បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • ហាកា​និង​អ៊ីសម៉ាអែល (​១​-​១៦​)

ដើមកំណើត ១៦:១

ឯកសារយោង

  • +ដក ១៥:២, ៣
  • +កាឡ ៤:២៥

ដើមកំណើត ១៦:២

ឯកសារយោង

  • +ដក ៣០:១, ៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៧ ទំ.  ១២-១៣

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ៣០

ដើមកំណើត ១៦:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៧ ទំ.  ១៣-១៤

ដើមកំណើត ១៦:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៧ ទំ.  ១៣-១៤

ដើមកំណើត ១៦:៧

ឯកសារយោង

  • +ដក ២៥:១៧, ១៨; ដច ១៥:២២

ដើមកំណើត ១៦:១០

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដក ១៧:២០; ២៥:១៣-១៦; ១ប្រ ១:២៩-៣១

ដើមកំណើត ១៦:១១

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ព្រះ​ឮ​»​

ដើមកំណើត ១៦:១២

កំណត់សម្គាល់

  • *

    អ្នក​ខ្លះ​គិត​ថា​ជា​សេះ​បង្កង់។ លា​ព្រៃ​ទំនង​ជា​សំដៅ​លើ​ចិត្ត​គំនិត​ឯករាជ្យ

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​គាត់​នឹង​ទៅ​ជា​សត្រូវ​នឹង​បង​ប្អូន​ទាំង​អស់​របស់​គាត់​»​

ដើមកំណើត ១៦:១៣

ឯកសារយោង

  • +សុភ ១៥:៣

ដើមកំណើត ១៦:១៤

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​អណ្ដូង​នៃ​ព្រះ​ដែល​មាន​ជីវិត​រស់​ដែល​មើល​ឃើញ​ខ្ញុំ​»​

ដើមកំណើត ១៦:១៥

ឯកសារយោង

  • +ដក ២១:៩; កាឡ ៤:២២, ២៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ១៦:១ដក ១៥:២, ៣
ដក. ១៦:១កាឡ ៤:២៥
ដក. ១៦:២ដក ៣០:១, ៣
ដក. ១៦:៧ដក ២៥:១៧, ១៨; ដច ១៥:២២
ដក. ១៦:១០ដក ១៧:២០; ២៥:១៣-១៦; ១ប្រ ១:២៩-៣១
ដក. ១៦:១៣សុភ ១៥:៣
ដក. ១៦:១៥ដក ២១:៩; កាឡ ៤:២២, ២៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ១៦:១-១៦

ដើមកំណើត

១៦ រហូត​មក​ដល់​ពេល​នេះ សារ៉ាយ​នៅ​តែ​មិន​ទាន់​មាន​កូន​នៅ​ឡើយ។+ នាង​មាន​អ្នក​បម្រើ​ស្រី​ម្នាក់​ជា​ជន​ជាតិ​អេហ្ស៊ីប ឈ្មោះ​ហាកា។+ ២ ដូច្នេះ សារ៉ាយ​បាន​និយាយ​ទៅ​កាន់​អាប់រ៉ាម​ថា​៖ ​«​មក​ដល់​ពេល​នេះ ព្រះ​យេហូវ៉ា​មិន​បាន​ឲ្យ​ខ្ញុំ​មាន​កូន​ទេ ដូច្នេះ សូម​បង​រួម​ដំណេក​ជា​មួយ​នឹង​ស្រី​បម្រើ​ខ្ញុំ​ទៅ ប្រហែល​ជា​ខ្ញុំ​អាច​បាន​កូន​តាម​រយៈ​នាង​ទេ​ដឹង​»។+ អាប់រ៉ាម​ក៏​ស្ដាប់​តាម​សារ៉ាយ។ ៣ ក្រោយ​ពី​រស់​នៅ​ក្នុង​ស្រុក​កាណាន​អស់​រយៈ​ពេល​១០​ឆ្នាំ សារ៉ាយ​បាន​ប្រគល់​ហាកា​ឲ្យ​ទៅ​អាប់រ៉ាម​ធ្វើ​ជា​ប្រពន្ធ។ ៤ ដូច្នេះ អាប់រ៉ាម​បាន​រួម​ដំណេក​ជា​មួយ​នឹង​ហាកា។ ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ។ ពេល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​ហើយ នាង​ក៏​ចាប់​ផ្ដើម​មើល​ងាយ​ចៅហ្វាយ​ស្រី។

៥ បន្ទាប់​ពី​នោះ សារ៉ាយ​បាន​និយាយ​ទៅ​កាន់​អាប់រ៉ាម​ថា​៖ ​«​ខ្ញុំ​មាន​ទុក្ខ​គឺ​ដោយ​សារ​បង។ ខ្ញុំ​គឺ​ជា​អ្នក​ដែល​ឲ្យ​ស្រី​បម្រើ​នោះ​ទៅ​ក្នុង​រង្វង់​ដៃ​បង តែ​ពេល​នាង​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ នាង​ក៏​ចាប់​ផ្ដើម​មើល​ងាយ​ខ្ញុំ។ សូម​ឲ្យ​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​រវាង​ខ្ញុំ​និង​បង​ចុះ!​»។ ៦ ឮ​ដូច្នេះ អាប់រ៉ាម​បាន​និយាយ​ទៅ​កាន់​សារ៉ាយ​ថា​៖ ​«​មើល! ស្រី​បម្រើ​នោះ​នៅ​ក្រោម​អំណាច​អូន​ស្រាប់​ហើយ។ សូម​ប្រព្រឹត្ត​ទៅ​លើ​នាង​តាម​ដែល​អូន​គិត​ថា​គួរ​ចុះ​»។ បន្ទាប់​មក សារ៉ាយ​បាន​ធ្វើ​ទុក្ខ​ហាកា ដូច្នេះ​នាង​ក៏​រត់​ចេញ​ពី​សារ៉ាយ​ទៅ។

៧ ក្រោយ​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ជួប​នាង​នៅ​ក្បែរ​ប្រភព​ទឹក​ក្នុង​តំបន់​ស្ងាត់​ជ្រងំ តាម​ផ្លូវ​ទៅ​តំបន់​ស៊ើ។+ ៨ ទេវតា​បាន​សួរ​នាង​ថា​៖ ​«​ហាកា​ស្រី​បម្រើ​សារ៉ាយ​អើយ! តើ​នាង​ទៅ​ណា​មក​ណា​ដែរ?​»។ នាង​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​កំពុង​រត់​គេច​ពី​ចៅហ្វាយ​ស្រី​ខ្ញុំ​»។ ៩ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​និយាយ​ទៅ​កាន់​នាង​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​ស្រី​នាង​វិញ​ទៅ ហើយ​ចុះ​ចូល​ក្រោម​អំណាច​គាត់​ចុះ​»។ ១០ រួច​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​បន្ថែម​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ*នាង​មាន​ចំនួន​ច្រើន​ក្រៃ​លែង រហូត​ដល់​គ្មាន​អ្នក​ណា​អាច​រាប់​បាន​ឡើយ​»។+ ១១ ទេវតា​របស់​ព្រះ​យេហូវ៉ា​ក៏​បាន​ប្រាប់​ទៀត​ថា​៖ ​«​ឥឡូវ​នាង​កំពុង​មាន​ផ្ទៃ​ពោះ ក្រោយ​មក​នាង​នឹង​សម្រាល​បាន​កូន​ប្រុស​មួយ។ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​អ៊ីសម៉ាអែល* ព្រោះ​ព្រះ​យេហូវ៉ា​បាន​ស្ដាប់​ឮ​ទុក្ខ​លំបាក​របស់​នាង​ហើយ។ ១២ ពេល​កូន​នោះ​ធំ​ឡើង គាត់​នឹង​ប្រៀប​ដូច​ជា​លា​ព្រៃ។* គាត់​នឹង​ប្រឆាំង​មនុស្ស​ទាំង​អស់ ហើយ​មនុស្ស​ទាំង​អស់​នឹង​ប្រឆាំង​គាត់​វិញ។ គាត់​នឹង​រស់​នៅ​ក្បែរ​បង​ប្អូន​របស់​គាត់​»។*

១៣ បន្ទាប់​មក ហាកា​បាន​ហៅ​រក​នាម​ព្រះ​យេហូវ៉ា ហើយ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ជា​ព្រះ​ដែល​មើល​ឃើញ​អ្វី​ៗ​ទាំង​អស់។+ តើ​ខ្ញុំ​ពិត​ជា​បាន​ឃើញ​ព្រះ​ដែល​មើល​ឃើញ​ខ្ញុំ​ឬ?​»។ ១៤ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​អណ្ដូង​នោះ​ថា​បៀរឡាហាយរយ*​(​អណ្ដូង​នោះ​នៅ​ចន្លោះ​កាដេស​និង​បេរេត​)។ ១៥ ក្រោយ​មក ហាកា​សម្រាល​បាន​កូន​ប្រុស​មួយ​ឲ្យ​អាប់រ៉ាម ហើយ​អាប់រ៉ាម​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​អ៊ីសម៉ាអែល។+ ១៦ ពេល​អ៊ីសម៉ាអែល​កើត​មក អាប់រ៉ាម​មាន​អាយុ​៨៦​ឆ្នាំ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក