បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ២៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី១

      • អ្នក​លេង​ភ្លេង​និង​អ្នក​ចម្រៀង​សម្រាប់​វិហារ​របស់​ព្រះ (​១​-​៣១​)

ប្រវត្តិហេតុទី១ ២៥:១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ប្រកាស​ទំនាយ​»។ មើល​និយម​ន័យ​ពាក្យ​«​អ្នក​ប្រកាស​ទំនាយ​»​

ឯកសារយោង

  • +១ប្រ ១៦:៤១, ៤២; ២ប្រ ៥:១១, ១២; ៣៥:១៥
  • +១ប្រ ១៥:១៦
  • +១សាំ ១០:៥

ប្រវត្តិហេតុទី១ ២៥:៣

ឯកសារយោង

  • +១ប្រ ១៦:៤១, ៤២
  • +១ប្រ ១៥:១៦, ១៨
  • +អេភ ៥:១៩

ប្រវត្តិហេតុទី១ ២៥:៤

ឯកសារយោង

  • +១ប្រ ១៥:១៦, ១៩

ប្រវត្តិហេតុទី១ ២៥:៦

ឯកសារយោង

  • +១ប្រ ១៣:៨; ១៥:១៦; ១៦:៥

ប្រវត្តិហេតុទី១ ២៥:៨

ឯកសារយោង

  • +សុភ ១៦:៣៣

ប្រវត្តិហេតុទី១ ២៥:៩

ឯកសារយោង

  • +១ប្រ ២៥:១, ២
  • +១ប្រ ២៥:១, ៣

ប្រវត្តិហេតុទី១ ២៥:១០

ឯកសារយោង

  • +១ប្រ ២៥:១, ២

ប្រវត្តិហេតុទី១ ២៥:១២

ឯកសារយោង

  • +១ប្រ ២៥:១, ២

ប្រវត្តិហេតុទី១ ២៥:២០

ឯកសារយោង

  • +១ប្រ ២៥:១, ៤

ប្រវត្តិហេតុទី១ ២៥:២៩

ឯកសារយោង

  • +១ប្រ ២៥:១, ៤

ប្រវត្តិហេតុទី១ ២៥:៣០

ឯកសារយោង

  • +១ប្រ ២៥:១, ៤

ប្រវត្តិហេតុទី១ ២៥:៣១

ឯកសារយោង

  • +១ប្រ ២៥:១, ៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ប្រ. ២៥:១១ប្រ ១៦:៤១, ៤២; ២ប្រ ៥:១១, ១២; ៣៥:១៥
១ប្រ. ២៥:១១ប្រ ១៥:១៦
១ប្រ. ២៥:១១សាំ ១០:៥
១ប្រ. ២៥:៣១ប្រ ១៦:៤១, ៤២
១ប្រ. ២៥:៣១ប្រ ១៥:១៦, ១៨
១ប្រ. ២៥:៣អេភ ៥:១៩
១ប្រ. ២៥:៤១ប្រ ១៥:១៦, ១៩
១ប្រ. ២៥:៦១ប្រ ១៣:៨; ១៥:១៦; ១៦:៥
១ប្រ. ២៥:៨សុភ ១៦:៣៣
១ប្រ. ២៥:៩១ប្រ ២៥:១, ២
១ប្រ. ២៥:៩១ប្រ ២៥:១, ៣
១ប្រ. ២៥:១០១ប្រ ២៥:១, ២
១ប្រ. ២៥:១២១ប្រ ២៥:១, ២
១ប្រ. ២៥:២០១ប្រ ២៥:១, ៤
១ប្រ. ២៥:២៩១ប្រ ២៥:១, ៤
១ប្រ. ២៥:៣០១ប្រ ២៥:១, ៤
១ប្រ. ២៥:៣១១ប្រ ២៥:១, ៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី១ ២៥:១-៣១

ប្រវត្តិហេតុទី១

២៥ ដាវីឌ​និង​ពួក​អ្នក​ដឹក​នាំ​កូន​ចៅ​លេវី បាន​ចាត់​ចែង​កូន​ខ្លះ​របស់​អេសាភ ហេម៉ាន និង​យេឌូថិន+ ឲ្យ​សរសើរ​តម្កើង*ព្រះ​ដោយ​លេង​ពិណ ឆាប+ និង​ឧបករណ៍​ភ្លេង​មាន​ខ្សែ។+ ពួក​គេ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ ២ ពី​ចំណោម​កូន​ចៅ​អេសាភ​មាន សាកឺ យ៉ូសែប នេថានៀ និង​អាសារីឡា។ ពួក​គេ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​អេសាភ ដែល​ប្រកាស​ទំនាយ​ក្រោម​ការ​ណែនាំ​របស់​ស្ដេច។ ៣ ពី​ចំណោម​កូន​ចៅ​យេឌូថិន+មាន​៦​នាក់ គឺ​កេដាលៀ សេរ៉ាយ យេសេយ៉ា ស៊ីមម៉ាយ ហាសាបៀ និង​ម៉ាធីធា។+ ពួក​គេ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​យេឌូថិន​ជា​អ្នក​លេង​ពិណ​ប្រកាស​ទំនាយ និង​ជា​អ្នក​ច្រៀង​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​សរសើរ​តម្កើង​លោក។+ ៤ ពី​ចំណោម​កូន​ហេម៉ាន+មាន ប៊ូកគៀ ម៉ាថានៀ អូសៀល សេប៊ូអែល យេរីម៉ូត ហាណានា ហាណាណៃ អេឡាយអាថា គីដាលថាយ រ៉ូម៉េមថាយអ៊ីសឺ យ៉ូសបេកាសា ម៉ាឡូថាយ ហូថឺ និង​ម៉ាហាស៊ីយ៉ាត។ ៥ ពួក​គេ​ទាំង​អស់​សុទ្ធតែ​ជា​កូន​ហេម៉ាន។ ហេម៉ាន​ជា​អ្នក​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​ដើម្បី​ជួយ​ណែនាំ​ស្ដេច។ គាត់​បាន​ប្រកាស​ប្រសាសន៍​របស់​ព្រះ​ពិត ដើម្បី​លើក​តម្កើង​លោក។ ហេតុ​នេះ ព្រះ​ពិត​បាន​ឲ្យ​ហេម៉ាន​មាន​កូន​ប្រុស​១៤​នាក់ និង​កូន​ស្រី​៣​នាក់។ ៦ ពួក​គេ​ទាំង​នេះ​បំពេញ​ភារកិច្ច​ច្រៀង​និង​លេង​ពិណ គោះ​ឆាប និង​លេង​ឧបករណ៍​ភ្លេង​មាន​ខ្សែ+នៅ​ឯ​វិហារ​របស់​ព្រះ​យេហូវ៉ា ក្រោម​ការ​ដឹក​នាំ​របស់​ឪពុក​ពួក​គេ។

រីឯ​អេសាភ យេឌូថិន និង​ហេម៉ាន​វិញ ពួក​គេ​នៅ​ក្រោម​បង្គាប់​របស់​ស្ដេច។

៧ ពួក​គេ​និង​បង​ប្អូន​របស់​ពួក​គេ​មាន​ចំនួន​២៨៨​នាក់។ ពួក​គេ​សុទ្ធតែ​ជា​អ្នក​ជំនាញ​ខាង​ចម្រៀង ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​ច្រៀង​យ៉ាង​ពីរោះ​ជូន​ព្រះ​យេហូវ៉ា។ ៨ ពួក​គេ​ចាប់​ឆ្នោត+ដើម្បី​ទទួល​មុខ​ងារ​រៀង​ៗ​ខ្លួន គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​អ្នក​ស្ទាត់​ជំនាញ ទាំង​អ្នក​មិន​ទាន់​ស្ទាត់​ជំនាញ។

៩ ឆ្នោត​ទី​១​ត្រូវ​លើ​យ៉ូសែប+ជា​កូន​អេសាភ ទី​២​ត្រូវ​លើ​កេដាលៀ+ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ១០ ទី​៣​ត្រូវ​លើ​សាកឺ+ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ១១ ទី​៤​ត្រូវ​លើ​អ៊ីសរ៉ាយ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ១២ ទី​៥​ត្រូវ​លើ​នេថានៀ+ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ១៣ ទី​៦​ត្រូវ​លើ​ប៊ូកគៀ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ១៤ ទី​៧​ត្រូវ​លើ​យេសារីឡា ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ១៥ ទី​៨​ត្រូវ​លើ​យេសេយ៉ា ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ១៦ ទី​៩​ត្រូវ​លើ​ម៉ាថានៀ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ១៧ ទី​១០​ត្រូវ​លើ​ស៊ីមម៉ាយ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ១៨ ទី​១១​ត្រូវ​លើ​អាសារ៉េល ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ១៩ ទី​១២​ត្រូវ​លើ​ហាសាបៀ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ២០ ទី​១៣​ត្រូវ​លើ​ស៊ូបាអែល+ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ២១ ទី​១៤​ត្រូវ​លើ​ម៉ាធីធា ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ២២ ទី​១៥​ត្រូវ​លើ​យេរេម៉ូត ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ២៣ ទី​១៦​ត្រូវ​លើ​ហាណានា ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ២៤ ទី​១៧​ត្រូវ​លើ​យ៉ូសបេកាសា ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ២៥ ទី​១៨​ត្រូវ​លើ​ហាណាណៃ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ២៦ ទី​១៩​ត្រូវ​លើ​ម៉ាឡូថាយ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ២៧ ទី​២០​ត្រូវ​លើ​អេឡាយអាថា ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ២៨ ទី​២១​ត្រូវ​លើ​ហូថឺ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ២៩ ទី​២២​ត្រូវ​លើ​គីដាលថាយ+ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ៣០ ទី​២៣​ត្រូវ​លើ​ម៉ាហាស៊ីយ៉ាត+ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។ ៣១ ទី​២៤​ត្រូវ​លើ​រ៉ូម៉េមថាយអ៊ីសឺ+ ព្រម​ទាំង​កូន​និង​បង​ប្អូន​របស់​គាត់​ចំនួន​១២​នាក់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក