បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី២ ១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី២

      • អាំណូន​រំលោភ​ថេម៉ា (​១​-​២២​)

      • អាប់សាឡំ​សម្លាប់​អាំណូន (​២៣​-​៣៣​)

      • អាប់សាឡំ​រត់​គេច​ខ្លួន​ទៅ​ស្រុក​កេសឺ (​៣៤​-​៣៩​)

សាំយូអែលទី២ ១៣:១

ឯកសារយោង

  • +១ប្រ ៣:៩
  • +២សាំ ៣:២

សាំយូអែលទី២ ១៣:២

កំណត់សម្គាល់

  • *

    នាង​ជា​ប្អូន​ស្រី​របស់​គាត់ តែ​ម្ដាយ​ទីទៃ

សាំយូអែលទី២ ១៣:៣

ឯកសារយោង

  • +២សាំ ១៣:៣៥
  • +១សាំ ១៦:៩; ១ប្រ ២:១៣

សាំយូអែលទី២ ១៣:៤

ឯកសារយោង

  • +ចល ១៨:៩; ២០:១៧

សាំយូអែលទី២ ១៣:៥

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​អាហារ​សម្រាប់​អ្នកជំងឺ

សាំយូអែលទី២ ១៣:៦

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​នំ​រាង​បេះ​ដូង​»​

សាំយូអែលទី២ ១៣:១២

ឯកសារយោង

  • +ចល ១៨:៩, ២៩; ២០:១៧; បច ២៧:២២
  • +ដក ៣៤:២, ៧; អសក ២០:៥, ៦

សាំយូអែលទី២ ១៣:១៩

ឯកសារយោង

  • +យ៉ូស ៧:៦; អេធ ៤:១; យេ ៦:២៦

សាំយូអែលទី២ ១៣:២០

ឯកសារយោង

  • +២សាំ ៣:៣; ១៣:១
  • +ចល ១៨:៩; បច ២៧:២២

សាំយូអែលទី២ ១៣:២១

ឯកសារយោង

  • +សុភ ១៩:១៣

សាំយូអែលទី២ ១៣:២២

ឯកសារយោង

  • +សុភ ១៨:១៩
  • +ដក ៣៤:៧

សាំយូអែលទី២ ១៣:២៣

ឯកសារយោង

  • +យ៉ូន ១១:៥៤
  • +១បស ១:៩, ១៩

សាំយូអែលទី២ ១៣:២៦

ឯកសារយោង

  • +ចសព ៥៥:២១; សុភ ១០:១៨; ២៦:២៤-២៦

សាំយូអែលទី២ ១៣:២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០២២, ទំ.  ៥-៦

សាំយូអែលទី២ ១៣:៣២

ឯកសារយោង

  • +២សាំ ១៣:៣
  • +១សាំ ១៦:៩; ១ប្រ ២:១៣
  • +២សាំ ១២:១០
  • +ដក ២៧:៤១; ចសព ៧:១៤; សុភ ១៨:១៩
  • +២សាំ ១៣:១២-១៤
  • +ចល ១៨:៩, ២៩

សាំយូអែលទី២ ១៣:៣៤

ឯកសារយោង

  • +២សាំ ១៣:៣៨

សាំយូអែលទី២ ១៣:៣៥

ឯកសារយោង

  • +២សាំ ១៣:៣

សាំយូអែលទី២ ១៣:៣៧

ឯកសារយោង

  • +២សាំ ៣:៣

សាំយូអែលទី២ ១៣:៣៨

ឯកសារយោង

  • +បច ៣:១៤; យ៉ូស ១២:៤, ៥; ២សាំ ១៤:២៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២សាំ. ១៣:១១ប្រ ៣:៩
២សាំ. ១៣:១២សាំ ៣:២
២សាំ. ១៣:៣២សាំ ១៣:៣៥
២សាំ. ១៣:៣១សាំ ១៦:៩; ១ប្រ ២:១៣
២សាំ. ១៣:៤ចល ១៨:៩; ២០:១៧
២សាំ. ១៣:១២ចល ១៨:៩, ២៩; ២០:១៧; បច ២៧:២២
២សាំ. ១៣:១២ដក ៣៤:២, ៧; អសក ២០:៥, ៦
២សាំ. ១៣:១៩យ៉ូស ៧:៦; អេធ ៤:១; យេ ៦:២៦
២សាំ. ១៣:២០២សាំ ៣:៣; ១៣:១
២សាំ. ១៣:២០ចល ១៨:៩; បច ២៧:២២
២សាំ. ១៣:២១សុភ ១៩:១៣
២សាំ. ១៣:២២សុភ ១៨:១៩
២សាំ. ១៣:២២ដក ៣៤:៧
២សាំ. ១៣:២៣យ៉ូន ១១:៥៤
២សាំ. ១៣:២៣១បស ១:៩, ១៩
២សាំ. ១៣:២៦ចសព ៥៥:២១; សុភ ១០:១៨; ២៦:២៤-២៦
២សាំ. ១៣:៣២២សាំ ១៣:៣
២សាំ. ១៣:៣២១សាំ ១៦:៩; ១ប្រ ២:១៣
២សាំ. ១៣:៣២២សាំ ១២:១០
២សាំ. ១៣:៣២ដក ២៧:៤១; ចសព ៧:១៤; សុភ ១៨:១៩
២សាំ. ១៣:៣២២សាំ ១៣:១២-១៤
២សាំ. ១៣:៣២ចល ១៨:៩, ២៩
២សាំ. ១៣:៣៤២សាំ ១៣:៣៨
២សាំ. ១៣:៣៥២សាំ ១៣:៣
២សាំ. ១៣:៣៧២សាំ ៣:៣
២សាំ. ១៣:៣៨បច ៣:១៤; យ៉ូស ១២:៤, ៥; ២សាំ ១៤:២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី២ ១៣:១-៣៩

សៀវភៅសាំយូអែលទី២

១៣ អាប់សាឡំ​កូន​ប្រុស​របស់​ដាវីឌ មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ថេម៉ា។+ នាង​មាន​រូប​សម្រស់​ស្រស់​ស្អាត។ រីឯ​អាំណូន+ដែល​ជា​កូន​ប្រុស​ម្នាក់​ទៀត​របស់​ដាវីឌ គាត់​លង់​ស្រឡាញ់​ថេម៉ា​ខ្លាំង​ណាស់។ ២ អាំណូន​ស្រឡាញ់​ថេម៉ា*ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​គាត់​រសាប់​រសល់​ក្នុង​ចិត្ត។ ប៉ុន្តែ គាត់​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​នាង​ទេ ព្រោះ​នាង​ជា​ស្រី​ក្រមុំ​បរិសុទ្ធ។ ៣ អាំណូន​មាន​មិត្ត​ភក្ដិ​ម្នាក់​ឈ្មោះ​យេហូណាដាប+ ដែល​ជា​កូន​ប្រុស​របស់​ស៊ីមមីអា។+ ស៊ីមមីអា​ជា​បង​ប្រុស​របស់​ដាវីឌ។ យេហូណាដាប​ជា​មនុស្ស​ឈ្លាស​វៃ​ខ្លាំង​ណាស់។ ៤ យេហូណាដាប​សួរ​អាំណូន​ថា​៖ ​«​ឱ​កូន​ស្ដេច​អើយ! ហេតុ​អ្វី​រាល់​ព្រឹក​អ្នក​ក្រៀម​ក្រំ​ចិត្ត​ខ្លាំង​ម្ល៉េះ? សូម​ប្រាប់​ខ្ញុំ តើ​មាន​រឿង​អ្វី?​»។ អាំណូន​តប​ថា​៖ ​«​ខ្ញុំ​លួច​ស្រឡាញ់​ថេម៉ា ប្អូន​ស្រី+អាប់សាឡំ​ដែល​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ​»។ ៥ យេហូណាដាប​ប្រាប់​គាត់​ថា​៖ ​«​សូម​អ្នក​ដេក​លើ​គ្រែ ហើយ​ធ្វើ​ពុត​ជា​ឈឺ។ ពេល​ឪពុក​របស់​អ្នក​មក​សួរ​សុខ​ទុក្ខ​អ្នក សូម​ប្រាប់​គាត់​ថា​៖ ‹សូម​អនុញ្ញាត​ឲ្យ​ប្អូន​ថេម៉ា មក​ធ្វើ​អាហារ​ឲ្យ​ខ្ញុំ​បរិភោគ​ផង។ បើ​នាង​ធ្វើ​អាហារ*នៅ​ចំពោះ​មុខ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បរិភោគ​អាហារ​ពី​ដៃ​របស់​នាង›​»។

៦ ដូច្នេះ អាំណូន​ដេក​ធ្វើ​ពុត​ជា​ឈឺ។ ពេល​ស្ដេច​មក​សួរ​សុខ​ទុក្ខ អាំណូន​និយាយ​ទៅ​ស្ដេច​ថា​៖ ​«​សូម​អនុញ្ញាត​ឲ្យ​ប្អូន​ថេម៉ា មក​ដុត​នំ​ប៉័ង*ពីរ​ដុំ​នៅ​ចំពោះ​មុខ​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​បរិភោគ​ពី​ដៃ​របស់​នាង​»។ ៧ នោះ​ដាវីឌ​ក៏​ផ្ញើ​សារ​ប្រាប់​ថេម៉ា​នៅ​ឯ​វិមាន​របស់​នាង​ថា​៖ ​«​សូម​កូន​ទៅ​វិមាន​របស់​អាំណូន​ជា​បង​ប្រុស​កូន ហើយ​ធ្វើ​អាហារ​ឲ្យ​គាត់​បរិភោគ​»។ ៨ ដូច្នេះ ថេម៉ា​ក៏​ទៅ​វិមាន​អាំណូន​ជា​បង​ប្រុស​របស់​នាង។ ពេល​នោះ អាំណូន​កំពុង​ដេក​លើ​គ្រែ។ នាង​ក៏​យក​ដុំ​ម្សៅ​មក​ច្របាច់​ធ្វើ​នំ​ប៉័ង ហើយ​ចម្អិន​នៅ​ចំពោះ​មុខ​គាត់។ ៩ រួច​មក នាង​លើក​អាហារ​យក​មក​ឲ្យ​គាត់ តែ​អាំណូន​មិន​ព្រម​បរិភោគ​ទេ។ គាត់​និយាយ​ទៅ​ពួក​អ្នក​បម្រើ​ថា​៖ ​«​ចូរ​អ្នក​ទាំង​អស់​គ្នា​ចេញ​ពី​បន្ទប់​របស់​ខ្ញុំ!​»។ ពួក​គេ​ទាំង​អស់​គ្នា​ក៏​ចេញ​ពី​បន្ទប់​គាត់។

១០ រួច​អាំណូន​និយាយ​ទៅ​ថេម៉ា​ថា​៖ ​«​សូម​ប្អូន​យក​អាហារ​មក​ឲ្យ​បង​ដល់​ដំណេក ដើម្បី​បង​អាច​បរិភោគ​ពី​ដៃ​របស់​ប្អូន​»។ ថេម៉ា​ក៏​យក​នំ​ប៉័ង​ដែល​នាង​បាន​ធ្វើ​មក​ឲ្យ​អាំណូន​ដល់​ដំណេក​របស់​គាត់។ ១១ ពេល​នាង​យក​នំ​ប៉័ង​មក​ឲ្យ​គាត់​បរិភោគ គាត់​ចាប់​នាង ហើយ​ពោល​ថា​៖ ​«​ប្អូន​ស្រី ដេក​ជា​មួយ​នឹង​បង​មក!​»។ ១២ ប៉ុន្តែ នាង​និយាយ​ថា​៖ ​«​ទេ បង​ប្រុស! សូម​បង​កុំ​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​កិត្តិយស​ឡើយ ព្រោះ​គ្មាន​អ្នក​ណា​ធ្វើ​ដូច្នេះ​ក្នុង​ស្រុក​អ៊ីស្រាអែល​ទេ។+ សូម​កុំ​ធ្វើ​អំពើ​ថោក​ទាប​នេះ​ឲ្យ​សោះ។+ ១៣ បើ​បង​ធ្វើ​ដូច្នេះ តើ​ឲ្យ​ខ្ញុំ​រស់​ជា​មួយ​នឹង​ភាព​អាម៉ាស់​នេះ​យ៉ាង​ដូច​ម្ដេច​បាន? ចំណែក​បង​វិញ គេ​នឹង​ចាត់​ទុក​បង​ជា​មនុស្ស​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រាអែល។ សូម​បង​ជម្រាប​លោក​ឪ​ពុក​ទៅ គាត់​នឹង​មិន​បដិសេធ​លើក​ខ្ញុំ​ឲ្យ​បង​ទេ​»។ ១៤ ប៉ុន្តែ អាំណូន​មិន​ព្រម​ស្ដាប់​នាង​ឡើយ គាត់​បាន​ប្រើ​កម្លាំង​ចាប់​រំលោភ​នាង។ ១៥ ក្រោយ​ពី​អាំណូន​រំលោភ​ថេម៉ា​ហើយ គាត់​ក៏​កើត​មាន​ចិត្ត​ស្អប់ខ្ពើម​នាង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ចិត្ត​ស្អប់​នោះ​ខ្លាំង​ជាង​ចិត្ត​ស្រឡាញ់​ដែល​គាត់​ធ្លាប់​មាន​ចំពោះ​នាង​ទៅ​ទៀត។ អាំណូន​និយាយ​ទៅ​កាន់​នាង​ថា​៖ ​«​ក្រោក​ឡើង ហើយ​ចេញ​ទៅ!​»។ ១៦ នោះ​នាង​និយាយ​ថា​៖ ​«​កុំ​ឡើយ​បង​ប្រុស! ព្រោះ​ការ​ដែល​បង​បណ្ដេញ​ខ្ញុំ​ចេញ​នេះ គឺ​អាក្រក់​ជាង​ការ​ដែល​បង​ទើប​តែ​បាន​ធ្វើ​មក​លើ​ខ្ញុំ​ទៅ​ទៀត!​»។ ក៏​ប៉ុន្តែ អាំណូន​មិន​ព្រម​ស្ដាប់​នាង​ឡើយ។

១៧ អាំណូន​ហៅ​អ្នក​បម្រើ​វ័យ​ក្មេង​មក ហើយ​ប្រាប់​ថា​៖ ​«​ចូរ​នាំ​ស្រី​នេះ​ចេញ​ពី​មុខ​ខ្ញុំ ហើយ​ចាក់​សោ​ផង​»។ ១៨ ដូច្នេះ អ្នក​បម្រើ​បាន​នាំ​នាង​ចេញ​ទៅ​ក្រៅ រួច​បិទ​ទ្វារ​ចាក់​សោ (​ពេល​នោះ​នាង​ពាក់​អាវ​វែង​ពិសេស ជា​អាវ​ដែល​កូន​ស្រី​ស្ដេច​ពាក់​ពេល​នៅ​ក្រមុំ​បរិសុទ្ធ​)។ ១៩ ថេម៉ា​យក​ផេះ​ដាក់​លើ​ក្បាល+ ហើយ​ហែក​អាវ​វែង​ប្រណីត​ដែល​នាង​ពាក់​នោះ។ រួច​នាង​ដាក់​ដៃ​ទាំង​ពីរ​លើ​ក្បាល ហើយ​ចេញ​ទៅ។ នាង​ដើរ​បណ្ដើរ​ស្រែក​យំ​បណ្ដើរ។

២០ អាប់សាឡំ​ដែល​ជា​បង​ប្រុស​របស់​នាង+សួរ​ថា​៖ ​«​តើ​អាំណូន​បាន​បំពាន​លើ​រូប​កាយ​ប្អូន​ឬ? សូម​ប្អូន​នៅ​ស្ងៀម​សិន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ក៏​ជា​បង​ប្រុស​របស់​ប្អូន​ដែរ។+ កុំ​ព្រួយ​ចិត្ត​អំពី​រឿង​នេះ​ឡើយ​»។ ចាប់​ពី​ពេល​នោះ​មក ថេម៉ា​នៅ​ក្នុង​វិមាន​របស់​អាប់សាឡំ​ដោយ​មិន​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ណា​ឡើយ។ ២១ ពេល​ស្ដេច​ដាវីឌ​ឮ​អំពី​រឿង​នោះ គាត់​ខឹង​ខ្លាំង​ណាស់។+ ប៉ុន្តែ ដាវីឌ​មិន​ចង់​ធ្វើ​ឲ្យ​អាំណូន​ឈឺ​ចិត្ត​ទេ ព្រោះ​គាត់​ជា​កូន​ច្បង និង​ជា​កូន​ដែល​ដាវីឌ​ស្រឡាញ់​ទៀត​ផង។ ២២ អាប់សាឡំ​មិន​និយាយ​រក​អាំណូន​ទាល់​តែ​សោះ។ គាត់​ស្អប់+អាំណូន​ខ្លាំង​ណាស់ ព្រោះ​អាំណូន​បាន​បំពាន​លើ​រូប​កាយ​ថេម៉ា​ជា​ប្អូន​ស្រី​គាត់។+

២៣ វេលា​ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ អាប់សាឡំ​ឲ្យ​មនុស្ស​របស់​គាត់​កាត់​រោម​ចៀម​នៅ​បាលហាសោ​ជិត​ក្រុង​អេប្រាអ៊ីម។+ អាប់សាឡំ​ក៏​អញ្ជើញ​កូន​ប្រុស​ៗ​ទាំង​អស់​របស់​ស្ដេច​ឲ្យ​មក​ជប់​លៀង​នៅ​ទី​នោះ។+ ២៤ អាប់សាឡំ​បាន​ចូល​ទៅ​ជួប​ស្ដេច ហើយ​និយាយ​ថា​៖ ​«​កូន​កំពុង​ឲ្យ​គេ​កាត់​រោម​ចៀម។ កូន​សូម​អញ្ជើញ​លោក​ឪ​ពុក​និង​មនុស្ស​របស់​លោក​ឪ​ពុក​ចូល​រួម​ពិធី​ជប់​លៀង​ជា​មួយ​នឹង​កូន​»។ ២៥ ស្ដេច​និយាយ​ទៅ​អាប់សាឡំ​ថា​៖ ​«​ទេ កូន​អើយ បើ​យើង​ទៅ​ទាំង​អស់​គ្នា ខ្លាច​ក្រែង​កូន​ពិបាក​»។ ទោះ​ជា​អាប់សាឡំ​ព្យាយាម​អញ្ជើញ​ស្ដេច​ឲ្យ​ទៅ​ក៏​ដោយ តែ​ស្ដេច​មិន​ព្រម​ទៅ​ទេ។ ពិត​មែន​តែ​ដាវីឌ​មិន​បាន​ទៅ តែ​គាត់​បាន​ជូន​ពរ​អាប់សាឡំ។ ២៦ រួច​មក អាប់សាឡំ​និយាយ​ថា​៖ ​«​បើ​លោក​ឪ​ពុក​មិន​អាច​អញ្ជើញ​ទៅ​បាន​ទេ សូម​អនុញ្ញាត​ឲ្យ​អាំណូន​បង​ប្រុស​ខ្ញុំ​ទៅ​ជា​មួយ​នឹង​ពួក​យើង​»។+ ស្ដេច​តប​ថា​៖ ​«​ហេតុ​អ្វី​ចាំ​បាច់​ឲ្យ​គាត់​ទៅ​ជា​មួយ​នឹង​កូន?​»។ ២៧ ប៉ុន្តែ ដោយ​សារ​អាប់សាឡំ​នៅ​តែ​អង្វរ​សុំ នោះ​ស្ដេច​ក៏​ចាត់​អាំណូន​និង​កូន​ប្រុស​ទាំង​អស់​ឲ្យ​ទៅ​ជា​មួយ​នឹង​អាប់សាឡំ។

២៨ បន្ទាប់​មក អាប់សាឡំ​បញ្ជា​ពួក​អ្នក​បម្រើ​ថា​៖ ​«​ចូរ​ពួក​អ្នក​ត្រៀម​ខ្លួន! ពេល​អាំណូន​ផឹក​ស្រា​សប្បាយ ស្រវឹង​ជោក​ជាំ​ហើយ នោះ​ខ្ញុំ​នឹង​បង្គាប់​ពួក​អ្នក​ថា​៖ ‹ចូរ​សម្លាប់​អាំណូន!› ពេល​នោះ​ពួក​អ្នក​ត្រូវ​សម្លាប់​គាត់​ចោល​ភ្លាម។ កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ ព្រោះ​ខ្ញុំ​ជា​អ្នក​បញ្ជា​ពួក​អ្នក។ ចូរ​រឹង​មាំ​ហើយ​ក្លាហាន​ឡើង​»។ ២៩ ដូច្នេះ ពួក​អ្នក​បម្រើ​របស់​អាប់សាឡំ​បាន​សម្លាប់​អាំណូន តាម​បញ្ជា​របស់​គាត់។ ពេល​ឃើញ​ដូច្នោះ កូន​ប្រុស​ឯ​ទៀត​របស់​ស្ដេច​ស្ទុះ​ក្រោក​ឡើង ហើយ​ជិះ​លា​រៀង​ៗ​ខ្លួន​គេច​ចេញ​ទៅ។ ៣០ កាល​ដែល​ពួក​គេ​កំពុង​ត្រឡប់​ទៅ​វិញ នោះ​មាន​មនុស្ស​មក​ប្រាប់​ដាវីឌ​ថា​៖ ​«​អាប់សាឡំ​បាន​សម្លាប់​កូន​ប្រុស​ទាំង​អស់​របស់​ស្ដេច គ្មាន​អ្នក​ណា​ម្នាក់​នៅ​រស់​ទេ​»។ ៣១ ពេល​ស្ដេច​ដាវីឌ​ឮ​ដូច្នោះ គាត់​ក្រោក​ឡើង​ហែក​សម្លៀក​បំពាក់​របស់​គាត់ ហើយ​ដេក​នៅ​ដី។ ពួក​អ្នក​បម្រើ​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ ក៏​ហែក​សម្លៀក​បំពាក់​របស់​ពួក​គេ​ដែរ។

៣២ ក៏​ប៉ុន្តែ យេហូណាដាប+កូន​ប្រុស​ស៊ីមមីអា+ដែល​ជា​បង​ប្រុស​ដាវីឌ គាត់​និយាយ​ថា​៖ ​«​សូម​លោក​ម្ចាស់​កុំ​គិត​ថា​កូន​ប្រុស​ទាំង​អស់​របស់​លោក​ស្លាប់​ឡើយ មាន​តែ​អាំណូន​ប៉ុណ្ណោះ​ដែល​ស្លាប់+ គឺ​អាប់សាឡំ​ជា​អ្នក​បញ្ជា​ឲ្យ​សម្លាប់​គាត់។ អាប់សាឡំ​បាន​រៀប​គម្រោង​នេះ+ តាំង​ពី​ថ្ងៃ​ដែល​អាំណូន​បាន​បំពាន​លើ​រូប​កាយ​ថេម៉ា+ជា​ប្អូន​ស្រី​គាត់+មក​ម្ល៉េះ។ ៣៣ ដូច្នេះ សូម​ស្ដេច​ជា​ម្ចាស់​កុំ​ជឿ​ពាក្យ​គេ​ប្រាប់​ថា​៖ ‹កូន​ប្រុស​ទាំង​អស់​របស់​ស្ដេច​ស្លាប់›​នោះ​ឡើយ។ តាម​ពិត​មាន​តែ​អាំណូន​ប៉ុណ្ណោះ​ដែល​ស្លាប់​»។

៣៤ ចំណែក​អាប់សាឡំ​វិញ គាត់​បាន​រត់​គេច​ខ្លួន​បាត់​ទៅ។+ ក្រោយ​មក អ្នក​យាម​ក្រុង​ក្រឡេក​ភ្នែក​ទៅ​ឃើញ​មនុស្ស​ជា​ច្រើន​កំពុង​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​ក្បែរ​ជើង​ភ្នំ។ ៣៥ យេហូណាដាប+បាន​និយាយ​ទៅ​ស្ដេច​ថា​៖ ​«​មើល! កូន​ប្រុស​ៗ​របស់​ស្ដេច​ត្រឡប់​មក​វិញ​ហើយ។ នេះ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ជម្រាប​លោក​»។ ៣៦ លុះ​គាត់​និយាយ​ចប់ ពួក​កូន​ស្ដេច​ក៏​មក​ដល់​ទាំង​ទ្រហោ​យំ ហើយ​ស្ដេច​និង​ពួក​អ្នក​បម្រើ​ទាំង​អស់​ក៏​យំ​ដោយ​ក្ដី​ជូរ​ចត់​យ៉ាង​ខ្លាំង។ ៣៧ រីឯ​អាប់សាឡំ​វិញ គាត់​រត់​គេច​ខ្លួន​ទៅ​អាស្រ័យ​នៅ​ជា​មួយ​នឹង​តាល់ម៉ាយ+ ជា​កូន​ប្រុស​អាំម៉ាយហ៊ូត​ដែល​ជា​ស្ដេច​ស្រុក​កេសឺ។ ចំណែក​ដាវីឌ គាត់​បាន​យំ​ស្រណោះ​អាំណូន​អស់​ជា​ច្រើន​ថ្ងៃ។ ៣៨ អាប់សាឡំ​បាន​ភៀស​ខ្លួន​ទៅ​ជ្រក​កោន​នៅ​ស្រុក​កេសឺ+ អស់​រយៈ​ពេល​បី​ឆ្នាំ។

៣៩ ក្រោយ​ពី​ស្ដេច​ដាវីឌ​ឈប់​កើត​ទុក្ខ​ពី​រឿង​អាំណូន​ស្លាប់ គាត់​ចាប់​ផ្ដើម​នឹក​រឭក​ចង់​ទៅ​ជួប​អាប់សាឡំ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក