បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី១

      • ដាវីឌ​បាន​ចាត់​ចែង​ភារកិច្ច​ដល់​ពួក​លេវី (​១​-​៣២​)

        • អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ (​១៣​)

ប្រវត្តិហេតុទី១ ២៣:១

ឯកសារយោង

  • +១បស ១:៣៣, ៣៩; ១ប្រ ២៨:៥

ប្រវត្តិហេតុទី១ ២៣:២

ឯកសារយោង

  • +ដច ២៩:៨, ៩
  • +ជប ៣:៦

ប្រវត្តិហេតុទី១ ២៣:៣

ឯកសារយោង

  • +ជប ៤:២, ៣

ប្រវត្តិហេតុទី១ ២៣:៤

ឯកសារយោង

  • +បច ១៦:១៨; ១ប្រ ២៦:២៩; ២ប្រ ១៩:៨

ប្រវត្តិហេតុទី១ ២៣:៥

ឯកសារយោង

  • +១ប្រ ២៦:១២
  • +១ប្រ ៦:៣១, ៣២

ប្រវត្តិហេតុទី១ ២៣:៦

ឯកសារយោង

  • +២ប្រ ៨:១៤; ៣១:២
  • +ដច ៦:១៦

ប្រវត្តិហេតុទី១ ២៣:៨

ឯកសារយោង

  • +១ប្រ ២៦:២១, ២២

ប្រវត្តិហេតុទី១ ២៣:៩

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​ស៊ីមម៉ាយ​មួយ​ទៀត

ប្រវត្តិហេតុទី១ ២៣:១០

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​ស៊ីមម៉ាយ​នៅ​ខ​៧

ប្រវត្តិហេតុទី១ ២៣:១២

ឯកសារយោង

  • +ដច ៦:២១
  • +ដច ៦:១៨

ប្រវត្តិហេតុទី១ ២៣:១៣

ឯកសារយោង

  • +ដច ៤:១៤
  • +ដច ៦:២០, ២៦
  • +ដច ២៨:១
  • +ចល ៩:២២; ជប ៦:២៣-២៧; បច ២១:៥

ប្រវត្តិហេតុទី១ ២៣:១៥

ឯកសារយោង

  • +ដច ២:២១, ២២
  • +ដច ១៨:៣, ៤

ប្រវត្តិហេតុទី១ ២៣:១៦

ឯកសារយោង

  • +១ប្រ ២៦:២៤

ប្រវត្តិហេតុទី១ ២៣:១៧

ឯកសារយោង

  • +១ប្រ ២៦:២៥

ប្រវត្តិហេតុទី១ ២៣:១៨

ឯកសារយោង

  • +ជប ៣:២៧
  • +១ប្រ ២៤:២០, ២២

ប្រវត្តិហេតុទី១ ២៣:១៩

ឯកសារយោង

  • +១ប្រ ២៤:២០, ២៣

ប្រវត្តិហេតុទី១ ២៣:២០

ឯកសារយោង

  • +ដច ៦:២២

ប្រវត្តិហេតុទី១ ២៣:២១

ឯកសារយោង

  • +ដច ៦:១៩

ប្រវត្តិហេតុទី១ ២៣:២៥

ឯកសារយោង

  • +២សាំ ៧:១
  • +១បស ៨:១២, ១៣; ចសព ១៣៥:២១

ប្រវត្តិហេតុទី១ ២៣:២៦

ឯកសារយោង

  • +ជប ៤:១៥

ប្រវត្តិហេតុទី១ ២៣:២៨

ឯកសារយោង

  • +ជប ៣:៩
  • +១បស ៦:៣៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៧៥

ប្រវត្តិហេតុទី១ ២៣:២៩

ឯកសារយោង

  • +ចល ២៤:៥, ៦; ១ប្រ ៩:៣២
  • +ចល ៧:១២
  • +ដច ២៩:១, ២; ចល ២:៤

ប្រវត្តិហេតុទី១ ២៣:៣០

ឯកសារយោង

  • +ដច ២៩:៣៩
  • +១ប្រ ១៦:៤, ៣៧

ប្រវត្តិហេតុទី១ ២៣:៣១

ឯកសារយោង

  • +ដច ២០:១០
  • +ជប ១០:១០; ចសព ៨១:៣
  • +បច ១៦:១៦

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ប្រ. ២៣:១១បស ១:៣៣, ៣៩; ១ប្រ ២៨:៥
១ប្រ. ២៣:២ដច ២៩:៨, ៩
១ប្រ. ២៣:២ជប ៣:៦
១ប្រ. ២៣:៣ជប ៤:២, ៣
១ប្រ. ២៣:៤បច ១៦:១៨; ១ប្រ ២៦:២៩; ២ប្រ ១៩:៨
១ប្រ. ២៣:៥១ប្រ ២៦:១២
១ប្រ. ២៣:៥១ប្រ ៦:៣១, ៣២
១ប្រ. ២៣:៦២ប្រ ៨:១៤; ៣១:២
១ប្រ. ២៣:៦ដច ៦:១៦
១ប្រ. ២៣:៨១ប្រ ២៦:២១, ២២
១ប្រ. ២៣:១២ដច ៦:២១
១ប្រ. ២៣:១២ដច ៦:១៨
១ប្រ. ២៣:១៣ដច ៤:១៤
១ប្រ. ២៣:១៣ដច ៦:២០, ២៦
១ប្រ. ២៣:១៣ដច ២៨:១
១ប្រ. ២៣:១៣ចល ៩:២២; ជប ៦:២៣-២៧; បច ២១:៥
១ប្រ. ២៣:១៥ដច ២:២១, ២២
១ប្រ. ២៣:១៥ដច ១៨:៣, ៤
១ប្រ. ២៣:១៦១ប្រ ២៦:២៤
១ប្រ. ២៣:១៧១ប្រ ២៦:២៥
១ប្រ. ២៣:១៨ជប ៣:២៧
១ប្រ. ២៣:១៨១ប្រ ២៤:២០, ២២
១ប្រ. ២៣:១៩១ប្រ ២៤:២០, ២៣
១ប្រ. ២៣:២០ដច ៦:២២
១ប្រ. ២៣:២១ដច ៦:១៩
១ប្រ. ២៣:២៥២សាំ ៧:១
១ប្រ. ២៣:២៥១បស ៨:១២, ១៣; ចសព ១៣៥:២១
១ប្រ. ២៣:២៦ជប ៤:១៥
១ប្រ. ២៣:២៨ជប ៣:៩
១ប្រ. ២៣:២៨១បស ៦:៣៦
១ប្រ. ២៣:២៩ចល ២៤:៥, ៦; ១ប្រ ៩:៣២
១ប្រ. ២៣:២៩ចល ៧:១២
១ប្រ. ២៣:២៩ដច ២៩:១, ២; ចល ២:៤
១ប្រ. ២៣:៣០ដច ២៩:៣៩
១ប្រ. ២៣:៣០១ប្រ ១៦:៤, ៣៧
១ប្រ. ២៣:៣១ដច ២០:១០
១ប្រ. ២៣:៣១ជប ១០:១០; ចសព ៨១:៣
១ប្រ. ២៣:៣១បច ១៦:១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី១ ២៣:១-៣២

ប្រវត្តិហេតុទី១

២៣ កាល​ដាវីឌ​មាន​វ័យ​ជរា​ជិត​ដល់​ពេល​ស្លាប់ គាត់​បាន​តែង​តាំង​សាឡូម៉ូន​កូន​គាត់ ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល។+ ២ បន្ទាប់​មក ដាវីឌ​បាន​កោះ​ហៅ​ពួក​អភិបាល​លើ​ស្រុក​អ៊ីស្រាអែល ពួក​សង្ឃ+ និង​ពួក​លេវី។+ ៣ ពេល​នោះ គេ​បាន​រាប់​ពួក​លេវី​ដែល​មាន​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ+ ឃើញ​មាន​ចំនួន​៣៨.០០០​នាក់។ ៤ ពី​ចំណោម​ពួក​គេ មាន​២៤.០០០​នាក់​ធ្វើ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​ការ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា។ រីឯ​៦.០០០​នាក់​ទៀត ពួក​គេ​បម្រើ​ជា​មន្ត្រី​និង​ជា​អ្នក​សម្រេច​ក្ដី។+ ៥ ចំណែក​៤.០០០​នាក់​ទៀត ពួក​គេ​ធ្វើ​ជា​អ្នក​យាម​ទ្វារ+ ហើយ​៤.០០០​នាក់​ទៀត​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា+ អម​ជា​មួយ​នឹង​បទ​ភ្លេង​ពី​ឧបករណ៍​ដែល​ដាវីឌ​បាន​ធ្វើ​ដើម្បី​សរសើរ​ព្រះ។

៦ បន្ទាប់​មក ដាវីឌ​បាន​បែង​ចែក​ពួក​លេវី​ជា​ក្រុម​ៗ​+ ពី​ក្រុម​គ្រួសារ​គើសុន ក្រុម​គ្រួសារ​កូហាត និង​ក្រុម​គ្រួសារ​មេរេរ៉ាយ។+ ៧ ពី​ចំណោម​កូន​ចៅ​របស់​គើសុន មាន​ឡាដាន់​និង​ស៊ីមម៉ាយ។ ៨ កូន​របស់​ឡាដាន់​មាន​បី​នាក់ គឺ​យេហែល​ជា​ប្រមុខ សេថាម និង​យ៉ូអែល។+ ៩ កូន​របស់​ស៊ីមម៉ាយ*មាន​បី​នាក់ គឺ​សេឡូម៉ូត ហាសៀល និង​ហារ៉ាន។ ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​ប្រមុខ​គ្រួសារ​របស់​ឡាដាន់។ ១០ ឯ​កូន​របស់​ស៊ីមម៉ាយ*មាន​បួន​នាក់ គឺ​យ៉ាហាត ស៊ីណា យេអឺស និង​បេរៀ។ ១១ យ៉ាហាត​គឺ​ជា​ប្រមុខ ហើយ​អ្នក​បន្ទាប់​ពី​គាត់​គឺ​ស៊ីសាស។ ដោយ​សារ​យេអឺស​និង​បេរៀ​មិន​មាន​កូន​ច្រើន ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ជា​ក្រុម​គ្រួសារ​តែ​មួយ ហើយ​ពួក​គេ​មាន​ភារកិច្ច​តែ​មួយ​ប៉ុណ្ណោះ។

១២ ចំណែក​កូហាត គាត់​មាន​កូន​បួន​នាក់ គឺ​អាំរ៉ាម អ៊ីសហា+ ហេប្រុន និង​អូសៀល។+ ១៣ កូន​របស់​អាំរ៉ាម មាន​អេរ៉ុន+និង​ម៉ូសេ។+ ប៉ុន្តែ អេរ៉ុន​និង​កូន​ចៅ​របស់​គាត់​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ+សម្រាប់​បម្រើ​ព្រះ​នៅ​កន្លែង​បរិសុទ្ធ​បំផុត និង​ដើម្បី​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ជូន​ពរ​ដល់​បណ្ដា​ជន​ក្នុង​នាម​របស់​ព្រះ​ជា​ដរាប​ត​ទៅ។+ ១៤ ចំណែក​កូន​ចៅ​របស់​ម៉ូសេ​ដែល​ជា​តំណាង​ព្រះ​ពិត ក៏​បាន​ត្រូវ​រាប់​បញ្ចូល​ជា​មួយ​នឹង​ពួក​លេវី​ឯ​ទៀត​ដែរ។ ១៥ កូន​របស់​ម៉ូសេ​មាន គើសោម+និង​អេលាស៊ើរ។+ ១៦ ពី​ចំណោម​កូន​ចៅ​របស់​គើសោម មាន​សេប៊ូអែល+ជា​ប្រមុខ។ ១៧ អេលាស៊ើរ​មាន​កូន​ប្រុស​តែ​មួយ​គត់​ឈ្មោះ​រេហាបាយ៉ា។+ រេហាបាយ៉ា​មាន​កូន​ជា​ច្រើន ហើយ​គាត់​ជា​ប្រមុខ។ ១៨ ពី​ចំណោម​កូន​ចៅ​របស់​អ៊ីសហា+ មាន​សេឡូមីត+ជា​ប្រមុខ។ ១៩ ឯ​កូន​របស់​ហេប្រុន​មាន​បួន​នាក់ ទី​១​យេរៀ​ជា​ប្រមុខ ទី​២​អាម៉ារៀ ទី​៣​យ៉ាហេសែល ទី​៤​យេកាមៀម។+ ២០ កូន​របស់​អូសៀល+ មាន​មីកា​ជា​ប្រមុខ​និង​អ៊ីសសៀ​ជា​អ្នក​បន្ទាប់។

២១ កូន​របស់​មេរេរ៉ាយ​មាន ម៉ាឡាយ​និង​មូសាយ។+ កូន​របស់​ម៉ាឡាយ​មាន​អេលាសារ​និង​គីស។ ២២ អេលាសារ​បាន​ស្លាប់ តែ​គាត់​គ្មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រី​ប៉ុណ្ណោះ។ កូន​ស្រី​ទាំង​នោះ​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​របស់​គីស ដែល​ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ។ ២៣ កូន​របស់​មូសាយ​មាន​បី​នាក់ គឺ​ម៉ាឡាយ អ៊ីឌើរ និង​យេរេម៉ូត។

២៤ ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី ដែល​រាប់​តាម​បញ្ជី​វង្ស​ត្រកូល ហើយ​ពួក​គេ​ជា​ប្រមុខ​គ្រួសារ។ ពួក​លេវី​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ បាន​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សម្រាប់​ធ្វើ​កិច្ច​ការ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា។ ២៥ ដាវីឌ​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឲ្យ​រាស្ត្រ​របស់​លោក​មាន​សេចក្ដី​សុខសាន្តត្រាណ+ ហើយ​លោក​នឹង​ស្ថិត​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ជា​ដរាប​ត​ទៅ។+ ២៦ ពួក​លេវី​នឹង​មិន​ចាំ​បាច់​សែង​ត្រសាល ឬ​ឧបករណ៍​ដែល​ប្រើ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ទៀត​ឡើយ​»។+ ២៧ គេ​បាន​រាប់​ចំនួន​ពួក​លេវី​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​ដាវីឌ។ ២៨ ពួក​គេ​មាន​ភារកិច្ច​ជួយ​កូន​ចៅ​អេរ៉ុន+ធ្វើ​កិច្ច​ការ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត ពួក​គេ​មើល​ការ​ខុស​ត្រូវ​នៅ​ទី​ធ្លា+និង​បន្ទប់​បរិភោគ​អាហារ ព្រម​ទាំង​សម្អាត​របស់​របរ​បរិសុទ្ធ​ទាំង​អស់។ ពួក​គេ​ក៏​ទទួល​បន្ទុក​លើ​កិច្ច​ការ​ផ្សេង​ៗ​ទៀត​ក្នុង​វិហារ​របស់​ព្រះ​ពិត​ដែរ។ ២៩ ពួក​គេ​ជួយ​រៀបចំ​នំ​ប៉័ង​តាំង​ទុក+ ម្សៅ​លាយ+ និង​ម្សៅ​ម៉ដ្ឋ​សម្រាប់​គ្រឿង​បូជា​ជា​ម្សៅ នំ​ស្រួយ​ឥត​ដំបែ+ និង​នំ​ដែល​ចម្អិន​ដោយ​ប្រើ​ពុម្ព។ ពួក​គេ​ក៏​មើល​ខុស​ត្រូវ​លើ​ការ​វាស់​វាល់​ទាំង​អស់​ដែរ។ ៣០ ពួក​គេ​ត្រូវ​ឈរ​អរគុណ​ព្រះ​យេហូវ៉ា និង​សរសើរ​តម្កើង​លោក​រៀង​រាល់​ព្រឹក+រៀង​រាល់​ល្ងាច។+ ៣១ នៅ​បុណ្យ​ថ្ងៃ​ឈប់​សម្រាក+ បុណ្យ​ចូល​ខែ​ថ្មី+ និង​បុណ្យ​ផ្សេង​ៗ​ទៀត+ ពួក​គេ​ជួយ​ពួក​សង្ឃ​ពេល​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា ស្រប​តាម​ច្បាប់។ ពួក​គេ​មាន​ភារកិច្ច​ធ្វើ​ដូច្នេះ​ជា​ទៀង​ទាត់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ៣២ បន្ថែម​ទៅ​ទៀត ពួក​គេ​បំពេញ​ភារកិច្ច​នៅ​ត្រសាល​ជំនុំ និង​កន្លែង​បរិសុទ្ធ ហើយ​បាន​ជួយ​បង​ប្អូន​របស់​ពួក​គេ​ជា​កូន​ចៅ​អេរ៉ុន​ដែល​បំពេញ​កិច្ច​បម្រើ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក