បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីច្បាប់លេវី

      • អំពើ​ខុស​ឆ្គង​ជាក់​លាក់​មួយ​ចំនួន និង​គ្រឿង​បូជា​ដែល​តម្រូវ​ឲ្យ​ជូន (​១​-​៦​)

        • ការ​រាយ​ការណ៍​អំពី​អំពើ​ខុស​ឆ្គង​របស់​អ្នក​ឯ​ទៀត (​១​)

      • គ្រឿង​បូជា​ផ្សេង​ទៀត​ដែល​ជន​ក្រី​ក្រ​អាច​ជូន (​៧​-​១៣​)

      • គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​ដោយ​អចេតនា (​១៤​-​១៩​)

ច្បាប់លេវី ៥:១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​សំឡេង​ដាក់​បណ្ដាសា​»។ ប្រហែល​ជា​មាន​ន័យ​ថា​សេចក្ដី​ប្រកាស​អំពី​អំពើ​ខុស​ឆ្គង​មួយ​ដែល​រួម​បញ្ចូល​បណ្ដាសា​ទាស់​នឹង​អ្នក​ដែល​ធ្វើ​ខុស ឬ​ទាស់​នឹង​សាក្សី​ដែល​មិន​បាន​រាយ​ការណ៍​ប្រាប់

ឯកសារយោង

  • +សុភ ២៩:២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥៨

ច្បាប់លេវី ៥:២

កំណត់សម្គាល់

  • *

    នេះ​អាច​សំដៅ​លើ​សត្វ​តូច​ៗ​ណា​ដែល​រស់​នៅ​ផ្ដុំ​គ្នា

ឯកសារយោង

  • +ចល ១១:២១-២៤; ១៧:១៥; បច ១៤:៨

ច្បាប់លេវី ៥:៣

ឯកសារយោង

  • +ចល ១២:២; ១៣:៣; ១៥:៣; ជប ១៩:១១

ច្បាប់លេវី ៥:៤

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​គាត់​មាន​ទោស​ដោយ​សារ​គាត់​មិន​បាន​ធ្វើ​តាម​ពាក្យ​សម្បថ

ឯកសារយោង

  • +ម៉ាថ ៥:៣៣

ច្បាប់លេវី ៥:៥

ឯកសារយោង

  • +ជប ៥:៧; ចសព ៣២:៥; សុភ ២៨:១៣; ១យ៉ូន ១:៩

ច្បាប់លេវី ៥:៦

ឯកសារយោង

  • +ចល ៧:១; ១៤:២, ១២; ១៩:២០, ២១; ជប ៦:១២

ច្បាប់លេវី ៥:៧

ឯកសារយោង

  • +លូក ២:២៤
  • +ចល ១២:៧, ៨; ១៤:២១, ២២; ១៥:១៣-១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៣/២០១០, ទំ.  ៣២

ច្បាប់លេវី ៥:៩

ឯកសារយោង

  • +ចល ១:៤, ៥; ៧:២; ហេ ៩:២២

ច្បាប់លេវី ៥:១០

ឯកសារយោង

  • +ចល ១:១៥-១៧
  • +ចល ៦:៧

ច្បាប់លេវី ៥:១១

កំណត់សម្គាល់

  • *

    គឺ​១​ភាគ​១០​អេហ្វា​ស្មើ​នឹង​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ដច ១៦:៣៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៦/២០១៣, ទំ.  ១៥-១៦

    ១/៣/២០១០, ទំ.  ៣២

ច្បាប់លេវី ៥:១៣

ឯកសារយោង

  • +ចល ៤:២៦
  • +ចល ២:១០; ៧:១, ៦
  • +ចល ៦:១៤-១៦; ១កូ ៩:១៣

ច្បាប់លេវី ៥:១៥

កំណត់សម្គាល់

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ចល ១០:១៧, ១៨
  • +ចល ៦:៦
  • +ដច ៣០:១៣; ចល ២៧:២៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១១/២០២០, ទំ.  ១-២

ច្បាប់លេវី ៥:១៦

ឯកសារយោង

  • +ចល ៦:៤, ៥; ២២:១៤; ជប ៥:៦, ៧
  • +ដច ៣២:៣០
  • +ចល ៦:៧; ១៩:២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១១/២០២០, ទំ.  ១-២

ច្បាប់លេវី ៥:១៧

ឯកសារយោង

  • +ចល ៥:២

ច្បាប់លេវី ៥:១៨

ឯកសារយោង

  • +ចល ៦:៦

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចល. ៥:១សុភ ២៩:២៤
ចល. ៥:២ចល ១១:២១-២៤; ១៧:១៥; បច ១៤:៨
ចល. ៥:៣ចល ១២:២; ១៣:៣; ១៥:៣; ជប ១៩:១១
ចល. ៥:៤ម៉ាថ ៥:៣៣
ចល. ៥:៥ជប ៥:៧; ចសព ៣២:៥; សុភ ២៨:១៣; ១យ៉ូន ១:៩
ចល. ៥:៦ចល ៧:១; ១៤:២, ១២; ១៩:២០, ២១; ជប ៦:១២
ចល. ៥:៧លូក ២:២៤
ចល. ៥:៧ចល ១២:៧, ៨; ១៤:២១, ២២; ១៥:១៣-១៥
ចល. ៥:៩ចល ១:៤, ៥; ៧:២; ហេ ៩:២២
ចល. ៥:១០ចល ១:១៥-១៧
ចល. ៥:១០ចល ៦:៧
ចល. ៥:១១ដច ១៦:៣៦
ចល. ៥:១៣ចល ៤:២៦
ចល. ៥:១៣ចល ២:១០; ៧:១, ៦
ចល. ៥:១៣ចល ៦:១៤-១៦; ១កូ ៩:១៣
ចល. ៥:១៥ចល ១០:១៧, ១៨
ចល. ៥:១៥ចល ៦:៦
ចល. ៥:១៥ដច ៣០:១៣; ចល ២៧:២៥
ចល. ៥:១៦ដច ៣២:៣០
ចល. ៥:១៦ចល ៦:៧; ១៩:២២
ចល. ៥:១៦ចល ៦:៤, ៥; ២២:១៤; ជប ៥:៦, ៧
ចល. ៥:១៧ចល ៥:២
ចល. ៥:១៨ចល ៦:៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី ៥:១-១៩

ច្បាប់លេវី

៥ «​‹បើ​បុគ្គល​ម្នាក់​បាន​ឃើញ​ឬ​ដឹង​នូវ​អំពើ​ខុស​ឆ្គង​ណា​មួយ តែ​មិន​បាន​រាយ​ការណ៍​ប្រាប់​ពេល​ដែល​មាន​ការ​ប្រកាស​ស្វែង​រក​សាក្សី​មក​បញ្ជាក់*+ការ​ពិត នោះ​គាត់​នឹង​មាន​ទោស​ជា​មិន​ខាន។

២ ​«​‹បើ​អ្នក​ណា​ម្នាក់​ពាល់​អ្វី​មួយ​ដែល​មិន​ស្អាត​បរិសុទ្ធ ទោះ​ជា​សព​សត្វ​ព្រៃ សព​សត្វ​ស្រុក ឬ​សត្វ​ល្អិត*ក្ដី+ នោះ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ហើយ​មាន​ទោស ទោះ​ជា​គាត់​មិន​ដឹង​ខ្លួន​ក៏​ដោយ។ ៣ បើ​អ្នក​ណា​ម្នាក់​ពាល់​មនុស្ស​មិន​ស្អាត​បរិសុទ្ធ+ ឬ​អ្វី​មួយ​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​អចេតនា នោះ​គាត់​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ហើយ​មាន​ទោស ទោះ​បី​ជា​មួយ​រយៈ​ពេល​ក្រោយ​មក ទើប​គាត់​ដឹង​ក៏​ដោយ។

៤ ​«​‹បើ​អ្នក​ណា​ម្នាក់​រហ័ស​ស្បថ​ថា​នឹង​ធ្វើ​អ្វី​មួយ មិន​ថា​ធ្វើ​ល្អ​ឬ​ធ្វើ​អាក្រក់​ក្ដី នោះ​គាត់​នឹង​មាន​ទោស​មិន​ខាន* ទោះ​ជា​មួយ​រយៈ​ក្រោយ​មក ទើប​គាត់​ដឹង​ថា​ខ្លួន​បាន​ស្បថ​រហ័ស​ពេក​ក៏​ដោយ។+

៥ ​«​‹បើ​គាត់​ធ្វើ​ខុស​ក្នុង​ករណី​ណា​មួយ​ខាង​លើ​នេះ គាត់​ត្រូវ​សារភាព+កំហុស​ខ្លួន។ ៦ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ត្រូវ​យក​កូន​ចៀម​ញី​ឬ​កូន​ពពែ​ញី ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​និង​អំពើ​ខុស​ឆ្គង​របស់​គាត់។+ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់។

៧ ​«​‹ប៉ុន្តែ បើ​គាត់​គ្មាន​លទ្ធភាព​ជូន​សត្វ​ចៀម​ទេ គាត់​ត្រូវ​យក​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ+ ទៅ​ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​និង​អំពើ​ខុស​ឆ្គង​របស់​គាត់ គឺ​សត្វ​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​សត្វ​មួយ​ទៀត​ជា​គ្រឿង​បូជា​ដុត។+ ៨ គាត់​ត្រូវ​យក​សត្វ​ទាំង​ពីរ​នោះ​ទៅ​ប្រគល់​ឲ្យ​សង្ឃ។ ដំបូង សង្ឃ​ត្រូវ​ជូន​សត្វ​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង រួច​គាត់​ក្ដិច​បណ្ដាច់​ផ្នែក​ខាង​មុខ​ក​វា​តែ​មិន​ឲ្យ​ដាច់​ក្បាល​ទេ។ ៩ សង្ឃ​ត្រូវ​យក​ឈាម​ខ្លះ​របស់​វា ទៅ​ប្រោះ​នៅ​ជញ្ជាំង​នៃ​ទី​បូជា។ រួច​ឈាម​ដែល​នៅ​សល់ គាត់​ត្រូវ​ចាក់​នៅ​ជើង​ទី​បូជា។+ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១០ ឯ​សត្វ​មួយ​ទៀត គាត់​ត្រូវ​ជូន​ជា​គ្រឿង​បូជា​ដុត​ស្រប​តាម​ការ​ណែនាំ​នៃ​ការ​ជូន​គ្រឿង​បូជា​ដុត។+ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បុគ្គល​ដែល​បាន​ធ្វើ​ខុស​នោះ ហើយ​ព្រះ​នឹង​អភ័យ​ទោស​ឲ្យ​គាត់។+

១១ ​«​‹បើ​គាត់​គ្មាន​លទ្ធភាព​ជូន​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ​ទេ គាត់​ត្រូវ​យក​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា*+ ទៅ​ជូន​ព្រះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​គាត់។ គាត់​មិន​ត្រូវ​ដាក់​ប្រេង​ឬ​ម្សៅ​ក្រអូប​ពី​លើ​ឡើយ ព្រោះ​នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១២ បន្ទាប់​មក គាត់​ត្រូវ​យក​ទៅ​ប្រគល់​ឲ្យ​សង្ឃ ហើយ​សង្ឃ​នឹង​យក​ម្សៅ​ម៉ដ្ឋ​នោះ​មួយ​ក្ដាប់​ទៅ​ដុត​លើ​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា ឲ្យ​ផ្សែង​ហុយ​ឡើង​ជូន​ព្រះ​យេហូវ៉ា សម្រាប់​ជា​តំណាង​គ្រឿង​បូជា​នោះ​ទាំង​មូល។ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។ ១៣ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​បុគ្គល​ដែល​បាន​ធ្វើ​ខុស​នោះ។ ទោះ​បើ​គាត់​ធ្វើ​ខុស​ក្នុង​ករណី​ណា​ក៏​ដោយ គាត់​នឹង​ទទួល​ការ​អភ័យ​ទោស។+ ចំណែក​ឯ​ម្សៅ​ដែល​នៅ​សល់​នឹង​បាន​ជា​របស់​សង្ឃ+ ដូច​គ្រឿង​បូជា​ពី​ស្រូវ​ដែរ›​»។+

១៤ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​បន្ត​ទៀត​ថា​៖ ១៥ ​«​បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ដោយ​មិន​ដឹង​ខ្លួន ចំពោះ​អ្វី​ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ទុក​ជូន​ព្រះ​យេហូវ៉ា នោះ​គាត់​បាន​ធ្វើ​ខុស​ហើយ។+ ដូច្នេះ គាត់​ត្រូវ​យក​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ ជូន​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង​របស់​គាត់។+ សត្វ​នោះ​ត្រូវ​មាន​តម្លៃ​កំណត់ ជា​ប្រាក់​ហ្សេគិល* ដែល​គិត​តាម​ទម្ងន់​ហ្សេគិល​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។+ ១៦ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គាត់​ត្រូវ​បង់​ថ្លៃ​ដល់​សង្ឃ​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​គាត់​បាន​ធ្វើ​ទាស់​នឹង​កន្លែង​បរិសុទ្ធ ហើយ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​នៃ​របស់​នោះ+ ដើម្បី​ឲ្យ​សង្ឃ​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់+ ដោយ​ដុត​ចៀម​ឈ្មោល​នោះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង ហើយ​គាត់​នឹង​ទទួល​ការ​អភ័យ​ទោស។+

១៧ ​«​បើ​អ្នក​ណា​ម្នាក់​ធ្វើ​អំពើ​ណា​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ហាមឃាត់ ទោះ​ជា​គាត់​មិន​ដឹង​ខ្លួន​ក្ដី គាត់​នៅ​តែ​មាន​ទោស ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​នោះ។+ ១៨ ដូច្នេះ គាត់​ត្រូវ​យក​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​ទៅ​ប្រគល់​ឲ្យ​សង្ឃ ស្រប​តាម​តម្លៃ​ដែល​បាន​ត្រូវ​កំណត់​ចំពោះ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ បន្ទាប់​មក សង្ឃ​នឹង​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់ ចំពោះ​កំហុស​ដែល​គាត់​បាន​ធ្វើ​ដោយ​អចេតនា ហើយ​គាត់​នឹង​ទទួល​ការ​អភ័យ​ទោស។ ១៩ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។ គាត់​ពិត​ជា​មាន​ទោស ព្រោះ​បាន​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា​ហើយ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក