សុភាសិត
២៦ ដូចព្រិលមិនសមធ្លាក់នៅរដូវក្ដៅ និងដូចភ្លៀងមិនសមធ្លាក់នៅរដូវចម្រូត
នោះមនុស្សល្ងីល្ងើមិនសមទទួលបានកិត្តិយសឡើយ។+
២ ដូចសត្វស្លាបមានមូលហេតុហោះគេចខ្លួន និងដូចសត្វត្រចៀកកាំមានមូលហេតុហើរចេញទៅ
នោះការដាក់បណ្ដាសាគេ ក៏ត្រូវមានមូលហេតុច្បាស់លាស់ដែរ។*
៤ កុំតបឆ្លើយទៅមនុស្សល្ងីល្ងើតាមភាពល្ងង់ខ្លៅរបស់គាត់ឡើយ
ក្រែងលោអ្នកទៅជាល្ងង់ខ្លៅដូចគាត់ដែរ។
៥ ចូរតបឆ្លើយទៅមនុស្សល្ងីល្ងើតាមភាពល្ងង់ខ្លៅរបស់គាត់
ដើម្បីកុំឲ្យគាត់គិតថាខ្លួនមានប្រាជ្ញា។+
៦ អ្នកណាដែលប្រគល់កិច្ចការឲ្យមនុស្សល្ងីល្ងើ
អ្នកនោះហាក់ដូចជាធ្វើឲ្យជើងខ្លួនពិការ និងនាំទុក្ខដល់ខ្លួន។
៧ សុភាសិតដែលចេញពីមាត់របស់មនុស្សល្ងីល្ងើ+
ប្រៀបដូចជាជើងខ្ចើចរបស់មនុស្សពិការ។
៨ ការលើកតម្កើងមនុស្សល្ងីល្ងើ+
ប្រៀបដូចជាការចងថ្មជាប់នឹងខ្សែដង្ហក់។
៩ សុភាសិតដែលចេញពីមាត់របស់មនុស្សល្ងីល្ងើ
ប្រៀបដូចជាដើមបន្លានៅក្នុងដៃរបស់មនុស្សប្រមឹក។
១០ អ្នកណាដែលជួលមនុស្សល្ងីល្ងើ ឬជួលអ្នកដែលដើរកាត់
អ្នកនោះប្រៀបដូចជាអ្នកដែលបាញ់ព្រួញព្រាវៗ ធ្វើឲ្យមនុស្សជាច្រើនរងរបួស។
១១ ដូចឆ្កែដែលត្រឡប់មកស៊ីកម្អួតរបស់វាវិញ
នោះមនុស្សល្ងីល្ងើប្រព្រឹត្តអំពើល្ងង់ខ្លៅម្ដងហើយម្ដងទៀត។+
១២ តើអ្នកធ្លាប់ឃើញមនុស្សដែលគិតថាខ្លួនមានប្រាជ្ញាឬទេ?+
បើដូច្នោះ ការជួយជនល្ងីល្ងើ គឺស្រួលជាងការជួយអ្នកនោះ។
១៣ មនុស្សខ្ជិលតែងនិយាយថា៖ «មានសត្វតោស្ទាវមួយនៅលើផ្លូវ
ហើយមានសត្វតោមួយនៅទីលានសាធារណៈ!»។+
១៤ មនុស្សខ្ជិលច្រអូសចេះតែដេកននៀលនៅលើគ្រែ+
ដូចជាទ្វារដែលបើកទៅបើកមក*ជាប់នឹងត្រចៀកទ្វារ។
១៥ មនុស្សកម្ជិលលូកដៃទៅក្នុងចានអាហារ
តែគាត់មិនខ្ចីយកម្ហូបមកដាក់ក្នុងមាត់ទេ។+
១៦ មនុស្សខ្ជិលគិតថាខ្លួនមានប្រាជ្ញា
ច្រើនជាងមនុស្ស៧នាក់ដែលតបឆ្លើយយ៉ាងសមហេតុសមផល។
១៧ អ្នកណាដែលប្រទះឃើញរឿងរបស់គេ* ហើយកើតចិត្តក្ដៅក្រហាយ+
អ្នកនោះប្រៀបដូចជាអ្នកដែលយកដៃទៅចាប់ត្រចៀកឆ្កែ។
១៨ មនុស្សឆ្កួតដែលបាញ់ព្រួញ ព្រួញភ្លើង ព្រមទាំងព្រួញពិឃាដ
១៩ គឺដូចគ្នានឹងមនុស្សដែលលេងល្បិចដាក់អ្នកជិតខាង រួចនិយាយថា៖ «ខ្ញុំគ្រាន់តែលលេងទេតើ!»។+
២០ កន្លែងណាដែលគ្មានអុស នោះភ្លើងក៏រលត់ទៅ
ហើយកន្លែងណាដែលគ្មានអ្នកបង្កាច់បង្ខូច នោះជម្លោះក៏ចប់ទៅដែរ។+
២១ មនុស្សដែលបង្កជម្លោះឥតឈប់+
ប្រៀបដូចជាធ្យូងនិងអុសដែលធ្វើឲ្យភ្លើងឆេះឡើង។
២២ ពាក្យសម្ដីរបស់ជនបង្កាច់បង្ខូច ប្រៀបដូចជាអាហារឈ្ងុយឆ្ងាញ់
ដែលមនុស្សលេបចូលក្នុងក្រពះតែម្ដង។+
២៣ សម្ដីផ្អែមដែលចេញពីមាត់របស់មនុស្សចិត្តអាក្រក់+
ប្រៀបដូចជាប្រាក់ដែលស្រោបភាជនៈដីឥដ្ឋ។
២៤ អ្នកណាដែលស្អប់គេ រមែងនិយាយលាក់ពុត
រីឯក្នុងចិត្តពោរពេញទៅដោយការបោកបញ្ឆោត។
២៥ ទោះជាគាត់និយាយដោយសប្បុរសក៏ដោយ កុំទុកចិត្តគាត់ឲ្យសោះ
ព្រោះក្នុងចិត្តគាត់មានអ្វី៧យ៉ាងដែលគួរឲ្យស្អប់ខ្ពើម។*
២៦ ថ្វីបើគាត់បោកបញ្ឆោតគេដើម្បីបិទបាំងចិត្តស្អប់របស់ខ្លួនក៏ដោយ
គង់តែអំពើអាក្រក់របស់គាត់នឹងត្រូវបើកបង្ហាញក្នុងក្រុមជំនុំ។
២៧ អ្នកណាដែលជីករណ្ដៅ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅនោះ
ហើយអ្នកណាដែលប្រមៀលថ្មចេញ ថ្មនោះនឹងរមៀលមកកិនគាត់វិញ។+
២៨ មនុស្សភូតភរស្អប់ពួកអ្នកដែលគាត់ធ្វើឲ្យរងទុក្ខ
ហើយមនុស្សពូកែបញ្ជោរនាំឲ្យអ្នកឯទៀតវិនាសអន្តរាយ។+