បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ១០១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • អ្នក​គ្រប់​គ្រង​ដែល​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ

        • ‹ខ្ញុំ​មិន​ទ្រាំ​នឹង​អំណួត​ឡើយ› (​៥​)

        • «​ខ្ញុំ​នឹង​សម្លឹង​មើល​មនុស្ស​ស្មោះ​ត្រង់​»​ (​៦​)

ចម្រៀងសរសើរព្រះ ១០១:១

កំណត់សម្គាល់

  • *

    ឬ​«​លេង​ភ្លេង​»​

ចម្រៀងសរសើរព្រះ ១០១:២

កំណត់សម្គាល់

  • *

    ឬ​«​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​»​

ឯកសារយោង

  • +១បស ៩:៤; ចសព ៧៨:៧០, ៧២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី១, ទំ.  ៣១

ចម្រៀងសរសើរព្រះ ១០១:៣

ឯកសារយោង

  • +ចសព ៩៧:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០១១, ទំ.  ១២

ចម្រៀងសរសើរព្រះ ១០១:៥

កំណត់សម្គាល់

  • *

    ឬ​«​ខ្ញុំ​នឹង​កម្ចាត់​អ្នក​នោះ​ចោល​»​

ឯកសារយោង

  • +សុភ ២០:១៩

ចម្រៀងសរសើរព្រះ ១០១:៦

កំណត់សម្គាល់

  • *

    ឬ​«​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​»​

ចម្រៀងសរសើរព្រះ ១០១:៨

ឯកសារយោង

  • +សុភ ២០:៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ១០១:២១បស ៩:៤; ចសព ៧៨:៧០, ៧២
ចសព. ១០១:៣ចសព ៩៧:១០
ចសព. ១០១:៥សុភ ២០:១៩
ចសព. ១០១:៨សុភ ២០:៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ១០១:១-៨

ចម្រៀងសរសើរព្រះ

ទំនុក​របស់​ដាវីឌ។

១០១ ខ្ញុំ​នឹង​ច្រៀង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​និង​យុត្តិធម៌

ឱ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​ច្រៀង*សរសើរ​លោក។

 ២ ខ្ញុំ​នឹង​ប្រព្រឹត្ត​ដោយ​ចេះ​ពិចារណា និង​ដោយ​គ្មាន​កន្លែង​បន្ទោស។*

តើ​ពេល​ណា​លោក​នឹង​ជួយ​ខ្ញុំ?

ខ្ញុំ​នឹង​ដើរ​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ+សូម្បី​តែ​នៅ​ក្នុង​ផ្ទះ។

 ៣ ខ្ញុំ​នឹង​មិន​ព្រម​មើល​អ្វី​ដែល​ឥត​ប្រយោជន៍​ជា​ដាច់​ខាត

ខ្ញុំ​ស្អប់​ខ្ពើម​ការ​ប្រព្រឹត្ត​របស់​អស់​អ្នក​ដែល​បោះ​បង់​ចោល​ផ្លូវ​ត្រឹម​ត្រូវ។+

ខ្ញុំ​នឹង​មិន​ទាក់​ទង​ជា​មួយ​នឹង​មនុស្ស​បែប​នោះ​ឡើយ។

 ៤ ខ្ញុំ​នឹង​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​មាន​ចិត្ត​វៀច​វេរ

ខ្ញុំ​នឹង​មិន​ទទួល​យក​អ្វី​ដែល​អាក្រក់​ឡើយ។

 ៥ អ្នក​ណា​ដែល​បង្កាច់​បង្ខូច​អ្នក​ជិត​ខាង​ខ្លួន​ពី​ក្រោយ​ខ្នង+

ខ្ញុំ​នឹង​បំបិទ​មាត់​អ្នក​នោះ។*

អ្នក​ណា​ដែល​មាន​ភ្នែក​អំណួត​និង​ចិត្ត​ក្រអឺតក្រអោង

ខ្ញុំ​នឹង​មិន​ទ្រាំ​ឡើយ។

 ៦ ខ្ញុំ​នឹង​សម្លឹង​មើល​មនុស្ស​ស្មោះ​ត្រង់​នៅ​ផែនដី

ដើម្បី​ឲ្យ​ពួក​គេ​អាច​អាស្រ័យ​នៅ​ជា​មួយ​នឹង​ខ្ញុំ។

អ្នក​ដែល​ដើរ​ដោយ​គ្មាន​កន្លែង​បន្ទោស*នឹង​បម្រើ​ខ្ញុំ។

 ៧ មនុស្ស​បោក​បញ្ឆោត​នឹង​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ

ហើយ​មនុស្ស​ភូត​កុហក​ក៏​នឹង​មិន​បាន​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ​ដែរ។

 ៨ រាល់​ព្រឹក​ខ្ញុំ​នឹង​កម្ចាត់​មនុស្ស​ទុច្ចរិត​ទាំង​អស់​នៅ​ផែនដី

ខ្ញុំ​នឹង​ប្រល័យ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​អស់​ពី​ក្រុង​របស់​ព្រះ​យេហូវ៉ា។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក