ហូសេ
១៣ «ពេលអេប្រាអ៊ីមនិយាយ បណ្ដាជនភ័យញាប់ញ័រ
ព្រោះគាត់មានឋានៈខ្ពស់ក្នុងអ៊ីស្រាអែល។+
ប៉ុន្តែ គាត់មានទោសដោយសារព្រះបាល+ ហើយគាត់ក៏ស្លាប់ទៅ។
២ ឥឡូវ ពួកគេប្រព្រឹត្តអំពើខុសឆ្គងថែមទៀត គឺពួកគេធ្វើរូបព្រះ*ពីប្រាក់+
ពួកគេធ្វើរូបព្រះយ៉ាងប៉ិនប្រសប់ រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ពួកជាង។
ពួកគេនិយាយទៅកាន់អ្វីទាំងនោះថា៖ ‹ចូរឲ្យអ្នកដែលជូនគ្រឿងបូជាថើបរូបកូនគោនោះទៅ›។+
៣ ដូច្នេះ ពួកគេនឹងប្រៀបដូចជាពពកនៅពេលព្រលឹម
ដូចជាទឹកសន្សើមដែលហួតទៅយ៉ាងរហ័ស
ដូចជាអង្កាមនៅទីលានបញ្ជាន់ស្រូវត្រូវខ្យល់ព្យុះបក់ផាត់
និងដូចជាផ្សែងចេញពីបំពង់ផ្សែងដែលនៅលើដំបូល។
៤ ប៉ុន្តែ ខ្ញុំជាយេហូវ៉ាជាព្រះរបស់អ្នកតាំងពីនៅស្រុកអេហ្ស៊ីប+
ក្រៅពីខ្ញុំ អ្នកមិនស្គាល់ព្រះណាផ្សេងទៀតទេ
ហើយក្រៅពីខ្ញុំ ក៏គ្មានអ្នកសង្គ្រោះណាទៀតដែរ។+
៥ ខ្ញុំស្គាល់អ្នកនៅតំបន់ស្ងាត់ជ្រងំ+ គឺនៅលើទឹកដីហួតហែង។
៦ ពួកគេស្កប់ចិត្តនឹងវាលស្មៅរបស់ខ្លួន+
តែពេលពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ ពួកគេចាប់ផ្ដើមមានអំណួត
ដូច្នេះ ពួកគេបានបំភ្លេចខ្ញុំហើយ។+
៧ ហេតុនេះ ខ្ញុំនឹងប្រៀបដូចជាតោស្ទាវចំពោះពួកគេ+
និងដូចជាខ្លារខិនដើរក្រវែលតាមផ្លូវ។
៨ ខ្ញុំនឹងសង្គ្រុបពួកគេដូចជាខ្លាឃ្មុំដែលបាត់កូន
ហើយខ្ញុំនឹងហែកទ្រូងពួកគេ។
ខ្ញុំនឹងត្របាក់ពួកគេនៅទីនោះដូចជាតោ
ព្រមទាំងហែកពួកគេជាចំណែកៗ ដូចជាសត្វព្រៃ។
៩ ឱអ៊ីស្រាអែលអើយ! អ្នកនឹងត្រូវបំផ្លាញ
ព្រោះអ្នកបានប្រឆាំងនឹងខ្ញុំ គឺប្រឆាំងនឹងអ្នកដែលជួយសង្គ្រោះអ្នក។
១០ ឥឡូវ តើស្ដេចរបស់អ្នកនៅឯណា? ម្ដេចក៏មិនឃើញមកជួយសង្គ្រោះអ្នកនៅតាមក្រុងទាំងប៉ុន្មានទៅ?+
ចុះពួកអ្នកគ្រប់គ្រងដែលអ្នកធ្លាប់ស្នើសុំខ្ញុំថា៖
‹សូមតែងតាំងស្ដេចនិងមេដឹកនាំ›នោះ+ តើពួកគេទៅណាបាត់ហើយ?
១២ កំហុសឆ្គងរបស់អេប្រាអ៊ីមបានត្រូវរក្សាទុកហើយ
ឯអំពើខុសឆ្គងរបស់គាត់ ក៏បានត្រូវប្រមូលទុកដែរ។
១៣ គាត់នឹងឈឺចាប់ដូចជាស្ត្រីឈឺពោះសម្រាលកូន។
គាត់ជាកូនដែលឥតប្រាជ្ញា
ព្រោះដល់ពេលកើត គាត់មិនព្រមចេញពីផ្ទៃម្ដាយទេ។
១៤ ខ្ញុំនឹងលោះពួកគេពីអំណាចនៃផ្នូរ* ខ្ញុំនឹងរំដោះពួកគេពីសេចក្ដីស្លាប់។+
ឱសេចក្ដីស្លាប់អើយ! តើទ្រនិចរបស់អ្នកនៅឯណា?+
ឱផ្នូរអើយ! តើការបំផ្លាញរបស់អ្នកទៅណាបាត់ហើយ?+
ប៉ុន្តែ ខ្ញុំនឹងមិនបង្ហាញសេចក្ដីមេត្តាករុណាឡើយ។
១៥ ទោះជាគាត់លូតលាស់ដូចជាដើមត្រែងក្ដី
ក៏ខ្យល់ពីទិសខាងកើតដែលមកពីព្រះយេហូវ៉ា នឹងបក់មកលើគាត់។
ខ្យល់នោះនឹងបក់មកពីតំបន់ស្ងាត់ជ្រងំ ដើម្បីបង្ហួតទឹកអណ្ដូងគាត់ហើយធ្វើឲ្យប្រភពទឹករបស់គាត់រីងស្ងួត
ហើយសត្រូវនឹងមកប្លន់យករបស់របរដ៏មានតម្លៃទាំងអស់ពីឃ្លាំងទ្រព្យរបស់គាត់។+
១៦ សាម៉ារីនឹងមានទោសមិនខាន+ ព្រោះនាងបានបះបោរប្រឆាំងនឹងព្រះរបស់ខ្លួន។+
ពួកគេនឹងដួលស្លាប់ដោយដាវ។+
ពួកសត្រូវនឹងវាយកម្ទេចកូនៗរបស់ពួកគេ
ហើយវះពោះពួកស្ត្រីដែលមានផ្ទៃពោះ»។