បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ២៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • អាប្រាហាំ​បាន​រៀប​ការ​ម្ដង​ទៀត (​១​-​៦​)

      • អាប្រាហាំ​បាន​ស្លាប់ (​៧​-​១១​)

      • កូន​ប្រុស​ៗ​របស់​អ៊ីសម៉ាអែល (​១២​-​១៨​)

      • កំណើត​របស់​យ៉ាកុប​និង​អេសាវ (​១៩​-​២៦​)

      • អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង​របស់​ខ្លួន (​២៧​-​៣៤​)

ដើមកំណើត ២៥:២

ឯកសារយោង

  • +ដក ៣៧:២៨; ដច ២:១៥; ជប ៣១:២; អសក ៦:២
  • +១ប្រ ១:៣២, ៣៣

ដើមកំណើត ២៥:៥

ឯកសារយោង

  • +ដក ២៤:៣៦

ដើមកំណើត ២៥:៦

ឯកសារយោង

  • +ដក ២១:១៤

ដើមកំណើត ២៥:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ២/២០១៦, ទំ.  ៧-៨

    ជីវិតដ៏គាប់ចិត្ត, ទំ.  ២៨

ដើមកំណើត ២៥:៩

ឯកសារយោង

  • +ដក ២៣:៨, ៩; ៤៩:២៩, ៣០

ដើមកំណើត ២៥:១០

ឯកសារយោង

  • +ដក ២៣:២, ១៩

ដើមកំណើត ២៥:១១

ឯកសារយោង

  • +ដក ១៧:១៩; ២៦:១២-១៤
  • +ដក ១៦:១៤

ដើមកំណើត ២៥:១២

ឯកសារយោង

  • +ដក ១៦:១០, ១១
  • +កាឡ ៤:២៤

ដើមកំណើត ២៥:១៣

ឯកសារយោង

  • +ដក ៣៦:២, ៣; អេ ៦០:៧
  • +ចសព ១២០:៥; យេ ៤៩:២៨; អេគ ២៧:២១
  • +១ប្រ ១:២៩-៣១

ដើមកំណើត ២៥:១៦

ឯកសារយោង

  • +ដក ១៧:២០

ដើមកំណើត ២៥:១៨

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គាត់​បាន​ទៅ​ជា​សត្រូវ​នឹង​បង​ប្អូន​ទាំង​អស់​របស់​គាត់​»​

ឯកសារយោង

  • +១សាំ ១៥:៧
  • +ដក ១៦:៧, ៨
  • +ដក ១៦:១១, ១២

ដើមកំណើត ២៥:១៩

ឯកសារយោង

  • +ដក ២២:២; ម៉ាថ ១:១, ២

ដើមកំណើត ២៥:២០

ឯកសារយោង

  • +ដក ២២:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៧៥

ដើមកំណើត ២៥:២២

ឯកសារយោង

  • +រ៉ូម ៩:១០

ដើមកំណើត ២៥:២៣

ឯកសារយោង

  • +ចសព ១៣៩:១៥
  • +ដក ៣៦:៣១; ជប ២០:១៤
  • +ដក ២៧:២៩, ៣០; បច ២:៤
  • +២សាំ ៨:១៤; ម៉ាឡ ១:២, ៣; រ៉ូម ៩:១០-១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ៣១

ដើមកំណើត ២៥:២៥

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​រោម​ពេញ​ខ្លួន​»​

ឯកសារយោង

  • +ដក ២៧:១១
  • +ដក ២៧:៣២; ៣៦:៩; ម៉ាឡ ១:៣

ដើមកំណើត ២៥:២៦

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​អ្នក​ចាប់​កែង​ជើង​ឬ​អ្នក​ដណ្ដើម​»​

ឯកសារយោង

  • +ហូ ១២:៣
  • +ដក ២៧:៣៦

ដើមកំណើត ២៥:២៧

កំណត់សម្គាល់

  • *

    ឬ​«​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស​»​

ឯកសារយោង

  • +ដក ២៧:៣, ៥
  • +ហេ ១១:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៥/២០១៣, ទំ.  ២៧

ដើមកំណើត ២៥:២៨

ឯកសារយោង

  • +ដក ២៧:៦, ៧, ៤៦

ដើមកំណើត ២៥:៣០

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ក្រហម​»​

ឯកសារយោង

  • +ដក ៣៦:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/២០០២, ទំ.  ៩-១០

ដើមកំណើត ២៥:៣១

ឯកសារយោង

  • +បច ២១:១៦, ១៧

ដើមកំណើត ២៥:៣៣

ឯកសារយោង

  • +ហេ ១២:១៦

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ២៥:២ដក ៣៧:២៨; ដច ២:១៥; ជប ៣១:២; អសក ៦:២
ដក. ២៥:២១ប្រ ១:៣២, ៣៣
ដក. ២៥:៥ដក ២៤:៣៦
ដក. ២៥:៦ដក ២១:១៤
ដក. ២៥:៩ដក ២៣:៨, ៩; ៤៩:២៩, ៣០
ដក. ២៥:១០ដក ២៣:២, ១៩
ដក. ២៥:១១ដក ១៧:១៩; ២៦:១២-១៤
ដក. ២៥:១១ដក ១៦:១៤
ដក. ២៥:១២ដក ១៦:១០, ១១
ដក. ២៥:១២កាឡ ៤:២៤
ដក. ២៥:១៣ដក ៣៦:២, ៣; អេ ៦០:៧
ដក. ២៥:១៣ចសព ១២០:៥; យេ ៤៩:២៨; អេគ ២៧:២១
ដក. ២៥:១៣១ប្រ ១:២៩-៣១
ដក. ២៥:១៦ដក ១៧:២០
ដក. ២៥:១៨១សាំ ១៥:៧
ដក. ២៥:១៨ដក ១៦:៧, ៨
ដក. ២៥:១៨ដក ១៦:១១, ១២
ដក. ២៥:១៩ដក ២២:២; ម៉ាថ ១:១, ២
ដក. ២៥:២០ដក ២២:២៣
ដក. ២៥:២២រ៉ូម ៩:១០
ដក. ២៥:២៣ចសព ១៣៩:១៥
ដក. ២៥:២៣ដក ៣៦:៣១; ជប ២០:១៤
ដក. ២៥:២៣ដក ២៧:២៩, ៣០; បច ២:៤
ដក. ២៥:២៣២សាំ ៨:១៤; ម៉ាឡ ១:២, ៣; រ៉ូម ៩:១០-១៣
ដក. ២៥:២៥ដក ២៧:១១
ដក. ២៥:២៥ដក ២៧:៣២; ៣៦:៩; ម៉ាឡ ១:៣
ដក. ២៥:២៦ហូ ១២:៣
ដក. ២៥:២៦ដក ២៧:៣៦
ដក. ២៥:២៧ដក ២៧:៣, ៥
ដក. ២៥:២៧ហេ ១១:៩
ដក. ២៥:២៨ដក ២៧:៦, ៧, ៤៦
ដក. ២៥:៣០ដក ៣៦:១
ដក. ២៥:៣១បច ២១:១៦, ១៧
ដក. ២៥:៣៣ហេ ១២:១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ២៥:១-៣៤

ដើមកំណើត

២៥ អាប្រាហាំ​បាន​យក​ប្រពន្ធ​មួយ​ទៀត។ នាង​មាន​ឈ្មោះ​កេទូរ៉ា។ ២ ក្រោយ​មក នាង​បាន​បង្កើត​កូន​ឲ្យ​អាប្រាហាំ។ កូន​ទាំង​នោះ​មាន ស៊ីមរ៉ាន យ៉ុកសាន មេដាន ម៉ាឌាន+ អ៊ីសបាក និង​ស៊ូអាក។+

៣ កូន​របស់​យ៉ុកសាន​មាន សេបា និង​ដេដាន់។

កូន​របស់​ដេដាន់​មាន អាស៊ូរីម លេធូស៊ីម និង​លេអំមីម។

៤ កូន​របស់​ម៉ាឌាន​មាន អេផា អេផឺ ហាណុក អាបាយដា និង​អែលដេអា។

ពួក​គេ​ទាំង​អស់​នេះ​សុទ្ធតែ​ជា​កូន​ចៅ​របស់​កេទូរ៉ា។

៥ ក្រោយ​មក អាប្រាហាំ​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន ឲ្យ​ដល់​អ៊ីសាក។+ ៦ អាប្រាហាំ​ក៏​បាន​ឲ្យ​អំណោយ​ដល់​កូន​ៗ​ដែល​កើត​ពី​ប្រពន្ធ​បន្ទាប់​របស់​គាត់​ដែរ។ កាល​គាត់​នៅ​រស់​នៅ​ឡើយ គាត់​បាន​ឲ្យ​ពួក​គេ​ទៅ​រស់​នៅ​ស្រុក​ខាង​កើត ឆ្ងាយ​ពី​អ៊ីសាក​កូន​របស់​គាត់។+ ៧ អាយុ​សរុប​របស់​អាប្រាហាំ​គឺ​១៧៥​ឆ្នាំ។ ៨ រួច​គាត់​ក៏​បាន​ស្លាប់​ទៅ។ គាត់​មាន​អាយុ​វែង ហើយ​ស្កប់​ស្កល់​នឹង​ជីវិត​ខ្លួន។ គេ​បាន​បញ្ចុះ​សព​គាត់​ដូច​ជន​រួម​ជាតិ​របស់​គាត់​ដែរ។ ៩ អ៊ីសាក​និង​អ៊ីសម៉ាអែល​ជា​កូន បាន​បញ្ចុះ​សព​ឪពុក​នៅ​ក្នុង​រអាង​ភ្នំ​ម៉ាក់ពេឡា​ខាង​មុខ​ម៉ាមរេ ក្នុង​ចម្ការ​របស់​អេប្រុន​ជា​កូន​សូហា​ដែល​ជា​ជន​ជាតិ​ហេត។+ ១០ ដី​ចម្ការ​នោះ​អាប្រាហាំ​បាន​ទិញ​ពី​ជន​ជាតិ​ហេត។ នៅ​ទី​នោះ​គេ​បាន​បញ្ចុះ​សព​អាប្រាហាំ​ក្បែរ​សព​សារ៉ា​ប្រពន្ធ​គាត់។+ ១១ ក្រោយ​ពី​អាប្រាហាំ​បាន​ស្លាប់ ព្រះ​បាន​បន្ត​ឲ្យ​ពរ​ដល់​អ៊ីសាក។+ ពេល​នោះ អ៊ីសាក​បាន​រស់​នៅ​ក្បែរ​បៀរឡាហាយរយ។+

១២ នេះ​ជា​ជីវប្រវត្ដិ​របស់​អ៊ីសម៉ាអែល+ជា​កូន​របស់​អាប្រាហាំ ដែល​កើត​ពី​ហាកា+ជា​ជន​ជាតិ​អេហ្ស៊ីប​ជា​អ្នក​បម្រើ​សារ៉ា។

១៣ កូន​របស់​អ៊ីសម៉ាអែល ដែល​រាប់​តាម​វង្ស​ត្រកូល​គ្រួសារ មាន​ឈ្មោះ​ដូច​ត​ទៅ​៖ កូន​ច្បង​របស់​អ៊ីសម៉ាអែល​គឺ​ណេបេយ៉ោត+ បន្ទាប់​ពី​នោះ​គឺ​កេដា+ អាតបៀល មីបសាម+ ១៤ មីសម៉ា ឌូម៉ា ម៉ាសា ១៥ ហាដាត តេម៉ា យេថឺ ណាភីស និង​កេដេម៉ា។ ១៦ ពួក​គេ​ទាំង​នេះ​ជា​កូន​ប្រុស​ទាំង​១២​នាក់​របស់​អ៊ីសម៉ាអែល។ ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​កុលសម្ព័ន្ធ​របស់​ខ្លួន ហើយ​ជំរំ​និង​ភូមិ​របស់​ពួក​គេ​សុទ្ធតែ​យក​តាម​ឈ្មោះ​ពួក​គេ។+ ១៧ អ៊ីសម៉ាអែល​រស់​បាន​អាយុ​១៣៧​ឆ្នាំ ហើយ​គាត់​ក៏​បាន​ស្លាប់​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់​ដូច​ជន​រួម​ជាតិ​របស់​គាត់​ដែរ។ ១៨ ពួក​គេ​បាន​តាំង​ទីលំនៅ ចាប់​ពី​ហាវីឡា+ក្បែរ​តំបន់​ស៊ើ+ ដែល​នៅ​ជិត​ស្រុក​អេហ្ស៊ីប រហូត​ដល់​ស្រុក​អាស៊ីរី។ គាត់​បាន​តាំង​ទី​លំនៅ​ជិត​បង​ប្អូន​ទាំង​អស់​របស់​គាត់។*+

១៩ នេះ​ជា​ជីវប្រវត្ដិ​របស់​អ៊ីសាក​ជា​កូន​អាប្រាហាំ។+

អាប្រាហាំ​ជា​ឪពុក​អ៊ីសាក។ ២០ ពេល​អ៊ីសាក​មាន​អាយុ​៤០​ឆ្នាំ គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​រេបិកា​ជា​កូន​ស្រី​របស់​បេធូអែល+ជា​ជន​ជាតិ​អេរ៉ាម​មក​ពី​ប៉ាដាន់អេរ៉ាម ហើយ​នាង​ជា​ប្អូន​ស្រី​របស់​ឡាបាន់​ជា​ជន​ជាតិ​អេរ៉ាម។ ២១ អ៊ីសាក​បាន​អង្វរ​ព្រះ​យេហូវ៉ា​ម្ដង​ហើយ​ម្ដង​ទៀត​សុំ​ឲ្យ​ប្រពន្ធ​គាត់​មាន​កូន ព្រោះ​នាង​ជា​ស្ត្រី​អារ។ ដូច្នេះ ព្រះ​យេហូវ៉ា​ធ្វើ​តាម​ពាក្យ​អង្វរ​សុំ​របស់​គាត់។ ក្រោយ​មក រេបិកា​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ។ ២២ កូន​នៅ​ក្នុង​ផ្ទៃ​នាង​បាន​ប្រធាក់​គ្នា។+ នាង​បាន​និយាយ​ថា​៖ ​«​បើ​ខ្ញុំ​ត្រូវ​ឈឺ​ចាប់​ដូច្នេះ ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​ប្រសើរ​ជាង​»។ ដូច្នេះ នាង​បាន​សួរ​ព្រះ​យេហូវ៉ា។ ២៣ ព្រះ​យេហូវ៉ា​បាន​ប្រាប់​នាង​ថា​៖ ​«​មាន​ប្រជា​ជាតិ​ពីរ​នៅ​ក្នុង​ផ្ទៃ​នាង+ ហើយ​ប្រជា​ជាតិ​ពីរ​នេះ​នឹង​កើត​ចេញ​ពី​នាង។+ ប្រជា​ជាតិ​មួយ​នឹង​ខ្លាំង​ជាង​ប្រជាជាតិ​មួយ​ទៀត+ ហើយ​កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន​»។+

២៤ លុះ​ដល់​ថ្ងៃ​សម្រាល នាង​ក៏​សម្រាល​បាន​កូន​ភ្លោះ។ ២៥ កូន​ដែល​កើត​មក​មុន មាន​សម្បុរ​ក្រហម និង​មាន​រោម​ពេញ​ខ្លួន។+ ដូច្នេះ ពួក​គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​អេសាវ។*+ ២៦ ក្រោយ​នោះ​កូន​ប្អូន​បាន​កើត​មក ហើយ​ដៃ​គាត់​ចាប់​កាន់​កែង​ជើង​អេសាវ។+ ដូច្នេះ ពួក​គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​យ៉ាកុប។*+ ពេល​ដែល​រេបិកា​សម្រាល​កូន​ភ្លោះ​ទាំង​ពីរ​នេះ អ៊ីសាក​មាន​អាយុ​៦០​ឆ្នាំ។

២៧ លុះ​ពួក​គេ​ធំ​ឡើង អេសាវ​បាន​ក្លាយ​ជា​អ្នក​ប្រមាញ់​ដ៏​ជំនាញ+ ហើយ​គាត់​ចូល​ចិត្ត​នៅ​ឯ​វាល។ ឯ​យ៉ាកុប​វិញ គាត់​ចូល​ចិត្ត​រស់​នៅ​ក្នុង​ត្រសាល ហើយ​ជា​មនុស្ស​សុចរិត។*+ ២៨ អ៊ីសាក​ស្រឡាញ់​អេសាវ ព្រោះ​គាត់​ចូល​ចិត្ត​បរិភោគ​សាច់​សត្វ​ដែល​អេសាវ​បរបាញ់​បាន។ ចំណែក​រេបិកា​វិញ នាង​ស្រឡាញ់​យ៉ាកុប។+ ២៩ មាន​ពេល​មួយ យ៉ាកុប​កំពុង​ស្ងោរ​សណ្ដែក​ក្រហម​ធ្វើ​អាហារ។ ពេល​នោះ អេសាវ​មក​ពី​បរបាញ់​សត្វ​វិញ​ទាំង​ហេវ​ហត់​ជា​ខ្លាំង។ ៣០ ដូច្នេះ អេសាវ​បាន​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​សូម​ឲ្យ​បបរ​សណ្ដែក​ក្រហម​បង​បរិភោគ​ផង។ ឆាប់​ឡើង! បង​ហេវ​ណាស់!​»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​គាត់​ថា​អេដំ។*+ ៣១ យ៉ាកុប​ឆ្លើយ​ថា​៖ ​«​សូម​បង​លក់​សិទ្ធិ​កូន​ច្បង​ឲ្យ​ខ្ញុំ​មុន​សិន!​»។+ ៣២ អេសាវ​និយាយ​ថា​៖ ​«​បង​ជិត​ស្លាប់​ឥឡូវ​ហើយ! តើ​សិទ្ធិ​កូន​ច្បង​នោះ​មាន​ប្រយោជន៍​អ្វី​ទៅ?​»។ ៣៣ យ៉ាកុប​បាន​និយាយ​បន្ថែម​ថា​៖ ​«​សូម​បង​ស្បថ​ឲ្យ​ខ្ញុំ​សិន!​»។ ដូច្នេះ អេសាវ​បាន​ស្បថ ហើយ​លក់​សិទ្ធិ​កូន​ច្បង​ឲ្យ​ដល់​យ៉ាកុប។+ ៣៤ បន្ទាប់​មក យ៉ាកុប​បាន​ឲ្យ​នំ​ប៉័ង​និង​បបរ​សណ្ដែក​ក្រហម​ដល់​អេសាវ។ គាត់​ក៏​បរិភោគ ហើយ​ក្រោក​ដើរ​ចេញ​ទៅ។ យ៉ាង​នេះ អេសាវ​បាន​មើល​ងាយ​សិទ្ធិ​កូន​ច្បង។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក