បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ២២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • ប៉ូល​និយាយ​ការ​ពារ​ខ្លួន​នៅ​មុខ​បណ្ដា​ជន (​១​-​២១​)

      • ប៉ូល​ប្រើ​សញ្ជាតិ​ជា​ពលរដ្ឋ​រ៉ូម (​២២​-​២៩​)

      • ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ជួប​ជុំ​គ្នា (​៣០​)

សកម្មភាព ២២:១

ឯកសារយោង

  • +ភី ១:៧

សកម្មភាព ២២:៣

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ

ឯកសារយោង

  • +រ៉ូម ១១:១
  • +សកម្ម ២១:៣៩
  • +សកម្ម ៥:៣៤
  • +សកម្ម ២៦:៤, ៥
  • +កាឡ ១:១៤; ភី ៣:៤-៦

សកម្មភាព ២២:៤

កំណត់សម្គាល់

  • *

    ឬ​«​ផ្លូវ​នៃ​សេចក្ដី​ពិត​»​

ឯកសារយោង

  • +សកម្ម ៨:៣; ៩:១, ២; ២៦:៩-១១; ១ធី ១:១២, ១៣

សកម្មភាព ២២:៦

ឯកសារយោង

  • +សកម្ម ៩:៣-៨; ២៦:១៣-១៥

សកម្មភាព ២២:១០

ឯកសារយោង

  • +សកម្ម ២៦:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១០/២០១២, ទំ.  ២៨

សកម្មភាព ២២:១៣

ឯកសារយោង

  • +សកម្ម ៩:១៧, ១៨

សកម្មភាព ២២:១៤

ឯកសារយោង

  • +១កូ ៩:១; ១៥:៨; កាឡ ១:១៥, ១៦

សកម្មភាព ២២:១៥

ឯកសារយោង

  • +សកម្ម ២៣:១១; ២៦:១៦

សកម្មភាព ២២:១៦

ឯកសារយោង

  • +សកម្ម ១០:៤៣
  • +១កូ ៦:១១; ១យ៉ូន ១:៧; បប ១:៥

សកម្មភាព ២២:១៧

ឯកសារយោង

  • +សកម្ម ៩:២៦; កាឡ ១:១៨

សកម្មភាព ២២:១៨

ឯកសារយោង

  • +សកម្ម ៩:២៨, ២៩

សកម្មភាព ២២:១៩

ឯកសារយោង

  • +សកម្ម ៨:៣

សកម្មភាព ២២:២០

ឯកសារយោង

  • +សកម្ម ៧:៥៨; ៨:១; ១ធី ១:១៣, ១៥

សកម្មភាព ២២:២១

ឯកសារយោង

  • +សកម្ម ៩:១៥; ១៣:២; រ៉ូម ១:៥; ១១:១៣; កាឡ ២:៧; ១ធី ២:៧

សកម្មភាព ២២:២៣

ឯកសារយោង

  • +២សាំ ១៦:១៣

សកម្មភាព ២២:២៥

ឯកសារយោង

  • +សកម្ម ១៦:៣៧, ៣៨; ២៣:២៧

សកម្មភាព ២២:២៨

ឯកសារយោង

  • +សកម្ម ១៦:៣៧

សកម្មភាព ២២:២៩

ឯកសារយោង

  • +សកម្ម ២៥:១៦

សកម្មភាព ២២:៣០

ឯកសារយោង

  • +ម៉ាថ ១០:១៧, ១៨; លូក ២១:១២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ២២:១ភី ១:៧
សកម្ម. ២២:៣រ៉ូម ១១:១
សកម្ម. ២២:៣សកម្ម ២១:៣៩
សកម្ម. ២២:៣សកម្ម ៥:៣៤
សកម្ម. ២២:៣សកម្ម ២៦:៤, ៥
សកម្ម. ២២:៣កាឡ ១:១៤; ភី ៣:៤-៦
សកម្ម. ២២:៤សកម្ម ៨:៣; ៩:១, ២; ២៦:៩-១១; ១ធី ១:១២, ១៣
សកម្ម. ២២:៦សកម្ម ៩:៣-៨; ២៦:១៣-១៥
សកម្ម. ២២:១០សកម្ម ២៦:១៦
សកម្ម. ២២:១៣សកម្ម ៩:១៧, ១៨
សកម្ម. ២២:១៤១កូ ៩:១; ១៥:៨; កាឡ ១:១៥, ១៦
សកម្ម. ២២:១៥សកម្ម ២៣:១១; ២៦:១៦
សកម្ម. ២២:១៦សកម្ម ១០:៤៣
សកម្ម. ២២:១៦១កូ ៦:១១; ១យ៉ូន ១:៧; បប ១:៥
សកម្ម. ២២:១៧សកម្ម ៩:២៦; កាឡ ១:១៨
សកម្ម. ២២:១៨សកម្ម ៩:២៨, ២៩
សកម្ម. ២២:១៩សកម្ម ៨:៣
សកម្ម. ២២:២០សកម្ម ៧:៥៨; ៨:១; ១ធី ១:១៣, ១៥
សកម្ម. ២២:២១សកម្ម ៩:១៥; ១៣:២; រ៉ូម ១:៥; ១១:១៣; កាឡ ២:៧; ១ធី ២:៧
សកម្ម. ២២:២៣២សាំ ១៦:១៣
សកម្ម. ២២:២៥សកម្ម ១៦:៣៧, ៣៨; ២៣:២៧
សកម្ម. ២២:២៨សកម្ម ១៦:៣៧
សកម្ម. ២២:២៩សកម្ម ២៥:១៦
សកម្ម. ២២:៣០ម៉ាថ ១០:១៧, ១៨; លូក ២១:១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ២២:១-៣០

សកម្មភាពរបស់ពួកសាវ័ក

២២ ​«​បង​ប្អូន​និង​ឪពុក​អើយ សូម​ស្ដាប់​ខ្ញុំ​ពន្យល់​សិន​»។+ ២ កាល​ដែល​បណ្ដា​ជន​ឮ​ប៉ូល​និយាយ​ភាសា​ហេប្រឺ​ទៅ​ពួក​គេ នោះ​ពួក​គេ​កាន់​តែ​ស្ងៀម​ទៅ រួច​គាត់​និយាយ​ថា​៖ ៣ ​«​ខ្ញុំ​ជា​ជនជាតិ​យូដា។+ ខ្ញុំ​កើត​នៅ​ក្រុង​តើសុស​ក្នុង​ស្រុក​ស៊ីលីស៊ី+ តែ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ​នៅ​ក្រុង​នេះ​ពី​កាម៉េលាល+ដោយ​ផ្ទាល់ ហើយ​បាន​ត្រូវ​បង្រៀន​ឲ្យ​កាន់​តាម​ច្បាប់*+នៃ​ពួក​បុព្វ​បុរស​របស់​យើង​យ៉ាង​ហ្មត់​ចត់។ ខ្ញុំ​ក៏​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ​ដូច​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ដែរ។+ ៤ ខ្ញុំ​បាន​បៀត​បៀន​អស់​អ្នក​ដែល​កាន់​តាម​ផ្លូវ​លោក​ម្ចាស់* រហូត​ដល់​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង ហើយ​ខ្ញុំ​ចាប់​ចង​ទាំង​ប្រុស​ទាំង​ស្រី រួច​ប្រគល់​ទៅ​ឲ្យ​គេ​ដាក់​គុក។+ ៥ សម្ដេច​សង្ឃ​និង​ពួក​អ្នក​ចាស់​ទុំ​ទាំង​អស់​នៃ​អង្គប្រជុំ​អាច​ធ្វើ​ជា​សាក្សី​បាន។ ខ្ញុំ​ក៏​បាន​សុំ​សំបុត្រ​ពី​ពួក​គេ ដើម្បី​យក​ទៅ​ឲ្យ​បង​ប្អូន​យើង​នៅ​ក្រុង​ដាម៉ាស់។ រួច​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ទី​នោះ ដើម្បី​ចាប់​អស់​អ្នក​ដែល​កាន់​តាម​ផ្លូវ​លោក​ម្ចាស់​មក​ឲ្យ​គេ​ដាក់​ទោស​នៅ​ក្រុង​យេរូសាឡិម​ទាំង​ជាប់​ចំណង។

៦ ​«​ប៉ុន្តែ​ប្រហែល​ជា​ថ្ងៃ​ត្រង់ កាល​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស់​ហើយ ស្រាប់​តែ​មាន​ពន្លឺ​ភ្លឺ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ​ចាំង​ជុំវិញ​ខ្ញុំ។+ ៧ រួច​ខ្ញុំ​ដួល​ដល់​ដី ហើយ​ឮ​សំឡេង​មួយ​បន្លឺ​មក​ខ្ញុំ​ថា​៖ ‹សុល សុល ហេតុ​អ្វី​អ្នក​បៀត​បៀន​ខ្ញុំ?›។ ៨ ខ្ញុំ​ឆ្លើយ​ថា​៖ ‹តើ​លោក​ម្ចាស់​ជា​អ្នក​ណា?›។ លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ខ្ញុំ​គឺ​យេស៊ូ ពី​ក្រុង​ណាសារ៉ែត ដែល​អ្នក​កំពុង​បៀត​បៀន›។ ៩ ឯ​បុរស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​បាន​ឃើញ​ពន្លឺ​នោះ តែ​មិន​បាន​ឮ​សំឡេង​របស់​លោក​ដែល​មាន​ប្រសាសន៍​មក​ខ្ញុំ​ទេ។ ១០ បន្ទាប់​មក ខ្ញុំ​និយាយ​ថា​៖ ‹លោក​ម្ចាស់ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា?›។ លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ចូរ​ក្រោក​ឡើង ហើយ​ចូល​ក្រុង​ដាម៉ាស់​ចុះ។ នៅ​ទី​នោះ អ្នក​នឹង​ទទួល​ដំណឹង​អំពី​ការ​ទាំង​អស់ដែល​អ្នក​ត្រូវ​ធ្វើ›។+ ១១ ប៉ុន្តែ ខ្ញុំ​មិន​អាច​មើល​ឃើញ​អ្វី​សោះ​ដោយសារ​ភាព​រុង​រឿង​នៃ​ពន្លឺ​នោះ។ ដូច្នេះ ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​បាន​ដឹក​ដៃ​ខ្ញុំ​ទៅ​ដល់​ក្រុង​ដាម៉ាស់។

១២ ​«​រួច​មក មាន​បុរស​ម្នាក់​ឈ្មោះ​អាណានាស គាត់​ជា​អ្នក​កោត​ខ្លាច​ព្រះ​និង​កាន់​តាម​ច្បាប់ ហើយ​ជនជាតិ​យូដា​ទាំង​អស់​ដែល​អាស្រ័យ​នៅ​ទី​នោះ​តែង​និយាយ​ល្អ​អំពី​គាត់។ ១៣ គាត់​មក​ឈរ​ជិត​ខ្ញុំ ហើយ​និយាយ​ថា​៖ ‹សុល បង​ប្រុស​អើយ សូម​មើល​ឃើញ​ឡើង​វិញ​ចុះ!›។ រំពេច​នោះ ខ្ញុំ​ងើប​ភ្នែក​ឡើង​ឃើញ​គាត់។+ ១៤ គាត់​និយាយ​ថា​៖ ‹ព្រះ​នៃ​ពួក​បុព្វ​បុរស​របស់​យើង​បាន​ជ្រើស​រើស​អ្នក​ឲ្យ​ស្គាល់​បំណង​ប្រាថ្នា​របស់​លោក និង​ឲ្យ​អ្នក​បាន​ឃើញ​លោក​ដែល​ជា​អ្នក​សុចរិត+ ថែម​ទាំង​ឲ្យ​ឮ​សំឡេង​របស់​លោក​ទៀត​ផង ១៥ ព្រោះ​អ្នក​ត្រូវ​ធ្វើ​ជា​សាក្សី​របស់​លោក ដោយ​បញ្ជាក់​ប្រាប់​មនុស្ស​ទាំង​អស់​អំពី​អ្វី​ដែល​អ្នក​បាន​ឃើញ​និង​ឮ។+ ១៦ ឥឡូវ ហេតុ​អ្វី​បាន​ជា​អ្នក​បង្អែ​បង្អង់​ដូច្នេះ? ចូរ​ក្រោក​ឡើង ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ហៅ​រក​នាម​របស់​លោក+ដើម្បី​លាង​សម្អាត​ការ​ខុស​ឆ្គង​របស់​អ្នក›។+

១៧ ​«​ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ+ ហើយ​កំពុង​អធិដ្ឋាន​ក្នុង​វិហារ ខ្ញុំ​បាន​ឃើញ​អ្វី​មួយ​ក្នុង​គំនិត ១៨ គឺ​ខ្ញុំ​ឃើញ​លោក​ម្ចាស់​កំពុង​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ចូរ​ប្រញាប់​ចេញ​ពី​ក្រុង​យេរូសាឡិម​ភ្លាម ពី​ព្រោះ​ពួក​គេ​នឹង​មិន​ព្រម​ទទួល​ការ​បញ្ជាក់​ប្រាប់​របស់​អ្នក​អំពី​ខ្ញុំ​ទេ›។+ ១៩ ខ្ញុំ​និយាយ​ថា​៖ ‹លោកម្ចាស់ ពួក​គេ​ដឹង​ច្បាស់​ថា ខ្ញុំ​ធ្លាប់​ចាប់​ពួក​អ្នក​ដែល​មាន​ជំនឿ​លើ​លោក ពី​សាលា​ប្រជុំ​មួយ​ទៅ​សាលា​ប្រជុំ​មួយ រួច​បញ្ជូន​ទៅ​ឲ្យ​គេ​ដាក់​គុក ក៏​ធ្លាប់​វាយ​ពួក​គេ​នឹង​រំពាត់។+ ២០ ម្យ៉ាង​ទៀត ពេល​ដែល​គេ​សម្លាប់​ស្ទេផាន​ដែល​ជា​សាក្សី​របស់​លោក នោះ​ខ្ញុំ​ក៏​ឈរ​នៅ​ក្បែរ​នោះ​ដែរ ហើយ​ខ្ញុំ​បាន​ពេញ​ចិត្ត​ចំពោះ​ការ​នោះ ថែម​ទាំង​បាន​ជួយ​មើល​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​អ្នក​ដែល​កំពុង​សម្លាប់​គាត់​ទៀត​ផង›។+ ២១ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ចូរ​ទៅ​ចុះ ពី​ព្រោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​ប្រជា​ជាតិ​ដែល​នៅ​ឆ្ងាយ​ៗ​›​»។+

២២ ពេល​ពួក​គេ​ស្ដាប់​ប៉ូល​និយាយ​ដល់​ត្រឹម​នេះ ពួក​គេ​ក៏​ស្រែក​ឡើង​ថា​៖ ​«​កម្ចាត់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ! ព្រោះ​អ្នក​នេះ​មិន​សម​នឹង​រស់​ទេ!​»។ ២៣ ពួក​គេ​នាំ​គ្នា​ស្រែក បោះ​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន ហើយ​បាច​ធូលី​ដី​ឡើង​លើ។+ ២៤ ដូច្នេះ មេ​បញ្ជាការ​បង្គាប់​ឲ្យ​យក​ប៉ូល​ចូល​ប៉ុស្តិ៍​ទាហាន រួច​វាយ​គាត់​នឹង​រំពាត់​ខ្សែ​តី​សួរ​ចម្លើយ ដើម្បី​អាច​ដឹង​ច្បាស់​អំ​ពី​មូលហេតុ​ដែល​ពួក​គេ​កំពុង​ស្រែក​ប្រឆាំង​គាត់​បែប​នេះ។ ២៥ ប៉ុន្តែ ពេល​ដែល​ពួក​គេ​ចង​សន្ធឹង​ប៉ូល​ដើម្បី​វាយ គាត់​សួរ​នាយ​ទាហាន​ដែល​ឈរ​នៅ​ទី​នោះ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មាន​ច្បាប់​វាយ​ពលរដ្ឋ​រ៉ូម ទាំង​មិន​ទាន់​បាន​វិនិច្ឆ័យ​ទោស​ឬ?​»។+ ២៦ ពេល​ដែល​នាយ​ទាហាន​ឮ​ដូច្នេះ គាត់​ទៅ​រាយ​ការណ៍​ប្រាប់​មេ​បញ្ជាការ​ថា​៖ ​«​តើ​លោក​ចង់​ធ្វើ​យ៉ាង​ណា? ព្រោះ​បុរស​នេះ​ជា​ពលរដ្ឋ​រ៉ូម​»។ ២៧ ដូច្នេះ មេ​បញ្ជាការ​បាន​ចូល​ទៅ​សួរ​ប៉ូល​ថា​៖ ​«​ប្រាប់​ខ្ញុំ​មក តើ​អ្នក​ជា​ពលរដ្ឋ​រ៉ូម​ឬ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​បាទ​»។ ២៨ មេ​បញ្ជាការ​តប​ថា​៖ ​«​ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ចូល​សញ្ជាតិ​រ៉ូម​»។ ប៉ូល​និយាយ​ថា​៖ ​«​តែ​ខ្ញុំ​បាន​កើត​មក​ជា​សញ្ជាតិ​រ៉ូម​តែ​ម្ដង​»។+

២៩ ដូច្នេះ ពួក​អ្នក​ដែល​បម្រុង​នឹង​ធ្វើ​ទារុណកម្ម​ដើម្បី​សួរ​ចម្លើយ​ប៉ូល ក៏​បាន​ថយ​ចេញ​ពី​គាត់​ភ្លាម។ ឯ​មេ​បញ្ជា​ការ​តាំង​ភ័យ​ខ្លាច ពេល​ដឹង​ថា​ប៉ូល​ជា​ពលរដ្ឋ​រ៉ូម ព្រោះ​គាត់​បាន​ចង​ប៉ូល​នឹង​ច្រវាក់។+

៣០ លុះ​ស្អែក​ឡើង មេ​បញ្ជាការ​ចង់​ដឹង​ប្រាកដ​អំ​ពី​មូលហេតុ​ដែល​ជនជាតិ​យូដា​កំពុង​ចោទ​ប្រកាន់​ប៉ូល។ ដូច្នេះ គាត់​ស្រាយ​ចំណង​ប៉ូល រួច​បង្គាប់​ឲ្យ​ពួក​សង្ឃនាយក​និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល​មក​ជួប​ជុំ​គ្នា។ បន្ទាប់​មក គាត់​នាំ​ប៉ូល​ចុះ​មក​ឲ្យ​ឈរ​ក្នុង​ចំណោម​ពួក​គេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក