បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៣៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដែល​រង​ទុក្ខ​ហើយ​ប្រែ​ចិត្ត

        • «​ខ្ញុំ​កើត​ទុក្ខ ហើយ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ពន់​ពេក​»​ (​៦​)

        • ព្រះ​យេហូវ៉ា​ឮ​អស់​អ្នក​ដែល​រង់​ចាំ​លោក (​១៥​)

        • «​ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ដោយ​សារ​ខ្ញុំ​បាន​ធ្វើ​ខុស​»​ (​១៨​)

ចម្រៀងសរសើរព្រះ ៣៨:១

ឯកសារយោង

  • +យេ ១០:២៤

ចម្រៀងសរសើរព្រះ ៣៨:២

ឯកសារយោង

  • +ចសព ៣២:៤

ចម្រៀងសរសើរព្រះ ៣៨:៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ក្នុង​ឆ្អឹង​»​

ឯកសារយោង

  • +ចសព ៦:២; ៤១:៤; ៥១:៨

ចម្រៀងសរសើរព្រះ ៣៨:៤

ឯកសារយោង

  • +អែស ៩:៦; ចសព ៤០:១២

ចម្រៀងសរសើរព្រះ ៣៨:៧

ឯកសារយោង

  • +ចសព ៣៨:៣

ចម្រៀងសរសើរព្រះ ៣៨:១០

ឯកសារយោង

  • +ចសព ៦:៧

ចម្រៀងសរសើរព្រះ ៣៨:១២

ឯកសារយោង

  • +២សាំ ១៦:៧; ចសព ៦២:៤

ចម្រៀងសរសើរព្រះ ៣៨:១៣

ឯកសារយោង

  • +២សាំ ១៦:១១
  • +ចសព ៣៩:២, ៩

ចម្រៀងសរសើរព្រះ ៣៨:១៥

ឯកសារយោង

  • +២សាំ ១៦:១២; ចសព ១២៣:២
  • +ចសព ១៣៨:៣

ចម្រៀងសរសើរព្រះ ៣៨:១៧

ឯកសារយោង

  • +ចសព ៧៧:២

ចម្រៀងសរសើរព្រះ ៣៨:១៨

ឯកសារយោង

  • +ចសព ៣២:៥
  • +ចសព ៥១:៣

ចម្រៀងសរសើរព្រះ ៣៨:១៩

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ប៉ុន្តែ​អ្នក​ដែល​ធ្វើ​ជា​សត្រូវ​របស់​ខ្ញុំ​ដោយ​ឥត​ហេតុ មាន​គ្នា​ច្រើន​ណាស់​»​

ចម្រៀងសរសើរព្រះ ៣៨:២១

ឯកសារយោង

  • +ចសព ២២:១១; ៣៥:២២

ចម្រៀងសរសើរព្រះ ៣៨:២២

ឯកសារយោង

  • +ចសព ២៧:១; ៦២:២; អេ ១២:២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ៣៨:១យេ ១០:២៤
ចសព. ៣៨:២ចសព ៣២:៤
ចសព. ៣៨:៣ចសព ៦:២; ៤១:៤; ៥១:៨
ចសព. ៣៨:៤អែស ៩:៦; ចសព ៤០:១២
ចសព. ៣៨:៧ចសព ៣៨:៣
ចសព. ៣៨:១០ចសព ៦:៧
ចសព. ៣៨:១២២សាំ ១៦:៧; ចសព ៦២:៤
ចសព. ៣៨:១៣២សាំ ១៦:១១
ចសព. ៣៨:១៣ចសព ៣៩:២, ៩
ចសព. ៣៨:១៥២សាំ ១៦:១២; ចសព ១២៣:២
ចសព. ៣៨:១៥ចសព ១៣៨:៣
ចសព. ៣៨:១៧ចសព ៧៧:២
ចសព. ៣៨:១៨ចសព ៣២:៥
ចសព. ៣៨:១៨ចសព ៥១:៣
ចសព. ៣៨:២១ចសព ២២:១១; ៣៥:២២
ចសព. ៣៨:២២ចសព ២៧:១; ៦២:២; អេ ១២:២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ៣៨:១-២២

ចម្រៀងសរសើរព្រះ

ទំនុក​របស់​ដាវីឌ​ទុក​ជា​សេចក្ដី​រំលឹក។

៣៨ ឱ​ព្រះ​យេហូវ៉ា សូម​កុំ​ប្រដៅ​ខ្ញុំ​ពេល​លោក​ខឹង

សូម​កុំ​កែ​តម្រង់​ខ្ញុំ​ពេល​លោក​ក្រេវ​ក្រោធ។+

 ២ ព្រោះ​ព្រួញ​របស់​លោក​បាន​ចាក់​ខ្ញុំ​យ៉ាង​ជ្រៅ

ហើយ​ដៃ​របស់​លោក​សង្កត់​ខ្ញុំ​យ៉ាង​ខ្លាំង។+

 ៣ ខ្ញុំ​ឈឺ​ចាប់​ពេញ​រាង​កាយ ដោយ​សារ​កំហឹង​របស់​លោក

ខ្ញុំ​គ្មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត*ទេ ដោយ​សារ​អំពើ​ខុស​ឆ្គង​របស់​ខ្ញុំ។+

 ៤ កំហុស​របស់​ខ្ញុំ​ឡើង​លិច​ក្បាល​ខ្ញុំ+

ដូច​ជា​បន្ទុក​ដ៏​ធ្ងន់​ដែល​ខ្ញុំ​មិន​អាច​ទ្រាំ​ទ្រ​បាន​ឡើយ។

 ៥ ដំបៅ​ខ្ញុំ​ស្អុយ ហើយ​ឡើង​ខ្ទុះ

ព្រោះ​តែ​ភាព​ល្ងង់​ខ្លៅ​របស់​ខ្ញុំ។

 ៦ ខ្ញុំ​កើត​ទុក្ខ ហើយ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ពន់​ពេក

រាល់​ថ្ងៃ​ខ្ញុំ​ដើរ​ចុះ​ឡើង​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ។

 ៧ ខ្ញុំ​ក្ដៅ​ចុក​ផ្សា​ក្នុង​ខ្លួន

ខ្ញុំ​ឈឺ​ពេញ​ខ្លួន​ប្រាណ​ទាំង​មូល។+

 ៨ ខ្ញុំ​លែង​មាន​អារម្មណ៍​អ្វី​ទាំង​អស់ ហើយ​គ្មាន​កម្លាំង​ចិត្ត​កម្លាំង​កាយ​ទៀត

ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នាំ​ឲ្យ​ខ្ញុំ​ស្រែក​ថ្ងូរ។

 ៩ ឱ​ព្រះ​យេហូវ៉ា លោក​ដឹង​អំពី​បំណង​ប្រាថ្នា​ទាំង​អស់​របស់​ខ្ញុំ

លោក​ក៏​ឮ​សំឡេង​ខ្ញុំ​ដក​ដង្ហើម​ធំ​ដែរ។

១០ បេះ​ដូង​ខ្ញុំ​លោត​ញាប់​រន្ថាន់ ហើយ​កម្លាំង​ខ្ញុំ​ខ្សោះ​អស់​រលីង

រីឯ​ភ្នែក​របស់​ខ្ញុំ​ក៏​ងងឹត​ទៅ។+

១១ មិត្ត​ភក្ដិ​និង​គូ​កន​នាំ​គ្នា​គេច​មុខ​ពី​ខ្ញុំ​ដោយ​សារ​ខ្ញុំ​រង​ទុក្ខ​វេទនា

ហើយ​អ្នក​ដែល​ខ្ញុំ​ជិត​ស្និទ្ធ​មិន​មក​ជិត​ខ្ញុំ​ឡើយ។

១២ ពួក​អ្នក​ដែល​រក​សម្លាប់​ខ្ញុំ​ដាក់​អន្ទាក់​ចាំ​ចាប់​ខ្ញុំ

អស់​អ្នក​ដែល​ចង់​ធ្វើ​បាប​ខ្ញុំ និយាយ​អំពី​វិធី​បំផ្លាញ​ខ្ញុំ​ចោល+

ពី​ព្រឹក​ទាល់​ល្ងាច​ពួក​គេ​ប្រឹក្សា​គ្នា​រៀប​ល្បិច​បោក​បញ្ឆោត។

១៣ ប៉ុន្តែ​ដូច​មនុស្ស​ថ្លង់ ខ្ញុំ​មិន​ស្ដាប់​ពួក​គេ​ឡើយ+

ដូច​មនុស្ស​គ ខ្ញុំ​បិទ​មាត់​មិន​ស្រដី។+

១៤ ខ្ញុំ​ដូច​ជា​មនុស្ស​ដែល​ស្ដាប់​មិន​ឮ

ហើយ​គ្មាន​ពាក្យ​និយាយ​ការ​ពារ​ខ្លួន​ទេ។

១៥ ឱ​ព្រះ​យេហូវ៉ា ខ្ញុំ​រង់​ចាំ​លោក+

ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ លោក​បាន​ឆ្លើយ​តប​មក​ខ្ញុំ។+

១៦ ដោយ​សារ​ខ្ញុំ​បាន​ពោល​ថា​៖ ​«​សូម​កុំ​ឲ្យ​ពួក​គេ​បាន​អរ​សប្បាយ​ដោយ​សារ​ខ្ញុំ​រង​ទុក្ខ។

បើ​ខ្ញុំ​ភ្លាត់​ជើង​ដួល សូម​កុំ​ឲ្យ​ពួក​គេ​គិត​ថា​ខ្លួន​ប្រសើរ​ជាង​ខ្ញុំ​ឡើយ​»។

១៧ ព្រោះ​ខ្ញុំ​ហៀប​នឹង​ដួល​ទៅ

ហើយ​ខ្ញុំ​ឈឺ​ចុក​ចាប់​គ្រប់​ពេល​វេលា។+

១៨ ខ្ញុំ​បាន​សារភាព​កំហុស​របស់​ខ្ញុំ+

ព្រោះ​ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ដោយ​សារ​ខ្ញុំ​បាន​ធ្វើ​ខុស។+

១៩ ប៉ុន្តែ ពួក​សត្រូវ​របស់​ខ្ញុំ​ជា​មនុស្ស​ស្វាហាប់​ហើយ​ខ្លាំង​ក្លា*

អស់​អ្នក​ដែល​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ មាន​គ្នា​កាន់​តែ​ច្រើន​ឡើង។

២០ ពួក​គេ​ធ្វើ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដែល​ខ្ញុំ​បាន​ធ្វើ

ពួក​គេ​ប្រឆាំង​ខ្ញុំ ដោយ​សារ​ខ្ញុំ​ព្យាយាម​ធ្វើ​អំពើ​ល្អ។

២១ ឱ​ព្រះ​យេហូវ៉ា សូម​កុំ​បោះ​បង់​ចោល​ខ្ញុំ

ឱ​ព្រះ​របស់​ខ្ញុំ​អើយ សូម​កុំ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​រហូត​ឡើយ។+

២២ សូម​លោក​ប្រញាប់​មក​ជួយ​ខ្ញុំ

ឱ​ព្រះ​យេហូវ៉ា លោក​ជា​អ្នក​សង្គ្រោះ​របស់​ខ្ញុំ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក