បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ២៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • ប៉ូល​និយាយ​ការ​ពារ​ខ្លួន​នៅ​ចំពោះ​មុខ​អាគ្រីប៉ា (​១​-​១១​)

      • ប៉ូល​រៀប​រាប់​អំពី​ការ​ផ្លាស់​ប្ដូរ​សាសនា (​១២​-​២៣​)

      • ការ​តប​ឆ្លើយ​ពី​ភេស្ទុស​និង​អាគ្រីប៉ា (​២៤​-​៣២​)

សកម្មភាព ២៦:១

ឯកសារយោង

  • +សកម្ម ២៥:១៣

សកម្មភាព ២៦:២

ឯកសារយោង

  • +សកម្ម ២៤:៥, ៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៤, ទំ.  ២៥

សកម្មភាព ២៦:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៤, ទំ.  ២៥

សកម្មភាព ២៦:៤

ឯកសារយោង

  • +កាឡ ១:១៣, ១៤

សកម្មភាព ២៦:៥

ឯកសារយោង

  • +សកម្ម ២៣:៦; ភី ៣:៤, ៥
  • +សកម្ម ២២:៣

សកម្មភាព ២៦:៦

ឯកសារយោង

  • +សកម្ម ២៤:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០១៩, ទំ.  ៤

សកម្មភាព ២៦:៧

ឯកសារយោង

  • +សកម្ម ២៤:២០, ២១

សកម្មភាព ២៦:១០

ឯកសារយោង

  • +យ៉ូន ១៦:២; សកម្ម ៨:៣; ១កូ ១៥:៩; កាឡ ១:១៣; ១ធី ១:១៣
  • +សកម្ម ៩:១, ២, ១៤

សកម្មភាព ២៦:១៣

ឯកសារយោង

  • +សកម្ម ៩:៣-៥; ២២:៦-៨

សកម្មភាព ២៦:១៤

កំណត់សម្គាល់

  • *

    ជន្លួញ​ជា​ដំបង​ដែល​មាន​មុខ​ស្រួច ដើម្បី​ប្រើ​ចាក់​សត្វ​ឲ្យ​ទៅ​មុខ

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៥២

    ឯកសារយោង, ១/២០១៩, ទំ.  ៥

សកម្មភាព ២៦:១៦

ឯកសារយោង

  • +សកម្ម ២២:១៤, ១៥; កាឡ ១:១១, ១២; ១ធី ១:១២

សកម្មភាព ២៦:១៧

ឯកសារយោង

  • +សកម្ម ២២:២១; រ៉ូម ១១:១៣

សកម្មភាព ២៦:១៨

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ឯកសារយោង

  • +អេ ៦១:១
  • +កូឡ ១:១៣
  • +យ៉ូន ៨:១២; ២កូ ៤:៦
  • +អេភ ២:១, ២
  • +១យ៉ូន ៣:៥

សកម្មភាព ២៦:២០

ឯកសារយោង

  • +សកម្ម ៩:២២
  • +សកម្ម ៩:២៨
  • +ម៉ាថ ៣:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០១៩, ទំ.  ៥

សកម្មភាព ២៦:២១

ឯកសារយោង

  • +សកម្ម ២១:៣០, ៣១

សកម្មភាព ២៦:២២

ឯកសារយោង

  • +លូក ២៤:២៧, ៤៤; រ៉ូម ៣:២១

សកម្មភាព ២៦:២៣

ឯកសារយោង

  • +ចសព ២២:៧; ៣៥:១៩; អេ ៥០:៦; ៥៣:៥
  • +ចសព ១៦:១០
  • +ចសព ១៨:៤៩; អេ ១១:១០; លូក ២:៣០-៣២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    រស់នៅជានិរន្តរ៍, ទំ.  ១៧២

សកម្មភាព ២៦:២៦

ឯកសារយោង

  • +យ៉ូន ១៨:២០

សកម្មភាព ២៦:២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៤, ទំ.  ២៦

សកម្មភាព ២៦:២៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០១៩, ទំ.  ៥

    ប៉មយាម,

    ១/២/២០០៤, ទំ.  ២៦

សកម្មភាព ២៦:៣១

ឯកសារយោង

  • +សកម្ម ២៣:២៦, ២៩; ២៥:២៤, ២៥

សកម្មភាព ២៦:៣២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​អធិរាជ​»​

ឯកសារយោង

  • +សកម្ម ២៥:១១, ១២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ២៦:១សកម្ម ២៥:១៣
សកម្ម. ២៦:២សកម្ម ២៤:៥, ៩
សកម្ម. ២៦:៤កាឡ ១:១៣, ១៤
សកម្ម. ២៦:៥សកម្ម ២៣:៦; ភី ៣:៤, ៥
សកម្ម. ២៦:៥សកម្ម ២២:៣
សកម្ម. ២៦:៦សកម្ម ២៤:១៥
សកម្ម. ២៦:៧សកម្ម ២៤:២០, ២១
សកម្ម. ២៦:១០យ៉ូន ១៦:២; សកម្ម ៨:៣; ១កូ ១៥:៩; កាឡ ១:១៣; ១ធី ១:១៣
សកម្ម. ២៦:១០សកម្ម ៩:១, ២, ១៤
សកម្ម. ២៦:១៣សកម្ម ៩:៣-៥; ២២:៦-៨
សកម្ម. ២៦:១៦សកម្ម ២២:១៤, ១៥; កាឡ ១:១១, ១២; ១ធី ១:១២
សកម្ម. ២៦:១៧សកម្ម ២២:២១; រ៉ូម ១១:១៣
សកម្ម. ២៦:១៨អេ ៦១:១
សកម្ម. ២៦:១៨កូឡ ១:១៣
សកម្ម. ២៦:១៨យ៉ូន ៨:១២; ២កូ ៤:៦
សកម្ម. ២៦:១៨អេភ ២:១, ២
សកម្ម. ២៦:១៨១យ៉ូន ៣:៥
សកម្ម. ២៦:២០សកម្ម ៩:២២
សកម្ម. ២៦:២០សកម្ម ៩:២៨
សកម្ម. ២៦:២០ម៉ាថ ៣:៨
សកម្ម. ២៦:២១សកម្ម ២១:៣០, ៣១
សកម្ម. ២៦:២២លូក ២៤:២៧, ៤៤; រ៉ូម ៣:២១
សកម្ម. ២៦:២៣ចសព ២២:៧; ៣៥:១៩; អេ ៥០:៦; ៥៣:៥
សកម្ម. ២៦:២៣ចសព ១៦:១០
សកម្ម. ២៦:២៣ចសព ១៨:៤៩; អេ ១១:១០; លូក ២:៣០-៣២
សកម្ម. ២៦:២៦យ៉ូន ១៨:២០
សកម្ម. ២៦:៣១សកម្ម ២៣:២៦, ២៩; ២៥:២៤, ២៥
សកម្ម. ២៦:៣២សកម្ម ២៥:១១, ១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ២៦:១-៣២

សកម្មភាពរបស់ពួកសាវ័ក

២៦ អាគ្រីប៉ា+និយាយ​ទៅ​ប៉ូល​ថា​៖ ​«​អ្នក​អាច​និយាយ​ការ​ពារ​ខ្លួន​បាន​»។ រួច​មក ប៉ូល​លាត​ដៃ ហើយ​ចាប់​ផ្ដើម​និយាយ​ការ​ពារ​ខ្លួន​ថា​៖

២ ​«​ស្ដេច​អាគ្រីប៉ា ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​និយាយ​ការ​ពារ​ខ្លួន​នៅ​មុខ​លោក ស្ដី​អំពី​រឿង​ផ្សេង​ៗ​ដែល​ជនជាតិ​យូដា​ចោទ​ប្រកាន់​ខ្ញុំ+ ៣ ជា​ពិសេស ដោយ​សារ​លោក​យល់​ច្បាស់​អំពី​ទំនៀម​ទម្លាប់​ទាំង​អស់​របស់​ជនជាតិ​យូដា និង​អំពី​ជម្លោះ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ ដូច្នេះ ខ្ញុំ​សូម​លោក​មេត្តា​ស្ដាប់​ខ្ញុំ​ដោយ​អនុគ្រោះ។

៤ ​«​ស្ដី​អំពី​របៀប​រស់​នៅ​របស់​ខ្ញុំ​តាំង​ពី​ក្មេង​មក គឺ​កាល​ដែល​ខ្ញុំ​រស់​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​របស់​ខ្ញុំ​និង​នៅ​ក្រុង​យេរូសាឡិម នោះ​ជនជាតិ​យូដា​គ្រប់​គ្នា+ ៥ ដែល​ធ្លាប់​ស្គាល់​ខ្ញុំ​ពី​មុន​មក​ដឹង​ថា ខ្ញុំ​បាន​កាន់​តាម​ពួក​ផារិស៊ី+សម​ស្រប​តាម​និកាយ​ដ៏​តឹងរ៉ឹង​បំផុត​នៃ​សាសនា​របស់​យើង+ ហើយ​អ្នក​ទាំង​នោះ​ដែល​ស្គាល់​ខ្ញុំ​ក៏​អាច​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ការ​នោះ​ដែរ ប្រសិន​បើ​ពួក​គេ​ចង់​ធ្វើ​ដូច្នោះ។ ៦ ប៉ុន្តែ ឥឡូវ​នេះ​ខ្ញុំ​កំពុង​ទទួល​ការ​វិនិច្ឆ័យ​ក្ដី ដោយ​សារ​ខ្ញុំ​សង្ឃឹម​លើ​អ្វី​ដែល​ព្រះ​បាន​សន្យា​ឲ្យ​ដល់​ពួក​បុព្វ​បុរស​របស់​យើង។+ ៧ នេះ​ក៏​ជា​សេចក្ដី​សន្យា​ដែល​កុល​សម្ព័ន្ធ​ទាំង​១២​របស់​យើង សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ការ​ពិត​ដែរ។ ពួក​គេ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ។ ស្ដេច​អាគ្រីប៉ា គឺ​អំពី​សេចក្ដី​សង្ឃឹម​នេះ​ឯង​ដែល​ជនជាតិ​យូដា​កំពុង​ចោទ​ប្រកាន់​ខ្ញុំ។+

៨ ​«​ហេតុ​អ្វី​អស់​លោក​គិត​ថា ការ​ដែល​ព្រះ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ជា​រឿង​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ? ៩ ចំណែក​ខ្ញុំ​វិញ ខ្ញុំ​ធ្លាប់​គិត​ថា ខ្ញុំ​ត្រូវ​ប្រើ​គ្រប់មធ្យោបាយ​ដើម្បី​ប្រឆាំង​នាម​របស់​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត។ ១០ នៅ​ក្រុង​យេរូសាឡិម ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន។ ខ្ញុំ​បាន​ចាប់​អ្នក​បរិសុទ្ធ​ជា​ច្រើន​នាក់​ដាក់​គុក+ ព្រោះ​ខ្ញុំ​មាន​សិទ្ធិ​អំណាច​ពី​ពួក​សង្ឃនាយក+ ហើយ​ពេល​ដែល​ពួក​គាត់​ត្រូវ​គេ​វិនិច្ឆ័យ​ប្រហារ​ជីវិត ខ្ញុំ​បាន​បោះ​ឆ្នោត​គាំទ្រ​ការ​នោះ។ ១១ ខ្ញុំ​បាន​ចូល​គ្រប់​សាលា​ប្រជុំ​ទាំង​អស់ ហើយ​ដាក់​ទោស​ពួក​គាត់​ជា​ច្រើន​ដង ដើម្បី​បង្ខំ​ពួក​គាត់​ឲ្យ​បោះ​បង់​ចោល​ជំនឿ។ ខ្ញុំ​ខឹង​ពួក​គាត់​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ខ្ញុំ​តាម​បៀត​បៀន​ពួក​គាត់​នៅ​ក្រុង​ផ្សេង​ៗ​ទៀត។

១២ ​«​នៅ​ពេល​មួយ ខ្ញុំ​បាន​ចេញ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស់ ដោយ​សារ​ពួក​សង្ឃនាយក​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ធ្វើ​រឿង​នោះ។ ១៣ ស្ដេច​អើយ នៅ​តាម​ផ្លូវ​ប្រហែល​ជា​ថ្ងៃ​ត្រង់ ខ្ញុំ​ឃើញ​ពន្លឺ​មួយ​ដែល​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ គឺ​បាន​ភ្លឺ​ពី​លើ​មេឃ​មក​ចាំង​ជុំវិញ​ខ្ញុំនិង​ពួក​អ្នក​ដែល​កំពុង​រួម​ដំណើរ​ជា​មួយ​នឹង​ខ្ញុំ។+ ១៤ យើង​ទាំង​អស់​គ្នា​ក៏​ដួល​ដល់​ដី រួច​ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេប្រឺ​ថា​៖ ‹សុល សុល ហេតុអ្វី​អ្នក​បៀត​បៀន​ខ្ញុំ? អ្នក​ធ្វើ​ទុក្ខ​ដល់​ខ្លួន​ឯង​ហើយ ព្រោះ​អ្នក​ចេះ​តែ​ធាក់​ជន្លួញ›។* ១៥ ប៉ុន្តែ ខ្ញុំ​សួរ​ថា​៖ ‹តើ​លោក​ម្ចាស់​ជា​អ្នក​ណា?›។ លោក​ម្ចាស់​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​គឺ​យេស៊ូ ដែល​អ្នក​កំពុង​បៀត​បៀន។ ១៦ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​ក្រោក​ឈរ​ឡើង។ មូលហេតុ​ដែល​ខ្ញុំ​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ គឺ​ដើម្បី​ជ្រើស​រើស​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ និង​ជា​សាក្សី​បញ្ជាក់​អំពី​ការ​ទាំង​ប៉ុន្មាន​អំពី​ខ្ញុំ​ដែល​អ្នក​បាន​ឃើញ និង​ការ​ដែល​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ឃើញ។+ ១៧ ខ្ញុំ​នឹង​សង្គ្រោះ​អ្នក​ពី​បណ្ដា​ជន​នេះ និង​ពី​ប្រជា​ជាតិ​នា​នា​ដែល​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ+ ១៨ ដើម្បី​បើក​ភ្នែក​ពួក​គេ+ ហើយ​ឲ្យ​ពួក​គេ​បែរ​ចេញ​ពី​ភាព​ងងឹត+មក​ឯ​ពន្លឺ+ ថែម​ទាំង​ឲ្យ​ចេញ​ពី​អំណាច​របស់​សាថាន*+មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​ពួក​គេ​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង+ ព្រម​ទាំង​ទទួល​មត៌ក​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ដោយ​សារ​មាន​ជំនឿ​លើ​ខ្ញុំ›។

១៩ ​«​ដូច្នេះ ស្ដេច​អាគ្រីប៉ា ខ្ញុំ​មិន​បាន​ធ្វើ​ព្រងើយ​នឹង​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ពី​ស្ថាន​សួគ៌​ឲ្យ​ខ្ញុំ​ឃើញ​ក្នុង​គំនិត​ទេ។ ២០ ប៉ុន្តែ ខ្ញុំ​បាន​នាំ​សារ​ទៅ​ដល់​អ្នក​ក្រុង​ដាម៉ាស់+មុន​ដំបូង ហើយ​ដល់​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម+ និង​ពេញ​តំបន់​យូឌា រួច​ដល់​ជន​ជាតិ​ដទៃ។ ខ្ញុំ​ប្រាប់​ពួក​គេ​ថា ពួក​គេ​ត្រូវ​ប្រែ​ចិត្ត ហើយ​បែរ​មក​គោរព​ប្រណិប័តន៍​ព្រះ ដោយ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត។+ ២១ ដោយ​សារ​ការ​ទាំង​នេះ ជនជាតិ​យូដា​បាន​ចាប់​ខ្ញុំ​ក្នុង​វិហារ រួច​ព្យាយាម​សម្លាប់​ខ្ញុំ។+ ២២ ក៏​ប៉ុន្តែ ដោយ​សារ​ខ្ញុំ​បាន​ទទួល​ជំនួយ​ពី​ព្រះ ខ្ញុំ​បន្ត​ធ្វើ​ជា​សាក្សី​បញ្ជាក់​ប្រាប់​ទាំង​អ្នក​ធំ​ទាំង​អ្នក​តូច​អំពី​ដំណឹង​ល្អ​រហូត​ដល់​ថ្ងៃ​នេះ តែ​ខ្ញុំ​មិន​និយាយ​អ្វី​ក្រៅ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ពួក​អ្នកប្រកាស​ទំនាយ​និង​ម៉ូសេ​បាន​ប្រាប់​ថា​នឹង​កើត​ឡើង​នោះ​ទេ+ ២៣ ពោលគឺ​គ្រិស្ត​ត្រូវ​រង​ទុក្ខ+ រួច​ដោយ​សារ​លោក​ជា​អ្នក​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​បង្អស់+ នោះ​លោក​នឹង​ផ្សព្វ​ផ្សាយ ហើយ​បំភ្លឺ​ទាំង​បណ្ដា​ជន​នេះ​ទាំង​ជន​ជាតិ​ដទៃ​»។+

២៤ កាល​ដែល​គាត់​កំពុង​និយាយ​អ្វី​ៗ​ទាំង​នេះ​ដើម្បី​ការ​ពារ​ខ្លួន ភេស្ទុស​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​ប៉ូល! អ្នក​ឆ្កួត​ហើយ! ការ​ចេះ​ដឹង​ច្រើន​ពេក​បាន​ធ្វើ​ឲ្យ​អ្នក​ឆ្កួត!​»។ ២៥ ប៉ុន្តែ ប៉ូល​និយាយ​ថា​៖ ​«​ឯក​ឧត្ដម​ភេស្ទុស ខ្ញុំ​មិន​ឆ្កួត​ទេ តែ​ខ្ញុំ​កំពុង​និយាយ​សេចក្ដី​ពិត​ដោយ​ដឹង​ខុស​ត្រូវ។ ២៦ តាម​ការ​ពិត ស្ដេច​ដឹង​ច្បាស់​អំពី​ការ​ទាំង​នេះ ទើប​ខ្ញុំ​ហ៊ាន​ជម្រាប​លោក ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា​ក្នុង​ការ​ទាំង​អស់​នេះគ្មាន​អ្វី​ដែល​កំបាំង​ពី​លោក​ទេ ព្រោះ​ការ​ទាំង​អស់​នេះ​មិន​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​ឡើយ។+ ២៧ ស្ដេច​អាគ្រីប៉ា តើ​លោក​ជឿ​ពួក​អ្នក​ប្រកាស​ទំនាយ​ទេ? ខ្ញុំ​ដឹង​ថា​លោក​ជឿ​»។ ២៨ ប៉ុន្តែ អាគ្រីប៉ា​និយាយ​ទៅ​ប៉ូល​ថា​៖ ​«​តែ​បន្តិច​ទៀត ការ​និយាយ​វែក​ញែក​របស់​អ្នក​នឹង​នាំ​ឲ្យ​ខ្ញុំ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែរ​»។ ២៩ ដូច្នេះ ប៉ូល​និយាយ​ថា​៖ ​«​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​ថា ទោះ​ជា​ឆាប់​ឬ​យូរ​ក្ដី ខ្ញុំ​សូម​ឲ្យ​ទាំង​លោក ទាំងអស់​អ្នក​ដែល​កំពុង​ស្ដាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ នឹង​បាន​ដូច​ខ្ញុំ​ដែរ តែ​ដោយ​គ្មាន​ចំណង​ទាំង​នេះ​»។

៣០ រួច​មក ស្ដេច​ក៏​ក្រោក​ឈរ​ជា​មួយ​នឹង​អភិបាល និង​ប៊ឺនីស ព្រម​ទាំង​បុរស​ទាំង​ប៉ុន្មាន​ដែល​បាន​អង្គុយ​ជា​មួយ​នឹង​ពួក​គាត់។ ៣១ ប៉ុន្តែ កាល​ដែល​ពួក​គាត់​កំពុង​ចេញ​ទៅ ពួក​គាត់​និយាយ​គ្នា​ថា​៖ ​«​បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​ដែល​សម​នឹង​ទទួល​ទោស​ដល់​ស្លាប់ ឬ​ជាប់​គុក​ទេ​»។+ ៣២ បន្ទាប់​មក អាគ្រីប៉ា​និយាយ​ទៅ​ភេស្ទុស​ថា​៖ ​«​បុរស​នេះ​អាច​ត្រូវ​ដោះ​លែង​បាន ប្រសិន​បើ​គាត់​មិន​បាន​សុំ​លើក​រឿង​ក្ដី​ទៅ​សេសារ​»។*+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក