឡើង​នាំ​គ្នា​អរ​សប្បាយ។+

៧ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​ចូរ​ចុះ​ពី​ភ្នំ​ទៅ ព្រោះ​ជន​រួម​ជាតិ​របស់​អ្នក​ដែល​អ្នក​បាន​នាំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​នោះ ពួក​គេ​បាន​ប្រព្រឹត្ត​អាក្រក់​ហើយ។+ ៨ ពួក​គេ​ឆាប់​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្ញុំ​ណាស់។+ ពួក​គេ​បាន​ធ្វើ​រូប​កូន​គោ​មាស ហើយ​បាន​ក្រាប​គោរព​នៅ​ចំពោះ​រូប​នោះ ថែម​ទាំង​ជូន​គ្រឿង​បូជា​ដល់​រូប​នោះ​ដោយ​និយាយ​ថា​៖ ‹ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! នេះ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក›​»។ ៩ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ខ្ញុំ​ឃើញ​ថា​បណ្ដា​ជន​នេះ​ជា​មនុស្ស​មាន​ចិត្ត​រឹង​រូស​ណាស់។+ ១០ ខ្ញុំ​ខឹង​ពួក​គេ​ខ្លាំង​ណាស់ ដូច្នេះ​ទុក​ឲ្យ​ខ្ញុំ​បំផ្លាញ​បណ្ដា​ជន​នេះ​ឲ្យ​សាប​សូន្យ​ទៅ ហើយ​ខ្ញុំ​នឹង​បង្កើត​ប្រជា​ជាតិ​ដ៏​ធំ​មួយ​ពី​អ្នក​វិញ​»។+

១១ ឮ​ដូច្នេះ ម៉ូសេ​បាន​អង្វរ​ព្រះ​យេហូវ៉ា+ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! ហេតុ​អ្វី​បាន​ជា​លោក​ខឹង ហើយ​ចង់​បំផ្លាញ​ពួក​គេ​ដូច្នេះ? ព្រោះ​ពួក​គេ​ជា​រាស្ត្រ​ដែល​លោក​បាន​រំដោះ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក។+ ១២ សូម​កុំ​ឲ្យ​ពួក​អេហ្ស៊ីប​មាន​ហេតុ​និយាយ​ថា​៖ ‹ព្រះ​នោះ​មាន​បំណង​អាក្រក់​ហើយ បាន​ជា​នាំ​ពួក​គេ​ចេញ​ទៅ គឺ​លោក​ចង់​សម្លាប់​ពួក​គេ​នៅ​តំបន់​ភ្នំ ដើម្បី​បំផ្លាញ​ពួក​គេ​ឲ្យ​សាប​សូន្យ​ពី​ផែនដី›។+ សូម​លោក​មេត្តា​ឈប់​ខឹង ហើយ​គិត​ឡើង​វិញ​អំពី​សេចក្ដី​អន្តរាយ​ដែល​លោក​ចង់​ធ្វើ​ទៅ​លើ​រាស្ត្រ​របស់​លោក​ផង។ ១៣ សូម​លោក​នឹក​ដល់​អ្នក​បម្រើ​របស់​លោក គឺ​អាប្រាហាំ អ៊ីសាក និង​អ៊ីស្រាអែល ដែល​លោក​បាន​ស្បថ​នឹង​ពួក​គាត់​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ*របស់​អ្នក​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ+ ហើយ​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​ទាំង​នេះ​ដល់​កូន​ចៅ​របស់​អ្នក​ទុក​ជា​មត៌ក​ជា​ដរាប​ត​ទៅ ដូច​ដែល​ខ្ញុំ​បាន​សន្យា›​»។+

១៤ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​គិត​ឡើង​វិញ​អំពី​សេចក្ដី​អន្តរាយ​ដែល​លោក​ចង់​ធ្វើ​ទៅ​លើ​រាស្ត្រ​របស់​លោក។+

១៥ បន្ទាប់​មក ម៉ូសេ​បាន​ចុះ​ពី​លើ​ភ្នំ ទាំង​កាន់+បន្ទះ​ថ្ម​នៃ​សេចក្ដី​រំលឹក+មក​ជា​មួយ​ដែរ។ បន្ទះ​ថ្ម​ទាំង​ពីរ​នោះ មាន​ចារ​អក្សរ​ទាំង​សង​ខាង។ ១៦ បន្ទះ​ថ្ម​នោះ​ជា​ស្នា​ដៃ​របស់​ព្រះ ហើយ​អក្សរ​នៅ​លើ​បន្ទះ​ថ្ម​នោះ ជា​អក្សរ​ដែល​ព្រះ​បាន​ចារ​ដោយ​ដៃ​លោក​ផ្ទាល់។+ ១៧ ពេល​យ៉ូស្វេ​ឮ​សម្រែក​របស់​បណ្ដា​ជន គាត់​ក៏​និយាយ​ទៅ​ម៉ូសេ​ថា​៖ ​«​មាន​ឮ​សូរ​ចម្បាំង​នៅ​ជំរំ​»។ ១៨ ប៉ុន្តែ ម៉ូសេ​និយាយ​ថា​៖

​«​នេះ​មិន​មែន​ជា​សំឡេង​ច្រៀង​អបអរ​ជ័យ​ជម្នះ​ទេ

ហើយ​ក៏​មិន​មែន​ជា​សំឡេង​ទួញ​សោក​ចាញ់​សង្គ្រាម​ដែរ

តែ​ខ្ញុំ​ឮ​ដូច​ជា​សំឡេង​ច្រៀង​អំពី​អ្វី​ផ្សេង​វិញ​»។

១៩ ពេល​ម៉ូសេ​ទៅ​ជិត​ដល់​ជំរំ ភ្លាម​នោះ​គាត់​បាន​ឃើញ​រូប​កូន​គោ​មាស+ និង​ឃើញ​បណ្ដា​ជន​កំពុង​រាំ ដូច្នេះ​គាត់​ខឹង​ជា​ខ្លាំង ហើយ​គាត់​ក៏​បោក​បន្ទះ​ថ្ម​ទាំង​ពីរ​នៅ​ជើង​ភ្នំ បែក​ខ្ទេច​ខ្ទី​អស់។+ ២០ រួច​គាត់​ក៏​យក​រូប​កូន​គោ​មាស​នោះ ទៅ​ដុត​ក្នុង​ភ្លើង រួច​កិន​ឲ្យ​ម៉ដ្ឋ​ដូច​ម្សៅ។+ បន្ទាប់​មក គាត់​បាន​យក​ទៅ​បាច​នៅ​ក្នុង​ទឹក រួច​បង្គាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​ផឹក​ទឹក​នោះ។+ ២១ ម៉ូសេ​បាន​សួរ​អេរ៉ុន​ថា​៖ ​«​តើ​បណ្ដា​ជន​ទាំង​នេះ​បាន​ធ្វើ​អ្វី​ដល់​អ្នក បាន​ជា​អ្នក​នាំ​ឲ្យ​ពួក​គេ​ធ្វើ​អំពើ​ខុស​ឆ្គង​ដ៏​ធំ​បែប​នេះ?​»។ ២២ អេរ៉ុន​តប​ឆ្លើយ​ថា​៖ ​«​លោក​ម្ចាស់ សូម​មេត្តា​កុំ​ខឹង​អី ដូច​លោក​ដឹង​ស្រាប់​ហើយ បណ្ដា​ជន​ទាំង​នេះ​ចេះ​តែ​ចង់​ធ្វើ​អាក្រក់។+ ២៣ ពួក​គេ​បាន​និយាយ​មក​ខ្ញុំ​ថា​៖ ‹ចូរ​ធ្វើ​ព្រះ​មួយ​ដើម្បី​នាំ​មុខ​យើង​ទាំង​អស់​គ្នា ព្រោះ​ម៉ូសេ​នេះ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក យើង​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ដល់​គាត់​ទេ›។+ ២៤ ដូច្នេះ ខ្ញុំ​ក៏​ប្រាប់​ពួក​គេ​ថា​៖ ‹អ្នក​ណា​ដែល​មាន​មាស ចូរ​ដោះ​យក​មក​ឲ្យ​ខ្ញុំ›។ បន្ទាប់​មក ខ្ញុំ​បាន​បោះ​មាស​ទាំង​នោះ​ទៅ​ក្នុង​ភ្លើង ហើយ​វា​ក៏​ចេញ​ជា​រូប​កូន​គោ​មាស​នេះ​ទៅ​»។

២៥ ម៉ូសេ​បាន​ឃើញ​ថា អេរ៉ុន​បាន​បណ្ដោយ​ឲ្យ​បណ្ដា​ជន​ធ្វើ​តាម​អំពើ​ចិត្ត ហើយ​នេះ​នាំ​ឲ្យ​ពួក​គេ​រង​ការ​ប្រមាថ​មើល​ងាយ។ ២៦ បន្ទាប់​មក ម៉ូសេ​បាន​ឈរ​នៅ​ច្រក​ចូល​ជំរំ ហើយ​និយាយ​ថា​៖ ​«​អ្នក​ណា​ដែល​នៅ​ខាង​ព្រះ​យេហូវ៉ា ចូរ​មក​ឯ​ខ្ញុំ!​»។+ ភ្លាម​នោះ ពួក​លេវី​ទាំង​អស់​បាន​ចូល​ទៅ​ឯ​គាត់។ ២៧ ពេល​នោះ ម៉ូសេ​និយាយ​ទៅ​ពួក​លេវី​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ក្រវាត់​ដាវ​នៅ​ចង្កេះ ហើយ​ទៅ​សម្លាប់​បង​ប្អូន អ្នក​ជិត​ខាង និង​មិត្ត​សម្លាញ់​ខ្លួន​ចាប់​ពី​ច្រក​ម្ខាង​ជំរំ​ដល់​ច្រក​ម្ខាង​ទៀត›​»។+ ២៨ ភ្លាម​នោះ ពួក​លេវី​បាន​ធ្វើ​តាម​បង្គាប់​ម៉ូសេ។ ដូច្នេះ នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រហែល​៣.០០០​នាក់​បាន​ស្លាប់។ ២៩ រួច​មក ម៉ូសេ​បាន​និយាយ​ទៅ​ពួក​លេវី​ថា​៖ ​«​នៅ​ថ្ងៃ​នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រឆាំង​នឹង​កូន​ខ្លួន​និង​បង​ប្អូន​ខ្លួន។+ ថ្ងៃ​នេះ លោក​នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា​»។+

៣០ នៅ​ថ្ងៃ​បន្ទាប់ ម៉ូសេ​បាន​និយាយ​ទៅ​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ធំ​ណាស់។ ដូច្នេះ​ខ្ញុំ​នឹង​ឡើង​ទៅ​ជួប​ព្រះ​យេហូវ៉ា​ដើម្បី​អង្វរ​សុំ​លោក ប្រហែល​ជា​លោក​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​»។+ ៣១ ម៉ូសេ​ក៏​បាន​ត្រឡប់​ទៅ​ជួប​ព្រះ​យេហូវ៉ា ហើយ​ជម្រាប​លោក​ថា​៖ ​«​ឱ​ព្រះ​អើយ! បណ្ដា​ជន​នេះ​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ណាស់! ព្រោះ​ពួក​គេ​បាន​ធ្វើ​រូប​ព្រះ​ពី​មាស​សម្រាប់​គោរព​បូជា!+ ៣២ ប៉ុន្តែ បើ​លោក​ពេញ​ចិត្ត សូម​លោក​មេត្តា​អភ័យ​ទោស​ឲ្យ​ពួក​គេ​ផង។+ បើ​មិន​ដូច្នោះ​ទេ សូម​លោក​លុប​ឈ្មោះ​ខ្ញុំ​ចេញ​ពី​សៀវភៅ​របស់​លោក​ចុះ​»។+ ៣៣ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​អ្នក​ណា​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង​ទាស់​នឹង​ខ្ញុំ ខ្ញុំ​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​សៀវភៅ​របស់​ខ្ញុំ។ ៣៤ ឥឡូវ ចូរ​នាំ​បណ្ដា​ជន​ទៅ​កន្លែង​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ចុះ។ ទេវតា​របស់​ខ្ញុំ​នឹង​នាំ​មុខ​អ្នក+ ហើយ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​វិនិច្ឆ័យ​ក្ដី ខ្ញុំ​នឹង​ដាក់​ទោស​ពួក​គេ​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​ពួក​គេ​បាន​ធ្វើ​»។ ៣៥ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​មាន​សេចក្ដី​វេទនា ព្រោះ​តែ​រូប​កូន​គោ​ដែល​ពួក​គេ​បាន​សុំ​អេរ៉ុន​ឲ្យ​ធ្វើ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក