បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី២ ៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី២

      • អ៊ីសបូសែត​ត្រូវ​គេ​ធ្វើ​ឃាត (​១​-​៨​)

      • ដាវីឌ​បញ្ជា​ឲ្យ​សម្លាប់​ពួក​អ្នក​ដែល​លប​ធ្វើ​ឃាត (​៩​-​១២​)

សាំយូអែលទី២ ៤:១

ឯកសារយោង

  • +២សាំ ២:៨
  • +២សាំ ៣:២៧

សាំយូអែលទី២ ៤:២

ឯកសារយោង

  • +យ៉ូស ៩:១៧; ១៨:២១, ២៥

សាំយូអែលទី២ ៤:៣

ឯកសារយោង

  • +នេហ ១១:៣១, ៣៣

សាំយូអែលទី២ ៤:៤

ឯកសារយោង

  • +១សាំ ២០:១៦
  • +២សាំ ៩:៣
  • +១សាំ ២៩:១, ១១
  • +២សាំ ៩:១៣; ១ប្រ ៨:៣៤

សាំយូអែលទី២ ៤:៦

ឯកសារយោង

  • +២សាំ ៤:២

សាំយូអែលទី២ ៤:៨

កំណត់សម្គាល់

  • *

    ឬ​«​តាម​ស្វែង​រក​ជីវិត​លោក​»។ មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +២សាំ ២:១០
  • +១សាំ ១៨:២៨, ២៩
  • +១សាំ ១៨:១០, ១១; ២០:១, ៣៣; ២៣:១៥

សាំយូអែលទី២ ៤:៩

ឯកសារយោង

  • +១សាំ ២៤:១២; ២៦:២៥; ២សាំ ១២:៧; ចសព ៣៤:៧

សាំយូអែលទី២ ៤:១០

ឯកសារយោង

  • +២សាំ ១:២, ៤
  • +២សាំ ១:១៣-១៥

សាំយូអែលទី២ ៤:១១

ឯកសារយោង

  • +ដក ៩:៦; ដច ២១:១២; ជប ៣៥:១៦, ៣០

សាំយូអែលទី២ ៤:១២

ឯកសារយោង

  • +ចសព ៥៥:២៣
  • +បច ២១:២២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២សាំ. ៤:១២សាំ ២:៨
២សាំ. ៤:១២សាំ ៣:២៧
២សាំ. ៤:២យ៉ូស ៩:១៧; ១៨:២១, ២៥
២សាំ. ៤:៣នេហ ១១:៣១, ៣៣
២សាំ. ៤:៤១សាំ ២០:១៦
២សាំ. ៤:៤២សាំ ៩:៣
២សាំ. ៤:៤១សាំ ២៩:១, ១១
២សាំ. ៤:៤២សាំ ៩:១៣; ១ប្រ ៨:៣៤
២សាំ. ៤:៦២សាំ ៤:២
២សាំ. ៤:៨២សាំ ២:១០
២សាំ. ៤:៨១សាំ ១៨:២៨, ២៩
២សាំ. ៤:៨១សាំ ១៨:១០, ១១; ២០:១, ៣៣; ២៣:១៥
២សាំ. ៤:៩១សាំ ២៤:១២; ២៦:២៥; ២សាំ ១២:៧; ចសព ៣៤:៧
២សាំ. ៤:១០២សាំ ១:២, ៤
២សាំ. ៤:១០២សាំ ១:១៣-១៥
២សាំ. ៤:១១ដក ៩:៦; ដច ២១:១២; ជប ៣៥:១៦, ៣០
២សាំ. ៤:១២ចសព ៥៥:២៣
២សាំ. ៤:១២បច ២១:២២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី២ ៤:១-១២

សៀវភៅសាំយូអែលទី២

៤ ពេល​ដែល​អ៊ីសបូសែត+កូន​ប្រុស​សុល​ឮ​ថា​អាប់ណឺ​ស្លាប់​នៅ​ក្រុង​ហេប្រុន+ គាត់​លែង​មាន​កម្លាំង​ចិត្ត​និង​ចិត្ត​ក្លាហាន​ទៀត ហើយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ព្រួយ​បារម្ភ​ដែរ។ ២ នៅ​គ្រា​នោះ​មាន​បុរស​ពីរ​នាក់​ឈ្មោះ​បាអាណា​និង​រេកាប ដែល​ជា​មេ​នៃ​ក្រុម​កង​ពល​វាយលុក​របស់​កូន​ប្រុស​សុល។ ពួក​គេ​ជា​កូន​ប្រុស​របស់​រីម៉ូន ដែល​ជា​អ្នក​ក្រុង​បៀរ៉ូត​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន (​ក្រុង​បៀរ៉ូត+ធ្លាប់​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន។ ៣ អ្នក​ក្រុង​បៀរ៉ូត​បាន​ភៀស​ខ្លួន​ទៅ​គីថែម+ ហើយ​ពួក​គេ​បាន​អាស្រ័យ​នៅ​ទី​នោះ​ជា​ជន​បរទេស​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​)។

៤ យ៉ូណាថាន​ជា​កូន​ប្រុស​សុល+ គាត់​មាន​កូន​ប្រុស​ម្នាក់​ពិការ​ជើង​ទាំង​ពីរ+ ឈ្មោះ​មេភីបូសែត។ កាល​កូន​នោះ​អាយុ​ប្រាំ​ឆ្នាំ មាន​ដំណឹង​ពី​ក្រុង​យេសរៀល+ថា​សុល​និង​យ៉ូណាថាន​បាន​បាត់​បង់​ជីវិត។ ឮ​ដូច្នោះ អ្នក​បម្រើ​ដែល​មើល​ថែ​កូន​នោះ ក៏​ពរ​កូន​នោះ​រត់​ទាំង​ភ័យ​ស្លុត​យ៉ាង​ខ្លាំង។ ប៉ុន្តែ ពេល​ដែល​គាត់​កំពុង​រត់ កូន​នោះ​ក៏​ធ្លាក់​ពី​ដៃ​គាត់ ហើយ​ពិការ​ទៅ។+

៥ រេកាប​និង​បាអាណា​កូន​ប្រុស​ៗ​របស់​រីម៉ូន​ដែល​ជា​អ្នក​ក្រុង​បៀរ៉ូត បាន​ចូល​ទៅ​ក្នុង​វិមាន​របស់​អ៊ីសបូសែត​នា​ពេល​ថ្ងៃ​ត្រង់ ពេល​ដែល​គាត់​កំពុង​សម្រាក។ ៦ រេកាប​និង​បាអាណា+ចូល​ទៅ​ក្នុង​វិមាន​នោះ​ធ្វើ​ដូច​ជា​ទៅ​យក​ស្រូវ​សាលី។ រួច​មក ពួក​គេ​ដក​កាំបិត​ចាក់​ពោះ​អ៊ីសបូសែត ហើយ​រត់​គេច​ខ្លួន​ទៅ។ ៧ មុន​ដំបូង ពេល​ពួក​គេ​ចូល​ទៅ​ក្នុង​វិមាន ពួក​គេ​ឃើញ​អ៊ីសបូសែត​កំពុង​សម្រាក​លើ​គ្រែ​ក្នុង​បន្ទប់​របស់​គាត់។ រួច​ពួក​គេ​ក៏​ដក​កាំបិត​ចាក់​សម្លាប់​គាត់ ហើយ​កាត់​ក្បាល​របស់​គាត់។ បន្ទាប់​មក ពួក​គេ​យក​ក្បាល​គាត់ ហើយ​ធ្វើ​ដំណើរ​ពេញ​មួយ​យប់​តាម​ផ្លូវ​ទៅ​តំបន់​អារ៉ាបា។ ៨ ពួក​គេ​យក​ក្បាល​អ៊ីសបូសែត+ទៅ​ជូន​ស្ដេច​ដាវីឌ​នៅ​ក្រុង​ហេប្រុន ហើយ​និយាយ​ថា​៖ ​«​ស្ដេច​ជា​ម្ចាស់​របស់​យើង​ខ្ញុំ នេះ​ជា​ក្បាល​អ៊ីសបូសែត​កូន​ប្រុស​របស់​សុល ជា​សត្រូវ+ដែល​តាម​សម្លាប់​លោក។*+ ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​បាន​សង​សឹក​សុល​និង​កូន​ចៅ​របស់​គាត់​ជំនួស​លោក​ហើយ​»។

៩ ប៉ុន្តែ ដាវីឌ​ឆ្លើយ​ទៅ​រេកាប​និង​បាអាណា​កូន​ប្រុស​ៗ​របស់​រីម៉ូន​ថា​៖ ​«​ខ្ញុំ​សូម​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ និង​ជា​អ្នក​ដែល​សង្គ្រោះ​ខ្ញុំ​ពី​ទុក្ខ​លំបាក​ទាំង​អស់​ថា+ ១០ ពេល​នៅ​ឯ​ក្រុង​ស៊ីកឡាក់ មាន​បុរស​ម្នាក់​បាន​នាំ​ដំណឹង​មក​ប្រាប់​ខ្ញុំ​ថា​សុល​ស្លាប់​ហើយ+ គាត់​គិត​ស្មានថា​នោះ​ជា​ដំណឹង​ល្អ​សម្រាប់​ខ្ញុំ តែ​ខ្ញុំ​បាន​បញ្ជា​គេ​ឲ្យ​សម្លាប់​គាត់។+ នោះ​ហើយ​ជា​រង្វាន់​ដែល​ខ្ញុំ​បាន​ឲ្យ​គាត់! ១១ បើ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​ចំពោះ​គាត់​ទៅ​ហើយ ចុះ​ទម្រាំ​តែ​មនុស្ស​ទុច្ចរិត​សម្លាប់​មនុស្ស​សុចរិត​ដែល​កំពុង​ដេក​នៅ​លើ​គ្រែ​ក្នុង​ផ្ទះ នោះ​ខ្ញុំ​ច្បាស់​ជា​ឲ្យ​រង្វាន់​ច្រើន​ជាង​នោះ​ទៅ​ទៀត គឺ​អ្នក​ឯង​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ចំពោះ​ការ​បង្ហូរ​ឈាម ហើយ​ត្រូវ​ស្លាប់​ឲ្យ​ផុត​ពី​ផែនដី​នេះ!​»។+ ១២ រួច​ដាវីឌ​បញ្ជា​ពួក​យុវជន​ឲ្យ​សម្លាប់​បុរស​ទាំង​ពីរ​នោះ+ ហើយ​កាត់​ដៃ​កាត់​ជើង​ពួក​គេ។ បន្ទាប់​មក ពួក​យុវជន​យក​សាក​សព​ពួក​គេ​ទៅ​ព្យួរ+ក្បែរ​ស្រះ​ទឹក​នៅ​ក្រុង​ហេប្រុន។ ប៉ុន្តែ ពួក​គេ​យក​ក្បាល​អ៊ីសបូសែត​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​អាប់ណឺ​នៅ​ក្រុង​ហេប្រុន។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក