បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៤០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • អរគុណ​ព្រះ​ដែល​គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម​បាន

        • ស្នា​ដៃ​របស់​ព្រះ​មាន​ច្រើន​រាប់​មិន​អស់ (​៥​)

        • ព្រះ​មិន​ចាត់​ទុក​គ្រឿង​បូជា​ថា​សំខាន់​បំផុត​ទេ (​៦​)

        • «​ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​»​ (​៨​)

ចម្រៀងសរសើរព្រះ ៤០:១

កំណត់សម្គាល់

  • *

    ឬ​«​ខ្ញុំ​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់​»​

  • *

    ឬ​«​ឱន​ស្ដាប់​»​

ឯកសារយោង

  • +ចសព ៣៤:១៥

ចម្រៀងសរសើរព្រះ ៤០:២

កំណត់សម្គាល់

  • *

    ឬ​«​រណ្ដៅ​លាន់​ឮ​ខ្លាំង​»​

ចម្រៀងសរសើរព្រះ ៤០:៣

ឯកសារយោង

  • +ចសព ៣៣:៣; ៩៨:១

ចម្រៀងសរសើរព្រះ ៤០:៥

ឯកសារយោង

  • +បប ១៥:៣
  • +ចសព ១៣៩:១៧, ១៨
  • +ដច ១៥:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៤៧

ចម្រៀងសរសើរព្រះ ៤០:៦

កំណត់សម្គាល់

  • *

    ឬ​«​មិន​ពេញ​ចិត្ត​»​

ឯកសារយោង

  • +១សាំ ១៥:២២; ចសព ៥១:១៦, ១៧; ហូ ៦:៦
  • +អេ ៥០:៥
  • +ហេ ១០:៥-៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/១៩៩៦, ទំ.  ១២

ចម្រៀងសរសើរព្រះ ៤០:៧

ឯកសារយោង

  • +លូក ២៤:៤៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/១៩៩៦, ទំ.  ១២

ចម្រៀងសរសើរព្រះ ៤០:៨

ឯកសារយោង

  • +យ៉ូន ៤:៣៤
  • +ចសព ៣៧:៣១; រ៉ូម ៧:២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១១/២០១៧, ទំ.  ១៥

    ប៉មយាម,

    ១៥/១១/២០១២, ទំ.  ៧

    ១/១០/១៩៩៦, ទំ.  ១២

    កិច្ចបម្រើ,

    ៩/២០១២, ទំ.  ៣

ចម្រៀងសរសើរព្រះ ៤០:៩

ឯកសារយោង

  • +ចសព ២២:២២
  • +ហេ ១៣:១៥

ចម្រៀងសរសើរព្រះ ៤០:១០

ឯកសារយោង

  • +ហេ ២:១២

ចម្រៀងសរសើរព្រះ ៤០:១១

ឯកសារយោង

  • +ចសព ៦១:៦, ៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៥, ទំ.  ៨, ១០

ចម្រៀងសរសើរព្រះ ៤០:១២

ឯកសារយោង

  • +ចសព ៧១:២០
  • +ចសព ៣៨:៤

ចម្រៀងសរសើរព្រះ ៤០:១៣

ឯកសារយោង

  • +ចសព ២៥:១៧
  • +ចសព ៣៨:២២; ៧០:១-៥

ចម្រៀងសរសើរព្រះ ៤០:១៦

ឯកសារយោង

  • +បច ៤:២៩
  • +ចសព ១៣:៥
  • +ចសព ៣៥:២៧

ចម្រៀងសរសើរព្រះ ៤០:១៧

ឯកសារយោង

  • +ចសព ៥៤:៤; អេ ៥០:៧; ហេ ១៣:៦
  • +ចសព ១៤៣:៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ៤០:១ចសព ៣៤:១៥
ចសព. ៤០:៣ចសព ៣៣:៣; ៩៨:១
ចសព. ៤០:៥បប ១៥:៣
ចសព. ៤០:៥ចសព ១៣៩:១៧, ១៨
ចសព. ៤០:៥ដច ១៥:១១
ចសព. ៤០:៦១សាំ ១៥:២២; ចសព ៥១:១៦, ១៧; ហូ ៦:៦
ចសព. ៤០:៦អេ ៥០:៥
ចសព. ៤០:៦ហេ ១០:៥-៩
ចសព. ៤០:៧លូក ២៤:៤៤
ចសព. ៤០:៨យ៉ូន ៤:៣៤
ចសព. ៤០:៨ចសព ៣៧:៣១; រ៉ូម ៧:២២
ចសព. ៤០:៩ចសព ២២:២២
ចសព. ៤០:៩ហេ ១៣:១៥
ចសព. ៤០:១០ហេ ២:១២
ចសព. ៤០:១១ចសព ៦១:៦, ៧
ចសព. ៤០:១២ចសព ៧១:២០
ចសព. ៤០:១២ចសព ៣៨:៤
ចសព. ៤០:១៣ចសព ២៥:១៧
ចសព. ៤០:១៣ចសព ៣៨:២២; ៧០:១-៥
ចសព. ៤០:១៦បច ៤:២៩
ចសព. ៤០:១៦ចសព ១៣:៥
ចសព. ៤០:១៦ចសព ៣៥:២៧
ចសព. ៤០:១៧ចសព ៥៤:៤; អេ ៥០:៧; ហេ ១៣:៦
ចសព. ៤០:១៧ចសព ១៤៣:៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ៤០:១-១៧

ចម្រៀងសរសើរព្រះ

ជូន​ចំពោះ​មេ​ភ្លេង។ ទំនុក​របស់​ដាវីឌ។

៤០ ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​លើ​ព្រះ​យេហូវ៉ា*

លោក​ផ្ទៀង​ត្រចៀក​ស្ដាប់*ពេល​ខ្ញុំ​ស្រែក​សុំ​លោក​ឲ្យ​ជួយ។+

 ២ លោក​លើក​ខ្ញុំ​ចេញ​ពី​រណ្ដៅ​អន្តរាយ*

ក៏​ស្រង់​ខ្ញុំ​ចេញ​ពី​ភក់​ល្បាប់។

លោក​ដាក់​ឲ្យ​ខ្ញុំ​ឈរ​លើ​ថ្ម​ដា

ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ឈរ​យ៉ាង​មាំ​មួន។

 ៣ រួច​លោក​ឲ្យ​ខ្ញុំ​ច្រៀង​ចម្រៀង​ថ្មី+

ជា​ចម្រៀង​សរសើរ​ព្រះ​របស់​យើង។

មនុស្ស​ជា​ច្រើន​នឹង​មើល​ដោយ​កោត​ស្ងើច​ក្នុង​ចិត្ត

ហើយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។

 ៤ អ្នក​ណា​ដែល​ទុក​ចិត្ត​ព្រះ​យេហូវ៉ា

ហើយ​មិន​ពឹង​ពាក់​មនុស្ស​រឹង​ទទឹង​ឬ​ជន​ភូត​ភរ អ្នក​នោះ​មាន​សុភមង្គល​ហើយ។

 ៥ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ

ស្នា​ដៃ​របស់​លោក​មាន​ច្រើន​ណាស់

កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោក​ក៏​មាន​ច្រើន​ក្រៃ​លែង

ហើយ​លោក​បាន​គិត​អំពី​អ្វី​ជា​ច្រើន​ដែល​ផ្ដល់​ប្រយោជន៍​ដល់​យើង។+

ទោះ​ជា​ខ្ញុំ​ខំ​រៀប​រាប់​យ៉ាង​ណា ក៏​រៀប​រាប់​មិន​អស់​ដែរ!+

គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​លោក​បាន​ឡើយ។+

 ៦ លោក​មិន​ត្រូវ​ការ*គ្រឿង​បូជា​និង​ជំនូន​ទេ+

តែ​លោក​បើក​ត្រចៀក​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​ស្ដាប់​លោក+

លោក​មិន​បាន​សុំ​គ្រឿង​បូជា​ដុត​ឬ​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ឡើយ។+

 ៧ រួច​ខ្ញុំ​និយាយ​ថា​៖ ​«​មើល! ខ្ញុំ​មក​ហើយ។

ក្នុង​រមូរ​មាន​សំណេរ​អំពី​ខ្ញុំ។+

 ៨ ឱ​ព្រះ​របស់​ខ្ញុំ​អើយ ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក+

ហើយ​ច្បាប់​របស់​លោក​នៅ​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជា​និច្ច។+

 ៩ ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​អំពី​សេចក្ដី​សុចរិត​នៅ​ក្នុង​ក្រុម​ជំនុំ​ធំ។+

មើល! ខ្ញុំ​មិន​បាន​ទប់​មាត់​ឡើយ+

ដូច​ព្រះ​យេហូវ៉ា​បាន​ជ្រាប​ហើយ។

១០ ខ្ញុំ​មិន​បាន​លាក់​សេចក្ដី​សុចរិត​របស់​លោក​ក្នុង​ចិត្ត​ខ្ញុំ​ទេ

តែ​ខ្ញុំ​បាន​ថ្លែង​ប្រាប់​អំពី​សេចក្ដី​ស្មោះ​ត្រង់​និង​សេចក្ដី​សង្គ្រោះ​របស់​លោក

ខ្ញុំ​រៀប​រាប់​អំពី​សេចក្ដី​ពិត​និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ក្នុង​ក្រុម​ជំនុំ​ធំ​»។+

១១ ឱ​ព្រះ​យេហូវ៉ា សូម​បន្ត​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ខ្ញុំ

សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​សេចក្ដី​ពិត​របស់​លោក​រក្សា​ការ​ពារ​ខ្ញុំ​ជា​និច្ច។+

១២ ទុក្ខ​វេទនា​ច្រើន​រាប់​មិន​អស់​បាន​រួត​រឹត​ខ្ញុំ+

កំហុស​ច្រើន​ហួស​ប្រមាណ​គ្រប​សង្កត់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មើល​ផ្លូវ​មិន​ឃើញ+

កំហុស​ទាំង​នោះ​មាន​ចំនួន​ច្រើន​ជាង​សរសៃ​សក់​លើ​ក្បាល​ខ្ញុំ​ទៅ​ទៀត

ហើយ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ណាស់។

១៣ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​លោក​ពេញ​ចិត្ត​សង្គ្រោះ​ខ្ញុំ​ផង+

ឱ​ព្រះ​យេហូវ៉ា សូម​ប្រញាប់​មក​ជួយ​ខ្ញុំ។+

១៤ សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ផ្ដាច់​ជីវិត​ខ្ញុំ

ត្រូវ​អាម៉ាស់​មុខ​និង​អាប់​ឱន។

សូម​ឲ្យ​អស់​អ្នក​ដែល​សប្បាយ​ចិត្ត​ដោយ​សារ​ខ្ញុំ​រង​ទុក្ខ​វេទនា

ត្រូវ​ដក​ថយ​ទាំង​អាប់​មុខ។

១៥ សូម​ឲ្យ​មនុស្ស​ដែល​តិះ​ដៀល​ខ្ញុំ​ថា​៖ ​«​សម​មុខ​ហើយ!​»​

ត្រូវ​តក់​ស្លុត​ដោយ​សារ​ភាព​អាម៉ាស់​របស់​ខ្លួន។

១៦ ប៉ុន្តែ ចូរ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​លោក+

ត្រេក​អរ​សប្បាយ​ដោយ​សារ​លោក។+

សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​សង្គ្រោះ​របស់​លោក​និយាយ​ឥត​ឈប់​ថា​៖

«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង​»។+

១៧ តែ​ខ្ញុំ​ជា​មនុស្ស​ក្រី​ក្រ​និង​គ្មាន​ទី​ពឹង

សូម​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ។

លោក​ជា​អ្នក​ជួយ​ខ្ញុំ និង​ជា​អ្នក​រំដោះ​ខ្ញុំ។+

ព្រះ​របស់​ខ្ញុំ​អើយ សូម​កុំ​បង្អង់​ឡើយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក