បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី១

      • សាឡូម៉ូន​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់ផារ៉ូ (​១​-​៣​)

      • ព្រះ​យេហូវ៉ា​លេច​មក​ឲ្យ​សាឡូម៉ូន​ឃើញ​ក្នុង​សុបិន (​៤​-​១៥​)

        • សាឡូម៉ូន​សុំ​ប្រាជ្ញា (​៧​-​៩​)

      • សាឡូម៉ូន​វិនិច្ឆ័យ​ក្ដី​រវាង​ម្ដាយ​ពីរ​នាក់ (​១៦​-​២៨​)

បណ្ដាស្ដេចទី១ ៣:១

ឯកសារយោង

  • +បច ៧:៣, ៤; ១បស ៧:៨; ៩:២៤; ១១:១; នេហ ១៣:២៥-២៧
  • +២សាំ ៥:៧; ១ប្រ ១១:៧
  • +១បស ៧:១; ៨:១៧-១៩; ៩:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០១១, ទំ.  ១២

បណ្ដាស្ដេចទី១ ៣:២

ឯកសារយោង

  • +២ប្រ ៣៣:១៧
  • +បច ១២:៥, ៦; ១បស ៥:៣; ១ប្រ ២៨:៦

បណ្ដាស្ដេចទី១ ៣:៣

ឯកសារយោង

  • +១សាំ ៧:៩; ១០:៨; ១ប្រ ២១:២៦

បណ្ដាស្ដេចទី១ ៣:៤

ឯកសារយោង

  • +១ប្រ ១៦:៣៩, ៤០; ២១:២៩
  • +២ប្រ ១:៣-៦

បណ្ដាស្ដេចទី១ ៣:៥

ឯកសារយោង

  • +២ប្រ ១:៧-១០

បណ្ដាស្ដេចទី១ ៣:៦

ឯកសារយោង

  • +១បស ២:១, ៤

បណ្ដាស្ដេចទី១ ៣:៧

ឯកសារយោង

  • +១ប្រ ២៩:១; យេ ១:៦

បណ្ដាស្ដេចទី១ ៣:៨

ឯកសារយោង

  • +ដច ១៩:៥, ៦

បណ្ដាស្ដេចទី១ ៣:៩

ឯកសារយោង

  • +ចសព ៧២:១; ១១៩:៣៤
  • +ហេ ៥:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០៧, ទំ.  ១៧-១៨

បណ្ដាស្ដេចទី១ ៣:១០

ឯកសារយោង

  • +សុភ ១៥:៨

បណ្ដាស្ដេចទី១ ៣:១១

ឯកសារយោង

  • +១ប្រ ២២:១២; ២៩:១៩; ២ប្រ ១:១១, ១២; សុភ ១៦:១៦

បណ្ដាស្ដេចទី១ ៣:១២

ឯកសារយោង

  • +អទ ១:១៦; ១យ៉ូន ៥:១៤
  • +១បស ៤:២៩; សុភ ២:៣-៥; យ៉ា ១:៥
  • +ម៉ាថ ១២:៤២

បណ្ដាស្ដេចទី១ ៣:១៣

ឯកសារយោង

  • +ចសព ៨៤:១១; ម៉ាថ ៦:៣៣; អេភ ៣:២០
  • +១បស ៤:២១; អទ ៧:១១
  • +១បស ១០:២៣

បណ្ដាស្ដេចទី១ ៣:១៤

ឯកសារយោង

  • +១បស ១៥:៥
  • +ចសព ២១:៤; ៩១:១៤, ១៦; សុភ ៣:១៣, ១៦

បណ្ដាស្ដេចទី១ ៣:១៥

ឯកសារយោង

  • +ចល ៧:១១

បណ្ដាស្ដេចទី១ ៣:២៨

ឯកសារយោង

  • +១ប្រ ២៩:២៣-២៥; ចសព ៧២:៥
  • +១បស ៣:៩, ១០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១បស. ៣:១បច ៧:៣, ៤; ១បស ៧:៨; ៩:២៤; ១១:១; នេហ ១៣:២៥-២៧
១បស. ៣:១២សាំ ៥:៧; ១ប្រ ១១:៧
១បស. ៣:១១បស ៧:១; ៨:១៧-១៩; ៩:១៥
១បស. ៣:២២ប្រ ៣៣:១៧
១បស. ៣:២បច ១២:៥, ៦; ១បស ៥:៣; ១ប្រ ២៨:៦
១បស. ៣:៣១សាំ ៧:៩; ១០:៨; ១ប្រ ២១:២៦
១បស. ៣:៤១ប្រ ១៦:៣៩, ៤០; ២១:២៩
១បស. ៣:៤២ប្រ ១:៣-៦
១បស. ៣:៥២ប្រ ១:៧-១០
១បស. ៣:៦១បស ២:១, ៤
១បស. ៣:៧១ប្រ ២៩:១; យេ ១:៦
១បស. ៣:៨ដច ១៩:៥, ៦
១បស. ៣:៩ចសព ៧២:១; ១១៩:៣៤
១បស. ៣:៩ហេ ៥:១៤
១បស. ៣:១០សុភ ១៥:៨
១បស. ៣:១១១ប្រ ២២:១២; ២៩:១៩; ២ប្រ ១:១១, ១២; សុភ ១៦:១៦
១បស. ៣:១២អទ ១:១៦; ១យ៉ូន ៥:១៤
១បស. ៣:១២១បស ៤:២៩; សុភ ២:៣-៥; យ៉ា ១:៥
១បស. ៣:១២ម៉ាថ ១២:៤២
១បស. ៣:១៣ចសព ៨៤:១១; ម៉ាថ ៦:៣៣; អេភ ៣:២០
១បស. ៣:១៣១បស ៤:២១; អទ ៧:១១
១បស. ៣:១៣១បស ១០:២៣
១បស. ៣:១៤១បស ១៥:៥
១បស. ៣:១៤ចសព ២១:៤; ៩១:១៤, ១៦; សុភ ៣:១៣, ១៦
១បស. ៣:១៥ចល ៧:១១
១បស. ៣:២៨១ប្រ ២៩:២៣-២៥; ចសព ៧២:៥
១បស. ៣:២៨១បស ៣:៩, ១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី១ ៣:១-២៨

បណ្ដាស្ដេចទី១

៣ សាឡូម៉ូន​បាន​ចង​សម្ព័ន្ធភាព​នឹង​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប ដោយ​រៀប​ការ​ជា​មួយ​នឹង​កូន​ស្រី​របស់​គាត់។+ សាឡូម៉ូន​បាន​នាំ​នាង​ទៅ​ស្នាក់​នៅ​ក្នុង​ក្រុង​ដាវីឌ+ ព្រោះ​វិមាន​ស្ដេច វិហារ​របស់​ព្រះ​យេហូវ៉ា និង​កំពែង​ក្រុង​យេរូសាឡិម​មិន​ទាន់​បាន​ត្រូវ​សង់​រួច​រាល់។+ ២ នៅ​គ្រា​នោះ បណ្ដា​ជន​នៅ​តែ​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ+ ដោយ​សារ​វិហារ​ដែល​តំណាង​នាម​ព្រះ​យេហូវ៉ា​មិន​ទាន់​បាន​ត្រូវ​សាង​សង់​នៅ​ឡើយ។+ ៣ សាឡូម៉ូន​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ដំបូន្មាន​ដែល​ដាវីឌ​ជា​ឪពុក​បាន​ផ្ដែ​ផ្ដាំ។ ប៉ុន្តែ គាត់​នៅ​តែ​ដុត​និង​ជូន​គ្រឿង​បូជា​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​ឡើយ។+

៤ សាឡូម៉ូន​បាន​ទៅ​ឯ​គីបៀន​ដើម្បី​ជូន​គ្រឿង​បូជា​នៅ​ទី​នោះ ព្រោះ​ទី​នោះ​ជា​ទី​ខ្ពស់​ដែល​សំខាន់​បំផុត។+ គាត់​បាន​ជូន​សត្វ​១.០០០​ក្បាល​ជា​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា​នោះ។+ ៥ នៅ​គីបៀន ព្រះ​យេហូវ៉ា​បាន​លេច​មក​ឲ្យ​សាឡូម៉ូន​ឃើញ​ក្នុង​សុបិន​នៅ​វេលា​យប់ ហើយ​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សុំ​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ខ្ញុំ​ចុះ​»។+ ៦ ខណៈ​នោះ សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ដាវីឌ​ជា​ឪពុក​របស់​ខ្ញុំ កាល​ដែល​គាត់​បាន​ដើរ​តាម​លោក​ដោយ​ស្មោះ​ត្រង់ ដោយ​សុចរិត និង​ដោយ​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ។ លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​ដ៏​ធំ​ធេង​ដល់​គាត់​ជា​និច្ច​ដរាប​មក​ដល់​សព្វ​ថ្ងៃ ដោយ​ឲ្យ​គាត់​មាន​កូន​ប្រុស​មួយ​ស្នង​រាជ្យ​គាត់។+ ៧ ឥឡូវ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ! លោក​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​ពី​ដាវីឌ​ឪពុក​ខ្ញុំ ទោះ​ជា​ខ្ញុំ​នៅ​ក្មេង​ខ្វះ​បទ​ពិសោធន៍​ក្ដី។+ ៨ ខ្ញុំ​ជា​អ្នក​បម្រើ​លោក កំពុង​គ្រប់​គ្រង​លើ​បណ្ដា​ជន​ដែល​លោក​បាន​ជ្រើស​រើស+ គឺ​បណ្ដា​ជន​ដែល​មាន​ចំនួន​ច្រើន​ឥត​គណនា។ ៩ ម្ល៉ោះ​ហើយ សូម​ជួយ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់​លោក ដើម្បីវិនិច្ឆ័យ​បណ្ដា​ជន+ ព្រម​ទាំង​ចេះ​សម្គាល់​អ្វី​ល្អ​អ្វី​អាក្រក់​ផង។+ យ៉ាង​នេះ ខ្ញុំ​អាច​វិនិច្ឆ័យ​រាស្ត្រ​របស់​លោក​ដែល​មាន​ចំនួន​ដ៏​ច្រើន​នេះ​បាន​»។

១០ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​សំណូម​ពរ​របស់​សាឡូម៉ូន​ណាស់។+ ១១ រួច​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​ដោយ​ព្រោះ​អ្នក​មិន​បាន​សុំ​ឲ្យ​ខ្លួន​អ្នក​មាន​អាយុ​វែង ឬ​មាន​ទ្រព្យ​សម្បត្តិ ឬ​ក៏​សុំ​ឲ្យ​ពួក​សត្រូវ​អ្នក​ស្លាប់ តែ​បាន​សុំ​ឲ្យ​មាន​ការ​យល់​ដឹង​ដើម្បីវិនិច្ឆ័យ​ក្ដី​វិញ+ ១២ នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក+ ដោយ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​និង​សមត្ថភាព​យល់​ដឹង​ច្រើន​លើស​លប់+ ដល់​ម្ល៉េះ​បាន​ជា​នៅ​មុន​និង​ក្រោយ​អ្នក​មិន​ដែល​មាន​អ្នក​ណា​ដូច​អ្នក​ទេ។+ ១៣ លើស​ពី​នោះ ខ្ញុំ​ក៏​នឹង​ឲ្យ​អ្វី​ដែល​អ្នក​មិន​បាន​សុំ​ដែរ+ គឺ​ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​កិត្តិយស​ផង។+ ហេតុ​នេះ នឹង​គ្មាន​ស្ដេច​ណា​ទៀត​ដូច​អ្នក​ក្នុង​គ្រា​របស់​អ្នក​ឡើយ។+ ១៤ បើ​អ្នក​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ​ដោយ​បន្ត​កាន់​តាម​បញ្ញត្តិ​និង​បង្គាប់​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន ដូច​ដាវីឌ​ឪពុក​របស់​អ្នក+ នោះ​ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​ជីវិត​យូរ​អង្វែង​ផង​ដែរ​»។+

១៥ លុះ​ភ្ញាក់​ពី​ដំណេក សាឡូម៉ូន​ដឹង​ថា​នោះ​ជា​ការ​យល់​សប្ដិ​ទេ។ បន្ទាប់​មក គាត់​បាន​ទៅ​ក្រុង​យេរូសាឡិម ហើយ​ឈរ​នៅ​មុខ​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា រួច​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​មេត្រី+ ហើយ​គាត់​រៀបចំ​ពិធី​ភោជនាហារ​យ៉ាង​ធំ​ឲ្យ​អ្នក​បម្រើ​ទាំង​អស់​របស់​គាត់។

១៦ កន្លង​ក្រោយ​មក មាន​ស្ត្រី​ពេស្យា​ពីរ​នាក់​ចូល​មក​ជួប​ស្ដេច។ ១៧ ស្ត្រី​ទី​១​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់ ស្ត្រី​នេះ​និង​ខ្ញុំ​អាស្រ័យ​នៅ​ផ្ទះ​ជា​មួយ​គ្នា។ ខ្ញុំ​បាន​សម្រាល​កូន​កាល​ដែល​នាង​នៅ​ក្នុង​ផ្ទះ។ ១៨ លុះ​បី​ថ្ងៃ​ក្រោយ​មក ស្ត្រី​នេះ​ក៏​បាន​សម្រាល​កូន​ដែរ។ នាង​និង​ខ្ញុំ​នៅ​ជា​មួយ​គ្នា​តែ​ពីរ​នាក់ គ្មាន​អ្នក​ណា​ទៀត​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​យើង​ទេ។ ១៩ គាប់​ជួន​យប់​មួយ កូន​ប្រុស​របស់​ស្ត្រី​នេះ​បាន​ស្លាប់ ដោយ​សារ​នាង​ដេក​សង្កត់​លើ។ ២០ នៅ​កណ្ដាល​អធ្រាត្រ កាល​ខ្ញុំ​កំពុង​ដេក​លក់​ទាំង​មាន​កូន​នៅ​ក្បែរ នាង​បាន​ក្រោក​ឡើង​យក​កូន​ចេញ​ពី​ខ្ញុំ ហើយ​ដាក់​កូន​របស់​នាង​ដែល​ស្លាប់​មក​ជំនួស​វិញ។ ២១ លុះ​ព្រឹក​ឡើង ខ្ញុំ​បាន​ក្រោក​ពី​ដំណេក​ដើម្បី​បំបៅ​កូន ស្រាប់​តែ​ឃើញ​ថា​កូន​នោះ​បាន​ស្លាប់​ហើយ។ ខ្ញុំ​ក៏​ពិនិត្យ​មើល​យ៉ាង​ហ្មត់​ចត់ ហើយ​ឃើញ​ថា​កូន​នោះ​មិន​មែន​ជា​កូន​របស់​ខ្ញុំ​ទេ​»។ ២២ ប៉ុន្តែ ស្ត្រី​ទី​២​និយាយ​ថា​៖ ​«​ទេ! កូន​ដែល​នៅ​រស់​ជា​កូន​របស់​ខ្ញុំ ចំណែក​កូន​ដែល​ស្លាប់​ជា​កូន​របស់​អ្នក!​»។ ប៉ុន្តែ ស្ត្រី​ទី​១​និយាយ​ថា​៖ ​«​ទេ! កូន​ដែល​ស្លាប់​ជា​កូន​របស់​អ្នក ឯ​កូន​ដែល​នៅ​រស់​ជា​កូន​របស់​ខ្ញុំ​»។ ពួក​នាង​ចេះ​តែ​ប្រកែក​គ្នា​ដូច្នោះ នៅ​ចំពោះ​ស្ដេច។

២៣ នៅ​ទី​បំផុត ស្ដេច​បាន​និយាយ​ថា​៖ ​«​ស្ត្រី​ម្នាក់​នេះ​ថា​៖ ‹កូន​របស់​ខ្ញុំ​ជា​កូន​ដែល​នៅ​រស់ ឯ​កូន​ដែល​ស្លាប់​ជា​កូន​របស់​អ្នក!›។ ចំណែក​ស្ត្រី​ម្នាក់​នោះ​ថា​៖ ‹ទេ! កូន​របស់​អ្នក​ជា​កូន​ដែល​ស្លាប់ ឯ​កូន​ដែល​រស់​ជា​កូន​របស់​ខ្ញុំ!›​»។ ២៤ រួច​ស្ដេច​និយាយ​ថា​៖ ​«​ចូរ​យក​ដាវ​មួយ​ឲ្យ​ខ្ញុំ​»។ ដូច្នេះ គេ​បាន​យក​ដាវ​មួយ​មក​ជូន​ស្ដេច។ ២៥ ខណៈ​នោះ ស្ដេច​និយាយ​ថា​៖ ​«​ចូរ​កាត់​កូន​ដែល​រស់​នោះ​ជា​ពីរ​ទៅ ហើយ​ឲ្យ​មួយ​ចំណែក​ដល់​ស្ត្រី​ម្នាក់​នេះ ឯ​មួយ​ចំណែក​ទៀត​ឲ្យ​ដល់​ស្ត្រី​ម្នាក់​នោះ​»។ ២៦ ឮ​ដូច្នោះ ស្ត្រី​ជា​ម្ដាយ​មាន​ចិត្ត​អាណិត​អាសូរ​ដល់​កូន​របស់​នាង​ជា​ខ្លាំង ហើយ​ក៏​បាន​អង្វរ​ស្ដេច​ថា​៖ ​«​លោក​ម្ចាស់! សូម​ប្រគល់​កូន​ដែល​រស់​នោះ​ឲ្យ​នាង​ចុះ! សូម​កុំ​សម្លាប់​កូន​នោះ​អី!​»។ ប៉ុន្តែ ស្ត្រី​ទី​២​និយាយ​ថា​៖ ​«​កូន​នោះ​នឹង​មិន​ទៅ​ជា​របស់​អ្នក​ឬ​របស់​ខ្ញុំ​ទេ! ឲ្យ​គេ​កាប់​កូន​នោះ​ជា​ពីរ​ទៅ!​»។ ២៧ បន្ទាប់​មក ស្ដេច​និយាយ​ថា​៖ ​«​កុំ​សម្លាប់​កូន​នោះ​អី! ចូរ​ប្រគល់​កូន​ដែល​នៅ​រស់​ឲ្យ​ស្ត្រី​ទី​១​ទៅ! ព្រោះ​នាង​គឺ​ជា​ម្ដាយ​កូន​នោះ​ហើយ​»។

២៨ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ឮ​អំពី​ការ​វិនិច្ឆ័យ​ក្ដី​ដែល​ស្ដេច​បាន​ធ្វើ​នោះ ហើយ​ពួក​គេ​បាន​កោត​ស្ងើច​នឹង​ស្ដេច+ ព្រោះ​ពួក​គេ​យល់​ឃើញ​ថា​ព្រះ​បាន​ឲ្យ​ប្រាជ្ញា​ដល់​ស្ដេច​ដើម្បីវិនិច្ឆ័យ​ក្ដី​ដោយ​យុត្តិធម៌។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក