សាការី
២ រួចមក ខ្ញុំងើបមុខឡើង ហើយឃើញបុរសម្នាក់មានខ្សែរង្វាស់+ក្នុងដៃ។ ២ ដូច្នេះ ខ្ញុំក៏សួរគាត់ថា៖ «តើអ្នកអញ្ជើញទៅណា?»។
គាត់តបថា៖ «ទៅវាស់យេរូសាឡិម ដើម្បីឲ្យដឹងពីទទឹងនិងបណ្ដោយរបស់នាង»។+
៣ មើល! ទេវតាដែលកំពុងនិយាយជាមួយនឹងខ្ញុំក៏ចេញទៅ ហើយមានទេវតាមួយទៀតមកជួបទេវតានោះ ៤ រួចក៏និយាយទៅទេវតានោះថា៖ «ចូរប្រញាប់រត់ទៅប្រាប់បុរសនោះថា៖ ‹«យេរូសាឡិមនឹងទៅជាទីអាស្រ័យនៅ+ ដូចជាក្រុងដែលនៅចំហគ្មានកំពែងការពារ ដោយសារមនុស្សនិងហ្វូងសត្វច្រើនសន្ធឹករស់នៅក្នុងនាង។+ ៥ ខ្ញុំនឹងទៅជាកំពែងភ្លើងនៅព័ទ្ធជុំវិញនាង+ ហើយខ្ញុំនឹងទៅជាសិរីរុងរឿងរបស់នាង»។+ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នោះ›»។
៦ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «មក! មក! ចូរភៀសខ្លួនចេញពីទឹកដីទិសខាងជើងមក»។+
ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ព្រោះខ្ញុំបានកម្ចាត់កម្ចាយអ្នករាល់គ្នាទៅទិសទាំងបួន»។+
៧ «មកចុះ ស៊ីយ៉ូន! អ្នករាល់គ្នាដែលកំពុងអាស្រ័យជាមួយនឹងកូនស្រីនៃក្រុងបាប៊ីឡូន*អើយ ចូរគេចចេញមក!+ ៨ ក្រោយពីព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានទទួលការលើកតម្កើង លោកបានចាត់ខ្ញុំឲ្យទៅឯប្រជាជាតិនានាដែលប្លន់អ្នករាល់គ្នា។+ លោកមានប្រសាសន៍ថា៖ ‹អ្នកណាក៏ដោយដែលប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាពាល់ប្រស្រីភ្នែករបស់ខ្ញុំដែរ។+ ៩ ពីព្រោះខ្ញុំនឹងលើកដៃប្រឆាំងពួកគេ ហើយទាសកររបស់ពួកគេនឹងប្លន់ពួកគេវិញ›។+ រួចអ្នករាល់គ្នានឹងដឹងច្បាស់ថា ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានចាត់ខ្ញុំឲ្យមក។
១០ «ឱកូនស្រីនៃក្រុងស៊ីយ៉ូន*អើយ+ ចូរស្រែកដោយអំណរ ព្រោះខ្ញុំនឹងមក+ ហើយខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នា»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។ ១១ «នៅថ្ងៃនោះ ប្រជាជាតិជាច្រើននឹងគាំទ្រខាងខ្ញុំជាយេហូវ៉ា+ ហើយពួកគេនឹងក្លាយជារាស្ត្ររបស់ខ្ញុំ។ ខ្ញុំនឹងអាស្រ័យនៅជាមួយនឹងអ្នករាល់គ្នា»។ រួចអ្នករាល់គ្នានឹងដឹងច្បាស់ថា ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានចាត់ខ្ញុំឲ្យមក។ ១២ ព្រះយេហូវ៉ានឹងយកយូដាទុកជាចំណែកនៃសម្បត្តិរបស់លោកនៅក្នុងទឹកដីបរិសុទ្ធ ហើយលោកនឹងជ្រើសរើសយេរូសាឡិមសាជាថ្មី។+ ១៣ ចូរឲ្យមនុស្សជាតិទាំងឡាយនៅស្ងៀមនៅចំពោះមុខព្រះយេហូវ៉ា ព្រោះលោកកំពុងចាត់វិធានការពីលំនៅបរិសុទ្ធរបស់លោកហើយ។