បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ការ​តែង​តាំង​សង្ឃ (​១​-​៣៧​)

      • ការ​ជូន​គ្រឿង​បូជា​ជា​រៀង​រាល់​ថ្ងៃ (​៣៨​-​៤៦​)

ដំណើរចាកចេញ ២៩:១

ឯកសារយោង

  • +ចល ៨:២; បច ១៧:១

ដំណើរចាកចេញ ២៩:២

ឯកសារយោង

  • +ចល ៦:២០

ដំណើរចាកចេញ ២៩:៣

ឯកសារយោង

  • +ចល ៨:២៦

ដំណើរចាកចេញ ២៩:៤

កំណត់សម្គាល់

  • *

    ប្រហែល​ជា​ម៉ូសេ​ប្រាប់​ឲ្យ​ពួក​គាត់​ងូត​ទឹក​សម្អាត​ខ្លួន

ឯកសារយោង

  • +ដច ២៦:៣៦; ៤០:២៨; ចល ៨:២, ៣
  • +ចល ៨:៦; ហេ ១០:២២

ដំណើរចាកចេញ ២៩:៥

ឯកសារយោង

  • +ដច ២៨:៤; ចល ៨:៧; ១៦:៤
  • +ដច ២៨:៨

ដំណើរចាកចេញ ២៩:៦

កំណត់សម្គាល់

  • *

    ឬ​«​ស្លាក​សញ្ញា​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​»​

ឯកសារយោង

  • +ដច ២៨:៣៦; ៣៩:៣០; ចល ៨:៩

ដំណើរចាកចេញ ២៩:៧

កំណត់សម្គាល់

  • *

    គឺ​ជា​ប្រេង​សម្រាប់​ចាក់​តែង​តាំង​បុគ្គល​ម្នាក់​ឲ្យ​ទទួល​ភារកិច្ច​ពិសេស

ឯកសារយោង

  • +ដច ៣០:២៣-២៥
  • +ចល ៨:១២; ចសព ១៣៣:២; អេ ៦១:១; សកម្ម ១០:៣៨

ដំណើរចាកចេញ ២៩:៨

ឯកសារយោង

  • +ដច ២៨:៤០; ចល ៨:១៣

ដំណើរចាកចេញ ២៩:៩

ឯកសារយោង

  • +ដច ២៨:១-៣, ៤០, ៤៣; ៤០:១៥
  • +ដច ២៨:៤១

ដំណើរចាកចេញ ២៩:១០

ឯកសារយោង

  • +ចល ៨:១៤-១៧

ដំណើរចាកចេញ ២៩:១១

ឯកសារយោង

  • +ចល ៤:៣

ដំណើរចាកចេញ ២៩:១២

ឯកសារយោង

  • +ដច ២៧:២
  • +ចល ៤:៧

ដំណើរចាកចេញ ២៩:១៣

ឯកសារយោង

  • +ចល ៣:១៧
  • +ចល ៤:៨-១០

ដំណើរចាកចេញ ២៩:១៥

ឯកសារយោង

  • +ចល ១:៤; ៨:១៨-២១

ដំណើរចាកចេញ ២៩:១៦

ឯកសារយោង

  • +ហេ ៩:២២

ដំណើរចាកចេញ ២៩:១៧

ឯកសារយោង

  • +ចល ១:១៣

ដំណើរចាកចេញ ២៩:១៨

កំណត់សម្គាល់

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ឯកសារយោង

  • +ដក ៨:២១

ដំណើរចាកចេញ ២៩:១៩

ឯកសារយោង

  • +ចល ៨:២២-២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៩/២០២០, ទំ.  ៣

ដំណើរចាកចេញ ២៩:២១

ឯកសារយោង

  • +ដច ៣០:២៣-២៥
  • +ចល ៨:៣០

ដំណើរចាកចេញ ២៩:២២

ឯកសារយោង

  • +ចល ៣:៩, ១០
  • +ចល ៨:២២, ២៥-២៨

ដំណើរចាកចេញ ២៩:២៦

ឯកសារយោង

  • +ចល ៨:២៩; ចសព ៩៩:៦

ដំណើរចាកចេញ ២៩:២៧

ឯកសារយោង

  • +ដច ២៩:២២

ដំណើរចាកចេញ ២៩:២៨

ឯកសារយោង

  • +ចល ៧:១១, ១៤
  • +ចល ៧:៣៤; ១០:១៤

ដំណើរចាកចេញ ២៩:២៩

ឯកសារយោង

  • +ដច ២៨:៤
  • +ជប ២០:២៦

ដំណើរចាកចេញ ២៩:៣០

ឯកសារយោង

  • +ចល ៨:៣៥

ដំណើរចាកចេញ ២៩:៣១

ឯកសារយោង

  • +ចល ៨:៣១

ដំណើរចាកចេញ ២៩:៣២

ឯកសារយោង

  • +១កូ ៩:១៣

ដំណើរចាកចេញ ២៩:៣៣

ឯកសារយោង

  • +ចល ២២:១០; ជប ៣:១០

ដំណើរចាកចេញ ២៩:៣៤

ឯកសារយោង

  • +ចល ៨:៣២

ដំណើរចាកចេញ ២៩:៣៥

ឯកសារយោង

  • +ចល ៨:៤, ៣៣

ដំណើរចាកចេញ ២៩:៣៦

ឯកសារយោង

  • +ដច ៣០:២៦, ២៨; ចល ៨:១១; ជប ៧:១

ដំណើរចាកចេញ ២៩:៣៧

ឯកសារយោង

  • +ដច ៤០:១០

ដំណើរចាកចេញ ២៩:៣៨

ឯកសារយោង

  • +២ប្រ ២:៤; ហេ ៧:២៧; ១០:១១

ដំណើរចាកចេញ ២៩:៣៩

ឯកសារយោង

  • +ជប ២៨:៤-៦

ដំណើរចាកចេញ ២៩:៤០

កំណត់សម្គាល់

  • *

    ប្រហែល​ជា​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    មួយ​ហ៊ីន​ស្មើ​នឹង​៣,៦៧​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ដំណើរចាកចេញ ២៩:៤១

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​ពេល​វេលា​មួយ​ដែល​នៅ​ក្រោយ​ថ្ងៃ​លិច ហើយ​មុន​ពេល​ព្រលប់

ដំណើរចាកចេញ ២៩:៤២

ឯកសារយោង

  • +ដច ២៥:២២; ចល ១:១; ជប ១៧:៤

ដំណើរចាកចេញ ២៩:៤៣

ឯកសារយោង

  • +ដច ៤០:៣៤; ជប ១២:៥; ១បស ៨:១១

ដំណើរចាកចេញ ២៩:៤៤

ឯកសារយោង

  • +ចល ២២:៩

ដំណើរចាកចេញ ២៩:៤៥

ឯកសារយោង

  • +ដច ២៥:៨; ចល ២៦:១២; សាក ២:១១; ២កូ ៦:១៦

ដំណើរចាកចេញ ២៩:៤៦

ឯកសារយោង

  • +ដច ២០:២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ២៩:១ចល ៨:២; បច ១៧:១
ដច. ២៩:២ចល ៦:២០
ដច. ២៩:៣ចល ៨:២៦
ដច. ២៩:៤ដច ២៦:៣៦; ៤០:២៨; ចល ៨:២, ៣
ដច. ២៩:៤ចល ៨:៦; ហេ ១០:២២
ដច. ២៩:៥ដច ២៨:៤; ចល ៨:៧; ១៦:៤
ដច. ២៩:៥ដច ២៨:៨
ដច. ២៩:៦ដច ២៨:៣៦; ៣៩:៣០; ចល ៨:៩
ដច. ២៩:៧ដច ៣០:២៣-២៥
ដច. ២៩:៧ចល ៨:១២; ចសព ១៣៣:២; អេ ៦១:១; សកម្ម ១០:៣៨
ដច. ២៩:៨ដច ២៨:៤០; ចល ៨:១៣
ដច. ២៩:៩ដច ២៨:១-៣, ៤០, ៤៣; ៤០:១៥
ដច. ២៩:៩ដច ២៨:៤១
ដច. ២៩:១០ចល ៨:១៤-១៧
ដច. ២៩:១១ចល ៤:៣
ដច. ២៩:១២ដច ២៧:២
ដច. ២៩:១២ចល ៤:៧
ដច. ២៩:១៣ចល ៣:១៧
ដច. ២៩:១៣ចល ៤:៨-១០
ដច. ២៩:១៥ចល ១:៤; ៨:១៨-២១
ដច. ២៩:១៦ហេ ៩:២២
ដច. ២៩:១៧ចល ១:១៣
ដច. ២៩:១៨ដក ៨:២១
ដច. ២៩:១៩ចល ៨:២២-២៤
ដច. ២៩:២១ដច ៣០:២៣-២៥
ដច. ២៩:២១ចល ៨:៣០
ដច. ២៩:២២ចល ៣:៩, ១០
ដច. ២៩:២២ចល ៨:២២, ២៥-២៨
ដច. ២៩:២៦ចល ៨:២៩; ចសព ៩៩:៦
ដច. ២៩:២៧ដច ២៩:២២
ដច. ២៩:២៨ចល ៧:១១, ១៤
ដច. ២៩:២៨ចល ៧:៣៤; ១០:១៤
ដច. ២៩:២៩ដច ២៨:៤
ដច. ២៩:២៩ជប ២០:២៦
ដច. ២៩:៣០ចល ៨:៣៥
ដច. ២៩:៣១ចល ៨:៣១
ដច. ២៩:៣២១កូ ៩:១៣
ដច. ២៩:៣៣ចល ២២:១០; ជប ៣:១០
ដច. ២៩:៣៤ចល ៨:៣២
ដច. ២៩:៣៥ចល ៨:៤, ៣៣
ដច. ២៩:៣៦ដច ៣០:២៦, ២៨; ចល ៨:១១; ជប ៧:១
ដច. ២៩:៣៧ដច ៤០:១០
ដច. ២៩:៣៨២ប្រ ២:៤; ហេ ៧:២៧; ១០:១១
ដច. ២៩:៣៩ជប ២៨:៤-៦
ដច. ២៩:៤២ដច ២៥:២២; ចល ១:១; ជប ១៧:៤
ដច. ២៩:៤៣ដច ៤០:៣៤; ជប ១២:៥; ១បស ៨:១១
ដច. ២៩:៤៤ចល ២២:៩
ដច. ២៩:៤៥ដច ២៥:៨; ចល ២៦:១២; សាក ២:១១; ២កូ ៦:១៦
ដច. ២៩:៤៦ដច ២០:២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ២៩:១-៤៦

ដំណើរចាកចេញ

២៩ «​អ្នក​ត្រូវ​ញែក​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក​គាត់​បម្រើ​ជា​សង្ឃ​ដល់​ខ្ញុំ។ អ្នក​ត្រូវ​ធ្វើ​ដូច​ត​ទៅ​៖ ត្រូវ​យក​គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​ពីរ​ដែល​ល្អ​ឥត​ខ្ចោះ+ ២ នំ​ប៉័ង និង​នំ​កង​លាយ​ប្រេង ព្រម​ទាំង​នំ​ស្រួយ​លាប​ដោយ​ប្រេង។+ នំ​ទាំង​នេះ​ត្រូវ​ធ្វើ​ពី​ម្សៅ​ស្រូវ​សាលី​ដែល​ម៉ដ្ឋ ហើយ​មិន​ត្រូវ​ដាក់​ដំបែ​ឡើយ។ ៣ អ្នក​ត្រូវ​ដាក់​នំ​ទាំង​នេះ​ក្នុង​កញ្ជើ ហើយ​យក​មក​ជូន​ខ្ញុំ+ ព្រម​ជា​មួយ​នឹង​គោ​ស្ទាវ និង​ចៀម​ឈ្មោល​ទាំង​ពីរ។

៤ ​«​អ្នក​ត្រូវ​នាំ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​មក​ឯ​ច្រក​ចូល​ត្រសាល​ជំនុំ+ ហើយ​លាង​ជម្រះ​កាយ​ពួក​គាត់។*+ ៥ បន្ទាប់​មក អ្នក​ត្រូវ​យក​សម្លៀក​បំពាក់+មក​បំពាក់​ឲ្យ​អេរ៉ុន គឺ​អាវ​វែង អាវ​អត់​ដៃ អាវ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង។ រួច​អ្នក​ត្រូវ​យក​ខ្សែ​ក្រវាត់​អេផូឌ មក​ក្រវាត់​ចង្កេះ​គាត់។+ ៦ អ្នក​ត្រូវ​បំពាក់​ឈ្នួត​លើ​ក្បាល​គាត់ ហើយ​យក​ស្លាក​សញ្ញា​បរិសុទ្ធ*មក​ចង​លើ​ឈ្នួត​ក្បាល​នោះ។+ ៧ រួច​មក អ្នក​ត្រូវ​យក​ប្រេង​បរិសុទ្ធ*+មក​ចាក់​លើ​ក្បាល​គាត់ ដើម្បី​តែង​តាំង​គាត់។+

៨ ​«​អ្នក​ត្រូវ​នាំ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ចូល​មក ហើយ​បំពាក់​អាវ​វែង​ឲ្យ​ពួក​គាត់។+ ៩ អ្នក​ត្រូវ​យក​ខ្សែ​សម្រាប់​ក្រវាត់​ចង្កេះ​មក​ចង​ឲ្យ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់។ រួច​ត្រូវ​យក​មួក​មក​បំពាក់​ឲ្យ​ពួក​គាត់។ ពួក​គាត់​នឹង​បម្រើ​ជា​សង្ឃ ហើយ​នេះ​ជា​ច្បាប់​ជា​រៀង​រហូត​ត​ទៅ។+ អ្នក​ត្រូវ​ធ្វើ​ដូច្នេះ​ដើម្បី​តែង​តាំង​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ជា​សង្ឃ​ដើម្បី​បម្រើ​ដល់​ខ្ញុំ។+

១០ ​«​អ្នក​ត្រូវ​នាំ​គោ​ឈ្មោល​មក​ខាង​មុខ​ត្រសាល​ជំនុំ ហើយ​ឲ្យ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ដាក់​ដៃ​លើ​ក្បាល​វា។+ ១១ រួច​ត្រូវ​សម្លាប់​គោ​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ។+ ១២ អ្នក​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ រួច​យក​ទៅ​លាប​លើ​ស្នែង​ទី​បូជា។+ ឯ​ឈាម​ដែល​នៅ​សល់ ត្រូវ​ចាក់​នៅ​ជើង​ទី​បូជា។+ ១៣ អ្នក​ត្រូវ​យក​ខ្លាញ់+ដែល​នៅ​ជាប់​នឹង​ពោះ​វៀន ជាប់​នឹង​ថ្លើម ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​ដែល​រុំ​ជុំ​វិញ មក​ដុត​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ១៤ ប៉ុន្តែ អ្នក​ត្រូវ​យក​សាច់​គោ​នោះ ស្បែក​និង​លាមក​វា ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ​អ្នក​រាល់​គ្នា។ នេះ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។

១៥ ​«​បន្ទាប់​មក អ្នក​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ក្បាល​មក ហើយ​ឲ្យ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ដាក់​ដៃ​លើ​ក្បាល​វា។+ ១៦ រួច​ត្រូវ​សម្លាប់​ចៀម​នោះ ហើយ​យក​ឈាម​វា​ទៅ​ប្រោះ​នៅ​ជុំ​វិញ​ទី​បូជា។+ ១៧ បន្ទាប់​មក ត្រូវ​កាប់​សាច់​ចៀម​ជា​ដុំ​ៗ ហើយ​លាង​សម្អាត​ពោះ​វៀន+និង​ភ្លៅ​វា រួច​យក​ទៅ​តម្រៀប​គ្នា​ជា​មួយ​នឹង​ក្បាល។ ១៨ អ្នក​ត្រូវ​ដុត​ចៀម​នោះ​ទាំង​មូល​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា គឺ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។*+

១៩ ​«​បន្ទាប់​នោះ អ្នក​ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ក្បាល​ទៀត​មក ហើយ​ឲ្យ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ដាក់​ដៃ​លើ​ក្បាល​វា។+ ២០ រួច​ត្រូវ​សម្លាប់​ចៀម​នោះ ហើយ​យក​ឈាម​វា​ទៅ​លាប​ទង​ត្រចៀក​ស្ដាំ​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់ ព្រម​ទាំង​លាប​លើ​មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​ពួក​គាត់​ដែរ។ រួច​យក​ឈាម​នោះ​ទៅ​ប្រោះ​នៅ​ជុំ​វិញ​ទី​បូជា។ ២១ អ្នក​ត្រូវ​យក​ឈាម​ដែល​នៅ​លើ​ទី​បូជា​និង​ប្រេង​សម្រាប់​ចាក់​តែង​តាំង+ ទៅ​ប្រោះ​លើ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់ ថែម​ទាំង​លើ​សម្លៀក​បំពាក់​របស់​ពួក​គាត់​ផង​ដែរ។ យ៉ាង​នេះ ពួក​គាត់​និង​សម្លៀក​បំពាក់​របស់​ពួក​គាត់​នឹង​បាន​ទៅ​ជា​បរិសុទ្ធ។+

២២ ​«​រួច​មក អ្នក​ត្រូវ​យក​ខ្លាញ់​ចៀម​នោះ គឺ​ខ្លាញ់​ជាប់​នឹង​កន្ទុយ ជាប់នឹង​ពោះ​វៀន ជាប់​នឹង​ថ្លើម រួម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​ដែល​រុំ​ជុំ​វិញ+ ព្រមទាំង​យក​ភ្លៅ​ខាង​ស្ដាំ​ផង​ដែរ។ នេះ​ជា​ចៀម​សម្រាប់​ការ​តែង​តាំង​ពួក​គាត់​ជា​សង្ឃ។+ ២៣ រីឯ​នំ​ប៉័ង នំ​កង​លាយ​ប្រេង និង​នំ​ស្រួយ​លាប​ប្រេង​ដែល​ឥត​ដំបែ អ្នក​ត្រូវ​យក​ចេញ​ពី​កញ្ជើ​មួយ​មុខ​មួយ​ៗ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ២៤ អ្នក​ត្រូវ​យក​របស់​ទាំង​នេះ ទៅ​ប្រគល់​ឲ្យ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់ ហើយ​លើក​រេ​ទៅ​រេ​មក​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​ហើយ​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​ជូន​លោក។ ២៥ រួច​មក អ្នក​ត្រូវ​ទទួល​របស់​ទាំង​នោះ​ពី​ដៃ​ពួក​គាត់​វិញ ហើយ​យក​ទៅ​ដុត​នៅ​ទី​បូជា​ពី​លើ​គ្រឿង​បូជា​ដុត​ពី​មុន ដើម្បី​ឲ្យ​មាន​ក្លិន​ឈ្ងុយ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​យេហូវ៉ា។

២៦ ​«​ឯ​សាច់​ទ្រូង​នៃ​ចៀម​ដែល​បាន​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង+អេរ៉ុន​ជា​សង្ឃ នោះ​អ្នក​ត្រូវ​លើក​រេ​ទៅ​រេ​មក​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ សាច់​នោះ​នឹង​បាន​ជា​ចំណែក​របស់​អ្នក។ ២៧ ដូច្នេះ សាច់​ទ្រូង​និង​សាច់​ភ្លៅ​នៃ​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង ដែល​មក​ពី​ចៀម​នៃ​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង+អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ជា​សង្ឃ អ្នក​ត្រូវ​ញែក​សាច់​ពីរ​ផ្នែក​នេះ​ទុក​ជា​ចំណែក​ពិសិដ្ឋ។ ២៨ កាល​ណា​បណ្ដា​ជន​អ៊ីស្រាអែល​យក​សត្វ​មក​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព ពួក​គេ​ត្រូវ​ជូន​ចំណែក​ពិសិដ្ឋ​នេះ​ដល់​ព្រះ​យេហូវ៉ា។+ ចំណែក​ពិសិដ្ឋ​នេះ​នឹង​ទៅ​ជា​របស់​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ដែល​ជា​សង្ឃ។ នេះ​ជា​ច្បាប់​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​កាន់​តាម​ជា​ដរាប​ត​ទៅ។+

២៩ ​«​សម្លៀក​បំពាក់​បរិសុទ្ធ+របស់​អេរ៉ុន​នឹង​ត្រូវ​បំពាក់​ឲ្យ​កូន​ចៅ​គាត់+ នៅ​ពេល​ដែល​ពួក​គេ​ទទួល​ការ​តែង​តាំង​ជា​សង្ឃ។ ៣០ ដូច្នេះ ក្នុង​ចំណោម​កូន​ចៅ​របស់​អេរ៉ុន អ្នក​ដែល​ទទួល​តំណែង​បន្ទាប់​ពី​គាត់ និង​ជា​អ្នក​ដែល​មាន​ភារកិច្ច​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​បម្រើ​នៅ​កន្លែង​បរិសុទ្ធ អ្នក​នោះ​ត្រូវ​ពាក់​សម្លៀក​បំពាក់​នោះ​ក្នុង​រយៈ​ពេល​៧​ថ្ងៃ។+

៣១ ​«​អ្នក​ត្រូវ​យក​សាច់​ចៀម​សម្រាប់​ការ​តែង​តាំង​នោះ​ទៅ​ស្ងោរ​នៅ​កន្លែង​បរិសុទ្ធ។+ ៣២ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ត្រូវ​បរិភោគ+សាច់​ចៀម​នោះ​ជា​មួយ​នឹង​នំ​ប៉័ង​ក្នុង​កញ្ជើ នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ។ ៣៣ ពួក​គាត់​ត្រូវ​បរិភោគ​សាច់​ចៀម​នោះ ជា​សាច់​ដែល​បាន​ត្រូវ​ជូន​សម្រាប់​ការ​តែង​តាំង​ពួក​គាត់​ជា​សង្ឃ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​របស់​ពួក​គាត់ ហើយ​ដើម្បី​ញែក​ពួក​គាត់​ជា​បរិសុទ្ធ។ ប៉ុន្តែ អ្នក​ឯ​ទៀត​ដែល​មិន​មាន​ភារកិច្ច​ជា​សង្ឃ មិន​អាច​បរិភោគ​បាន​ទេ ព្រោះ​សាច់​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ។+ ៣៤ បើ​សាច់​ចៀម​ដែល​ជា​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង និង​នំ​ប៉័ង មាន​នៅ​សល់​រហូត​ដល់​ព្រឹក អ្នក​ត្រូវ​ដុត​ចោល​ទាំង​អស់+ មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ ព្រោះ​នោះ​ជា​អ្វី​ដែល​បរិសុទ្ធ។

៣៥ ​«​អ្នក​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់ តាម​បង្គាប់​ទាំង​អស់​របស់​ខ្ញុំ។ អ្នក​ត្រូវ​ចំណាយ​ពេល​៧​ថ្ងៃ ដើម្បី​ធ្វើ​ពិធី​តែង​តាំង​ពួក​គាត់​ជា​សង្ឃ។+ ៣៦ ជា​រៀង​រាល់​ថ្ងៃ អ្នក​ត្រូវ​ជូន​គោ​មួយ​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​ជម្រះ​ភាព​ខុស​ឆ្គង។ អ្នក​ត្រូវ​ជូន​គ្រឿង​បូជា​នោះ ដើម្បី​ធ្វើ​ឲ្យ​ទី​បូជា​បាន​បរិសុទ្ធ ហើយ​អ្នក​ត្រូវ​ចាក់​ប្រេង​លើ​ទី​បូជា​នោះ ដើម្បី​ញែក​ជា​បរិសុទ្ធ។+ ៣៧ អ្នក​ត្រូវ​ចំណាយ​ពេល​៧​ថ្ងៃ ដើម្បី​ធ្វើ​ឲ្យ​ទី​បូជា​បាន​បរិសុទ្ធ។ អ្នក​ត្រូវ​ញែក​ទី​បូជា​នោះ​ឲ្យ​ទៅ​ជា​ទី​បូជា​បរិសុទ្ធ​បំផុត+ ហើយ​អ្នក​ណា​ដែល​បម្រើ​នៅ​ទី​បូជា​នោះ​ត្រូវ​តែ​បរិសុទ្ធ។

៣៨ ​«​នៅ​លើ​ទី​បូជា​នោះ អ្នក​ត្រូវ​ជូន​ជា​ប្រចាំ​ដូច​ត​ទៅ​៖ ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ពីរ​ក្បាល​ជា​រៀង​រាល់​ថ្ងៃ+ ៣៩ គឺ​ចៀម​មួយ​ក្បាល​នៅ​ពេល​ព្រឹក និង​ចៀម​មួយ​ក្បាល​ទៀត​នៅ​ពេល​ល្ងាច។+ ៤០ ពេល​ជូន​ចៀម​នៅ​ពេល​ព្រឹក អ្នក​ត្រូវ​ជូន​ម្សៅ​ម៉ដ្ឋ​១​ភាគ​១០​អេហ្វា* លាយ​នឹង​ប្រេង​អូលីវ​សុទ្ធ​១​ភាគ​៤​ហ៊ីន* ព្រម​ទាំង​ជូន​គ្រឿង​បូជា​ជា​ស្រា​១​ភាគ​៤​ហ៊ីន។ ៤១ ពេល​ជូន​ចៀម​នៅ​ពេល​ល្ងាច* អ្នក​ក៏​ត្រូវ​ជូន​ម្សៅ​និង​គ្រឿង​បូជា​ជា​ស្រា​ដូច​នៅ​ពេល​ព្រឹក​ដែរ។ អ្នក​ត្រូវ​ដុត​របស់​ទាំង​នេះ​ទុក​ជា​គ្រឿង​បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។ ៤២ គ្រឿង​បូជា​ដុត​នេះ​នឹង​ត្រូវ​ជូន​ព្រះ​យេហូវ៉ា​ជា​ប្រចាំ​គ្រប់​ជំនាន់​ត​រៀង​ទៅ នៅ​ឯ​មាត់​ច្រក​ត្រសាល​ជំនុំ ជា​កន្លែង​ដែល​ខ្ញុំ​នឹង​លេច​មក​និយាយ​ជា​មួយ​អ្នក។+

៤៣ ​«​នៅ​ទី​នោះ ខ្ញុំ​នឹង​លេច​មក​ជួប​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​កន្លែង​នោះ​នឹង​បាន​បរិសុទ្ធ ដោយ​សារ​សិរី​រុង​រឿង​របស់​ខ្ញុំ។+ ៤៤ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ត្រសាល​ជំនុំ​និង​ទី​បូជា​បាន​បរិសុទ្ធ ហើយ​ខ្ញុំ​នឹង​ញែក​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ជា​បរិសុទ្ធ+ ដើម្បី​ឲ្យ​ពួក​គាត់​អាច​បម្រើ​ជា​សង្ឃ​ដល់​ខ្ញុំ។ ៤៥ ខ្ញុំ​នឹង​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។+ ៤៦ ពួក​គេ​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ ដែល​បាន​រំដោះ​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ដើម្បី​ខ្ញុំ​អាច​នៅ​ក្នុង​ចំណោម​ពួក​គេ។+ ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក