បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៣១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • យ៉ាកុប​ចាក​ចេញ​ដោយ​សម្ងាត់​ទៅ​ស្រុក​កាណាន (​១​-​១៨​)

      • ឡាបាន់​តាម​យ៉ាកុប​ទាន់ (​១៩​-​៣៥​)

      • កិច្ច​ព្រម​ព្រៀង​រវាង​យ៉ាកុប​និង​ឡាបាន់ (​៣៦​-​៥៥​)

ដើមកំណើត ៣១:១

ឯកសារយោង

  • +ដក ៣០:៣៣

ដើមកំណើត ៣១:២

ឯកសារយោង

  • +ដក ៣០:២៧

ដើមកំណើត ៣១:៣

ឯកសារយោង

  • +ដក ២៨:១៥; ៣២:៩; ៣៥:២៧

ដើមកំណើត ៣១:៥

ឯកសារយោង

  • +ដក ៣០:២៧
  • +ដក ៤៨:១៥

ដើមកំណើត ៣១:៦

ឯកសារយោង

  • +ដក ៣០:២៩, ៣០

ដើមកំណើត ៣១:៨

ឯកសារយោង

  • +ដក ៣០:៣២

ដើមកំណើត ៣១:១០

ឯកសារយោង

  • +ដក ៣០:៣៩

ដើមកំណើត ៣១:១២

ឯកសារយោង

  • +ដក ២៩:២៥; ៣១:៣៩

ដើមកំណើត ៣១:១៣

ឯកសារយោង

  • +ដក ១២:៨, ៩; ៣៥:១៥
  • +ដក ២៨:១៨, ២២
  • +ដក ៣៥:១៤; ៣៧:១

ដើមកំណើត ៣១:១៥

ឯកសារយោង

  • +ដក ៣១:៤១; ហូ ១២:១២

ដើមកំណើត ៣១:១៦

ឯកសារយោង

  • +ដក ៣១:១
  • +ដក ៣១:៣

ដើមកំណើត ៣១:១៧

ឯកសារយោង

  • +ដក ៣៣:១៣

ដើមកំណើត ៣១:១៨

ឯកសារយោង

  • +ដក ៣០:៤២, ៤៣
  • +ដក ៣៥:២៧

ដើមកំណើត ៣១:១៩

កំណត់សម្គាល់

  • *

    ឬ​«​ធេរ៉ាភីម​»​

ឯកសារយោង

  • +ដក ៣១:១៤; ៣៥:២; យ៉ូស ២៤:២

ដើមកំណើត ៣១:២១

ឯកសារយោង

  • +ដក ១៥:១៨
  • +ជប ៣២:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៧៤-២៦៧៥

ដើមកំណើត ៣១:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៤/២០២០, ទំ.  ១

ដើមកំណើត ៣១:២៤

ឯកសារយោង

  • +ដក ២៥:២០; ហូ ១២:១២
  • +ដក ២០:៣
  • +ចសព ១០៥:១៥

ដើមកំណើត ៣១:២៩

ឯកសារយោង

  • +ដក ៣១:២៤

ដើមកំណើត ៣១:៣០

ឯកសារយោង

  • +ដក ៣១:១៩; ៣៥:២

ដើមកំណើត ៣១:៣៣

ឯកសារយោង

  • +ដក ៤៦:១៨, ២៥

ដើមកំណើត ៣១:៣៥

ឯកសារយោង

  • +ចល ១៥:១៩
  • +ដក ៣១:១៩

ដើមកំណើត ៣១:៣៨

ឯកសារយោង

  • +ដក ៣០:២៧

ដើមកំណើត ៣១:៣៩

ឯកសារយោង

  • +១សាំ ១៧:៣៤

ដើមកំណើត ៣១:៤០

ឯកសារយោង

  • +ដក ៤៧:៩

ដើមកំណើត ៣១:៤១

ឯកសារយោង

  • +ដក ៣១:៧

ដើមកំណើត ៣១:៤២

ឯកសារយោង

  • +ដក ២៨:១៣; ៣១:២៩
  • +ដក ៣១:៥៣
  • +ដក ៣១:២៤

ដើមកំណើត ៣១:៤៥

ឯកសារយោង

  • +ដក ២៨:១៨

ដើមកំណើត ៣១:៤៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៤/២០២០, ទំ.  ១

ដើមកំណើត ៣១:៤៧

កំណត់សម្គាល់

  • *

    ជា​ពាក្យ​ភាសា​អេរ៉ាម​ដែល​មាន​ន័យ​ថា​«​គំនរ​នៃ​សក្ខី​ភាព​»​

  • *

    ជា​ពាក្យ​ភាសា​ហេប្រឺ​ដែល​មាន​ន័យ​ថា​«​គំនរ​នៃ​សក្ខី​ភាព​»​

ដើមកំណើត ៣១:៤៨

ឯកសារយោង

  • +ដក ៣១:២២, ២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ,

    ៤/២០២០, ទំ.  ៤

ដើមកំណើត ៣១:៤៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ,

    ៤/២០២០, ទំ.  ៤

    ឯកសារយោង, ៤/២០២០, ទំ.  ១

    ឯកសារយោង, ៤/២០២០, ទំ.  ១

ដើមកំណើត ៣១:៥២

ឯកសារយោង

  • +ដក ៣១:៤៤, ៤៥

ដើមកំណើត ៣១:៥៣

ឯកសារយោង

  • +ដក ១៧:១, ៧
  • +ដក ៣១:៤២

ដើមកំណើត ៣១:៥៥

ឯកសារយោង

  • +ដក ៣១:២៨
  • +ដក ២៤:៥៩, ៦០
  • +ដក ២៧:៤៣; ២៨:២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៣១:១ដក ៣០:៣៣
ដក. ៣១:២ដក ៣០:២៧
ដក. ៣១:៣ដក ២៨:១៥; ៣២:៩; ៣៥:២៧
ដក. ៣១:៥ដក ៣០:២៧
ដក. ៣១:៥ដក ៤៨:១៥
ដក. ៣១:៦ដក ៣០:២៩, ៣០
ដក. ៣១:៨ដក ៣០:៣២
ដក. ៣១:១០ដក ៣០:៣៩
ដក. ៣១:១២ដក ២៩:២៥; ៣១:៣៩
ដក. ៣១:១៣ដក ១២:៨, ៩; ៣៥:១៥
ដក. ៣១:១៣ដក ២៨:១៨, ២២
ដក. ៣១:១៣ដក ៣៥:១៤; ៣៧:១
ដក. ៣១:១៥ដក ៣១:៤១; ហូ ១២:១២
ដក. ៣១:១៦ដក ៣១:១
ដក. ៣១:១៦ដក ៣១:៣
ដក. ៣១:១៧ដក ៣៣:១៣
ដក. ៣១:១៨ដក ៣០:៤២, ៤៣
ដក. ៣១:១៨ដក ៣៥:២៧
ដក. ៣១:១៩ដក ៣១:១៤; ៣៥:២; យ៉ូស ២៤:២
ដក. ៣១:២១ដក ១៥:១៨
ដក. ៣១:២១ជប ៣២:១
ដក. ៣១:២៤ដក ២៥:២០; ហូ ១២:១២
ដក. ៣១:២៤ដក ២០:៣
ដក. ៣១:២៤ចសព ១០៥:១៥
ដក. ៣១:២៩ដក ៣១:២៤
ដក. ៣១:៣០ដក ៣១:១៩; ៣៥:២
ដក. ៣១:៣៣ដក ៤៦:១៨, ២៥
ដក. ៣១:៣៥ចល ១៥:១៩
ដក. ៣១:៣៥ដក ៣១:១៩
ដក. ៣១:៣៨ដក ៣០:២៧
ដក. ៣១:៣៩១សាំ ១៧:៣៤
ដក. ៣១:៤០ដក ៤៧:៩
ដក. ៣១:៤១ដក ៣១:៧
ដក. ៣១:៤២ដក ២៨:១៣; ៣១:២៩
ដក. ៣១:៤២ដក ៣១:៥៣
ដក. ៣១:៤២ដក ៣១:២៤
ដក. ៣១:៤៥ដក ២៨:១៨
ដក. ៣១:៤៨ដក ៣១:២២, ២៣
ដក. ៣១:៥២ដក ៣១:៤៤, ៤៥
ដក. ៣១:៥៣ដក ១៧:១, ៧
ដក. ៣១:៥៣ដក ៣១:៤២
ដក. ៣១:៥៥ដក ៣១:២៨
ដក. ៣១:៥៥ដក ២៤:៥៩, ៦០
ដក. ៣១:៥៥ដក ២៧:៤៣; ២៨:២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
  • ៥១
  • ៥២
  • ៥៣
  • ៥៤
  • ៥៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៣១:១-៥៥

ដើមកំណើត

៣១ លុះ​ក្រោយ​មក យ៉ាកុប​បាន​ឮ​កូន​ៗ​របស់​ឡាបាន់​និយាយ​គ្នា​ថា​៖ ​«​យ៉ាកុប​បាន​យក​អ្វី​គ្រប់​យ៉ាង​ដែល​ជា​របស់​ឪពុក​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ក្លាយ​ទៅ​ជា​អ្នក​មាន​»។+ ២ យ៉ាកុប​ក៏​បាន​សង្កេត​ឃើញ​ថា​ឡាបាន់​មិន​សូវ​រាក់​ទាក់​នឹង​គាត់​ដូច​ពី​មុន​ទេ។+ ៣ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​ស្រុក​របស់​ឪពុក​អ្នក​និង​សាច់​ញាតិ​អ្នក​វិញ​ទៅ។+ ខ្ញុំ​នឹង​បន្ត​នៅ​ជា​មួយ​នឹង​អ្នក​»។ ៤ ដូច្នេះ យ៉ាកុប​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​រ៉ាជែល​និង​លេអា​ឲ្យ​មក​ជួប​គាត់ នៅ​កន្លែង​ដែល​គាត់​កំពុង​ឃ្វាល​សត្វ។ ៥ ពេល​ពួក​គេ​មក​ដល់ គាត់​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖

​«​បង​ឃើញ​ថា​ឪពុក​អូន​មិន​សូវ​រាក់​ទាក់​នឹង​បង​ដូច​មុន​ទេ។+ ទោះ​ជា​ដូច្នេះ​ក៏​ដោយ ព្រះ​នៃ​ឪពុក​បង​តែង​តែ​នៅ​ជា​មួយ​នឹង​បង​ជា​និច្ច។+ ៦ ពួក​អូន​ដឹង​ហើយ​ថា​បង​បាន​ព្យាយាម​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ឲ្យ​ឪពុក​អូន។+ ៧ យ៉ាង​ណា​មិញ ឪពុក​អូន​បាន​ព្យាយាម​កេង​ប្រវ័ញ្ច​បង​ម្ដង​ហើយ​ម្ដង​ទៀត ថែម​ទាំង​ដូរ​ថ្លៃ​ឈ្នួល​បង​ដល់​ទៅ​១០​ដង​ផង តែ​ព្រះ​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​បាប​បង​ទេ។ ៨ ហេតុ​នេះ ពេល​ដែល​គាត់​និយាយ​ថា​៖ ‹សត្វ​ណា​ដែល​មាន​សម្បុរ​ពព្លាក់​នឹង​ក្លាយ​ទៅ​ជា​ថ្លៃ​ឈ្នួល​របស់​កូន› នោះ​ហ្វូង​សត្វ​កើត​កូន​មក​សុទ្ធតែ​សម្បុរ​ពព្លាក់។ ប៉ុន្តែ ពេល​គាត់​និយាយ​ថា​៖ ‹សត្វ​ណា​ដែល​មាន​ឆ្នូត​ៗ​នឹង​ក្លាយ​ទៅ​ជា​ថ្លៃ​ឈ្នួល​របស់​កូន› នោះ​ហ្វូង​សត្វ​កើត​កូន​មក​សុទ្ធតែ​ឆ្នូត​ៗ។+ ៩ យ៉ាង​នេះ ព្រះ​បាន​ដក​ហូត​ហ្វូង​សត្វ​ពី​ឪពុក​អូន មក​ប្រគល់​ឲ្យ​បង។ ១០ ថ្ងៃ​មួយ នៅ​រដូវ​សត្វ​ដោយ​គ្នា បង​បាន​យល់​សប្ដិ​ឃើញ​ពពែ​ឈ្មោល​សម្បុរ​ពព្លាក់ ឆ្នូត និង​អុជ​ៗ ពាក់​គ្នា​ជា​មួយ​នឹង​សត្វ​នៅ​ក្នុង​ហ្វូង។+ ១១ ក្នុង​សុបិន​នោះ ទេវតា​របស់​ព្រះ​ពិត​បាន​ហៅ​បង​ថា​៖ ‹យ៉ាកុប​អើយ!›។ បង​ឆ្លើយ​ថា​៖ ‹បាទ! លោក​ម្ចាស់›។ ១២ រួច​ទេវតា​នោះ​បាន​និយាយ​ថា​៖ ‹សូម​សម្លឹង​មើល​ចុះ! ពពែ​ឈ្មោល​ទាំង​ប៉ុន្មាន​ដែល​កំពុង​ពាក់​ញី ពួក​វា​សុទ្ធតែ​មាន​សម្បុរ​ពព្លាក់ ឆ្នូត និង​អុជ​ៗ។ នេះ​កំពុង​កើត​ឡើង​ពី​ព្រោះ​ខ្ញុំ​បាន​ឃើញ​ការ​ប្រព្រឹត្ត​ទាំង​អស់​ដែល​ឡាបាន់​បាន​ធ្វើ​មក​លើ​អ្នក។+ ១៣ ខ្ញុំ​ជា​ព្រះ​ពិត​ជា​ព្រះ​នៃ​បេតអែល+ ជា​កន្លែង​ដែល​អ្នក​បាន​ចាក់​ប្រេង​លើ​បង្គោល​ថ្ម​និង​ជា​កន្លែង​ដែល​អ្នក​បាន​សន្យា​នឹង​ខ្ញុំ។+ ឥឡូវ ចូរ​ចាក​ចេញ​ពី​ទី​នេះ ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​អ្នក​វិញ​ទៅ›​»។+

១៤ ក្រោយ​ពី​ឮ​ដូច្នេះ រ៉ាជែល​និង​លេអា​បាន​និយាយ​ថា​៖ ​«​យើង​គ្មាន​ចំណែក​មត៌ក​ណា​ទៀត​នៅ​ផ្ទះ​របស់​ឪពុក​យើង​ទេ! ១៥ គាត់​បាន​ចាត់​ទុក​យើង​ជា​អ្នក​ក្រៅ ព្រោះ​គាត់​បាន​លក់​យើង ហើយ​ប្រើ​ប្រាក់​បណ្ដាការ​របស់​យើង​អស់​គ្មាន​សល់។+ ១៦ ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​ព្រះ​បាន​ដក​ហូត​ពី​ឪពុក​យើង គឺ​ជា​របស់​យើង​និង​របស់​កូន​យើង​ទេ។+ ដូច្នេះ សូម​បង​ធ្វើ​តាម​បង្គាប់​ព្រះ​ចុះ​»។+

១៧ ក្រោយ​មក យ៉ាកុប​បាន​ក្រោក​ឡើង នាំ​ប្រពន្ធ​កូន​ជិះ​លើ​ខ្នង​អូដ្ឋ។+ ១៨ គាត់​ថែម​ទាំង​នាំ​យក​ទ្រព្យ​សម្បត្តិ​និង​ហ្វូង​សត្វ​ទាំង​អស់​ដែល​គាត់​ទទួល​បាន+ កាល​ដែល​គាត់​នៅ​តំបន់​ប៉ាដាន់​អេរ៉ាម​ទៅ​ជា​មួយ​ដែរ។ រួច​គាត់​ធ្វើ​ដំណើរ​ទៅ​ឯ​ឪពុក​គាត់​នៅ​ស្រុក​កាណាន។+

១៩ មុន​ចាក​ចេញ រ៉ាជែល​បាន​លួច​យក​រូប​ព្រះ*របស់​ឡាបាន់+ កាល​ដែល​ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម។ ២០ ពេល​នោះ យ៉ាកុប​បាន​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ ហើយ​ចាក​ចេញ​ទៅ​ដោយ​មិន​ឲ្យ​ឡាបាន់​ជា​ជន​ជាតិ​អេរ៉ាម​ដឹង​ទេ។ ២១ គាត់​បាន​ឆ្លង​ទន្លេ​អឺប្រាត+ទាំង​នាំ​យក​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន​ទៅ​ជា​មួយ ហើយ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​គីលាត។+ ២២ លុះ​បី​ថ្ងៃ​កន្លង​ផុត​ទៅ មាន​គេ​ទៅ​ប្រាប់​ឡាបាន់​ថា យ៉ាកុប​បាន​រត់​ទៅ​បាត់​ហើយ។ ២៣ ដូច្នេះ ឡាបាន់​បាន​នាំ​បង​ប្អូន​គាត់​ធ្វើ​ដំណើរ​ដេញ​តាម​យ៉ាកុប។ លុះ​ធ្វើ​ដំណើរ​អស់​៧​ថ្ងៃ ទើប​ពួក​គេ​ទៅ​ទាន់​យ៉ាកុប​នៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​គីលាត។ ២៤ នៅ​យប់​នោះ ព្រះ​បាន​លេច​មក​ឲ្យ​ឡាបាន់​ជា​ជន​ជាតិ​អេរ៉ាម+ឃើញ​ក្នុង​សុបិន+ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រយ័ត្ន​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅ​កាន់​យ៉ាកុប ទោះ​ល្អ​ឬ​អាក្រក់​ក្ដី​»។+

២៥ នៅ​ពេល​នោះ យ៉ាកុប​បាន​ដំឡើង​ត្រសាល​នៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​គីលាត។ ឯ​ឡាបាន់​ក៏​បាន​បោះ​ជំរំ​ជា​មួយ​នឹង​បង​ប្អូន​គាត់​នៅ​តំបន់​ភ្នំ​ក្បែរ​នោះ​ដែរ។ ឡាបាន់​បាន​ចូល​ទៅ​ជួប​យ៉ាកុប ២៦ ហើយ​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​ម្ដេច​ក៏​កូន​ធ្វើ​បែប​នេះ? ហេតុ​អ្វី​កូន​បញ្ឆោត​ពុក ហើយ​នាំ​កូន​ស្រី​ពុក​ចេញ​ទៅ​ដូច​ជា​គេ​ចាប់​ឈ្លើយ​ក្នុង​ចម្បាំង​ដូច្នេះ? ២៧ ហេតុ​អ្វី​កូន​ប្រព្រឹត្ត​ដោយ​ឧបាយ ហើយ​លួច​រត់​ដោយ​ស្ងាត់​ៗ មិន​ឲ្យ​ពុក​ដឹង​យ៉ាង​នេះ? បើ​កូន​ឲ្យ​ពុក​ដឹង​មុន ពុក​ច្បាស់​ជា​ជូន​ដំណើរ​កូន​ដោយ​អរ​សប្បាយ ទាំង​មាន​ការ​ច្រៀង និង​លេង​ពិណ ព្រម​ទាំង​វាយ​ស្គរ​ផង។ ២៨ ប៉ុន្តែ កូន​មិន​បាន​ផ្ដល់​ឱកាស​ឲ្យ​ពុក​ថើប​លា​កូន​ស្រី​ពុក​និង​ចៅ​ៗ​ទេ។ កូន​ប្រព្រឹត្ត​បែប​នេះ​គឺ​ផ្ដេស​ផ្ដាស​ណាស់! ២៩ តាម​ពិត ពុក​អាច​ធ្វើ​បាប​កូន​បាន តែ​ព្រះ​នៃ​ឪពុក​កូន​បាន​មាន​ប្រសាសន៍​មក​កាន់​ពុក​កាល​ពី​យប់​មិញ​ថា​៖ ‹ចូរ​ប្រយ័ត្ន​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅ​កាន់​យ៉ាកុប ទោះ​ល្អ​ឬ​អាក្រក់​ក្ដី›។+ ៣០ បើ​កូន​ចង់​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​កូន​វិញ កូន​ទៅ​ក៏​ទៅ​ចុះ តែ​ម្ដេច​ក៏​កូន​លួច​យក​រូប​ព្រះ​របស់​ពុក​ដូច្នេះ?​»។+

៣១ យ៉ាកុប​បាន​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​បាន​ចាក​ចេញ​ដោយ​ស្ងាត់​ៗ ព្រោះ​ខ្ញុំ​ខ្លាច​ថា​លោក​ឪពុក​មក​ដណ្ដើម​យក​កូន​ស្រី​លោក​ឪពុក​វិញ។ ៣២ បើ​លោក​ឪពុក​រក​ឃើញ​រូប​ព្រះ​របស់​លោក​ឪពុក​នៅ​ជា​មួយ​នឹង​អ្នក​ណា សូម​ឲ្យ​អ្នក​នោះ​ស្លាប់​ចុះ។ សូម​លោក​ឪពុក​ឆែក​មើល​នៅ​ចំពោះ​មុខ​បង​ប្អូន​របស់​យើង​រាល់​គ្នា បើ​រក​ឃើញ​អ្វី​ដែល​ជា​របស់​លោក​ឪពុក សូម​យក​ទៅ​វិញ​ទៅ​»។ យ៉ាកុប​និយាយ​ដូច្នោះ ដោយ​សារ​គាត់​មិន​បាន​ដឹង​ថា​រ៉ាជែល​បាន​លួច​រូប​ព្រះ​ទាំង​នោះ​ទេ។ ៣៣ ដូច្នេះ ឡាបាន់​បាន​ចូល​ទៅ​ឆែក​ក្នុង​ត្រសាល​របស់​យ៉ាកុប និង​ត្រសាល​របស់​លេអា ព្រម​ទាំង​ត្រសាល​របស់​ស្រី​បម្រើ​ទាំង​ពីរ​នាក់+ តែ​គាត់​រក​មិន​ឃើញ​ទេ។ បន្ទាប់​មក គាត់​ចូល​ទៅ​ឆែក​ក្នុង​ត្រសាល​របស់​រ៉ាជែល​ទៀត។ ៣៤ រ៉ាជែល​បាន​យក​រូប​ព្រះ​ទាំង​នោះ​ដាក់​ក្នុង​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ ហេតុ​នេះ ទោះ​ជា​ឡាបាន់​ខំ​រក​មើល​ពេញ​ត្រសាល​នាង ក៏​រក​មិន​ឃើញ​ដែរ។ ៣៥ ពេល​នោះ នាង​បាន​និយាយ​ទៅ​កាន់​ឪពុក​ថា​៖ ​«​សូម​លោក​ឪពុក កុំ​ខឹង​កូន​អី ព្រោះ​កូន​មិន​អាច​ក្រោក​ទទួល​លោក​ឪពុក​បាន​ទេ ដោយ​សារ​កូន​កំពុង​មាន​រដូវ​»។+ ដូច្នេះ ឡាបាន់​បាន​ឆែក​យ៉ាង​ហ្មត់​ចត់ តែ​រក​មិន​ឃើញ​រូប​ព្រះ​ទាំង​នោះ​ទេ។+

៣៦ ក្រោយ​ឆែក​រួច យ៉ាកុប​ចាប់​ផ្ដើម​ខឹង​នឹង​ឡាបាន់ ហើយ​និយាយ​រិះ​គន់​ថា​៖ ​«​តើ​ខ្ញុំ​បាន​ធ្វើ​ខុស​អ្វី​បាន​ជា​លោក​ឪពុក​មក​តាម​រក​រឿង​ខ្ញុំ​ដូច្នេះ? ៣៧ ឥឡូវ លោក​ឪពុក​បាន​ឆែក​មើល​របស់​របរ​ខ្ញុំ​អស់​ហើយ តើ​លោក​ឪពុក​បាន​រក​ឃើញ​អ្វី​ដែល​ជា​របស់​លោក​ឪពុក​ទេ? បើ​មាន សូម​យក​មក​ដាក់​នៅ​ចំពោះ​មុខ​បង​ប្អូន​យើង​ទាំង​អស់​គ្នា​ចុះ ដើម្បី​ឲ្យ​ពួក​គេ​វិនិច្ឆ័យ​យើង​ទាំង​ពីរ​នាក់​ថា​តើ​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ។ ៣៨ ក្នុង​អំឡុង​ពេល​២០​ឆ្នាំ​ដែល​ខ្ញុំ​ធ្វើ​ការ​ឲ្យ​លោក​ឪពុក ចៀម​និង​ពពែ​របស់​លោក​ឪពុក​មិន​ដែល​រលូត​កូន​ឡើយ+ ហើយ​ខ្ញុំ​ក៏​មិន​ដែល​បរិភោគ​ចៀម​ស្ទាវ​ណា​មួយ​របស់​លោក​ឪពុក​ដែរ។ ៣៩ ពេល​ណា​សត្វ​សាហាវ​ខាំ​សម្លាប់​សត្វ​ណា​មួយ​របស់​លោក​ឪពុក ខ្ញុំ​មិន​ដែល​យក​សត្វ​នោះ​មក​ឲ្យ​លោក​ឪពុក​ទេ+ តែ​ខ្ញុំ​យក​សត្វ​របស់​ខ្ញុំ​មក​សង​ជំនួស​វិញ។ ទោះ​ចោរ​លួច​សត្វ​របស់​លោក​ឪពុក នៅ​ពេល​ថ្ងៃ​ឬពេល​យប់​ក៏​ដោយ លោក​ឪពុក​តែង​តែ​ទាម​ទារ​ឲ្យ​ខ្ញុំ​សង​ជា​និច្ច។ ៤០ នៅ​ពេល​ថ្ងៃ ខ្ញុំ​ទ្រាំ​ធ្វើ​ការ​ទាំង​ក្ដៅ ហើយ​នៅ​ពេល​យប់​ខ្ញុំ​ទ្រាំ​ធ្វើ​ការ​ទាំង​រងា ថែម​ទាំង​អត់​ងងុយ​ជា​ញឹក​ញយ។+ ៤១ ខ្ញុំ​បាន​ធ្វើ​ការ​ឲ្យ​លោក​ឪពុក​អស់​២០​ឆ្នាំ គឺ​១៤​ឆ្នាំ​ដើម្បី​បាន​កូន​ស្រី​ទាំង​ពីរ​នាក់​របស់​លោក​ឪពុក និង​៦​ឆ្នាំ​ដើម្បី​បាន​ហ្វូង​សត្វ​ជា​ថ្លៃ​ឈ្នួល តែ​លោក​ឪពុក​បាន​ដូរ​ថ្លៃ​ឈ្នួល​របស់​ខ្ញុំ​អស់​១០​ដង​ហើយ។+ ៤២ បើ​ព្រះ​នៃ​អាប្រាហាំ និង​ព្រះ​នៃ​អ៊ីសាក​ដែល​ជា​ឪពុក+ខ្ញុំ​គោរព​កោត​ខ្លាច+ មិន​បាន​នៅ​ជា​មួយ​ខ្ញុំ​ទេ នោះ​លោក​ឪពុក​មុខ​ជា​ឲ្យ​ខ្ញុំ​ចាក​ចេញ​ទៅ​ដោយ​ដៃ​ទទេ​ហើយ។ ព្រះ​បាន​ឃើញ​ការ​នឿយ​ហត់​និង​ទុក្ខ​លំបាក​ទាំង​អស់​របស់​ខ្ញុំ។ ហេតុ​នេះ​ហើយ​បាន​ជា​យប់​មិញ ព្រះ​បាន​ព្រមាន​លោក​ឪពុក​»។+

៤៣ បន្ទាប់​មក ឡាបាន់​បាន​ឆ្លើយ​តប​ថា​៖ ​«​កូន​ស្រី​ទាំង​ពីរ​នាក់​នេះ​ជា​កូន​របស់​ពុក ចៅ​ៗ​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហើយ​ហ្វូង​សត្វ​ទាំង​នេះ​ក៏​ជា​របស់​ពុក​ដែរ ថែម​ទាំង​អ្វី​ៗ​ទាំង​អស់​ដែល​កូន​ឃើញ​នៅ​ទី​នេះ សុទ្ធតែ​ជា​របស់​ពុក និង​របស់​កូន​ស្រី​ពុក។ តើ​ពុក​អាច​ធ្វើ​បាប​កូន​ចៅ​ខ្លួន​ម្ដេច​នឹង​កើត​ទៅ? ៤៤ ឥឡូវ​សូម​ឲ្យ​យើង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ទៅ​ជា​សាក្សី​រវាង​យើង​ទាំង​ពីរ​»។ ៤៥ ដូច្នេះ យ៉ាកុប​បាន​យក​ថ្ម​មួយ មក​បញ្ឈរ​ធ្វើ​ជា​បង្គោល។+ ៤៦ បន្ទាប់​មក យ៉ាកុប​បាន​ប្រាប់​បង​ប្អូន​គាត់​ថា​៖ ​«​សូម​យក​ថ្ម​មក!​»។ ពួក​គេ​ក៏​បាន​យក​ថ្ម​មក​ដាក់​គរ​លើ​គ្នា រួច​ពួក​គេ​ទាំង​អស់​គ្នា​បាន​បរិភោគ​អាហារ​នៅ​លើ​គំនរ​ថ្ម​នោះ។ ៤៧ ឡាបាន់​បាន​ហៅ​កន្លែង​នោះ​ថា​យេកាសាហាឌូថា* តែ​យ៉ាកុប​បាន​ហៅ​កន្លែង​នោះ​ថា​កាលេត។*

៤៨ បន្ទាប់​នោះ ឡាបាន់​បាន​និយាយ​ថា​៖ ​«​ចាប់​ពី​ថ្ងៃ​នេះ​ទៅ គំនរ​ថ្ម​នេះ​នឹង​ទៅ​ជា​សាក្សី​រវាង​យើង​ទាំង​ពីរ​»។ ហេតុ​នេះ​ហើយ​បាន​ជា​កន្លែង​នោះ​ត្រូវ​គេ​ហៅ​ថា​កាលេត+ ៤៩ និង​ប៉ម​យាម ព្រោះ​ឡាបាន់​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​មើល​យើង​ទាំង​ពីរ កាល​ដែល​យើង​នៅ​ឆ្ងាយ​ពី​គ្នា។ ៥០ បើ​កូន​ធ្វើ​បាប​កូន​ស្រី​ពុក ហើយ​យក​ប្រពន្ធ​ថែម​ទៀត សូម​ចាំ​ថា​ទោះ​ជា​គ្មាន​អ្នក​ណា​ឃើញ​កូន​ក៏​ដោយ តែ​ព្រះ​មើល​ឃើញ ព្រោះ​លោក​ជា​សាក្សី​នៃ​យើង​ទាំង​ពីរ​»។ ៥១ ឡាបាន់​បាន​និយាយ​បន្ត​ទៀត​ថា​៖ ​«​មើល! នេះ​ជា​គំនរ​ថ្ម ហើយ​នោះ​ជា​បង្គោល​ថ្ម​ដែល​ពុក​បាន​ដំឡើង​នៅ​ចន្លោះ​យើង​ទាំង​ពីរ។ ៥២ គំនរ​ថ្ម​និង​បង្គោល​នេះ នឹង​ធ្វើ​ជា​សញ្ញា​សម្គាល់​រវាង​យើង​ទាំង​ពីរ+ គឺ​ថា​ពុក​នឹង​មិន​ឆ្លង​ទៅ​ហួស​ពី​គំនរ​ថ្ម​នេះ ដើម្បី​ទៅ​ធ្វើ​បាប​កូន​ទេ ហើយ​កូន​ក៏​មិន​ត្រូវ​ឆ្លង​មក​ហួស​ពី​គំនរ​ថ្ម​និង​បង្គោល​នេះ ដើម្បី​មក​ធ្វើ​បាប​ពុក​ដែរ។ ៥៣ សូម​ឲ្យ​ព្រះ​នៃ​អាប្រាហាំ+ និង​ណេឃ័រ និង​ជា​ព្រះ​នៃ​ឪពុក​របស់​ពួក​គាត់ វិនិច្ឆ័យ​រវាង​យើង​ទាំង​ពីរ​»។ ដូច្នេះ យ៉ាកុប​បាន​ព្រម​ស្បថ​នឹង​ឡាបាន់ ដោយ​នូវ​នាម​ព្រះ​នៃ​អ៊ីសាក​ដែល​ជា​ឪពុក​គាត់​គោរព​កោត​ខ្លាច។+

៥៤ ក្រោយ​នោះ យ៉ាកុប​បាន​ជូន​គ្រឿង​បូជា​នៅ​លើ​ភ្នំ ហើយ​បាន​អញ្ជើញ​បង​ប្អូន​គាត់​ឲ្យ​បរិភោគ​អាហារ​ជា​មួយ​គ្នា។ ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​បរិភោគ​អាហារ ហើយ​ស្នាក់​នៅ​លើ​ភ្នំ​នោះ​អស់​មួយ​យប់។ ៥៥ លុះ​ព្រលឹម​ស្រាង​ៗ ឡាបាន់​បាន​ក្រោក​ឡើង ហើយ​ថើប​លា​កូន​ស្រី​និង​ចៅ​ៗ​+ ព្រម​ទាំង​ជូន​ពរ​ពួក​គេ។+ រួច​គាត់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​គាត់​វិញ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក