បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • ព្រះ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អាប់រ៉ាម (​១​-​២១​)

        • ការ​ប្រកាស​ទុក​ជា​មុន​អំពី​ការ​រង​ទុក្ខ​អស់​រយៈ​ពេល​៤០០​ឆ្នាំ (​១៣​)

        • ព្រះ​សន្យា​នឹង​អាប់រ៉ាម​ម្ដង​ទៀត (​១៨​-​២១​)

ដើមកំណើត ១៥:១

ឯកសារយោង

  • +ចសព ២៧:១; អេ ៤១:១០; រ៉ូម ៨:៣១; ហេ ១៣:៦
  • +បច ៣៣:២៩; សុភ ៣០:៥
  • +ដក ១៧:៥, ៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០១០, ទំ.  ១៩-២០

ដើមកំណើត ១៥:២

ឯកសារយោង

  • +ដក ២៤:២, ៣

ដើមកំណើត ១៥:៣

ឯកសារយោង

  • +ដក ១២:៧; សកម្ម ៧:៥

ដើមកំណើត ១៥:៤

ឯកសារយោង

  • +ដក ១៧:១៥, ១៦; ២១:១២

ដើមកំណើត ១៥:៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដក ២២:១៧; បច ១:១០; រ៉ូម ៤:១៨; ហេ ១១:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ៣១

    ១/៤/១៩៩៨, ទំ.  ២៣

ដើមកំណើត ១៥:៦

ឯកសារយោង

  • +ហេ ១១:៨
  • +រ៉ូម ៤:១៣, ២២; កាឡ ៣:៦; យ៉ា ២:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៨, ទំ.  ២៥

    ១/៦/២០០៤, ទំ.  ៣១

    ១/៤/១៩៩៨, ទំ.  ២៣

ដើមកំណើត ១៥:៧

ឯកសារយោង

  • +ដក ១១:៣១; នេហ ៩:៧

ដើមកំណើត ១៥:១៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដក ២១:៩; ដច ១:១៣, ១៤; ៣:៧; សកម្ម ៧:៦, ៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៧/២០១៦, ទំ.  ១១-១២

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ៣០

    ១/១២/១៩៩៨, ទំ.  ២១-២២

ដើមកំណើត ១៥:១៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដច ៧:៤; ជប ៣៣:៤
  • +ដច ៣:២២; ចសព ១០៥:៣៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៨, ទំ.  ២១-២២

ដើមកំណើត ១៥:១៥

ឯកសារយោង

  • +ដក ២៥:៨

ដើមកំណើត ១៥:១៦

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +យ៉ូស ១៤:១; សកម្ម ៧:៧
  • +១បស ២១:២៦; ២បស ២១:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ៦២-៦៣

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ៣១

    ១/៧/១៩៩៧, ទំ.  ១៨-១៩

ដើមកំណើត ១៥:១៨

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដក ១៧:១៩; ២២:១៧
  • +ដច ៣:៨
  • +១បស ៤:២១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ២៨

ដើមកំណើត ១៥:១៩

ឯកសារយោង

  • +១សាំ ១៥:៦

ដើមកំណើត ១៥:២០

ឯកសារយោង

  • +យ៉ូស ១:៤
  • +ដច ៣:១៧
  • +យ៉ូស ១៧:១៥

ដើមកំណើត ១៥:២១

ឯកសារយោង

  • +បច ៧:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ១៥:១ចសព ២៧:១; អេ ៤១:១០; រ៉ូម ៨:៣១; ហេ ១៣:៦
ដក. ១៥:១បច ៣៣:២៩; សុភ ៣០:៥
ដក. ១៥:១ដក ១៧:៥, ៦
ដក. ១៥:២ដក ២៤:២, ៣
ដក. ១៥:៣ដក ១២:៧; សកម្ម ៧:៥
ដក. ១៥:៤ដក ១៧:១៥, ១៦; ២១:១២
ដក. ១៥:៥ដក ២២:១៧; បច ១:១០; រ៉ូម ៤:១៨; ហេ ១១:១២
ដក. ១៥:៦ហេ ១១:៨
ដក. ១៥:៦រ៉ូម ៤:១៣, ២២; កាឡ ៣:៦; យ៉ា ២:២៣
ដក. ១៥:៧ដក ១១:៣១; នេហ ៩:៧
ដក. ១៥:១៣ដក ២១:៩; ដច ១:១៣, ១៤; ៣:៧; សកម្ម ៧:៦, ៧
ដក. ១៥:១៤ដច ៧:៤; ជប ៣៣:៤
ដក. ១៥:១៤ដច ៣:២២; ចសព ១០៥:៣៧
ដក. ១៥:១៥ដក ២៥:៨
ដក. ១៥:១៦យ៉ូស ១៤:១; សកម្ម ៧:៧
ដក. ១៥:១៦១បស ២១:២៦; ២បស ២១:១១
ដក. ១៥:១៨ដក ១៧:១៩; ២២:១៧
ដក. ១៥:១៨ដច ៣:៨
ដក. ១៥:១៨១បស ៤:២១
ដក. ១៥:១៩១សាំ ១៥:៦
ដក. ១៥:២០យ៉ូស ១:៤
ដក. ១៥:២០ដច ៣:១៧
ដក. ១៥:២០យ៉ូស ១៧:១៥
ដក. ១៥:២១បច ៧:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ១៥:១-២១

ដើមកំណើត

១៥ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​អាប់រ៉ាម​ក្នុង​គំនិត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា​៖ ​«​អាប់រ៉ាម​អើយ! ចូរ​កុំ​ខ្លាច​ឡើយ+ ព្រោះ​ខ្ញុំ​ជា​ខែល​ការ​ពារ​អ្នក។+ អ្នក​នឹង​ទទួល​រង្វាន់​ដ៏​ធំ​»។+ ២ អាប់រ៉ាម​បាន​ឆ្លើយ​តប​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​អើយ! តើ​លោក​នឹង​ឲ្យ​អ្វី​មក​ខ្ញុំ​ទៅ បើ​ខ្ញុំ​នៅ​តែ​គ្មាន​កូន​ដើម្បី​ស្នង​មត៌ក​ផង​នោះ? គឺ​មាន​តែ​អេលាស៊ើរ​ដែល​ជា​អ្នក​ក្រុង​ដាម៉ាស់​ប៉ុណ្ណោះ​ដែល​នឹង​ស្នង​មត៌ក​ពី​ខ្ញុំ​»។+ ៣ អាប់រ៉ាម​បាន​បន្ថែម​ថា​៖ ​«​លោក​មិន​បាន​ឲ្យ​ខ្ញុំ​មាន​កូន​ទេ។+ មើល! អ្នក​បម្រើ​ខ្ញុំ​នឹង​ស្នង​មត៌ក​ខ្ញុំ​ហើយ​»។ ៤ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា​៖ ​«​បុរស​នេះ​នឹង​មិន​ស្នង​មត៌ក​ពី​អ្នក​ទេ តែ​គឺ​ជា​កូន​បង្កើត​របស់​អ្នក​ដែល​នឹង​ស្នង​មត៌ក​ពី​អ្នក​វិញ​»។+

៥ ព្រះ​បាន​នាំ​អាប់រ៉ាម​ចេញ​ទៅ​ខាង​ក្រៅ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ទាំង​នោះ​ទៅ តើ​អ្នក​អាច​រាប់​បាន​ទេ?​»។ រួច​លោក​បាន​បន្ថែម​ថា​៖ ​«​អ្នក​នឹង​មាន​កូន​ចៅ*ច្រើន​ដូច្នេះ​ដែរ​»។+ ៦ អាប់រ៉ាម​បាន​ជឿ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​គាត់។+ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចាត់​ទុកគាត់​ជា​មនុស្ស​សុចរិត។+ ៧ ព្រះ​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​នាំ​អ្នក​ចេញ​ពី​ក្រុង​អឺ​ជា​ក្រុង​របស់​ពួក​ខាល់ដេ ដើម្បី​ប្រគល់​ទឹក​ដី​នេះ​ដល់​អ្នក​ជា​មត៌ក​»។+ ៨ អាប់រ៉ាម​បាន​ឆ្លើយ​តប​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត​អើយ! តើ​ខ្ញុំ​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ខ្ញុំ​នឹង​ទទួល​មត៌ក​នេះ?​»។ ៩ ព្រះ​បាន​តប​ឆ្លើយ​ទៅ​គាត់​ថា​៖ ​«​ចូរ​យក​គោ​ញី​អាយុ​បី​ឆ្នាំ ពពែ​ញី​អាយុ​បី​ឆ្នាំ និង​ចៀម​ឈ្មោល​អាយុ​បី​ឆ្នាំ ព្រម​ទាំង​ព្រាប​និង​លលក​ជំទើរ​មក​ឲ្យ​ខ្ញុំ​»។ ១០ ដូច្នេះ អាប់រ៉ាម​បាន​យក​សត្វ​ទាំង​នោះ​មក​កាត់​ជា​ពីរ ហើយ​ដាក់​ប្រឈម​គ្នា តែ​គាត់​មិន​បាន​កាត់​សត្វ​ស្លាប​ទេ។ ១១ បន្ទាប់​មក សត្វ​ស្លាប​បាន​ចុះ​មក​ស៊ី​សាច់​សត្វ​ទាំង​នោះ តែ​អាប់រ៉ាម​ចេះ​តែ​ដេញ​ពួក​វា​ចេញ។

១២ លុះ​ថ្ងៃ​រៀប​លិច អាប់រ៉ាម​ក៏​លង់​លក់​ទៅ ហើយ​គាត់​ឃើញ​ភាព​ងងឹត​យ៉ាង​ក្រាស់​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច មក​គ្រប​ដណ្ដប់​លើ​គាត់។ ១៣ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាប់រ៉ាម​ថា​៖ ​«​សូម​អ្នក​ដឹង​ជា​មុន​ថា កូន​ចៅ*របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ជន​បរទេស​នៅ​ស្រុក​មួយ​ដែល​មិន​មែន​ជា​ស្រុក​របស់​ខ្លួន ហើយ​ពួក​អ្នក​ស្រុក​នោះ​នឹង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ ថែម​ទាំង​ធ្វើ​ទុក្ខ​ពួក​គេ​អស់​រយៈ​ពេល​៤០០​ឆ្នាំ។+ ១៤ ប៉ុន្តែ ខ្ញុំ​នឹង​វិនិច្ឆ័យ​ប្រជា​ជាតិ​ដែល​នឹង​យក​ពួក​គេ​ធ្វើ​ជា​ខ្ញុំ​បម្រើ+ ហើយ​ក្រោយ​មក​កូន​ចៅ*អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ​ទាំង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។+ ១៥ ឯ​អ្នក​វិញ អ្នក​នឹង​មាន​អាយុ​វែង ស្កប់​ស្កល់​នឹង​ជីវិត ហើយ​ស្លាប់​ទៅ​ដោយ​សុខ​សាន្ត រួច​គេ​នឹង​បញ្ចុះ​សព​អ្នក។+ ១៦ ប៉ុន្តែ ដល់​ជំនាន់​ទី​៤ ទើប​កូន​ចៅ*អ្នក​ត្រឡប់​មក​ទី​នេះ​វិញ+ ព្រោះ​អំពើ​ខុស​ឆ្គង​របស់​ជន​ជាតិ​អាម៉ូរី​មិន​ទាន់​ខ្លាំង​ដល់​កម្រិត​នៅ​ឡើយ​ទេ​»។+

១៧ លុះ​ថ្ងៃ​លិច​ផុត​ទៅ មេឃ​ក៏​ងងឹត ហើយ​ស្រាប់​តែ​ឃើញ​មាន​គុក​ភ្លើង​ហុយ​ផ្សែង​ឡើង និង​មាន​ភ្លើង​ចន្លុះ​ឆ្លង​កាត់​កណ្ដាល​ដុំ​សាច់​សត្វ​ដែល​ពុះ​ជា​ពីរ​នោះ។ ១៨ នៅ​ថ្ងៃ​នោះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប់រ៉ាម+ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​ទឹក​ដី​នេះ​ដល់​កូន​ចៅ*អ្នក+ គឺ​ចាប់​ពី​ទន្លេ​ស្រុក​អេហ្ស៊ីប រហូត​ដល់​ទន្លេ​ធំ​ដែល​ជា​ទន្លេ​អឺប្រាត។+ ១៩ គឺ​ជា​ទឹក​ដី​របស់​ជន​ជាតិ​កែន+ ជន​ជាតិ​គេនិស៊ីត ជន​ជាតិ​កាតម៉ូនី ២០ ជន​ជាតិ​ហេត+ ជន​ជាតិ​ពេរិស៊ីត+ ជន​ជាតិ​រេផែម+ ២១ ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​កឺកាស៊ី និង​ជន​ជាតិ​យេប៊ូស​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក