បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីអ្នកសម្រេចក្ដី

      • ថូឡា​និង​យ៉ាអៀ​ជា​អ្នក​សម្រេច​ក្ដី (​១​-​៥​)

      • អ៊ីស្រាអែល​បះ​បោរ ហើយ​ប្រែ​ចិត្ត (​៦​-​១៦​)

      • ពួក​អាំម៉ូន​គំរាម​អ៊ីស្រាអែល (​១៧, ១៨​)

អ្នកសម្រេចក្ដី ១០:១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បាន​ក្រោក​ឡើង​»​

ឯកសារយោង

  • +អសក ២:១៦

អ្នកសម្រេចក្ដី ១០:៤

ឯកសារយោង

  • +បច ៣:១៤

អ្នកសម្រេចក្ដី ១០:៦

កំណត់សម្គាល់

  • *

    ឬ​«​ពួក​ស៊ីរី​»​

ឯកសារយោង

  • +អសក ២:១៩; ៤:១; ៦:១; នេហ ៩:២៨
  • +អសក ៣:៧; ចសព ១០៦:៣៦-៣៨
  • +ជប ២៥:១, ២
  • +១បស ១១:៥; ២បស ២៣:១៣
  • +អសក ១៦:២៣; ១សាំ ៥:៤; ២បស ១:២

អ្នកសម្រេចក្ដី ១០:៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​លក់​»​

ឯកសារយោង

  • +បច ២៨:១៥, ៤៨; ៣១:១៧; អសក ២:១៤; ៤:២

អ្នកសម្រេចក្ដី ១០:១០

ឯកសារយោង

  • +បច ៤:៣០
  • +អសក ២:១៣; ៣:៧; ១សាំ ១២:៩, ១០

អ្នកសម្រេចក្ដី ១០:១១

ឯកសារយោង

  • +ដច ១៤:៣០
  • +ជប ២១:២៣-២៥
  • +អសក ៣:៣១

អ្នកសម្រេចក្ដី ១០:១៣

ឯកសារយោង

  • +អសក ២:១២
  • +២ប្រ ១៥:២; មីកា ៣:៤

អ្នកសម្រេចក្ដី ១០:១៤

ឯកសារយោង

  • +១បស ១៨:២៧
  • +យេ ២:២៨

អ្នកសម្រេចក្ដី ១០:១៦

ឯកសារយោង

  • +បច ៧:២៦
  • +២ប្រ ៧:១៤; ៣៣:១៣, ១៥; ចសព ១០៦:៤៤; អេ ៦៣:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ២៥៤-២៥៥

អ្នកសម្រេចក្ដី ១០:១៧

ឯកសារយោង

  • +ដក ១៩:៣៦, ៣៨; អសក ៣:១៣

អ្នកសម្រេចក្ដី ១០:១៨

ឯកសារយោង

  • +អសក ១១:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

អសក. ១០:១អសក ២:១៦
អសក. ១០:៤បច ៣:១៤
អសក. ១០:៦អសក ២:១៩; ៤:១; ៦:១; នេហ ៩:២៨
អសក. ១០:៦អសក ៣:៧; ចសព ១០៦:៣៦-៣៨
អសក. ១០:៦ជប ២៥:១, ២
អសក. ១០:៦១បស ១១:៥; ២បស ២៣:១៣
អសក. ១០:៦អសក ១៦:២៣; ១សាំ ៥:៤; ២បស ១:២
អសក. ១០:៧បច ២៨:១៥, ៤៨; ៣១:១៧; អសក ២:១៤; ៤:២
អសក. ១០:១០បច ៤:៣០
អសក. ១០:១០អសក ២:១៣; ៣:៧; ១សាំ ១២:៩, ១០
អសក. ១០:១១ដច ១៤:៣០
អសក. ១០:១១ជប ២១:២៣-២៥
អសក. ១០:១១អសក ៣:៣១
អសក. ១០:១៣អសក ២:១២
អសក. ១០:១៣២ប្រ ១៥:២; មីកា ៣:៤
អសក. ១០:១៤១បស ១៨:២៧
អសក. ១០:១៤យេ ២:២៨
អសក. ១០:១៦បច ៧:២៦
អសក. ១០:១៦២ប្រ ៧:១៤; ៣៣:១៣, ១៥; ចសព ១០៦:៤៤; អេ ៦៣:៩
អសក. ១០:១៧ដក ១៩:៣៦, ៣៨; អសក ៣:១៣
អសក. ១០:១៨អសក ១១:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកសម្រេចក្ដី ១០:១-១៨

អ្នកសម្រេចក្ដី

១០ ក្រោយ​ពី​អាប៊ីម៉ាឡិច​ទទួល​មរណភាព ថូឡា​ជា​កូន​ភូអា​និង​ជា​ចៅ​ដូដូ​ក្នុង​កុលសម្ព័ន្ធ​អ៊ីសាខារ បាន​ទៅ​ជា​អ្នក*សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល។+ គាត់​រស់​នៅ​ក្រុង​សាមៀ​ក្នុង​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម។ ២ ថូឡា​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​២៣​ឆ្នាំ។ រួច​គាត់​ស្លាប់​ទៅ ហើយ​សព​គាត់​បាន​ត្រូវ​បញ្ចុះ​នៅ​ក្រុង​សាមៀ។

៣ បន្ទាប់​មក យ៉ាអៀ​ជា​អ្នក​ស្រុក​គីលាត​បាន​ទៅ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល អស់​រយៈ​ពេល​២២​ឆ្នាំ។ ៤ គាត់​មាន​កូន​ប្រុស​៣០​នាក់​ដែល​មាន​សត្វ​លា​៣០​ក្បាល​ជា​ជំនិះ ហើយ​ពួក​គេ​មាន​ក្រុង​៣០។ រហូត​មក​ដល់​សព្វ​ថ្ងៃ ក្រុង​ទាំង​នោះ​បាន​ត្រូវ​ហៅ​ថា​ហាវ៉ុតយ៉ាអៀ+ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​គីលាត។ ៥ ក្រោយ​មក​យ៉ាអៀ​ទទួល​មរណភាព ហើយ​សព​គាត់​បាន​ត្រូវ​បញ្ចុះ​នៅ​កាម៉ូន។

៦ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ម្ដង​ទៀត។+ ពួក​គេ​បាន​ទៅ​គោរព​បូជា​បណ្ដា​ព្រះ​បាល+ រូប​ព្រះ​អាសថារ៉ូត ព្រះ​របស់​ពួក​អេរ៉ាម* ព្រះ​របស់​ពួក​ស៊ីដូន ព្រះ​របស់​ពួក​ម៉ូអាប់+ ព្រះ​របស់​ពួក​អាំម៉ូន+ និង​ព្រះ​របស់​ពួក​ភីលីស្ទីន។+ ពួក​គេ​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា ហើយ​មិន​បម្រើ​លោក​ទេ។ ៧ ព្រះ​យេហូវ៉ា​ខឹង​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ហើយ​លោក​បាន​ឲ្យ*ពួក​គេ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន​និង​ពួក​អាំម៉ូន។+ ៨ ហេតុ​នេះ​ក្នុង​ឆ្នាំ​នោះ ពួក​ភីលីស្ទីន​និង​ពួក​អាំម៉ូន​បាន​ជិះ​ជាន់​សង្កត់​សង្កិន​ជន​ជាតិ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង ហើយ​អស់​រយៈ​ពេល​១៨​ឆ្នាំ​ពួក​គេ​បាន​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​ឡាយ​នៅ​ត្រើយ​ម្ខាង​ទន្លេយ៉ូដាន់ ដែល​ធ្លាប់​ជា​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី​នៅ​ស្រុក​គីលាត។ ៩ ម្យ៉ាង​ទៀត ពួក​អាំម៉ូន​តែង​តែ​ឆ្លង​ទន្លេយ៉ូដាន់​មក​ច្បាំង​នឹង​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​បេនយ៉ាមីន និង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់។ ១០ រួច​មក ជន​ជាតិ​អ៊ីស្រាអែល​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ+ ដោយ​និយាយ​ថា​៖ ​«​ពួក​យើង​បាន​ធ្វើ​ខុស​នឹង​លោក ដោយ​សារ​ពួក​យើង​បាន​ចាក​ចេញ​ពី​លោក​ជា​ព្រះ​របស់​ពួក​យើង ហើយ​ទៅ​គោរព​បូជា​បណ្ដា​ព្រះ​បាល​»។+

១១ ប៉ុន្តែ ព្រះ​យេហូវ៉ា​តប​ទៅ​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​តើ​ខ្ញុំ​មិន​មែន​ជា​អ្នក​ដែល​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​ពួក​អេហ្ស៊ីប+ ពួក​អាម៉ូរី+ ពួក​អាំម៉ូន ពួក​ភីលីស្ទីន+ ១២ ពួក​ស៊ីដូន ពួក​អាម៉ាលេក និង​ពួក​ម៉ាឌាន ពេល​ពួក​គេ​សង្កត់​សង្កិន​អ្នក​រាល់​គ្នា​ទេ​ឬ? ពេល​ដែល​អ្នក​រាល់​គ្នា​ស្រែក​យំ​រក​ខ្ញុំ ខ្ញុំ​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ។ ១៣ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ចាក​ចេញ​ពី​ខ្ញុំ ហើយ​ទៅ​បម្រើ​ព្រះ​ផ្សេង​ៗ។+ ហេតុ​នេះ ខ្ញុំ​នឹង​មិន​ជួយ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។+ ១៤ ចូរ​ទៅ​សុំ​ជំនួយ​ពី​ព្រះ​ផ្សេង​ៗ​ដែល​អ្នក​រាល់​គ្នា​បាន​បែរ​ទៅ​គោរព​បូជា​ទៅ។+ ទុក​ឲ្យ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​ពេល​ដែល​អ្នក​រាល់​គ្នា​រង​ទុក្ខ​វេទនា​ចុះ​»។+ ១៥ ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ពួក​យើង​ធ្វើ​ខុស​ហើយ។ សូម​លោក​ដាក់​ទោស​ពួក​យើង​តាម​ដែល​លោក​គិត​ថា​ល្អ​ចុះ។ សូម​ឲ្យ​តែ​លោក​មេត្តា​សង្គ្រោះ​ពួក​យើង​នៅ​ថ្ងៃ​នេះ​ប៉ុណ្ណោះ​»។ ១៦ បន្ទាប់​មក ពួក​គេ​បំបាត់​ចោល​ព្រះ​របស់​ជន​ជាតិ​ដទៃ​ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​មក​បម្រើ​ព្រះ​យេហូវ៉ា​វិញ។+ នេះ​ធ្វើ​ឲ្យ​លោក​មិន​អាច​ទ្រាំ​មើល​ពួក​គេ​រង​ទុក្ខ​វេទនា​បាន​ទៀត។+

១៧ ក្រោយ​មក ពួក​អាំម៉ូន+ប្រមូល​គ្នា ហើយ​ទៅ​បោះ​ទ័ព​នៅ​ស្រុក​គីលាត។ ចំណែក​ជន​ជាតិ​អ៊ីស្រាអែល ពួក​គេ​បាន​កែន​គ្នា ហើយ​ទៅ​បោះ​ទ័ព​នៅ​ក្រុង​មីសប៉ា។ ១៨ បណ្ដា​ជន​និង​ពួក​អ្នក​គ្រប់​គ្រង​ស្រុក​គីលាត​សួរ​គ្នា​ថា​៖ ​«​តើ​អ្នក​ណា​នឹង​នាំ​មុខ​ពួក​យើង​ច្បាំង​នឹង​ពួក​អាំម៉ូន?+ បើ​អ្នក​ណា​នាំ​មុខ​ពួក​យើង ចូរ​លើក​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​ពួក​អ្នក​ស្រុក​គីលាត​ទាំង​អស់​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក